ក្រសួងសហការជាមួយវិស័យឯកជនរៀបចំផែទេសចរណ៍រួម សម្រាប់បម្រើដល់ការដឹកជញ្ជូនដ៏សម្បូរបែបនៅព្រះសីហនុ

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយ ដោយមានការចូលរួមពីម្ចាស់អាជីវកម្មផែទេសចរណ៍ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសម្បូរបែបនៅខេត្តព្រះសីហនុ។ ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍ដើម្បីពិនិត្យករណីរៀ​ប​ចំផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ជុំវិញសំណើខាងលើនេះ ឯកឧត្តម បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយដោយមានការចូលរួមភាគហ៊ុនពីម្ចាស់អាជីវកម្មផែទាំងឡាយ ដើម្បីបំរើដល់វិស័យទេសចរណ៍និងការដឹកជញ្ជូន ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាជាងការកសាងផែដាច់ដោយឡែកពីគ្នា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កំពង់ផែ​រួម​នេះ​ នឹង​មាន​មុខងារ​ច្រើនយ៉ាងសម្រាប់​ប្រើប្រាស់​ចម្រុះ ដូចជាការ​ទទួល​ភ្ញៀវ​ទេសចរណ៍ ការដឹកជញ្ជូន​ពាណិជ្ជកម្ម និង​សកម្មភាព​នេសាទ​។ វា​ត្រូវ​បាន​គេ​រំពឹង​ថាវា​មិន​គ្រាន់​តែ​ជា​កំពង់ផែ​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​សហគមន៍​មូលដ្ឋាន។ បើយោងតាមស្មារតីនៃអង្គប្រជុំខាងលើនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងដើរតួនាទីជាអ្នករៀបចំទស្សនទានក្នុងការរៀបចំផែនការនេះ៕

អាន​បន្ថែម

មកទល់ពេលនេះ រដ្ឋាភិបាលកកម្ពុជាប្រមូលមូលនិធីសង់ផ្លូវក្រវ៉ាត់ព្រំដែនបានជាង $២៦លាន និងប្រកាសឈប់ទទួលត្រឹមថ្ងៃទី៣១ តុលា នេះ

រហូតមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាប្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានជាង ២៦លានដុល្លារអាមេរិក ដោយគ្រោងនឹងបិទបញ្ចប់-ឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ខុទ្ទកាល័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ ប្រភពខាងលើបានឱ្យដឹងថា រហូតមកដល់ពេលនេះ មានបងប្អូនជនរួមជាតិប្រមាណជិត ៧០ម៉ឺននាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន USD26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលក៏បានប្រកាសឱ្យជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចង់ចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូមបន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់នៅ មុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ គួររំលឹកថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះ ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ […]

អាន​បន្ថែម

ខណៈចិនកំពុងក្តោបក្តាប់ភាគច្រើនលើទីផ្សារអចលនទ្រព្យ ផ្ទុយពីជប៉ុននៅតែបន្តអនុត្តរភាពក្នុងទីផ្សារសេដ្ឋកិច្ចធំៗនៅអាស៊ាន

ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅតែផ្តោតលើឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ សំណង់ និងអចលនៈទ្រព្យ ជាពិសេសតែផ្តោតក្នុងសេដ្ឋកិច្ចដែលមិនសូវមានការអភិវឌ្ឍន៍ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ភាពលេចធ្លោនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យទាំងនេះ មិនបានសាងអនុត្តរភាពអ្វីថ្មីនៅក្នុងតំបន់អាស៊ាននោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការបំពេញបន្ថែមជាជាងការប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចអាស៊ីបូព៌ាជិតខាងដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ ដោយស្រាវជ្រាវចិន Guanie Lim និង Chengwei Xu (2024) ដែលត្រូវបានចុះផ្សាយលើសារៈព័ត៌មាន ThinkChina នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។ របាយការណ៍ស្រាវជ្រាវដដែលបានបង្ហាញទិន្នន័យលម្អិតពីប្រភពសំខាន់ៗចំនួនបួន បានគ្របដណ្តប់លំហូរ FDI ចូលទៅក្នុងតំបន់អាស៊ានរវាងឆ្នាំ ១៩៩៥ និង២០១៨ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។ ការសិក្សានេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននៅតែបន្តមានវត្តមានយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសថៃ ដែលពួកគេបានគ្រប់គ្រងលើវិស័យផលិតកម្មរថយន្ត។ ខណៈដែលការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងតំបន់អាស៊ាន បានកើនឡើងតាមរយៈគម្រោងធំៗមួយចំនួន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ជាដើម ប៉ុន្តែប្រទេសជប៉ុននៅតែរក្សាបាននូវគោលជំហរសេដ្ឋកិច្ចខ្លាំងជាងគេ។ ជាឧទាហរណ៍ ក្នុងចំណោម […]

