សម្តេចព្រមានអភិបាលខេត្តនិងក្រុង ឱ្យជួយការងារជួសជុលផ្លូវ កុំចាំតែក្រសួងសាធារណការ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកដោយព្រមានខ្លាំងៗដល់អភិបាលក្រុង​-ខេត្ត-ខណ្ឌ ព្រមទាំងអភិបាលរង​នានា ដែលទទួលខុសត្រូវលើផ្នែកសាធារណការត្រូវមើលការងារជួសជុលផ្លូវផង កុំចាំបាច់ចំាតែក្រសួងសាធារណការចុះទៅ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោបានសង្កត់ធ្ងន់ៗថា «…ចឹងមិនមែនបង្កើតអាសនៈ ឱ្យអស់លោកមកធ្វើអភិបាលក្រុង ខណ្ឌ ខេត្ត និងរង នាំគ្នាមកអង្គុយលេងទេ…នាំគ្នាមើលផ្លូវណាត្រូវជួសជុល អាណាត្រូវធ្វើស្អី… កុំប្រចាំគ្នា ឬក៏ប៉ុណ្ណឹងចំាក្រសួងសាធារណការចុះមកធ្វើដែរ..។ សម្តេចបន្ត «…មិនមែនសំដៅតែទីក្រុងភ្នំពេញ ឬខេត្តកណ្តាលទេ គឺសម្រាប់គ្រប់ខេត្តក្រុងទាំងអស់ដែលទទួលខុសត្រូវមើលទីក្រុង ទីប្រជុំជន ត្រូវមើលផ្លូវ ហើយមិនថាទីក្រុង ឬទីប្រជុំជនទេ…ជួនកាលផ្លូវខ្លះខូចតែបន្តិចប៉ុណ្ណោះ ដំបូងខូចប៉ុនពែងអាកោរ ស្អែកប៉ុនចានចង្កឹះ ខានស្អែកប៉ុនចានគោម បន្ទាប់មកទៀតប៉ុនថ្លុកក្របីប៉ាដោយ… បើយើងជួលជុលវាអត់ទាន់ពេលវេលា..ចឹងសូមរម្លឹកឡើងវិញ ផ្លូវកាន់តែច្រើន កាន់តែវែង តម្រូវការជួសជុលក៏កាន់តែច្រើន ចឹងត្រូវមានការទទួលខុសត្រូវទៅលើការថែទាំវា ដើម្បីឱ្យផ្លូវប្រើបានយូរ…»។ ដោយសារបញ្ហាអសមត្ថភាពក្នុងការអនុវត្តតួនាទីក្នុងការចុះត្រួតពិនិត្យផ្លូវ សម្តេចតេជោបានសម្រេចដក​តំណែងអភិបាលក្រុ​ង​តា​ខ្មៅ​​​ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ហោះ។ ក្នុងឱកាសនោះដែរ សម្តេចតេជោបានស្តីបន្ទោសដល់អភិបាលក្រុងចាស់យ៉ាងចាស់ដៃ​ ដោយសម្តេចនឹងរង់ចាំមើល​អភិបាលក្រុងថ្មី​ដែល​ទើបនឹង​តែងតាំង ថាតើចេះមើលផ្លូវឬអត់ ដោយ​​​​​បញ្ជាក់ថាសូមកុំមើលទៅលើ ត្រូវមើលទៅក្រោមផង។

