រដ្ឋាភិបាលលើកទឹកចិត្តក្រុមហ៊ុន CP All វិនិយោគលើការផលិតក្រដាស និងផលិតជីសរីរាង្គនៅកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុន CP All​​ របស់ប្រទេសថៃ វិនិយោគលើរោង ចក្រផលិតក្រដាស និងរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លើកឡើងក្នុងឪកាសអនុញ្ញាត ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All)  លោក Korsak Chairasmisak ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៦ ខែសីហា។​ នេះជាការផ្តល់អនុសាសន៍ ទៅកាន់ក្រុមហ៊ុន CP All ដែលលោក Korsak Chairasmisak បានដឹកនាំគណ ប្រតិភូក្រុមហ៊ុន ក្នុងដំណើរទស្សនកិច្ច មកកាន់កម្ពុជា ដើម្បីស្វែង រកសក្តានុពល ធ្វើការវិនិយោគ បន្ថែមនៅក្នុង ព្រះរាជាណាចក្រកម្ពុជាផងដែរ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនលោក កស័ក្ដិ ពិនិត្យពិចារណាធ្វើការ វិនិយោគលើកា រផលិតក្រដាសនៅព្រះរាជាណាចក្រកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មាន តម្រូវការកើនឡើងជាលំដាប់។ បន្ថែមពីលើនេះ […]

អាន​បន្ថែម

ច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់ សម្រេចការសាងសង់បាន ៥៤%

ការដ្ឋាន អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់ ជាប់ព្រំដែនថៃ សម្រេចបានប្រមាណជាង ៥០ភាគរយ គិតមដល់ពេលបច្ចុប្បន្ននេះ ខណៈកម្ពុជា និងថៃ គ្រោងដាក់ដំណើរការបណ្តោះអាសន្នច្រកអន្តរជាតិនេះ នាពេលឆាប់ៗខាងមុខ។ ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា វឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៥៤ភាគរយ នៅថ្ងៃទី១៦ ខែសីហា។ ក្រសួងសាធារណការ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសាធារណការ នៃប្រទេសទាំងពីរ គ្រោងចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នៅថ្ងៃទី២០ ខែ សីហាខាងមុខ។ ការចុះត្រួតពិនិត្យនេះ គ្រោងធ្វើឡើងតបនឹងសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួល ចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។ វឌ្ឍនភាពនៃការដ្ឋានសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់នេះ សម្រេចបាន១៤ភាគរយបន្ថែមទៀត ធៀបនឹងវឌ្ឍនភាព សម្រេចបានកាលពីខែមីនា ដែលសម្រេចបាន ៤០​ភាគរយ។​ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋជំរុញម្ចាស់កសិដ្ឋានដ៏ធំមួយឱ្យច្នៃលាមកជ្រូកផលិតជាអគ្គសនីប្រើប្រាស់

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ដល់កសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយ ឱ្យកែច្នៃលាមក​ជ្រូក ដើម្បីផលិតជាអគ្គិសនីប្រើប្រាស់ ក្នុងការកាត់បន្ថយចំណាយ​ថ្លៃ​ដើម។ នេះ​បើ​តាម ឯកឧត្តម វេង សាខុន  ក្នុងដំណើរចុះពិនិត្យ​លើ​វឌ្ឍន​​ភាព​កសិដ្ឋាន​ស្ថិចិញ្ចឹមជ្រូក ស្ថិតក្នុង​ស្រុក​ត្រាំកក់ ខេត្ត​​​តាកែវ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ក្រៅពីកែច្នៃលាមកជ្រូក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាយោបល់បន្ថែមឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បី​ផលិត​ជាថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋានផងដែរ។​ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម​ ម្ចាស់កសិដ្ឋាន គួរ​សិក្សាស្រាវជ្រាវ​បច្ចេកទេស​ធ្វើការ​កែច្នៃ​លាមកជ្រូកលក់ ហើយ​នេះ​ជា​ប្រភពចំណូល​សេដ្ឋកិច្ចសំខាន់មួយផងដែរ។