អាន​បន្ថែម

អូស្ត្រាលី-កម្ពុជា សហការគ្នាបើកដំណើរការមន្ទីរពិសោធន៍វិភាគគុណភាពចំណីអាហារនៅកម្ពុជា

អូស្ត្រាលី និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការគ្នាបើកដំណើរការជាផ្លូវការនូវសេវាកម្មធ្វើតេស្តវិភាគគុណភាពចំណីអាហារនៅកម្ពុជា។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ កិច្ចសហប្រតិបតិ្តការនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាកម្មធ្វើតេស្តវិភាគដោយមានការទទួលស្គាល់ (ដែលអនុលោមតាមស្តង់ដារ ISO 17025) សម្រាប់វិភាគរកកាកសំណល់ថ្នាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។ ជាងនេះទៅទៀត កិច្ចសហការនេះ ត្រូវបានផ្តល់ឱ្យតាមរយៈជំនួយក្នុងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការពារអ្នកប្រើប្រាស់ ព្រមទាំងបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ការផ្តល់ជំនួយខាងលើនេះ គឺជាការឆ្លើយតបចំពោះការប្រឈមមុខរបស់កម្ពុជា ដែលអាជីវកម្មប្រមាណ ៧០ភា​គ​រយ បាននិងកំពុងជួបប្រទះនៅរាល់ពេលដែលពួកគេធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីគុណភាពផលិតផលកសិ​កម្ម។ ហេតុដូច្នេះហើយ ទើបមានតម្រូវការសេវាកម្មមន្ទីរពិសោធន៍ធ្វើតេស្តវិភាគដែលមានការទទួល​ស្គាល់ជាអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ បើតាមសាស្ត្រាចារ្យ André Spiegel នាយកនៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ថា៖ «សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះ មិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ” ៕

អាន​បន្ថែម

ក្រុមហ៊ុនឧស្សាហកម្មឈានមុខគេរបស់វៀតណាម ប្រកាសពីប្រាក់ចំណេញកើនដល់ ១៤៦% ចំពេលការពង្រីកផលប័ត្រសួនឧស្សាហកម្ម

ក្រុមហ៊ុន Vietnam-Singapore Industrial Park J.V. Co., Ltd (VSIP) ដែលជាអ្នកអភិវឌ្ឍន៍សួនឧស្សាហកម្មឈានមុខគេរបស់វៀតណាម បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណេញសុទ្ធប្រមាណ ១៤៦% ស្មើនឹងទឹកប្រាក់ ៤៣,៨៤ លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ លទ្ធផលនេះបានជំរុញឱ្យក្រុមហ៊ុនទទួលបានអត្រាចំណូលធៀបនឹងតម្លៃទុនវិនិយោគ (ROE) ឡើងដល់ ៦,៦១% កើនឡើងពី ៣,១៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាម theinvestor.vn​ ចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន VSIP ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sembcorp Development Ltd. របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុន Becamex IDC របស់វៀតណាម (HoSE: BCM) — មានភាគហ៊ុនរបស់ម្ចាស់ចំនួន ៦៦៣,៧ លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១៦,៦% នៃអត្រាប្រចាំឆ្នាំ ។ អត្រាបំណុលធៀបនិងទ្រព្យ […]

