ឥណ្ឌាផ្តល់កម្ចីជិត ៣៧លានដុល្លារ អភិវឌ្ឍអាងទឹក​ស្ទឹងស្វាហាប់​ក្នុងខេត្តកំពង់ស្ពឺ

សាធារណរដ្ឋឥណ្ឌា បានផ្តល់ហិរញ្ញប្បទានប្រមាណ ៣៦,៩២លាន​ដុល្លារអាមេរិក ដើម្បីអនុវត្ត​គម្រោងអភិវឌ្ឍន៍​ធនធាន​ទឹកស្ទឹងស្វាហាប់រយៈពេល ៥ឆ្នាំ។ នេះបើតាមកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) កាលពីថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានពិនិត្យ​ និងពិភាក្សា​លើផែនការសកម្មភាព​ការងារ​របស់ទីប្រឹក្សាគ្រប់គ្រងគម្រោង​ WAPCOS-PMC មានរយៈពេល​ ៥ឆ្នាំ រួមមាន៖ ការរៀបចំរបាយការណ៍សិក្សាលម្អិត​ DPR ការរៀបចំ​លទ្ធកម្មវិស្វកម្ម​ ការគ្រប់គ្រងគម្រោង​ និង​ត្រួតពិនិត្យ​ការសាងសង់ និងរៀបចំការគ្រប់គ្រង​ថែទាំ និងប្រតិបត្តិការ​សម្មិទ្ធិផលគម្រោង។ បើតាមកិច្ចប្រជុំខាងលើ អាងទឹក​ស្ទឹងស្វាហាប់​នេះ​ ជាហេដ្ឋានរចនាសម្ព័ន្ធត្រួតពិនិត្យទឹកជំនន់​ ដើម្បីកាត់បន្ថយ​គ្រោះ​ទឹកជំនន់ស្ទឹងព្រែកត្នោត​ និងដោះស្រាយ​ទឹកប្រើប្រាស់ នៅពេលជួបប្រទះគ្រោះរាំងស្ងួត​។ មិនត្រឹមតែប៉ុណ្ណោះ អាងនេះមានសមត្ថភាពផ្ទុកទឹក​បានប្រមាណ​ ១៥០​លាន​ម៉ែត្រត្រីគុណ​ ដែលអាចស្រោចស្រព​នៅរដូវវស្សាបានចំនួន​ ២៦០០០ហិកតា​ និងរដូវប្រាំង​ ១០០០០ហិកតា​។

អាន​បន្ថែម

កម្ចីក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនឡើង ១៤ពាន់លានដុល្លារ ក្នុងឆមាសទី១-២០២២

គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ប្រាក់កម្ចីសរុបដែលផ្តល់ដល់វិស័យឯកជនបានកើនឡើងដល់ជាង ៥១,៥ពាន់លានដុល្លារ ដែលកើនឡើងជាង ២៣% បើធៀបនឹងពេលដូចគ្នានៅឆ្នាំមុន។ ក្នុង​ចំណោម​វិស័យ​ទាំង​អស់ កម្ចី​ផ្តល់ឱ្យ​វិស័យ​សំណង់ និង​អចលន​ទ្រព្យស្រូបយកច្រើនជាងគេ ដល់ទៅជាង ៣២% ឬ​ប្រមាណ ១៤ ពាន់​លាន​ដុល្លារ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៥ ខែកក្កដា សម្រាប់គ្រឹះស្ថានធនាគារ ប្រាក់កម្ចីទិញផ្ទះផ្ទាល់ខ្លួនស្រូបយក ១៣,៧% នៃកម្ចីសរុប ខណៈដែលវិស័យសំណង់ និងការជួញដូរអចលនទ្រព្យ ស្រូបយក ៩,៣% រៀងៗគ្នា។ របាយការណ៍បានបន្ថែមថា ប្រាក់កម្ចីដែលផ្តល់ដល់វិស័យទាំង២ នេះនៅតែបន្តកើនឡើង ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។ ក្នុងឆមាសនេះ វិស័យសំណង់កើនឡើងបន្ដិចបន្ដួច ដោយសារការកើនឡើងនៃការវិនិយោគពីបរទេស និងកំណើននៃប្រាក់ចំណូលក្នុងស្រុក ដែលបណ្តាលឱ្យតម្រូវការរីកធំធាត់។ យ៉ាងណាក្ដី គម្រោងសាងសង់ដែលបានអនុម័ត ទាំងតម្លៃវិនិយោគ ផ្ទៃក្រឡា និងចំនួនគម្រោង នៅតែធ្លាក់ចុះប្រមាណ ៣៣% ៣២% និង២១%  រៀងៗគ្នា ក្នុងឆមាសនេះ។ សម្រាប់វិស័យអចលនទ្រព្យ តម្លៃលំនៅឋានក្នុងទីក្រុងភ្នំពេញនៅតែមានស្ថិរភាពក្នុងរយៈពេល៦ ខែ នេះ […]

