ព័ត៌មានសំណង់
កូរ៉េនឹងជួយកម្ពុជា បំពាក់បច្ចេកវិទ្យាឆ្លាតវៃគ្រប់គ្រងទឹកស្អាតនៅភ្នំពេញ
ក្រុមហ៊ុនដ៏ល្បីល្បាញ GREENTECH INC របស់កូរ៉េ បានបង្ហាញពីជំហរដ៏មុតមាំក្នុងកិច្ចសហការអភិវឌ្ឃការបំពាក់បច្ចេកវិទ្យាឆ្លាតវៃ ដើម្បីគ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាតជាជំហ៊ានដំបូងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមជំនួបពិភាក្សា រវាងឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ជាមួយប្រតិភូក្រុមហ៊ុន GREENTECH INC កូរ៉េ ស្តីពីគម្រោងបំពាក់បច្ចេកវិទ្យាឆ្លាតវៃសម្រាប់វិស័យទឹកស្អាត នៅកម្ពុជា នៅថ្ងៃទី២៨ កក្កដា ២០២២។ លោក Tae-Yong Kwon ប្រធានក្រុមដឹកនាំគម្រោងរបស់ក្រុមហ៊ុនខាងលើ បានបង្ហាញជំហរយ៉ាងមុតមាំក្នុងកិច្ចសហការអភិវឌ្ឃការបំពាក់បច្ចេកវិទ្យាឆ្លាតវៃការគ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាតជាជំហ៊ានដំបូងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងឈានទៅអភិវឌ្ឍនៅបណ្តាខេត្តនានាបន្តទៀត តាមសំណើរររបស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ចម ប្រសិទ្ធ ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះគម្រោងខាងលើ ព្រោះគម្រោងនេះមានសារៈសំខាន់ណាស់សម្រាប់បំពេញបន្ថែមនូវភាពខ្វះចន្លោះ និងជាផ្នែកមួយនៃការ អភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ឯកឧត្តម មានជំនឿជឿជាក់ថា គម្រោងនេះនឹងទទួលបានការសម្រេចពីរដ្ឋាភិបាលកូរ៉េឆាប់ៗ ក្នុងជំនួយឥតសំណងក្រោមក្របខណ្ឌ ODA និងការសិក្សាពីសមិទ្ធិលទ្ធភាពបានជោគជ័យ ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន GREENTECH INC គឺជាក្រុមហ៊ុនដែលមានភាពល្បីល្បាញខ្លាំង និងជាប់ចំណាត់ថ្នាក់លេខ១នៅកូរ៉េ ផ្នែកប្រព័ន្ធគ្រប់គ្រងវិស័យទឹកស្អាត។ យ៉ាងណា តំណាងក្រុមហ៊ុននេះ […]
អានបន្ថែមក្រសួង២ រួមគ្នាបង្កើតមណ្ឌលសុខភាពថ្មី ១៣កន្លែង និងពង្រឹងសមត្ថភាពមណ្ឌលសុខភាពនៅទូទាំងប្រទេស
ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃសម្រេចបង្កើតមណ្ឌលសុខភាពថ្មីចំនួន ១៣កន្លែង មន្ទីរពេទ្យបង្អែកថ្មី ១កន្លែង ប៉ុស្តិ៍សុខភាពថ្មី ១កន្លែង និងតម្លើងកម្រិតមន្ទីរពេទ្យបង្អែកចំនួន ២កន្លែង និងតម្លើងប៉ុស្តិ៍សុខភាពឱ្យទៅជាមណ្ឌលសុខភាពចំនួន ៥កន្លែង នៅទូទាំងប្រទេស។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៣១ សនរ/ប្រក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ការសម្រេចបង្កើតមណ្ឌលសុខភាពថ្មីចំនួន ១៣កន្លែង រួមមាន៖ មណ្ឌលសុខភាពដីក្រហម ស្ថិតក្នុងខេត្តឧត្តរមានជ័យ មណ្ឌលសុខភាពតាំងសំរោង និងមណ្ឌលសុខភាពត្រាចទង ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ មណ្ឌលសុខភាពអូរសណ្តាន់ មណ្ឌលសុខភាពអន្លង់ត្នោត មណ្ឌលសុខភាពឧទ្យានសំកុលសែនជ័យ មណ្ឌលសុខភាពរវៀង មណ្ឌលសុខភាពសន្ទ្រែ និងមណ្ឌលសុខភាពរកាត ស្ថិតក្នុងខេត្តពោធិ៍សាត់។ មណ្ឌលសុខភាពគគីរសោម ស្ថិតក្នុងខេត្តស្វាយរៀង មណ្ឌលសុខភាពទំនប់រលក ស្ថិតក្នុងខេត្តព្រះសីហនុ មណ្ឌលសុខភាពពារាម ស្ថិតក្នុងខេត្តតាកែវ មណ្ឌលសុខភាពផាត់សណ្តាយ ស្ថិតក្នុងខេត្តកំពង់ធំ។ ទន្ទឹមនឹងនេះផងដែរ ក្រសួង បានសម្រេចឱ្យបង្កើតប៉ុស្តិ៍សុខភាពអាយុយឺនយូរ អូរបាក់រទេះ ស្ថិតក្រោមណ្ឌលសុខភាពថ្មី ស្ថិតក្នុងខេត្តព្រះសីហនុ និងបង្កើតមន្ទីរពេទ្យបង្អែកថ្មី ១កន្លែង ឈ្មោះថាមន្ទីរពេទ្យបង្អែកកែវសីមា ជាប្រភេទមន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) ស្ថិតក្នុងខេត្តមណ្ឌលគិរី។ បន្ថែមពីនេះ ក្រសួង […]