អាន​បន្ថែម

សម្តេចឱ្យអាទិភាពលើគម្រោងសង់ផ្លូវរថភ្លើងក្រោមដី ជំនួសឱ្យផ្លូវរថភ្លើងអាកាសដែលធ្លាប់សិក្សា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត គឺរថភ្លើងក្រោមដី ដែលនឹងជំនួសឱ្យការសាងសង់រថភ្លើងលើអាកាស​ដែលអង្គការដៃគូជប៉ុន (JICA) ធ្លាប់បានសិក្សា។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ចំនួន ០២បន្ថែម ទៀតនៅព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គម្រោងរថភ្លើងក្រោមដី មានលក្ខណល្អជាង គម្រោងផ្សេងទៀត ដូចជារថភ្លើងលើអាកាសជាដើម។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើយើងយកលុយ ១៨០០លានដុល្លារ (សិក្សាដោយ JICA) យកមកធ្វើរថភ្លើងលើអាកាស វាកាត់លើដំបូលផ្ទះនេះ ដំបូលផ្ទះនោះ វាវេទនាណាស់។ ដូច្នេះ​ ជម្រើសថ្ងៃក្រោយ គឺរថភ្លើងក្រោមដីវិញល្អជាង”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រថភ្លើងក្រោមដី អាចតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញ និងចេញទៅខេត្តកណ្តាល។ ក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានស្នើដល់ក្រុមហ៊ុនឯកជនបរទេស សិក្សាលើលទ្ធភាពម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) នៅរាជធានីភ្នំពេញ។​ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តកំពង់ចាម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG) ក្នុងការសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាតក្នុងខេត្តកំពង់ចាម។ នេះបើតាមពិធីចុះហត្ថលេខា នៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២២។ ក្រោយការសាងសង់ចប់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះ មានសមត្ថភាពផលិតបាន ១១៦០០ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ  និងមានបណ្ដាញចែកចាយទឹកស្អាតប្រវែង ៨០គ.ម ។ នេះជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជា​គម្រោង​​ហិរញ្ញប្បទាន​សម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹក​ប្រាក់​សរុប​ប្រមាណ ១១៩,១៧ លាន​​ដុល្លារ​អាមេរិក ហើយបានចាប់ផ្តើម​អនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨​ ហើយត្រូវបញ្ចប់​នៅ​ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៣​ ខាងមុខ។ គម្រោងមួយនេះ ស្ថិតក្រោមគម្រោង PWSSP ដែលមានតម្លៃសរុប ១១៩,១៧លានដុល្លារអាមេរិក ក្នុងនោះ​ មានការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទាន​ពីទី​ភ្នាក់ងារ​​​​អភិវឌ្ឍន៍បារាំង (AFD) ប្រមាណ […]

អាន​បន្ថែម

សម្តេចជំរុញក្រសួងពាក់ព័ន្ធឱ្យសិក្សាប្រែក្លាយតំ​បន់ល្វាឯមទៅជាទីក្រុងថ្មីក្នុងខេត្តកណ្តាល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យសិក្សានៅតំបន់ល្វាឯម ទៅជាទីក្រុងថ្មី សម្រាប់ខេត្តកណ្តាល។ ថ្លែងក្នុងពិធីបើកការដ្ឋានស្ពានអាកាសចំនួនពីរបន្ថែមទៀត នៅព្រឹកថ្ងៃទី៣១ខែសីហា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទីក្រុងថ្មីនេះ នឹងត្រូវដាក់ស្ថិតក្នុងការគ្រប់គ្រងនៃរដ្ឋាបាលខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន​ ថ្លែងថា៖ “ឱ្យសិក្សាតំបន់ល្វាឯមទៅជាទីក្រុងល្វាឯម។ លើកនេះ សិក្សាហើយ មិនមែនដាក់ឱ្យបញ្ជូលភ្នំពេញទេ។ សិក្សាហើយ គឺដាក់ជាទីក្រុងល្វាឯម ក្នុងខេត្តកណ្តាល”។​ កន្លងទៅ រាជរដ្ឋាភិបាល ធ្លាប់បានប្រកាសឱ្យសិក្សាដាក់បញ្ជូលផ្នែកខ្លះនៃតំបន់ល្វាឯមទៅជាផ្នែកនៃរាជរដ្ឋាភិបាល។​ (អា​នបន្ថែម)

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានស្ពានអាកាសចំនួនពីរតម្លៃជាង៤៦លានដុល្លារព្រឹកនេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរទៀត ដែលមានទឹកប្រាក់សរុប៤៦.៧លានដុល្លារ។​ ពិធីបើកការដ្ឋានស្ពានអាកាស ត្រូវបានធ្វើឡើងនៅលើផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។​ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ដែលមានតម្លៃសាងសង់ ៣៦.៧លានដុល្លារ និងមានរយៈពេលសាងសង់៣៦ខែ។ ស្ពានអាកាសមួយទៀត ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ មានតម្លៃសាងសង់ ១០លានដុល្លារ មានរយៈពេលសាងសង់១៦ខែ។ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ជាក្រុមហ៊ុនទទួលសិទ្ធក្នុងការសាងសង់ស្ពានអាកាសទាំងពីរនេះ។ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ សម្តេតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពានអាកាសទាំងពីរនេះ “ស្ពានអាកាសព្រះមុនីវង្ស” និង “ស្ពានអាកាស សម្តេច គង់ សំអុល” ។ (អានបន្ថែម)

អាន​បន្ថែម

ឥណ្ឌាសង់វិមានសាសនាខ្នាតយក្ស ដើម្បីប្រជែងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា

អង្គរការសាសនាអន្តរជាតិ ISKCON ប្រកាសថា នឹងបើកដំណើរការវិមានសាសនាដ៏ធំបំផុតលើពិភពលោក តម្លៃប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំ២០២៤។ នេះបើយោងតាម The Economic  Times ចុះថ្ងៃទី២៩ សីហា ២០២២។ វិមាននេះមានឈ្មោះថា Temple of Vedic Planetarium ដែលមានទីតាំងនៅ Mayapur បេងហ្គាល់ខាងលិចនៃប្រទេសឥណ្ឌា។ នៅពេលសាងសង់រួចរាល់ វិមាននឹងធំជាងវិហារ St. Paul’s ដែលមានទីតាំងនៅ Vatican ប្រាសាទ Taj Mahal ក្នុងទីក្រុង Agra និងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ការសាងសង់បានចាប់ផ្ដើមតាំងពីឆ្នាំ ២០១០ ប៉ុន្តែការដ្ឋានត្រូវបានយឺតយាវដោយសារវិបត្តិកូវីដ។ អង្គការ International Society for Krishna Consciousness (ISKCON) បានបង្ហាញ ពីមហិច្ឆតារបស់ខ្លួនថា ខ្លួនសាងសង់វិមានសាសនានេះសម្រាប់ទុកជាអច្ឆរិយៈរបស់ប្រទេសឥណ្ឌា។ វិមានដ៏ធំអស្ចារ្យមួយនេះអាចផ្ទុកអ្នកកាន់សាសនាបានចំនួន ១០០០០នាក់ សម្រាប់ធ្វើការអធិដ្ឋាន ច្រៀង និងរាំ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះអម្ចាស់។ គួរម្លឹកដែរថា លោក […]

អាន​បន្ថែម

អគារមន្ទីរពេទ្យបង្អែកសៀមរាបថ្មី សាងសង់បានជាង ១៧ភាគរយហើយ

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មី តម្លៃ ១៩លានដុល្លារអាមេរិក ក្រោមជំនួយរបស់ជប៉ុន បច្ចុប្បន្នការសាងសង់​សម្រេច​បាន ១៧,៣៨ ភាគរយ​ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣។ នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រីកអគារនេះគឺ​​ស្របទៅ​តាម​តម្រូវ​ការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ដើម្បីធ្វើផ្តល់សេវាសុខាភិបាល​នៅក្នុង​តំបន់​ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។ នៅពេលអគារនេះសាងសង់ និងបំពាក់បរិក្ខារពេទ្យទំនើបៗរួចនៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែក​មួយ​នេះ នឹងក្លាយជាមន្ទីរពេទ្យដ៏ទំនើបជាងគេនៅក្នុងខេត្តសៀមរាប។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានបើកដ្ឋានសាងសង់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្ពស់ ៤ជាន់ មាន​សមត្ថភាព​ទទួលអ្នកជំងឺបាន ២២០គ្រែ។ (អានបន្ថែម)  

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជិត ២៧ម៉ឺនដុល្លារ បំពាក់សម្ភារបរិក្ខារនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា

រាជរដ្ឋាភិបាលជប៉ុន បានជួយបំពាក់នូវសម្ភារបរិក្ខារពេទ្យចំនួន ១៧មុខ មានតម្លៃជាង ២៦ម៊ឺនដុល្លារ​អាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងក្របខណ្ឌនៃមូលនិធិ KUSANONE។ នេះបើតាម​សេចក្តី​ប្រកាស​នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងក្នុងពិធី ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការបំពាក់នូវសម្ភារបរិក្ខាពេទ្យទំនើបៗទាំងនេះ អាចឱ្យមន្ទីរពេទ្យបង្អែក​ដំណើរការស្របតាមកម្រិតដែលបានស្នើសុំទៅជាកម្រិត ២ (CPA2)។ គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៦ មានផ្ទៃដីសរុបប្រមាណ ១៨ ២៧២ ម៉ែត្រក្រឡា។ ជាមួយគ្នានេះផងដែរ​ អគារមន្ទីរពេទ្យថ្មីចំនួន ២បន្ថែមទៀត មានទំហំប៉ុនគ្នា មានកម្ពស់ ៤ជាន់ ស្មើនឹង ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជានទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់នៅក្នុងទីតាំងមន្ទីរពេទ្យតែម្តង ដោយ​ក្នុងនោះ អគារទី១ តម្លៃ ១,៤លានដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន […]

អាន​បន្ថែម

ដំណើរឆ្ពោះទៅបច្ចេកវិទ្យាឌីជីថល ដើម្បីភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ!