អាន​បន្ថែម

អគារការរិយាល័យគយនិងរដ្ឋាករ ក្នុងខេត្តត្បូងឃ្មុំត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ

អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងការរិយាល័យគយនិងរដ្ឋាករត្នោត និង ក្នុងការិយាល័យគយនិងរដ្ឋាករដា ក្នុងខេត្តត្បូងឃ្មុំ និង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ កក្កដា ២០២២។ ពិធីនេះប្រព្រឹត្តិឡើងក្រោមអធិបតេយ្យភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អមដំណើរដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ អគារការរិយាល័យគយនិងរដ្ឋាករត្នោត ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក រីឯអគារការិយាល័យគយនិងរដ្ឋាករដា សិ្ថតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងថ្ងៃដដែលនោះ ឯកឧត្តគណៈប្រតិភូ បានបន្តពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ថានីយ៍ស្គែនខេត្តត្បូងឃ្មុំ ក៏ដូចជាពិនិត្យការងារ នៅការិយាល័យគយនិងរដ្ឋាករចាន់មូល ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ ផងដែរ៕

អាន​បន្ថែម

ក្រសួងកំពុងជរុញចេញសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា​ឱ្យមកវិនិយោគ ។​ ក្រសួងបានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជនដើម្បីពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែកក្កដានេះថា ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមបណ្តាក់ទុន និងសិក្សាស្រាវជ្រាវនៅកម្ពុជា។ ឯកឧត្តម លើកឡើងថា តាមរយៈការចូលមកវិនិយោគក្នុងសួននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវបានរំពឹងថានឹងអាចផ្ទេរបច្ចេកវិទ្យា និងវិទ្យាសាស្រ្តក្នុងស្រុក។ ឯកឧត្តម ហេង សុខគង់ ថ្លែងថា៖ “សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតសំខាន់ទៅលើ ការធ្វើ Research […]

អាន​បន្ថែម

ចិនគ្រោងសង់រោងចក្រផលិតកង់រថយន្តថ្មីមួយទៀត តម្លៃ ៣០០លានដុល្លារ នៅឆ្នាំ២០២៣

ក្រុមហ៊ុនវិនិយោគឯកជនចិន គ្រោងនឹងសាងសង់រោងចក្រផលិតកង់កៅស៊ូរថយន្តថ្មីមួយទៀត មានតម្លៃជាង ៣០០​លាន​​​​ដុ​ល្លា​​រ​​អាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​។ នេះបើតាមជំនួប​រវាង​ឯកឧត្តម​​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រ​សួ​ង​​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SIHANOUKVILLE SPECIAL ECONOMY ZONE CO., LTD. កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានរំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបាន​ផ្តល់​នូវ​ផល​ប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយ​កម្លាំង​ពល​កម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់​ចង្វាក់ផលិតកម្ម​បន្ថែមរបស់ក្រុមហ៊ុន។ គិតត្រឹមខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញ-នាំចូល​របស់សហគ្រាស​ នៅក្នុងតំបន់​សេដ្ឋ​​កិច្ច​​ពិសេសក្រុងព្រះសីហនុសម្រេចបាន ១៣៧៤លានដុល្លារអាមេរិក បានកើន​ឡើង ៣៨,២៣% ​បើប្រៀប​ធៀប​​នឹង​ឆ្នាំមុន និងបានបង្កើនការងារបានជិត ៣០ ០០០កន្លែង។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នេះ ជាគម្រោងថ្មីមួយទៀត បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុម័តរួចម្តងមកហើយ​កាល​ពី​ដើមឆ្នាំ២០២២​ ឱ្យ​ក្រុមហ៊ុន General Intelligence (Cambodia) […]

