ADB អនុម័តកម្ចីដ៏ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក សម្រាប់គម្រោងផ្លូវដែកនៅហ្វីលីពីន

ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសពីការអនុម័តប្រាក់កម្ចីចំនួន 4.3 ពាន់លានដុល្លារអាមេរិកសម្រាប់ការសាងសង់គម្រោងផ្លូវដែកប្រវែង 55គីឡូម៉ែត្រខាងត្បូងរវាង Metro Manila និង Calamba នៅប្រទេសហ្វីលីពីន។ គម្រោងនេះនឹងរួមបញ្ចូលស្ថានីយចំនួន ១៨ និងផ្លូវរូងក្រោមដីដែលតភ្ជាប់ជាផ្លូវបំបែកជាមួយរថភ្លើងក្រោមដី Metro Manila ដែលបានគ្រោងទុក។ ទីបំផុតផ្លូវមួយខ្សែនេះនឹងក្លាយជាផ្នែកមួយនៃផ្លូវរថភ្លើង North-South Commuter Railway (NSCR) និងជាផ្លូវរថភ្លើង Southern Commuter Railway។ គម្រោងមួយនេះនឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតដែលផ្តល់មូលនិធិដោយ ADB នៅអាស៊ីប៉ាស៊ីហ្វិក។ ADB នឹងផ្តល់ហិរញ្ញប្បទានដល់ផ្លូវកាត់ ស្ថានីយ៍ ស្ពាន ផ្លូវរូងក្នុងដី និងអគារដេប៉ូ ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុននឹងផ្តល់មូលនិធិដល់ការស្តុកទុក និងប្រព័ន្ធសញ្ញា។ ស្របតាមការគាំទ្រក្នុងតំបន់របស់ខ្លួនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ADB បច្ចុប្បន្នក៏កំពុងផ្តល់មូលនិធិដល់ខ្សែរថភ្លើង Malolos-Clark ដែលតំណាងឱ្យ North Commuter Railway ។ ផ្លូវទាំងពីរខ្សែនឹងត្រូវរចនាឡើងដើម្បីទប់ទល់នឹងព្យុះទីហ្វុង និងការរញ្ជួយដី ហើយនឹងត្រូវបានលើកកំពស់ដើម្បីជៀសវាងទឹកជំនន់ថែមទៀតផង។

អាន​បន្ថែម

អាមេរិក កំពុងពិចារណាជ្រើសចំនុចឣាទិភាពដើម្បីវិនិយោគគម្រោងដឹកជញ្ជូននៅកម្ពុជា

ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក(DOT) កំពុងពិចារណាជ្រើសរើសចំនុចឣាទិភាពសម្រាប់វិនិយោគគម្រោងដឹកជញ្ជូននៅកម្ពុជា ខណៈបច្ចុប្បន្នអាមេរិកកំពុងពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្វែងយល់ពីវិស័យនេះផងដែរ។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយកាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ លោកJiga Phat មន្រ្តីវិភាគបច្ចេកវិទ្យាគោលនយបាយប្រព័ន្ធដឹកជញ្ជូននៃការិយាល័យដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្មនៃក្រសួងដឹកជញ្ជូនអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសលើវិស័យដឹកជញ្ជូន រវាងក្រសួងសាធារណការកម្ពុជា និងនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក។ លោកJiga Phat បន្តថា DOT នឹងធ្វើការពិនិត្យពិចារណាបន្ថែមទៅលើចំណុចជាអាទិភាពសម្រាប់ ប្រភេទដឹកជញ្ជូនផ្សេងៗដូចជា៖ ផ្លូវថ្នល់ ផ្លូវអាកាស ផ្លូវសមុទ្រ។ល។ សម្រាប់ការងារជំហានបន្ទាប់ លោកថា DOTនឹងធ្វើការងារផ្ទៃក្នុង និងបន្តជជែកជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រើសរើសចំនុចអាទិភាពដែលសំខាន់បំផុតចំនួនពីរ ឬបីយ៉ាងច្រើន ដើម្បីអនុវត្តន៍គម្រោងវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើសុំឱ្យក្រសួងដឹកជញ្ជូនអាមេរិក មានគម្រូទម្រង់កិច្ចសហប្រតិបត្តិការ សម្រាប់កំណត់ ជាចំនុចអាទិភាពគន្លឹះសម្រាប់កម្ពុជាផងដែរ។ គួរបញ្ជាក់ដែរ តាមរយៈកិច្ចពិភាក្សាខាងលើ ក្រសួងដឹកជញ្ជូនអាមេរិក ក៏បានធ្វើបទបង្ហាញដល់កម្ពុជា ពីរបៀបធ្វើផែនការ ការគូសរចនាប្លង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ(ផែនការហិរញ្ញវត្ថុ ប្រតិបត្តិការថែទាំ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង) ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព (យានយន្តបំភាយឧស្ម័នសូន្យហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់អាចទទួលបាន […]