អាន​បន្ថែម

រដ្ឋគ្រោងកែលម្អមហាវិថី ០២នៅរាជធានីភ្នំពេញ​ ដោយប្រើប្រាស់បច្ចេកវិទ្យា AI

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំកែលម្អមហា​វិថី​ចំនួន២ នៅរាជធានី​ភ្នំពេញ គឺមហា​វិថីព្រះនរោត្តម និង​មហា​វិថីព្រះស៊ី​សុវត្ថិ ​​​​​ឱ្យ​ប្រសើរឡើងដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិ​ត​ ហៅកាត់ថា អេអាយ(AI)។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម លាង មុនីរឹទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នរូប​នីយកម្ម​ និងសំណង់ ក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះ។ នៅ​ក្នុង​សិក្ខាសាលានេះ លោក ប្រេន វុង(Brian Wong) អ្នកជំនាញស្ថាបត្យកម្ម​មកពី​ប្រទេសសិង្ហបុរី បានលើក​យកពី​បទ​ពិសោធន៍​នៃការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុង​ប្រទេស​សិង្ហបុរី មក​ចែក​ជូន​​ដល់អ្នកជំនាញ និង​អ្នក​ចូល​រួម​​កម្ពុជា​រាប់រយ​នាក់​។ ទន្ទឹមនឹងនេះ លោក ស៊ីម តារា អ្នកជំនាញ​បញ្ញា​​សិប្បនិម្មិត​កម្ពុជា​ បានធ្វើបទបង្ហាញអំពី​សារ​សំខាន់​​នៃ​បច្ចេក​វិទ្យាបញ្ញា​សិប្បនិម្មិត​ដល់​សិក្ខាកាម​ចូលរួ​ម​ក្នុង​ពេលនោះផងដែរ។​ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា តំបន់​មួយចំនួនដែលស្ថិតនៅតាមមហាវិថីព្រះនរោត្តម និងមហាវិថីព្រះស៊ីសុវត្ថិ នឹង​ត្រូវ​ធ្វើការ​សិក្សា​សាកល្បង​អភិ​វឌ្ឍន៍​ និងកែលម្អលើកកម្ពស់សោភ័ណភាព តាម​រយៈបច្ចេ​ក​វិទ្យា​​បញ្ញា​សិប្បនិម្មិត​ (AI) ដើម្បី​ឱ្យ​អេអាយ សាកល្បង​មើល​ថា​វានឹង​ត្រូវ​ចេញរូបរាងបែប​ណា។ ពាក់ព័ន្ធនឹងការងារនគរូបនីយកម្មនេះដែរ ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី​ នគ​រូបនីយកម្ម​ និងសំណង់​ ក៏ធ្លាប់​បានលើកពី​គម្រោង​អភិវឌ្ឍន៍​​មហា​វិថី​ក្នុងរាជធានីភ្នំពេញឱ្យ​កាន់តែ​ប្រសើរ ជា​ពិ​សេ​ស​ចង់ឱ្យមានការ​រៀបចំ​មានផ្លូវ​ដើរ​ ដើម្បីជំរុញ​ឱ្យ​ពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ​ដើ​រ​ឱ្យ​បានច្រើន ដូចជា​ ដើរទៅធ្វើការ […]

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១៤% ហើយ

គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១៤,៥០ភាគរយ ហើយ។ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែល បានបញ្ជាក់ថា ក្រោយបើកដំណើរការសាងសង់អស់រយៈពេល៨ខែ ដែលគិតចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតមកដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន ១៤, ៥០ភាគរយ ហើយ។ ក្រសួងបានបន្តទៀតថា នៅពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន […]

អាន​បន្ថែម

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា សម្រេចការសាងសង់បាន ២០% ហើយ

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សាងសង់សម្រេ​ច​បាន ២០% ហើយ។ នេះបើតាមដំណើរចុះពិនិត្យការដ្ឋានសាងសង់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងដំណើរខាងលើនេះ  ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ បានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា ការសាងសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង ១លានដើម ឆ្ពោះទៅសម្រេចតាមផែនការ របស់រាជរដ្ឋាភិបាល ដែលមានទស្សនវិស័យប្រែក្លាយកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ ទំហំដីចំនួនជាង៣ហិកតា និងត្រូវបានសាងសង់ឡើង ក្រោមការគាំទ្រថវិកា របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ (អានបន្ថែម)

អាន​បន្ថែម

បារាំង និងអឺរ៉ុប គ្រោងពង្រីកសក្តានុពលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា

ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប គ្រោងនឹងសិក្សាពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ។ នេះបើតាមកិច្ចពិភាក្សាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការ ដើម្បីពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពកម្ពុជាឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ដែលផ្តោតលើការទទួលបានសេវា និងការគ្រប់គ្រងវិស័យទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់ពលរដ្ឋគ្រប់រូប។ ក្នុងកិច្ចពិភាក្សាខាងលើនេះ លោកជំទាវ Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង ៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ​ AF​D ​បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិ​​លទ្ធភា​ព​នៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺ​រ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្ប​ងមួ​យរបស់ខ្លួន។ កិច្ចប្រជុំនេះ បានសម្រេចដោយឯកឧត្តម ហែម វណ្ណឌី និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់ធាតុចូលសំខាន់ៗដល់ក្រុមការងាររបស់ AFD ពិសេសទាក់ទងនឹងគោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្មរបស់ពួកគេ។ សមភាគីក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការគាំទ្រគំនិតផ្តួចផ្តើមនេះឱ្យសម្រេចជោគជ័យតាមការគ្រោងទុក។

អាន​បន្ថែម

រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិដ៏ធំតម្លៃ ១,៣៤១ដុល្លារ នៅកោះកុង បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន Royal Group Power ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានបើកការដ្ឋានសាងសង់រោងចក្រថាមពលដើរថាមពលឧស្ម័នធម្មជាតិ មានអនុភាព៩០០មេហ្គាវ៉ាត នៅស្រុកបទុមសាគរ ក្នុងខេត្តកោះកុង។​ ពិធីបើកការដ្ឋានរោងចក្រថាមពលខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ដោយមានការចូលរួមជាអធិបតីដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, អ្នកឧកញ៉ា គិត ម៉េង, លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។​ រោងចក្រដ៏ធំមួយនេះ នឹងត្រូវបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ២០២៧ តទៅ ។ បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងមួយនេះនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។ […]

អាន​បន្ថែម