ឱកាសនេះ គឺជាពេលវេលាដ៍ល្អក្នុងការចាប់ផ្តើមរៀបចំឱ្យមានប្រព័ន្ធឌីជីថល មិនត្រឹមតែនៅក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរក “ព័ស្តុតាងនាពេលអនាគត” ដែល ធនធានរបស់ពិភពលោកយើង វានឹងអាស្រ័យគ្នាទៅវិញទៅមក រវាងសេដ្ឋកិច្ច និងបរិស្ថាន! យើងបានទន្ទឹងរង់ចាំដើមឆ្នាំ 2022 ដោយបានស៊ូទ្រាំនឹងជំងឺ រាតត្បាតសកល និងបានអូសបន្លាយដោយមិនបានរំពឹងទុក យើងគួរតែផ្តល់អាទិភាពដល់ការសិក្សាភាគច្រើនបំផុត ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះ ដែលយើងមិនបានត្រៀមទុកជាមុន។ ខ្ញុំអាចនិយាយបានថា ជាការគិត “ឆ្ពោះទៅឌីជីថល” ដែល យើងបានគិត និងរៀបចំដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងទទួលបានសន្ទុះថ្មី នៅពេលដែលគ្មាននរណាម្នាក់ នៅលើលោកយើងនេះអាចទៅបន្តធ្វើការអស់មួយជីវិត ពីឆ្នាំទៅមួយ ឆ្នាំមិនចេះហត់នឿយបានទេ។ខ្ញុំគិតថាសន្ទុះក្នុងការឈានទៅរកបច្ចេកវិទ្យាឌីជីថល វានឹងប្រែក្លាយវិបត្តិដែលយើងកំពុងជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយ ហើយត្រូវគិតថា ជាការគិតគូរមួយឆ្ពោះទៅរកការពង្រឹងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវនេះយើងមានឱកាសចងក្រងដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល មិនមែនសម្រាប់តែក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាទិសដៅឆ្ពោះទៅរក “ព័ស្តុតាងអនាគត” ដែលធនធានពិភពលោកយើង វានឹងអាស្រ័យគ្នាទៅវិញទៅមក រវាង តុល្យភាពសេដ្ឋកិច្ច និងបរិស្ថាន។ ដោយយោងភាពចាំបាច់ក្នុងអំឡុងពេលជំងឺរាតត្បាត ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល “Going Digital” របស់យើងបានបើកដំណើរការ “និម្មិត” ឬ Virtualizing នៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងជំនាញវិជ្ជាជីវៈពាក់ព័ន្ធ។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់បច្ចេកវិទ្យានេះ មិនថាយើងនៅទីណាទេ […]

អាន​បន្ថែម

គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបានជាង ៦០ភាគរយ ហើយ

គម្រោងស្តារស្ទឹងព្រែកត្នោត ដើម្បីជួយរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៦៤ ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមបានបញ្ជាក់ថា នេះជាការគិតគូររំដោះទឹក ១៣៥០ ម៉ែត្រគូបក្នុង​មួយ​វិនាទី នៅចំនុចទំនប់ ៧មករា…ដើម្បីធ្វើយ៉ាងណា​ការពារ​​រាជធានី​ភ្នំពេញ​ពីទឹកជំនន់ព្រែកត្នោត និងផ្នែកខ្លះទៀត​នៃខេត្ត​កណ្តាល។​ ឯកឧត្តម បានបន្ថែមថា «មកដល់ពេលនេះ គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៦៤ភាគរយហើយ ចឹង! យើងកំពុងតែបន្តបន្ថែមទៀតលើការងារមួយចំនួន ប៉ុន្តែការងារដែលសំខាន់នៅពេលនេះ គឺយើងត្រូវត្រៀមការពារ​ជំនន់នៅ​ខែ៩ ខែ១០ ខាង​មុខនេះ សង្ឃឹមថាមិនអីចុះសម្រាប់ឆ្នាំនេះ »។ គួរជម្រាបថា ដើម្បីរំដោះទឹកជំនន់នៅស្ទឹងព្រែកត្នោតនេះ ក្រសួងបានបង្វែរការសាងសង់ទំនប់អាងទឹកចំនួន ៣ ស្ថិត​​​ក្នុង​ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ នោះរួមមាន ទី១ ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល មានលទ្ធភាពស្តុក​ទឹក​បាន​ប្រមាណ ១៥៤ លានម៉ែត្រគូប ត្រូវបានក្រសួងធនធានទឹក ធ្វើការសាងសង់ឡើង ក្នុងឆ្នាំ ២០១១ និងបាន​បញ្ចប់​ការងារជំហានទី ១ កាលពី​ខែកក្កដា ឆ្នាំ […]

អាន​បន្ថែម