សម្ដេចតេជោ៖ ប្រកាសពីគម្រោងបើកច្រកព្រំដែនកម្ពុជា-វៀតណាម តំបន់កោះថ្ម ខេត្តត្បូងឃ្មុំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​ប្រកាស​ពី​គោល​បំណង​បើក​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និង​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ក្នុងឱកាសរំលឹកខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការសង្គ្រោះជាតិពី​របប​ប្រល័យ​ពូជសាសន៍ប៉ុលពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តត្បូងឃ្មុំ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា រយៈពេល៤៥ឆ្នាំ បានកន្លងផុតជាមួយ​នឹង​កិច្ច​ការ​ជា​ច្រើន​បាន​វិវឌ្ឍន៍​រវាង​ប្រទេសទាំងពីរ ដោយចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបានធ្វើកិច្ចការ​ជា​ច្រើន​ដែល​ជា​ផល​ប្រយោជន៍កម្ពុជា-វៀតណាម ។ សម្ដេចតេជោ បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធដែលបានតភ្ជាប់នៅតំបន់កោះថ្ម ត្រូវបានអភិវឌ្ឍន៍ ដែលអាច​នឹង​បើកទៅជាច្រកអន្តរជាតិ នាពេលសមស្របខាងមុខថែមទៀតផង។ សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើបើកបាននៅតំបន់នេះ នឹងធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងច្រកពាណិជ្ជកម្ម ដែល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ការ​រីកចម្រើនយ៉ាងខ្លាំង” ។

អាន​បន្ថែម

រថយន្ត ៤ម៉ាកថ្មីទៀត នឹងបង្កើតរោងចក្រដំឡើងលើទឹកដីកម្ពុជា

ក្រៅពីរថយន្ត Ford នៅមានរថយន្តម៉ូដែលថ្មីចំនួន ៤ទៀត នឹកបើករោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា។ ទីតាំងរោចចក្រថ្មីនេះ នឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Cam MJ Industrial Park ផ្លូវជាតិលេខ៣ ក្នុងភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១៧ មិថុនា នេះ។ រថយន្តទាំង ៤ម៉ាកនេះ រួមមាន ម៉ាក Soueast មាន ៤ម៉ែល ជាប្រភេទរថយន្តទេសចរណ៍ ម៉ាក FAW មាន ៥ម៉ូដែល ជាប្រភេទរថយន្តដឹកទំនិញ ម៉ាក Dongfeng មាន ១០ម៉ូដែល ជាប្រភេទរថយន្តទេសចរណ៍ និង ម៉ាក MG មាន ៤ម៉ូដែល ជាប្រភេទរថយន្តទេសចរណ៍។ គេរំពឹងថា ការវិនិយោគរបស់ក្រុមហ៊ុន GTV Motor នេះនឹងបង្កើតការងារបានចំនួន ៧៣៨កន្លែង។ គួរបញ្ជាក់ដែលថា […]

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងវិយោគធំៗថ្មីចំនួន៦ តម្លៃសរុបជិត ៨០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគប្រមាណ ៧៩,៩លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៦កន្លែង នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងកណ្តាល៖ ១. BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារអាម៉េរិក។ ២. GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក។ ៣. GLOTEC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដើមឫស្សី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាម៉េរិក។ ៤. ECKL […]

អាន​បន្ថែម

គម្រោងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាបសម្រេចបានជិត២០%ហើយ

គិតមកដល់ពេលនេះ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប សម្រេចបានជិត២០%ហើយ។ នេះបើយោងតាមការចុះពិនិត្យពីវឌ្ឍនភាពការងារគម្រោងផ្ទាល់ កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺតាមដានវាយតម្លៃការងាររបស់ក្រុមហ៊ុនដែលកំពុងសាងសង់ស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប ដើម្បីធានាសម្រេចឱ្យបាននូវប្រសិទ្ធភាពការងារប្រកបដោយទំនួលខុសត្រូវ។ គួរបញ្ជាក់ថា  ជាលទ្ធផលគម្រោងទាំងមូល អនុវត្តសម្រេចបាន ១៦,៥% ហើយ ខណៈអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តសៀមរាប ក៏បានជំរុញក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ឱ្យបន្តយកចិត្តទុកដាក់ការងារបន្ថែមទៀត ធ្វើយ៉ាងណាត្រូវសម្រេចតាមផែនការដូចបានគ្រោងទុកផងដែរ៕