អាន​បន្ថែម

សឹង្ហបុរីទិញដីទំហំ ៣.៥ហិកតា លើកោះនរាដើម្បីអភិវឌ្ឍគម្រោងតម្លៃប្រមាណ ១៥០លានដុល្លារ

ក្រុមហ៊ុន អចលនទ្រព្យសឹង្ហបុរី AKRAM Development Co., Ltd​ បានទិញដីទំហំ ៣.៥ ហិកតា លើកោះនរា របស់ក្រុមហ៊ុន OCIC។​ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហានេះថា ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាទិញ-លក់ ដីទំហំ​ ៣.៥ ហិកតា កាលពីពេលថ្មីនេះដោយអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និង លោក​Melvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAM​ក្រោមវត្តមានលោក Kelvin Chua ជាអគ្គនាយកនៃ AKRAM Development Co., Ltd។ តំណាងក្រុមហ៊ុន AKRAM បានបញ្ជាក់ថាគម្រោងអភិវឌ្ឍនេះអាចមានតម្លៃច្រើនជាង ១៥០ លានដុល្លាអាមេរិកទៅទៀត។ លោកបន្ថែមថា  “ក្រុមហ៊ុន សប្បាយរីករាយណាស់ដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍកោះនរា និងសុទិដ្ឋិនិយមថាយ៉ាងមុតមាំថាទីតាំងដ៏មានសក្ដានុពលមួយនេះ និងក្លាយជាចំណុចទាក់ទាញដ៏ល្អបំផុតមួយសម្រាប់គម្រោងរបស់ក្រុមហ៊ុន​។ ជាមួយគ្នានេះដែរ លោកបានបញ្ចាក់ថា ការិយាល័យលក់ និងយូនីតគំរូ […]

អាន​បន្ថែម

ថៃគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ដល់យុវជនកម្ពុជា

ក្រុមហ៊ុនសាជីវកម្ម SNC Former Public Company Ltd របស់ប្រទេសថៃ គ្រោងនឹងបង្កើតវិទ្យាស្ថានបណ្ដុះ​បណ្ដាល​បច្ចេក​វិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ នៅកម្ពុជា ដែលអាចជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។​។ នេះបើតាមឯក​អគ្គរាជទូត​​កម្ពុជា​ប្រចាំ​ប្រទេសថៃ ឯកឧត្តម អ៊ូក សោភ័ណ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០​២២។ ក្នុងដំណើរទស្សនកិច្ចសិក្សាខ្សែសង្វាក់ចំនួន ២៣ រោងចក្ររបស់ក្រុមហ៊ុនខាងលើ ឯកឧត្តមឯកអគ្គរាជទូត បាន​លើក​ឡើងថា គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ដើរតួនាទីសំខាន់សម្រាប់​សេដ្ឋកិច្ច​កម្ពុ​ជា ពីព្រោះវាមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ និងមាន​សក្តា​នុ​ពល​​​ធ្វើឱ្យសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ​២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ វិទ្យាស្ថានបច្ចេកវិទ្យាលក្ខណៈស្តង់ដារស្វ័យប្រវត្តិទំនើបមួយនេះ នឹងបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿង​អេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។ នេះជាគម្រោងថ្មី ដែលក្រុមហ៊ុនសាជីវកម្ម SNC ត្រៀមនឹងបង្កើតឡើង ក្រោយក្រុមហ៊ុនធ្លាប់បាន​សិក្សា​លើ​វិស័យ​ជា​ច្រើននៅកម្ពុជារួចមកហើយ ដូចជាការគ្រប់គ្រងកាកសំណល់ រហូតដល់ថាមពល​កកើត​ឡើង​វិញ។ ក្រុមហ៊ុនសាជីវកម្ម SNC បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាន​និងកំពុងធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​ដោយ​ប្រើ​ប្រាស់​រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន និង​រថយន្ត ទូទឹកកក និង​ទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជន ដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៣ តម្លៃជិត ១៦លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ១៥,៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក។ ២. HONG YU FANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក។ ៣. SHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ […]

