ព័ត៌មានសំណង់
រដ្ឋអនុម័តគម្រោង៤ តម្លៃ ១៧លានដុល្លារ នៅខេត្តកណ្តាល និងព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ១៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកណ្តាល និងព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. R.G. FOOTWEAR (CAMBODIA) CO., LTD ជាគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ ២. Xing Gang Wood Industry (Cambodia) Co., Ltd ជាគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាមេរិក។ ៣. Zhejiang Jeni Furniture Co., Ltd ជាគម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក។ ៤. FF.LL (Cambodia) […]
អានបន្ថែមសិង្ហបុរីនឹងមានកំពង់ដ៏ធំបំផុតលើពិភពលោក តម្លៃជាង ១៤ ពាន់លានដុល្លារ
សិង្ហបុរីកំពុងសម្រុកសង់កំពង់ផែដ៏ធំផុតលើពិភពលោកឈ្មោះ Tuas Port តម្លៃជាង ១៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាររបស់ CNA នៅថ្ងៃទី២១ សីហា ២០២២។ កំពង់ផែយក្សនេះ លាតសន្ធឹងលើផ្ទៃសមុទ្រទំហំដល់ទៅ១៣៣៧ហិកតា ដែលមានសរុប ៤ ដំណាក់កាល។ ដំណាក់កាលទី ១ ទើបបញ្ចប់ ខណៈដំណាក់កាលទី ២ ៣ និង ៤ កំពុងសាងសង់បន្ដបន្ទាប់គ្នា។ បើយោងតាមផែនការ គម្រោងទាំងមូលអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០៤០។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានថ្លែងថា៖ «កំពង់ផែយក្សនេះនឹងក្លាយជាកំពង់ផែស្វ័យប្រវត្តិពេញលេញដ៏ធំបំផុតក្នុងពិភពលោក។ គម្រោងនេះក៏នឹងធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាជើងឯកឈានមុខគេនៅក្នុងលំហសមុទ្រផងដែរ»។
អានបន្ថែមអង្គការ CSCI៖ ការចម្អិនអាហារដោយពន្លឺព្រះអាទិត្យ អាចសន្សំបាន ១,៣ពាន់លានដុល្លារក្នុង១ឆ្នាំ
អង្គការ Charity Solar Cookers International បានឱ្យដឹងថា ការចម្អិនអាហារដោយពន្លឺព្រះអាទិត្យអាចសន្សំថវិកាបានរហូតដល់ទៅ ១,៣ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដោយសារការកាត់បន្ថយការបំពុលបរិយាកាសតាមផ្ទះ។ នេះបើតាមអង្គការវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)។ ការចម្អិនអាហារនេះ ធ្វើឡើងដោយប្រើប្រាស់ចង្អ្រានសូឡា ដែលត្រូវបានផលិតឡើងដោយប្រើកេសក្រដាសកាតុង និងក្រដាសសន្លឹកសំណ ភ្ជាប់ជាមួយកញ្ចក់ ដើម្បីទាញយកថាមពលពន្លឺព្រះអាទិត្យ។ ចង្ក្រានសូឡានីមួយៗ អាចសន្សំសំចៃឈើបានរហូតដល់ ១តោនជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ចង្ក្រានសូឡាជាង ៤លានគ្រឿងកំពុងប្រើប្រាស់នៅជុំវិញពិភពលោក។ ប៉ុន្តែមនុស្សប្រមាណជា ២,៦ ពាន់លាននាក់ប៉ុណ្ណោះ នៅតែបន្តចម្អិនអាហារដោយអុស កាកសំណល់សត្វ ធ្យូង ឬប្រេងកាត។ នេះជាបច្ចេកវិទ្យាដ៏សាមញ្ញ សម្រាប់ទ្រទ្រង់សុខភាពភពផែនដី និងមនុស្ស ដែលវាបានជួយកាត់បន្ថយការបំពុលបរិយាកាស និងការបំភាយឧស្ម័ន CO2។