អានបន្ថែមកម្ពុជា-កូរ៉េ រួមគ្នាររៀបចំផែនការមេបង្កើតប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិទ្យាស្ថាន KRIHS នៃសាធារណរដ្ឋកូរ៉េ រៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅកម្ពុជា។ នេះបើយោងតាមការរៀបចំធ្វើសិក្ខាសាលានៅក្រសួងសាធារណការ កាលពីថ្ងៃទី ២៦-២៧ កក្កដា ២០២២។ សិក្ខាសាលានេះរៀបចំនិងដឹកនាំដោយ លោក គង់ សុផល អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារនៃវិទ្យាស្ថាន KRIHS នៃសាធារណរដ្ឋកូរ៉េ។ ទិសដៅដ៏សំខាន់ក្នុងការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅប្រទេសកម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនផងដែរ។
អានបន្ថែមត្រឹមខែមិថុនា ឆ្នាំ២០២២ សិង្ហបុរីបានបោះទុនជាង ១,៥៣ពាន់លានដុល្លារ នៅកម្ពុជា
គិតត្រឹមខែមិថុនា ឆ្នាំ២០២២ នេះសិង្ហបុរីបានដាក់ទុនវិនិយោគលើគម្រោងធំៗចំនួន១២៧ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១,៥៣ ពាន់លានដុល្លារអាមេរិក ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ នេះបើតាមសិក្ខាសាលស្តីពីការយល់ដឹងពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ លោកជំទាវ តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានថ្លែងថា សិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគបរទេសធំជាងគេទាំង៥ របស់កម្ពុជា ដែលគ្របដណ្តប់លើវិស័យដូចជា អចលនទ្រព្យ ថាមពល ពាណិជ្ជកម្មនិងចែកចាយ ម្ហូបអាហារ/អ្នកប្រើប្រាស់ ការអប់រំ និងហិរញ្ញវត្ថុ។ ក្រៅពីនេះ ប្រទេសទាំងពីរ បានភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួយសប្តាហ៍ផងដែរ។ ក្នុងសិក្ខាសាលានេះផងដែរ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងបន្ថែមថា បរិស្ថាននៅកម្ពុជាមានអំណោយផលដល់ការវិនិយោគជាខ្លាំង ដែលនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រង់ចាំទទួលនូវការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកកាលានុវត្តភាពដ៏លើសលុបក្នុងវិស័យកសិ-ចំណីអាហារ សេវាកម្ម និងកម្មន្តសាល។
អានបន្ថែមរដ្ឋអនុម័តគម្រោងធំៗ២ តម្លៃជាង ១៤លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងកណ្តាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគសរុប ១៤,3លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកំពង់ស្ពឺ និងកណ្តាល ។ ១. MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាម៉េរិក។ ២. BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីទាំង២នេះ នឹងបង្កើតការងារចំនួន ៣.៦៥០កន្លែង ជូនប្រជាពលរដ្ឋ។