អាន​បន្ថែម

ក្រសួងឧស្សាហកម្មកំពុងព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត ដែលមិនធ្លាប់មានពីមុនមក ស្របតាមតម្រូវការកើនឡើង និងការរីកចម្រើនក្នុងប្រទេសកម្ពុជា។ នេះបើតាម​ការ​លើក​ឡើងរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ​​​របស់​ក្រសួង​ឧស្សាហកម្ម ក្នុងសន្និសីទ​សារ​ព័ត៌មាន​ស្តីពី «សមិទ្ធផល​សម្រេច​បានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា «ក្នុងដំណាក់កាលនេះ ក្នុងគោលដៅគ្រប់​គ្រងវិស័យ​ទឹកស្អាត​ឱ្យកាន់តែ​មាន​ប្រសិទ្ធិ​ភាព កាន់តែមានគុណភាព និងសេវាកម្មល្អ គឺយើងបានបង្កើតនូវ​សេចក្តីព្រាង​ច្បាប់ស្តីពីការ​គ្រប់គ្រងការ​ផ្គត់​ផ្គង់​ទឹកស្អាត»។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា សេចក្តីព្រាងច្បាប់នេះ បានឆ្លងកិច្ចប្រជុំអន្តរក្រសួងរួចរាល់ហើយ និង​ទទួល​​បានធាតុចូលយ៉ាងច្រើនពីក្រសួងពាក់ព័ន្ធនានា​។ ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមកត្រឹមខែកក្កដា ឆ្នាំ២០២២ អង្គភាពរដ្ឋាករទឹក ទាំងអង្គភាពរដ្ឋ និង​ឯកជន បានផលិតទឹកស្អាតបានចំនួន ១៦៣២​ ពាន់លានម៉ែត្រគូប ដែល​មានការ​កើនឡើង​រហូត​ទៅដល់ ៤៥,០៨% ប្រៀបធៀបនឹង ៥ឆ្នាំមុន។ ត្រឹមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅថា ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងទីប្រជុំជនចំនួន៩០% នឹងទទួលបានទឹកស្អាតប្រើប្រាស់ ហើយក្នុងឆ្នាំ២០៣០ ​ប្រជាពលរដ្ឋរស់នៅទីប្រជុំជន […]

អាន​បន្ថែម

កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​កង់​ធំបំផុតលេខ១ទៅ​អឺរ៉ុប និងជាប់លំដាប់​ទី​៥ ​លើ​ពិភពលោក

កម្ពុជា មានរោងចក្រផលិតកង់ចំនួន ១៣រោងចក្រ មានទុនវិនិយោគសរុប ១១២លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ក្លាយជាអ្នកនាំចេញកង់ធំបំផុតទៅកាន់តំបន់អឺរ៉ុប និងជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសនាំចេញកង់ធំបំផុតលើពិភពលោក។​ យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រឧស្សាហកម្មកង់ មាន ១២ រោងចក្រ ស្ថិតក្នុងខេត្តស្វាយរៀង និងមួយរោងចក្រ ស្ថិតក្នុងខេត្តកណ្តាល​។​ ការនាំចេញកង់របស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ មានទឹកប្រាក់សរុប ៥២០លានដុល្លារ មានកំណើន ១៤៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម ហេង សុគង់ ថ្លែងថា កម្ពុជា ជាប្រទេសធំបំផុតលេខ១លើការនាំចូលកង់ទៅសហគមអឺរ៉ុប រួមចំណែក ២៤ភាគរយ នៃកង់នាំចូលទៅអឺរ៉ុប និង ជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសនាំចេញកង់ធំបំផុត លើពិភពលោក។​

អាន​បន្ថែម

អាជ្ញាធរចាត់វិធានការក្ដៅរឹតបន្ដឹងច្បាប់សំណង់ ក្រោយមេការសំណង់ត្រូវឃាត់ខ្លួនករណីរន្ទារលំ