អានបន្ថែមពលរដ្ឋនៅស្រុកសេសានក្រោម២ស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវលំដ៏លំបាកមួយខ្សែ
ប្រជាពលរដ្ឋជាង ៤០០គ្រួសាររស់នៅភូមិញើន ឃុំស្តៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ទទូចសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយស្ថាបនា និងកែសម្រួលផ្លូវលំប្រវែង ២០គីឡូម៉ែត្រ ចេញពីចំណុចភូមិញើនក្នុងឃុំស្តៅ តភ្ជាប់ទៅភូមិឃុំស្រែគរថ្មី ដើម្បីងាយស្រួលដឹកផលិតផលកសិកម្មទៅទីផ្សារនៅរដូវប្រាំងនេះ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ « អាជ្ញាធរកំពុងតែពិនិត្យមើលលទ្ធភាព និងត្រូវសិក្សាលម្អិតពីផលប៉ះពាល់ ធ្វើយ៉ាងណាឱ្យបានចំណេញទាំងសងខាង ប្រជាពលរដ្ឋទទួលបានផ្លូវធ្វើចរាចរណ៍ស្រួល ហើយអាជ្ញាធរក៏ងាយស្រួលគ្រប់គ្រងនូវការហូរចូលអ្នកចំណាកស្រុក ដែលមានបំណងមកកាប់រានដីខុសច្បាប់នៅពេលមានផ្លូវនេះ។» លោកអភិបាលបានបន្តថា ទោះជាយ៉ាងណាអាជ្ញាធរស្រុកបានស្នើសុំទៅមន្ទីរអភិវឌ្ឍន៍ជនបទរួចហើយ ឱ្យមកសិក្សាផ្លូវលំមួយខ្សែនេះ តែការសម្រេចអភិវឌ្ឍផ្លូវលំនេះមិនទាន់ទទួលដំណឹងឆ្លើយតបមកវិញទេ។ បច្ចុប្បន្ន ផ្លូវមួយខ្សែនេះ មិនអាចឱ្យរថយន្តចេញចូលបានទេ បានត្រឹមតែម៉ូតូតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋនៅទីនោះ ដឹកទំនិញ ត្រូវប្រើទូកជាមធ្យោបាយ និងឆ្លងទូកដទៅត្រើយម្ខាងនៃទឹកដីឃុំអូរស្វាយចំណាយពេលវេលាយូរ ចំណែកផ្លូវក៏លំបាកធ្វើចរាចរណ៍ទៅមកដូចគ្នា។ គួរបញ្ជាក់ថា ផ្លូវនេះជាបណ្តាញតភ្ជាប់គ្នារវាងឃុំស្តៅ និងឃុំស្រែគរថ្មី ចេញមកតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ឆ្ពោះមកឃុំភ្លុក មកដល់ទីរួមស្រុកសេសានក្នុងចម្ងាយផ្លូវប្រមាណតែជាង៦០គីឡូម៉ែត្រតែប៉ុណ្ណោះ។
អានបន្ថែមរដ្ឋធ្វើទំនើបកម្មកាម៉េរាតាមផ្លូវជាតិលេខ ៣ ឱ្យឆ្លាតវៃ ចាំចាប់អ្នកមិនគោរពច្បាប់ចរាចរណ៍
ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំភ្ជាប់ប្រព័ន្ធអ៊ីនធើណេតជាមួយកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវជាតិលេខ ៣ ដើម្បីចាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហើយនឹងផាកពិន័យដល់ផ្ទះតែម្តង។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមថា ការបំពាក់កាមេរ៉ាតាមបណ្តោយផ្លូវជាតិលេខ ៣ នៅមិនទាន់បានសម្រេចពេញលេញនៅឡើយ ដោយសារការតភ្ជាប់ប្រព័ន្ធអ៊ិនធើណេតមានការយឺតយ៉ាវ ប៉ុន្តែនឹងជំរុញឱ្យបានលឿនបំផុត។ ក្រៅពីនេះ ក្រសួងក៏នឹងដាក់កាមេរ៉ាឆ្លាតវៃដូចគ្នាលើ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ ៤១ ដែលត្រៀមនឹងសាងសង់ផងដែរ។ ឯកឧត្តមថា៖ «កាមេរ៉ាផ្លូវជាតិលេខ ៣ ថតច្បាស់ណាស់ ថតបានទាំងអស់ អីចឹងយើងត្រៀមដូចគ្នានៅផ្លូវជាតិលេខ៣១ ៣៣ និងផ្លូវលេខ៤១ ហើយយើងកំពុងពិភាក្សាជាមួយជប៉ុន ដាក់កាមេរ៉ាដែរ នៅផ្លូវជាតិលេខ៧។» តាមរយៈកាមេរ៉ាទាំងអស់នេះ ខាងសមត្ថកិច្ចនឹងអនុវត្តច្បាប់ ដោយចាប់ល្បឿននៃអ្នកបើកបរហួសល្បឿនកំណត់ ខណៈពេលចាប់បានហើយ គឺចេញវិក្កយបត្រផាកពិន័យទៅដល់ផ្ទះតែម្តង។
អានបន្ថែមគម្រោងខ្សែកាបក្រោមសមុទ្រប្រវែងជាង ៤ពាន់គីឡូម៉ែត្រ នឹងបើកដំណើរការឆ្នាំ២០២៤
គម្រោងខ្សែកាបក្រោមសមុទ្ររបស់ក្រុមហ៊ុន Sun Cable គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ ដោយកំណត់គោលដៅប្រតិបត្តិការពេញលេញនៅឆ្នាំ ២០២៩។ នេះបើយោងតាមការចុះផ្សាយរបស់ Nikkei នៅថ្ងៃទី១៨ សីហា ២០២២។ គម្រោងនេះ បង្កើតឡើងដើម្បីបញ្ជូនថាមពលពន្លឺព្រះអាទិត្យពីអូស្រ្តាលីទៅឱ្យសិង្ហបុរី ដែលបានចំណាយអស់ប្រមាណជាង ៣០ពាន់លានដុល្លារអូស្ត្រាលី (២១ពាន់លានដុល្លារ)។ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនេះត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ១២.០០០ ហិកតា នៅវាលខ្សាច់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ដែលត្រូវអូសខ្សែកាបកាត់ក្រោមសមុទ្រប្រវែង ៤.២០០ គីឡូម៉ែត្រ។ (អានបន្ថែម)
អានបន្ថែមសម្តេចក្រឡាហោម ស្នើសង់របងលួសសំណាញ់ ជំនួសរបងលួសបន្លាតាមផ្លូវល្បឿនលឿន
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានស្នើឱ្យសាងសង់របងលួសសំណាញ់ នៅតាមដងផ្លូវល្បឿនលឿនជំនួស របងបន្លាលួស ដើម្បីការពារការឆ្លងកាត់សត្វពាហនៈ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ. បានស្នើឡើងក្នុង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែសីហា។ សម្តេច ស ខេង មានប្រសាសន៍ថា របងបន្លាលួស មិនគត់មុតសម្រាប់ការពារការឆ្លងកាត់របស់សត្វពាហនៈ និងសត្វដទៃទៀត លើផ្លូវល្បឿលឿនឡើយ ដោយស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយក្រុមហ៊ុន លើការងារសាងសង់របងសំណាញ់វិញ។ សម្តេច ស ខេង បានបន្ថែមថា៖ “ ខ្ញុំមានការបារម្ភដែរ បើសិនដាក់លួសបន្លា ហើយមិនមានប្រសិទ្ធទេ ហើយមានការលួចកាត់ទៀត រឹតតែអន្តរាយ (គ្រោះថ្នាក់ចរាចរណ៍) បើសិនអាចដូរបាន ជាការល្អ”។ ការលើកឡើងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាណ៍ គឺនៅមុនពេលតែប្រមាណពីរខែប៉ុណ្ណោះដែលផ្លូវល្បឿនលឿន តម្លៃ២ប៊ីលានដុល្លារ មានប្រវែង ១៩០គីឡូម៉ែត្រ តភ្ជាបរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គ្រោងដាក់ដំណើរការសាកល្បង។ (អានបន្ថែម) […]