អាន​បន្ថែម

រដ្ឋបញ្ចេញថវិកាជាតិកែផ្លូវក្រួសក្រហមតាមដងទន្លេមេគង្គទាំងអស់ទៅជាបេតុងនៅខេត្តស្ទឹងត្រែង

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងសាងសង់កែប្រែផ្លូវក្រួសក្រហមមួយខែ្ស ១៦គីឡូម៉ែត្រ ទៅជាផ្លូវបេតុងវិញ តាមបណ្តោយមាត់ទន្លេមេគង្គ ចាប់ពីចំណុចភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែង ទៅដល់ភូមិដំរីផុង ឃុំកោះសំពាយ  ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ផ្លូវបេតុងថ្មីនេះ មានទទឹង៥ម៉ែត្រ បណ្តោយ១៦គីឡូម៉ែត្រ ដោយសាងសង់ដាក់បន្ថែមលូចំនួន ៣២កន្លែង លូប្រអប់ ០៧កន្លែង និងស្ពានចំនួន០៩ កន្លែង ដោយគ្រោងនឹងបញ្ចប់គម្រោងសាងសង់នៅចុងឆ្នាំ២០២២ នេះ។ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាបណ្តាញតភ្ជាប់គ្នា រវាងទឹកដីក្រុងស្ទឹងត្រែង ទៅទីរួមស្រុកសៀមបូក ហើយប្រជាពលរដ្ឋរស់នៅជួរមាត់ ទន្លេមេគង្គ នឹងមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ព្រោះបានសាងសង់ខ្ពស់ផុតពីទឹក មិនឱ្យទឹកលិចនៅខែវស្សាទៀតទេ។ គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវថ្មីនេះ អនុវត្តដោយប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជាដំណាក់កាលសាងសង់ទី១​ និងបន្តសាងសង់តភ្ជាប់ទៅឃុំស្រែក្រសាំង និងឃុំអូរម្រះ ក្នុងស្រុកសៀមបូក បន្ថែមទៀតក្នុងចម្ងាយផ្លូវប្រវែងជាង១០ គីឡូម៉ែត្រ នៅឆ្នាំ២០២៣ខាងមុខ។

អាន​បន្ថែម

កូរ៉េជួយកម្ពុជាសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលមានរយ:ពេល ៣ឆ្នាំ (២០២២-២០២៤) ចំណាយទឹកប្រាក់ជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ក្រៅពីគម្រោងបង្កើតមជ្ឈមណ្ឌល រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍(ODA) តាមរយៈទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានកំពុងតាក់តែងបង្កើតច្បាប់ស្តីពីសុវត្ថិភាព​ និងសុខភាពការងារ និងជួយបណ្តុះបណ្តាលមន្ត្រីនៃនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ។ ក្នុងកិច្ចប្រជុំ ភាគីកូរ៉េ បានប្តេជ្ញាចិត្តបន្តកិច្ចសហការ និងបន្តគម្រោងចាំបាច់ផ្សេងៗទៀតដែលKOSHA គ្រោងនឹងជួយដល់ភាគីកម្ពុជា។

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មីមួយទៀតក្នុងខេត្តកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនមួយបោះទុនវិនិយោគ ប្រមាណ ៣,៥លានដុល្លារអាមេរិក ក្នុងខេត្តកំពង់ស្ពឺ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ គម្រោងថ្មីនេះនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់បានចំនួន ៧០០កន្លែង ថែមទៀតផង។

អាន​បន្ថែម

តើវិស័យភស្តុភាកម្មកម្ពុជានឹងទទួលបានប្រយោជន៍អ្វីពីផ្លូវរថភ្លើងល្បឿនលឿន ចិន-ឡាវ?