ក្រោយច្បាប់សំណង់ចូលជាធរមាន ការដ្ឋានសំណង់នានាទូទាំងប្រទេស ត្រូវបានគ្រប់គ្រងតឹងរឹងជាងមុខ ដោយកាលពីថ្ងៃទី ១០ សីហា កន្លងមកនេះ មេការសំណង់ម្នាក់ នៅខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួន និងពិន័យតាមច្បាប់ ដោយធ្វេសប្រហែសធ្វើឱ្យរន្ទាប្លង់សេដួលរលំលើមនុស្សស្លាប់។ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការឃាត់ខ្លួន និងពិន័យតាមផ្លូវច្បាប់នេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់សំណង់យ៉ាងម៉ឹងម៉ាត់ និងជាមេរៀនសម្រាប់មេការសំណង់ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ផ្សេងទៀត ឱ្យគោរពតាមច្បាប់សំណង់។ ឯកឧត្តម បន្ថែមថា ក្រោយកើតហេតុការណ៍នេះ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តខិតខំបង្កើតយន្តការច្បាប់ បទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសចាំបាច់មួយចំនួនទៀតដើម្បីពង្រឹងគុណភាពនិងសុវត្តិភាពសំណង់ ទិសដៅដើម្បីបង្កា និងបញ្ចៀសបញ្ហានេះមិនឱ្យកើតមានទៀត។ «ការចូលរួមអនុវត្តវិធានការជាធរមានខាងលើពីគ្រប់ភាគីពាក់ពន្ធ័នឹងការងារសាងសង់ នឹងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ» ឯកឧត្តមបន្ដ។ ទាក់ទិននឹងករណីនេះដែរ តំណាងសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា សមាគមគាំទ្រយ៉ាងពេញទំហឹងលើការពិន័យ ឬ ផ្តន្ទាទោសដល់បុគ្គល ឬក្រុមហ៊ុនសាងសង់ ដែលមិនគោរពច្បាប់។ «នេះជាការផ្ដល់មេរៀន ដល់ក្រុមហ៊ុន ឬបុគ្គលផ្សេងទៀតមិនឱ្យធ្វើតាម ហើយជាការសឱ្យឃើញថាកម្ពុជាអនុវត្តច្បាប់សំណង់បានយ៉ាងជាក់លាក់។ ក្នុងនាមជាសមាគម យើងនឹងបន្ដចុះផ្សព្វផ្សាយអំពីច្បាប់សំណង់ដល់សមាជិក និងសាធារណជនបន្ថែម […]

អាន​បន្ថែម

កម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នឹងចែករំលែកបច្ចេកទេសសំខាន់ៗ និងការវិវឌ្ឍន៍ថ្មីៗ ក្នុងវិស័យសំណង់កម្ពុជា

អចលនទ្រព្យ និងសំណង់ គឺជាវិស័យដ៏សំខាន់សម្រាប់តំបន់ ឬប្រទេសនីមួយៗ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើងជាដើម ហើយមនុស្សភាគច្រើនតែងតែចង់ដឹងពីការរីកចម្រើន និងការវិវឌ្ឍន៍ថ្មីៗរបស់វា ។ សម្រាប់ប្រទេសកម្ពុជាយើង វិស័យនេះជាវិស័យដ៏សំខាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនួញ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ ដូច្នេះការស្វែងរកនូវព័ត៌មាន ក៏ដូចជាចំណេះដឹងបន្ថែមទៅលើវិស័យសំណង់ និងការជ្រើសរើសសម្ភារសំណង់ដែលមានគុណភាពខ្ពស់ដើម្បីទទួលបាននូវសំណង់ដែលរឹងមាំជាប់ធន់ គឺជាកត្តាដ៏ចាំបាច់បំផុត។ ដោយមើលឃើញពីភាពចាំបាច់ទាំងនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅកម្ពុជា ខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក បានបង្កើតនូវកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» ដែលប្រមូលផ្តុំសុទ្ធតែវាគ្មិនល្បីៗដើម្បីចូលរួមចែករំលែកចំណេះដឹង និងគន្លឹះសំខាន់ជូនទៅដល់ប្រជាជនកម្ពុជា ហើយ  នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ នេះផងដែរ កម្មវិធីបានអញ្ជើញលោក SOMPOP  SUVANHONGKUL  (ទីប្រឹក្សាអភិវឌ្ឍន៍អាជីវកម្ម ផ្នែកសំណង់ និង ការសាងសង) និងអ្នកជំនាញផ្នែកសំណង់​ផ្សេងៗទៀត ដើម្បីធ្វើការចែករំលែកអំពី​ ការវិវឌ្ឍន៍របស់គ្រោងដំបូល និងទិចនិក ដើម្បីទទួលបាន គ្រោងដំបូលដែលមានគុណភាព ហើយសាកសមជាមួយការរចនាបទផ្ទះ ឬអាគារ។ ប្រធានបទនេះអាចជួយដល់ការយល់ដឹងឲ្យកាន់តែទូលំទូលាយ ជាពិសេសការវិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យនេះ ដើម្បីអោយម្ចាស់ផ្ទះ […]

អាន​បន្ថែម