អានបន្ថែមគម្រោងវារីអគ្គិសនីតម្លៃ ៣៨៩លានដុល្លារ នៅកោះកុងសម្រចបានប្រមាណ ១៥ភាគរយ
គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ សាងសង់សម្រចបានប្រមាណ ១០ ទៅ ១៥ភាគរយ ហើយ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៧ សីហា ២០២២។ គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD ក្នុងទឹកប្រាក់ ៣៨៩ លានដុល្លារអាមេរិក។ ជាក់ស្ដែង គម្រោងនេះ ទទួលបានគាំទ្រពីគណៈរដ្ឋមន្រ្តី កាលពីខែតុលាឆ្នាំ២០២០ កន្លងទៅ ហើយការវិនិយោគមានរយៈពេល ៣៩ឆ្នាំ ដោយមានរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់។ (អានបន្ថែម)
អានបន្ថែមសម្តេច៖ ជំរុញនិងលើកទឹកចិត្តឱ្យបណ្តុះធនធានមនុស្ស ដើម្បីបំពេញតម្រូវការវិនិយោគិនក្នុងស្រុក
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបណ្តុះធនធានមនុស្សក្នុងស្រុកឱ្យមានសមត្ថភាពកាន់តែខ្លាំង ដើម្បីបំពេញតម្រូវការលើគ្រប់មុខជំនាញ ដើម្បីឆ្លើយតបទៅនឹងការវិនិយោគនៅកម្ពុជា ដែលកំពុងតែរីកចម្រើនខ្លាំង ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន ៦២៣នាក់ នៅថ្ងៃទី ១៧ ខែសីហា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិនិយោគនៅក្នុងប្រទេសកាន់តែដើរតួនាទីធំឡើងៗ ដូចជា ការអភិវឌ្ឍ បុរី ខុនដូ ដែលភាគច្រើនសាងសង់ដោយអ្នកវិនិយោគនៅក្នុងស្រុក។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សំណួររបស់អ្នកវិនិយោគបរទេស ពេលចូលមកវិនិយោគនៅកម្ពុជា គេមានសំណួរដំបូងមួយដែលសំខាន់ គឺតើធនធានមនុស្សរបស់កម្ពុជាដល់កម្រិតណា តើគេអាចរកមនុស្សធ្វើការក្នុងស្រុកបានទេ ដោយបញ្ជាក់ថា គេមិនចង់រកជំនាញការឯកទេសពីខាងក្រៅមកធ្វើទេ ព្រោះកម្លាំងពលកម្មវាថ្លៃពេក គេចង់រកធនធានមនុស្សនៅក្នុងស្រុក ដែលទទួលបាននូវការបណ្តុះបណ្តាល។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ការវិនិយោគក្នុងសុ្រករបស់យើងកាន់តែធំទៅៗ ហើយគេត្រូវការធនធានមនុស្ស។ ដូច្នេះហើយបានជាយើងជំរុញការបណ្តុះបណ្តាលដើម្បីទាក់ទាញការវិនិយោគពីខាងក្រៅ”។
អានបន្ថែមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា «ថ្ងៃនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និង ស្ថាប័នពាក់ព័ន្ធ រួបរួមគ្នាធ្វើឱ្យចេញនូវប្រព័ន្ធ Port EDI នេះ ដើម្បីជួយសម្រួលដល់ផ្នែកឯកជន ពេលនាវាចេញ-ចូលនៅកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការប្រើក្រដាស ពេលវេលាយូរក្នុងការស្នើសុំនាវាចេញចូលមកកម្ពុជាយើង»។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក្រោមជំនួយរបស់អង្គការចៃកា (JICA)។ (អានបន្ថែម)
អានបន្ថែម