សមាគមភស្តុភាកម្មកម្ពុជា (CLA) សមាគមន៍ក្រុមហ៊ុនដឹកទំនិញអន្តរជាតិថៃ (TIFFA) និងសមាគមន៍ក្រុមហ៊ុនដឹកទំនិញអន្តរជាតិឡាវ (LIFFA) កំពុងពិភាក្សាគ្នាលើថ្លៃដឹកជញ្ជូនទំនិញតាមមធ្យោបាយថ្មីដោយប្រើប្រាស់រថភ្លើងពីប្រទេសចិន ចូលឡាវ ហើយបន្តចូលថៃ រួចឆ្លងចូលមកកម្ពុជា។ នេះបើតាមកិច្ចប្រជុំរយៈពេលបីថ្ងៃ នៅថ្ងៃទី២១ ដល់២៣ ខែមិថុនា​ ឆ្នាំ២០២២ នៅ Thanaleng Dry Port ប្រទេសឡាវ។ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ថា ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងពីចិនចូលឡាវនេះ គឺត្រូវចំណាយពេលត្រឹមតែ ៨ ទៅ ១០ម៉ោងប៉ុណ្ណោះ ហើយបើបូករួមទាំងរយៈពេលបំពេញបែបបទគយ និងលើកដាក់ទំនិញឆ្លងកាត់ យើងត្រូវប្រើរយៈពេលសរុបប្រហែល ៧២ម៉ោង ដែលអាចចំណេញពេលច្រើនជាងមុនទ្វេរដង។ លោកឧកញ៉ា បានបន្តថា ចំពោះតម្លៃវិញ ការដឹកជញ្ជូនតាមផ្លូវរថភ្លើងនេះ គឺប្រសើរជាងមធ្យោបាយផ្សេងៗច្រើនណាស់ ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជា ត្រូវមានកុងតានឺរផ្ទាល់ខ្លួន និងត្រូវរកភ្នាក់ងារសម្រាប់បំពេញបែបបទគយនៅប្រទេសឡាវ ដើម្បីការដឹកជញ្ជូនរិតតែប្រសើរនិងរលូនជាងមុន។ លោកឧកញ៉ា ក៏បានបន្ថែមថា ការដឹកជញ្ជូនតាមមធ្យោបាយថ្មីនេះ តម្រូវអោយមានការកក់ទូរ (៥០០០ដុល្លារ)សម្រាប់ (Dry Container) ហើយសម្រាប់ទូរត្រជាក់ […]

អាន​បន្ថែម

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយគ្រោងនឹងបញ្ជាប់ការសាងសង់ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ក្នុងឱកាសជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ឱ្យពន្លឿនការសាងសង់ ដោយត្រូវសម្រេចឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នូវអគារចំនួន ០៥ អគារ ចំណែកអគារនៅសល់ចំនួន ០៤ អគារទៀត នឹងត្រូវបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។ មណ្ឌលព្យាបាលនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិកតា ដែលក្នុងនោះមានអគារសរុបចំនួន ០៩អគារ រួមមាន អគារសម្រាកព្យាបាលចំនួន ០៧អគារ អាចដាក់គ្រែសរុបបានចំនួន១១.០០០គ្រែ អគាររដ្ឋបាលចំនួន ០១ និងអគារបុគ្គលិកចំនួន ០១ ។ មណ្ឌលព្យាបាលនេះ […]

អាន​បន្ថែម

ត្រីមាសទី១-២០២២ រដ្ឋអនុម័តគម្រោងវិនិយោគ ៤៧គម្រោង កើនឡើង៦,៨% ធៀបនឹងឆ្នាំ២០២១

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងវិនិយោតដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបមានចំនួន ៤៧ គម្រោង បានកើនឡើង ៣គម្រោង ស្មើនឹង ៦,៨%  ដែលមានទុនវិនិយោគសរុបចំនួន ២ ៥២០,៦ លានដុល្លារអាមេរិក បានកើនឡើង ១៤,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២។ ក្នុងនោះ គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានត្រឹមតែ ៤គម្រោងប៉ុណ្ណោះ ធ្លាក់ចុះ ៧៥% ដែលមានទុនវិនិយោគសរុបចំនួន ៣០១,១៨ លានដុល្លារអាមេរិក ធ្លាក់ចុះ ៧៩,៨% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២១។​ ទន្ទឹមនឹងនេះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង បានកើនឡើង ១៥ គម្រោង ស្មើនឹង ៥៣,៦% និងទុនវិនិយោគសរុបចំនួន ២ ២១៩,៤លានដុល្លារអាមេរិក បានកើនឡើង ២១០,៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។ គម្រោងវិនិយោគទាំងនេះ រួមមាន មណ្ឌលភ័ស្តុភារកម្មនិងកំពង់ផែពហុបំណង វារីអគ្គិសនី […]