អាន​បន្ថែម

កម្ពុជា-ថៃ សិក្សាពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន SEAC ប្រទេសថៃ បានពិភាក្សាគ្នាលើលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា រវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន SEAC នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លោក Peter Bachner ជាទីប្រឹក្សាវិទ្យាស្ថានតេជោសែន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុន SEAC បានធ្វើបទបង្ហាញពីប្រវត្តិក្រុមហ៊ុន ដែលមានបទពិសោធន៍ធ្វើការបណ្តុះបណ្តាលជំនាញផ្នែកទន់ ភាពជាអ្នកដឹកនាំ និងផ្នត់គំនិតនៅក្នុងប្រទេសថៃ ប្រទេសវៀតណាម និងបណ្តាប្រទេសផ្សេងៗទៀត អស់រយ:ពេល៣០ឆ្នាំ ដែលបានបណ្តុះបណ្តាលទាំងស្ថាប័នរដ្ឋ ឯកជនធំៗ និងស្ថាប័នអប់រំផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះសមត្ថភាព របស់ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន និងបានណែនាំឱ្យវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សិក្សាស្វែងយល់បន្ថែមលើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព […]

អាន​បន្ថែម

សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៦,៦ភាគរយឆ្នាំ២០២៣

សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល​ និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ១៩ មានភាពស្រាកស្រាន្ត​ និងអាចគ្រប់គ្រងបាន។ រាជរដ្ឋាភិបាល បានដាក់ការព្យារកកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នេះ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា។ ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ​ និងការបង្កើនតម្លៃបន្ថែមទៀតដល់អនុវិស័យជំរុញកំណើនដែលមានស្រាប់។ ក្របខ័ណ្ឌនេះ នឹងលើកកម្ពស់អនុវិស័យសក្តានុពល ដែលជាចន្ទល់កំណើនថ្មី រួមមានអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។​

អាន​បន្ថែម

វិស័យសំណង់ និងអចលនទ្រព្យ រំពឹងបន្តងើបឡើងក្នុងឆ្នាំ២០២៣

វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តងើបឡើង ក្នុងឆ្នាំ២០២៣ ដោយសាររំហូរចូលវិនិយោគទុនពីរបទេស និងតម្រូវការលំនៅឋានមានតម្លៃទាប និងមធ្យមរបស់ប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា រាជរដ្ឋភិបាល បានលើកឡើងថា អនុវិស័យសំណង់ត្រូវបានព្យាករនឹងបន្តងើបឡើងវិញក្នុងអត្រា ៧,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃរំហូរវិនិយោគទុនពីបរទេសសម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម. ប្រភពខាងលើ បន្តថា សំណង់លំនៅឋានតម្លៃទាប និងមធ្យម រំពឹងថានៅបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើងនៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងការរៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។ ដោយឡែក អនុវិស័យអចលនទ្រព្យ ត្រូវបានព្យាករ នឹងបន្តងើបឡើងវិញក្នុងអត្រា ៥,២ ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យតម្លៃខ្ពស់ រួមមានខុនដូរ និងអាផាតមិន ស្របពេលដែលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យផ្នែកលំនៅឋានតម្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកថារក្សាកំណើនល្អ។ ទោះជាយ៉ាងនេះក្តី ការបន្តកើនឡើងខ្ពស់នៃឥណទានផ្តល់ទៅលើវិស័យសំណង់ក្នុងស្រុក គឺជាហានិភ័យមួយសម្រាប់អនុវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុទាំងមូល។ “អនុវិស័យអចលនទ្រព្យ នៅតែប្រឈមនឹងហានិភ័យខ្ពស់ស្រដៀងគ្នាទៅនឹងអនុវិស័យសំណង់ ដោយហេតុថាអនុវិស័យអចលនទ្រព្យមានទំនាក់ទំនងខ្ពស់ជាមួយនឹងវិស័យហិរញ្ញវត្ថុក្នុងនិងក្រៅប្រព័ន្ធធនាគារ (កម្ចីផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍)។

អាន​បន្ថែម

ក្រសួងកំពុងជំរុញការគ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងសៀមរាបឱ្យមាននិរន្តភាព