អាន​បន្ថែម

កូរ៉េនឹងជួយកម្ពុជា បំពាក់បច្ចេកវិទ្យាឆ្លាតវៃគ្រប់គ្រងទឹកស្អាតនៅភ្នំពេញ

ក្រុមហ៊ុនដ៏ល្បីល្បាញ GREENTECH INC របស់កូរ៉េ បានបង្ហាញពីជំហរដ៏មុតមាំក្នុងកិច្ចសហការអភិវឌ្ឃការបំពាក់បច្ចេកវិទ្យាឆ្លាតវៃ​ ដើម្បីគ្រប់គ្រង​វិស័យផ្គត់ផ្គង់ទឹកស្អាតជាជំហ៊ានដំបូង​នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមជំនួបពិភាក្សា រវាងឯកឧត្តម ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ជាមួយប្រតិភូក្រុមហ៊ុន​ GREENTECH INC កូរ៉េ​ ស្តីពី​គម្រោង​បំពាក់​បច្ចេកវិទ្យា​ឆ្លាតវៃ​សម្រាប់​វិស័យ​ទឹកស្អាត​ នៅកម្ពុជា​ នៅថ្ងៃទី​២៨ កក្កដា​ ២០២២។ លោក Tae-Yong Kwon ប្រធានក្រុមដឹកនាំគម្រោងរបស់ក្រុមហ៊ុនខាងលើ បានបង្ហាញជំហរយ៉ាងមុតមាំក្នុងកិច្ចសហការអភិវឌ្ឃការបំពាក់បច្ចេកវិទ្យាឆ្លាតវៃការគ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាតជាជំហ៊ានដំបូងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងឈានទៅអភិវឌ្ឍនៅបណ្តាខេត្តនានាបន្តទៀត តាមសំណើរររបស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ​ ចម​ ប្រសិទ្ធ​ ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះគម្រោងខាងលើ ​ ព្រោះគម្រោងនេះមានសារៈសំខាន់ណាស់​សម្រាប់បំពេញបន្ថែមនូវភាពខ្វះចន្លោះ​ និងជាផ្នែក​មួយ​នៃការ អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅកម្ពុជា​ ជាពិសេសជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ឯកឧត្តម ​មានជំនឿជឿជាក់​ថា​ គម្រោងនេះនឹងទទួលបានការសម្រេចពីរដ្ឋាភិបាលកូរ៉េឆាប់​ៗ​ ក្នុងជំនួយឥតសំណងក្រោមក្របខណ្ឌ​ ODA និងការសិក្សាពីសមិទ្ធិលទ្ធភាពបានជោគជ័យ​ ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន GREENTECH INC គឺជាក្រុមហ៊ុនដែលមានភាពល្បីល្បាញខ្លាំង និងជាប់ចំណាត់ថ្នាក់លេខ១នៅកូរ៉េ ផ្នែកប្រព័ន្ធគ្រប់គ្រងវិស័យទឹកស្អាត។ យ៉ាងណា តំណាងក្រុមហ៊ុននេះ […]

អាន​បន្ថែម

ក្រសួង២ រួមគ្នាបង្កើតមណ្ឌលសុខភាពថ្មី ១៣កន្លែង និងពង្រឹងសមត្ថភាពមណ្ឌលសុខភាពនៅទូទាំងប្រទេស

ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃសម្រេចបង្កើតមណ្ឌលសុខភាពថ្មីចំនួន ១៣កន្លែង មន្ទីរពេទ្យបង្អែកថ្មី ១កន្លែង ប៉ុស្តិ៍​សុខ​ភាព​​ថ្មី ១កន្លែង និងតម្លើងកម្រិតមន្ទីរពេទ្យបង្អែកចំនួន ២កន្លែង និងតម្លើងប៉ុស្តិ៍សុខភាពឱ្យទៅ​ជាមណ្ឌល​សុខភាព​ចំនួន ៥កន្លែង នៅទូទាំងប្រទេស។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៣១ សនរ/ប្រក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ការសម្រេចបង្កើតមណ្ឌលសុខភាពថ្មីចំនួន ១៣កន្លែង រួមមាន៖ មណ្ឌលសុខភាពដីក្រហម ស្ថិតក្នុងខេត្តឧត្តរមានជ័យ មណ្ឌលសុខភាពតាំងសំរោង និងមណ្ឌលសុខភាពត្រាចទង ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ មណ្ឌលសុខភាពអូរសណ្តាន់ មណ្ឌលសុខភាពអន្លង់ត្នោត មណ្ឌលសុខភាពឧទ្យានសំកុលសែនជ័យ មណ្ឌល​​សុខភាពរវៀង មណ្ឌលសុខភាពសន្ទ្រែ និងមណ្ឌលសុខភាពរកាត ស្ថិតក្នុងខេត្តពោធិ៍សាត់។ មណ្ឌលសុខភាពគគីរសោម ស្ថិតក្នុងខេត្តស្វាយរៀង មណ្ឌលសុខភាពទំនប់រលក ស្ថិតក្នុងខេត្តព្រះសីហនុ មណ្ឌលសុខភាពពារាម ស្ថិតក្នុងខេត្តតាកែវ មណ្ឌលសុខភាពផាត់សណ្តាយ ស្ថិតក្នុងខេត្តកំពង់ធំ។ ទន្ទឹមនឹងនេះផងដែរ ក្រសួង បានសម្រេចឱ្យបង្កើតប៉ុស្តិ៍សុខភាពអាយុយឺនយូរ អូរបាក់រទេះ ស្ថិតក្រោមណ្ឌល​សុខ​ភាព​ថ្មី ស្ថិតក្នុងខេត្តព្រះសីហនុ និងបង្កើតមន្ទីរពេទ្យបង្អែកថ្មី ១កន្លែង ឈ្មោះថាមន្ទីរពេទ្យបង្អែកកែវសីមា ជាប្រភេទ​មន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) ស្ថិតក្នុងខេត្តមណ្ឌលគិរី។ បន្ថែមពីនេះ ក្រសួង […]

អាន​បន្ថែម

កម្ពុជា-កូរ៉េ រួមគ្នាររៀបចំផែនការមេបង្កើតប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន  បានសហការជាមួយវិទ្យាស្ថាន KRIHS នៃសាធារណរដ្ឋកូរ៉េ រៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅកម្ពុជា។ នេះបើយោងតាមការរៀបចំធ្វើសិក្ខាសាលានៅក្រសួងសាធារណការ កាលពីថ្ងៃទី ២៦-២៧ កក្កដា ២០២២។ សិក្ខាសាលានេះរៀបចំនិងដឹកនាំដោយ លោក គង់ សុផល អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ​ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារនៃវិទ្យាស្ថាន KRIHS នៃសាធារណរដ្ឋកូរ៉េ។ ទិសដៅដ៏សំខាន់ក្នុងការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅប្រទេសកម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនផងដែរ។

អាន​បន្ថែម

ត្រឹមខែមិថុនា ឆ្នាំ២០២២ សិង្ហបុរីបានបោះទុនជាង ១,៥៣ពាន់លានដុល្លារ នៅកម្ពុជា

គិតត្រឹមខែមិថុនា ឆ្នាំ២០២២ នេះសិង្ហបុរីបានដាក់ទុនវិនិយោគលើគម្រោងធំៗចំនួន១២៧ ក្នុងទំហំទឹក​ប្រាក់​សរុបប្រមាណ ១,៥៣ ពាន់លានដុល្លារអាមេរិក ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ កម្មន្តសាល និងវិស័យផ្សេងៗទៀត។  នេះបើតាមសិក្ខាសាលស្តីពីការយល់ដឹងពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាព​ធុរកិច្ច​នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ លោកជំទាវ តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានថ្លែងថា សិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគ​បរទេស​ធំជាងគេទាំង៥ របស់កម្ពុជា ដែលគ្របដណ្តប់លើវិស័យដូចជា អចលនទ្រព្យ ថាមពល ពាណិជ្ជកម្ម​និងចែកចាយ ម្ហូបអាហារ/អ្នកប្រើប្រាស់ ការអប់រំ និងហិរញ្ញវត្ថុ។ ក្រៅពីនេះ ប្រទេសទាំងពីរ បានភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួយសប្តាហ៍ផងដែរ។ ក្នុងសិក្ខាសាលានេះផងដែរ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បាន​​ឱ្យ​ដឹងបន្ថែមថា បរិស្ថាននៅកម្ពុជាមានអំណោយផលដល់ការវិនិយោគជាខ្លាំង ដែលនេះជាមូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់រង់ចាំ​ទទួល​​​​នូវការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកកាលានុវត្តភាពដ៏លើសលុបក្នុងវិស័យកសិ-ចំណី​អាហារ សេវា​កម្ម និងកម្មន្តសាល។

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងធំៗ២ តម្លៃជាង ១៤លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងកណ្តាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគសរុប ១៤,3លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកំពង់ស្ពឺ និងកណ្តាល ។ ១. MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាម៉េរិក។ ២. BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ គម្រោងថ្មីទាំង២នេះ នឹងបង្កើតការងារចំនួន ៣.៦៥០កន្លែង ជូនប្រជាពលរដ្ឋ​។

អាន​បន្ថែម