អាន​បន្ថែម

ឡាវបង្កើនការនាំចេញថាមពលអគ្គិសនីទៅកម្ពុជាឱ្យបាន ៦ពាន់មេហ្កាវ៉ាត់ក្នុងឆ្នាំ២០៣០

ប្រទេសឡាវ កំពុងផ្តោតជាសំខាន់ក្នុងការសាងសង់គម្រោងវារីអគ្គិសនីយ៉ាងច្រើនពាសពេញផ្ទៃប្រទេស ដើម្បីបង្កើតការនាំចេញទៅប្រទេសជិតខាង ដោយក្នុងនោះគ្រោងនាំចេញមកប្រទេសកម្ពុជាឱ្យបាន ៦០០០ មេហ្កា​​​វ៉ាត់ ក្នុងឆ្នាំ២០៣០ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារពត៌មានវៀតណាមឈ្មោះថា  Vietnam​plus កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ ឡាវបាននាំចេញថាមពលអគ្គិសនីរបស់ខ្លួនមកប្រទេសកម្ពុជា​ ដែលមានសមត្ថភាពប្រមាណចំនួន៤៤៥ មេហ្កាវ៉ាត់ តែប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ ប្រទេសឡាវ និងប្រទេសវៀតណាម បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ក្នុងការជួយជំរុញថាមពលអគ្គិសនីពីឡាវមកវៀតណាមឱ្យបានចំនួន ៨១៤៨ មេហ្កាវ៉ាត់ នៅឆ្នាំ២០៣០។ គួរបញ្ជាក់ថា​ ប្រទេសចិន ថៃ និងសិង្ហបុរី ក៏នាំចូលថាមពលអគ្គិសនីពីឡាវដូចកម្ពុជា និងវៀតណាមផងដែរ។

អាន​បន្ថែម

អាជ្ញាធរសៀមរាបដាក់កំហិតម្ចាស់សំណង់ដែលសង់លើដីចំណីផ្លូវទាំង ៨ខ្សែនេះ ត្រូវរុះរើចេញជាបន្ទាន់!

អាជ្ញាធរខេត្តសៀមរាប បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានសំណង់នៅលើដីចំណីផ្លូវទាំង ៨ខ្សែ ក្នុងក្រុងសៀម​រាប​ ត្រូវរុះរើជាបន្ទាន់ឲ្យបានមុន ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ ដោយអាជ្ញាធរនឹងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធលើផ្លូវទាំងនេះ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៣​ ខែមិថុនា ឆ្នាំ២០២២។ ម្ចាស់ទីតាំងអាជីវកម្ម លំនៅឋាន សំណង់ការ្យ និង ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលប៉ះពាល់ និងនៅលើដីចំណីផ្លូវទាំង ០៨ខ្សែ ត្រូវរុះរើដោយខ្លួនឯងតាមជើងម៉ែត្រ ដែលក្រុមការងារបានចុះវាស់វែង និងបាញ់គំនូសសម្គាល់ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល ក្នុងអំឡុងពេលនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP)។ អាជ្ញាធរខេត្តសៀមរាប នឹងអនុវត្តគម្រោងស្ថាបនាផ្លូវទាំង ៨ខ្សែនេះ ដោយប្រើប្រាស់ថវិការដ្ឋបាលខេត្ត រួមមាន៖ ១. ផ្លូវក្រោយវត្តពោធិ៍លង្កា (មុខសណ្ឋាគារហង្សទ្រព្យ) ដល់ផ្លូវបេតុងបឹងដូនប៉ា ប្រវែង ៦៧០ ម៉ែត្រ គុណ ៦ ម៉ែត្រ និងដាក់លូកណ្តាលផ្លូវ មុខកាត់ ០១ ម៉ែត្រ ប្រវែង ៦៧០ ម៉ែត្រ។ ២. ផ្លូវសត្តឃាត (សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុង ដល់ផ្លូវខ្នារចាស់ ប្រវែង ២៣៣០ […]

អាន​បន្ថែម