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានផ្សព្វផ្សាយសៀវភៅស្តីពីលើកកម្ពស់​ការយល់ដឹង​ជាសាធារណៈ​របស់​ប្រជាពល​​រដ្ឋ​អំពី​បណ្តាញលូ ប្រព័ន្ធចម្រោះ និងសេវាកម្មទឹកកខ្វក់នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួម​ពីសិក្ខា​កាម​ ៦០ នាក់​នៅក្នុងក្រុងសៀមរាប។ នេះបើ​តាម​សិក្ខាសាលា ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយកម្មវិធី​អង្គការ​សហប្រជាជាតិ​សម្រាប់លំនៅឋាន នៃអង្គការសហប្រជាជាតិ (UN-Habitat)។ សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍ និងភាព​ចាំ​បា​ច់​​នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីឲ្យមានការចូលរួមថែរក្សាបណ្តាញលូ និងទឹកកខ្វក់ ក្នុងការគ្រប់គ្រង​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ប្រកបដោយនិរន្តភាព។​ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានមានប្រសាសន៍ថា បញ្ហាទឹកកកខ្វក់​ដែ​ល​​បង្ក​ពីសកម្មភាពផ្សេងៗ បានហូរចូលទៅក្នុងតំបន់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ បង្ក​ផ​ល​​​​​​ប៉ះពាល់ដល់សុខុមាលភាពប្រជាជន សោភ័ណភាព ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ជាតិ​​។ ឯកឧត្តមអគ្គនាយក បានបន្ថែមថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ជាចម្បង និងបានដោះស្រាយលើបញ្ហានេះ ដោយសាងសង់បណ្តាញលូទឹកភ្លៀង បណ្តាញលូ​ទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានចាក់សំណល់ភក់ នៅតាមបណ្តារាជធានី និងក្រុងសំខាន់ៗ រួមទាំងក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។

អាន​បន្ថែម

អាជីវកម្មផ្នែកសំណង់ចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានទុនប្រមាណ ១ប៊ីលានដុល្លារ

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុម័តពាក្យស្នើសុំអាជីវកម្ម សរុបចំនួន ១៤.៦៧៦ ក្រុមហ៊ុន មានទុនវិនិយោគសរុប ៤,៦៧០ លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំនៃការដាក់ដំណើរការ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំវិនិយោគតាមវិស័យ ការសាងសង់មាន ២១,៦ភាគរយ ឬប្រមាណ​ ១ប៊ីលានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។​ ដោយឡែក ក្រុមហ៊ុនទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប ៦៨១​លានដុល្លារ ឬស្នើនឹង ១៤,៦ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។​ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យសកម្មភាពអចលនទ្រព្យ មានប្រមាណ ៨,៧ភាគរយ នៃចំនួនក្រុមហ៊ុនចុះបញ្ជីសរុប ១៤.៦៧៦ ក្រុមហ៊ុន។​ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់​ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលពីទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ បើគិតត្រឹមខែសីហា មានក្រុមហ៊ុនសរុប ៧.៧១៥ ដែលបានចុះបញ្ជីអាជីវកម្ម និងមានទុនវិនិយោគសរុប ៣ប៊ីលានដុល្លារ ដែលក្នុងនោះ ទុនវិនិយោគពីក្រុមហ៊ុនសំណង់ […]

អាន​បន្ថែម

រោងចក្រដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ ត្រូវបានសម្ពោធឲ្យដំណើរការហើយ

រោងចក្រផលិតរថយន្តម៉ាក Ford តម្លៃជាង ២១លានដុល្លារ នៅលើទឹកដីខេត្តពោធិ៍សាត់ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកថា សមិទ្ធផលដែលកើតមាននាពេលនេះ គឺមោទនៈភាពក្រៃលែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ ដោយសារក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបណ្តាក់ទុកវិនិយោគរោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដើម្បីបំពេញតម្រូវការជូនពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ដែរថា រោងចក្រដំឡើងរថយន្ត Ford នេះ ជាការវិនិយោគរបស់ ក្រុមហ៊ុន RMA Automotive (Cambodia) ក្នុងទឹកប្រាក់ ២១លានដុល្លារអាមេរិក ដោយការវិនិយោគត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ (អានបន្ថែម) បច្ចុប្បន្នរោងចក្រនេះបានស្ថាបនារួចរាល់ជាស្ថាបពរហើយ នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនឹងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ប្រមាណ៥០០នាក់ […]

អាន​បន្ថែម