អានបន្ថែមអ្នកជំនាញ៖ កម្ពុជានឹងមានសន្ទុះសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក ខណៈផលិតផលក្នុងស្រុកកើនដល់ ៦,៣% ក្នុងឆ្នាំ២០២២
ផលិតក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងកើនឡើងប្រហែល៦,៣% ក្នុងឆ្នាំ២០២២ ដែលនេះជាហេតុផលមួយធ្វើឱ្យប្រទេសនេះមានសន្ទុះសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក។ នេះបើយោងតាមកាព្យារករណ៍ និងការលើកឡើងរបស់លោក Ivan Tan លើសាព័ត៌មាន fibre2fashion នៅថ្ងៃទី២៥ កក្កដា ២០២២។ ក្នុងរបាយការណ៍របស់ S&P Global Rating បានបង្ហាញពីការព្យាករណ៍ (GDP)កម្ពុជា ដែលអាចនឹងហក់ឡើងដល់ ៦,៣ភាគរយ ក្នុងឆ្នាំ២០២២នេះ។ កំណើននេះទៀតសោធគឺខ្ពស់ជាងការព្យាករណ៍របស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងស្ថាប័នអន្តរជាតិ ទៅទៀត។ ទាំងអស់នេះគឺដោយសារតែការកើនឡើងនៃតម្លៃប្រេង និងទំនិញផ្សេងៗទៀតរបស់ពិភពលោក។ របាយការណ៍ដដែល បានរំពឹងទៀតថា ចំពោះអត្រាឥណទាននៅកម្ពុជា ក៏នឹងកើនឡើងក្នុងវិស័យឯកជនផងដែរ ហើយក៏នៅតែបន្តកើនយ៉ាងលឿន ជាមធ្យម២០% ជាប្រចាំឆ្នាំក្នុងរយៈពេល១២ ទៅ១៨ ខែបន្ទាប់នេះ។ លោក Ivan Tan អ្នកវិភាគឥណទានរបស់ S&P បានលើកឡើងយ៉ាងដូច្នេះថា «…យើងជឿជាក់ថា រឿងរ៉ាវនៃកំណើនរយៈពេលវែងរបស់កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អដដែល ដោយសាររចនាសម្ព័ន្ធនៃថ្លៃដើមមានការប្រកួតប្រជែងខ្លាំង ព្រមទាំងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាចលករមួយអាចរុញច្រានប្រទេសមួយនេះឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក” ។
អានបន្ថែមក្រសួងដែនដី អនុម័តគម្រោងសំណង់ ១៦៧៩គម្រោង មានទុនវិនិយោគសរុប ៩៥០ លានដុល្លារ ក្នុងឆមាសទី១
គម្រោងសំណង់ទទួលបានការអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សរុបមាន ១ ៦៧៩គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ដែលបង្ហាញថាមានការធ្លាក់ចុះ ១៥០គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ របាយការណ៍និន្នាការសង្គម-សេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា តម្លៃគម្រោងសរុប មាន ៩៥២លានដុល្លារ ធ្លាក់ចុះ ៥៩.៥ភាគរយ។ របាយការណ៍ដដែលបន្តថា ប្រភេទសំណង់លំនៅដ្ឋានមាន ១ ៥២៤គម្រោង ស្មើនឹង ៩០,៨ភាគរយនៃសំណើរសុំសាងសង់សរុប ធ្លាក់ចុះ ៨៣គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
អានបន្ថែមកូរ៉េជួយសង់អគារមន្ទីរពេទ្យកុមារជាតិថ្មីមួយ តម្លៃ ១៦លានដុល្លារ
រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ នឹងផ្តល់ជំនួយជាថវិកាចំនួន ១៦លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារជាតិលើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារពេទ្យ និងការពង្រឹងសមត្ថភាពបុគ្គលិករបស់មន្ទីរពេទ្យ ដែលចាប់អនុវត្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ នេះបើតាមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារបស់គម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ គម្រោងថ្មីនេះ ជាគម្រោងទី២ហើយ ដែលKOICA បានជួយកន្លងមក និងត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់អគារមន្ទីរពេទ្យថ្មី កែលម្អប្រព័ន្ធប្រតិបត្តិការក្នុងមន្ទីរពេទ្យ ពង្រឹងសមត្ថភាពលើជំនាញឯកទេស និងលើកកំពស់សមត្ថភាពកិច្ចការស្រាវជ្រាវរបស់មន្ទីរពេទ្យ។ ជាមួយគ្នានេះដែរ គម្រោងនេះ គ្រោងនឹងសាងសង់អគារប្រាំជាន់ជាមួយនិងផ្ទៃអគារសរុបប្រមាណ ៨៨៨០ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែសរុបចំនួន១៩៦។ អគារថ្មីនេះ រួមមាន កន្លែងទទួលភ្ញៀវផ្នែកពិគ្រោះជម្ងឺក្រៅ (OPD) ៩ជំនាញ ផ្នែកឱសថស្ថាន ផ្នែកមន្ទីរពិសោធន៍ ផ្នែករូបភាពសាស្ត្រ ផ្នែកលោហិតសាស្រ្ត ផ្នែកជំនាញមហារីកកុមារ ផ្នែកក្រពះពោះវៀន ផ្នែកជម្ងឺកង្វះអាហារូបត្ថម្ភ និងផ្នែកជំងឺប្រព័ន្ធផ្លូវដង្ហើម។ ក្រៅពីនេះ តាមរយៈគម្រោងថ្មីនេះ កូរ៉េ នឹងផ្តល់នូវឧបករណ៍ទំនើបៗសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងប្រតិបត្តិការ ព្រមទាំងបណ្តុះបណ្តាលលើជំនាញផ្ទាល់ ការផ្ទេរចំណេះដឹងថ្មីៗ និងការចែករំលែកបទពិសោធន៍ពីវេជ្ជបណ្ឌិតកូរ៉េ រួមទាំងការពង្រឹងលើសមត្ថភាពស្រាវជ្រាវ ដល់មន្ទីរពេទ្យកុមារជាតិផងដែរ។
អានបន្ថែមរោងចក្រអំពូលភ្លើងជប៉ុន បានជួយកម្ពុជាកាត់បន្ថយចំណាយអគ្គិសនីប្រមាណជា ១លានដុល្លារក្នុង១ឆ្នាំ
ក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) របស់ជប៉ុននៅកម្ពុជា បានផលិតអំពូលភ្លើងប្រភេទLED 100% នៅកម្ពុជា ហើយបាននាំចេញទៅទីផ្សារទូទាំងពិភពលោកផងដែរ ។ កន្លងមកក្រុមហ៊ុនបានតំឡើងអំពូល LED បានចំនួន 18 880 អំពូល ដែលក្នុងនោះបានជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការសាយភាយឧស្ម័នកាបូនិចក្នុងបរិស្ថាន បើគិតជាទឹកប្រាក់ប្រមាណជា ១លានដុល្លារ ក្នុង១ឆ្នាំ។ នេះបើយោងតាមជំនួបគោរពរាយការណ៍របស់លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ ជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ នាឱកាសនោះដែរ លោក កៃនូម៉ា បានបង្ហាញពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក និងមាន ៩៥កន្លែង ។ លោក កៃនូម៉ា បានបន្ថែមថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ […]
អានបន្ថែមកម្ពុជា កំពុងរៀបចំផែនការមេគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឆ្នាំ២០២២-២០៣០
កម្ពុជា កំពុងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែប្រសើរសម្រាប់ការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។ ផែនការមេគ្រប់ជ្រុងជ្រោយនេះ ត្រូវបានរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២១ កក្កដា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ផែនការនេះស្តីអំពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឆ្នាំ២០២២-២០៣០ ត្រូវបានធ្វើឡើងស្របពេលដែលក្រសួងសាធាណការ កំពុងរៀបចំផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយក្រុមហ៊ុន YCH លើគម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញ និងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។
អានបន្ថែម