ឥណទានវិស័យសំណង់មាន ១៣ពាន់លានដុល្លារ ត្រឹមត្រីមាសទី១ កើនជាង២៩%

គិតត្រឹមចុងត្រីមាសទី១ នៃឆ្នាំ ២០២២ ប្រាក់កម្ចីដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ដល់វិស័យឯកជន មានសរុបដល់ជាង ៥០ពាន់លានដុល្លារអាមេរិក ដែលកើនជាង២៤% បើធៀបនឹងឆ្នាំមុន។ ក្នុង​នោះ ឥណទាន​ដែល​ផ្ដល់ឱ្យ​វិស័យ​សំណង់​មាន​ចំនួន​ច្រើន​បំផុត​​ បើ​យោង​តាម​របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី ៣០ មិថុនា ​​របស់​ធនាគារជាតិ​នៃ​កម្ពុជា។ ឥណទានដែលផ្តល់ដល់វិស័យសំណង់គិតត្រឹមត្រីមាសទី ១ នេះ មានដល់ ១៣,៧ ពាន់លានដុល្លារ ដែលស្មើនឹង ២៧% នៃឥណទានសរុប។ បរិមាណឥណទាននេះ កើនឡើង ២៩,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែលបន្ដថា កម្ចីក្នុងវិស័យពាណិជ្ជកម្មលក់ដុំ និងរាយ ច្រើនលំដាប់ទី ២ ដែលមានដល់ ១២,៦  ពាន់លានដុល្លារ តាមដោយវិស័យសេវាកម្ម កសិកម្ម និងកម្ចីគ្រួសារ ដែលមាន ៥ ពាន់លាន  ៤,៨ ពាន់លាន និង២,៧  ពាន់លាន រៀងៗគ្នា។ លោកជំទាវ ជា សិរី ឧបការីទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិស័យហិរញ្ញវត្ថុកម្ពុជា នៅតែមានបញ្ហាប្រឈមផ្សេងៗដូចជា ការពិបាកក្នុងការស្នើសុំកម្ចីរបស់សហគ្រាសធុនតូច […]

អាន​បន្ថែម

ក្រុមហ៊ុនយក្ស​អាមេរិក​ឈ្នះ​ការ​ដេញ​ថ្លៃ​ ​ខ្សែ​រថភ្លើង​ដ៏​ធំ​និងវែងបំផុតរបស់​សិង្ហបុរី

ក្រុមហ៊ុនវិស្វកម្មដ៏ធំរបស់អាមេរិក Jacobs បានឈ្នះការដេញថ្លៃដើម្បីដើរតួយ៉ាងសំខាន់ គឺជាអ្នកប្រឹក្សាលើការរចនាប្លង់ការសាងសង់ស្ថានីយ៍ Tavistock និងផ្លូវរូងក្រោមដីក្នុងដំណាក់កាលដំបូងនៃខ្សែរថភ្លើងឆ្លងកាត់កោះធំ (MRT) របស់ប្រទេសសិង្ហបុរី។ កិច្ចសន្យាតម្លៃ ៣០២លានដុល្លារអាមេរិក នេះគឺជាផ្នែកដ៏សំខាន់មួយនៃខ្សែរថភ្លើងក្រោមដី ២៩គីឡូម៉ែត្រ ដែលនឹងក្លាយជាផ្លូវធំបំផុត និងវែងបំផុតរបស់ប្រទេសសិង្ហបុរី ដែលតភ្ជាប់គ្រប់ផ្នែកទាំងអស់នៃទីក្រុង។ កិច្ចសន្យានេះពាក់ព័ន្ធនឹងការរចនា និងការសាងសង់ស្ថានីយ៍ក្រោមដី ផ្លូវរូងក្រោមដី ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនសម្រាប់ជីករូងក្រោមដី និងសេវាកម្មសាងសង់ដែលពាក់ព័ន្ធទាំងអស់។ ដំណាក់កាលទី 1 រួមមានស្ថានីយចំនួន 12 រួមទាំង Tavistock ហើយនឹងបម្រើដល់តំបន់លំនៅដ្ឋាន និងឧស្សាហកម្មនៅ Loyang, Tampines, Pasir Ris និងផ្នែកផ្សេងៗទៀតក្នុងទីក្រុង។ ការសាងសង់ស្ថានីយ៍ Tavistock បានចាប់ផ្តើមរួចហើយនៅក្នុងខែឧសភា ឆ្នាំ២០២២ ខណៈពេលដែល Cross Island ដំណាក់កាលទី 1 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០៣០ ។

អាន​បន្ថែម

អគារថ្មីកម្ពស់ ១៤ជាន់ របស់ក្រសួងព័ត៌មានសាងសង់សម្រេចបានជិត ៩០% ហើយ

ដំណើរការសាង់សង់អគារថ្មី កំពស់១៤ជាន់ របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ សម្រេច​បាន​ប្រមា​ណ​ជិត ៩០%ហើយ ដោយគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។ នេះបើយោង​តាមកិច្ច​ចុះ​ពិនិត្យ​ការ​ដ្ឋាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២។ អគារថ្មីនេះ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។ អគារថ្មីនេះ រួមមានអគ្គនាយកដ្ឋានទីភ្នាក់ងារសារពត៌មានកម្ពុជា AKP អគ្គនាយកដ្ឋានសារពត៌មាន និងសោត ទស្សន៍ថ្មី បន្ទប់ប្រជុំធំ បន្ទប់ប្រជុំតូចៗ និងការិយាល័យបន្ទប់បំពេញការងារជាង ៣០០បន្ទប់។ គម្រោងសាងសង់នេះ បានបើកការដ្ឋាន កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កំពុងសាងសង់ដោយក្រុមហ៊ុន ឃុនសៀ ឌីវីឡុបមិន​គ្រុប សហការជាមួយក្រុមហ៊ុនចិន BELLETONE ប្រើពេលសរុប ២៤ខែ។ បើតាមការបញ្ជាក់របស់មេការសំណង់ បានឱ្យដឹងថា មកទល់ពេលនេះ ក្រុមការងារ បានសាងសង់សម្រេចបាន​ជិត​៩០ ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។​

អាន​បន្ថែម

ផ្លូវបេតុង ២ពាន់ម៉ែត្រ នៅអរិយក្សត្រត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុងអាមេប្រវែង ២ពាន់ម៉ែត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអញ្ជើញជាអធិបតីរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ ផ្លូវបេតុងអាមេមួយខ្សែនេះមានប្រវែង ២០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់០.២ម៉ែត្រ នៅភូមិបារាជ និងភូមិស្វាយជ្រំ ស្រុកខ្សាច់កណ្តាល និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ការ​កសាង និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករមួយដ៏ប្រសើរ ដែល​ជួយ​​សម្រួល​ដល់​លំហូរដោយ​សេរី​គ្រប់​ផ្នែក​ទាំង​អស់​លើគ្រប់វិស័យ ដើម្បីជួយទប់លំនឹងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច រួមទាំងការលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិត របស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា៖ ផ្លូវបេតុងអាមេនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្រប តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកំណត់យក […]

អាន​បន្ថែម

ADB អនុម័តកម្ចីដ៏ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក សម្រាប់គម្រោងផ្លូវដែកនៅហ្វីលីពីន

ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសពីការអនុម័តប្រាក់កម្ចីចំនួន 4.3 ពាន់លានដុល្លារអាមេរិកសម្រាប់ការសាងសង់គម្រោងផ្លូវដែកប្រវែង 55គីឡូម៉ែត្រខាងត្បូងរវាង Metro Manila និង Calamba នៅប្រទេសហ្វីលីពីន។ គម្រោងនេះនឹងរួមបញ្ចូលស្ថានីយចំនួន ១៨ និងផ្លូវរូងក្រោមដីដែលតភ្ជាប់ជាផ្លូវបំបែកជាមួយរថភ្លើងក្រោមដី Metro Manila ដែលបានគ្រោងទុក។ ទីបំផុតផ្លូវមួយខ្សែនេះនឹងក្លាយជាផ្នែកមួយនៃផ្លូវរថភ្លើង North-South Commuter Railway (NSCR) និងជាផ្លូវរថភ្លើង Southern Commuter Railway។ គម្រោងមួយនេះនឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតដែលផ្តល់មូលនិធិដោយ ADB នៅអាស៊ីប៉ាស៊ីហ្វិក។ ADB នឹងផ្តល់ហិរញ្ញប្បទានដល់ផ្លូវកាត់ ស្ថានីយ៍ ស្ពាន ផ្លូវរូងក្នុងដី និងអគារដេប៉ូ ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុននឹងផ្តល់មូលនិធិដល់ការស្តុកទុក និងប្រព័ន្ធសញ្ញា។ ស្របតាមការគាំទ្រក្នុងតំបន់របស់ខ្លួនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ADB បច្ចុប្បន្នក៏កំពុងផ្តល់មូលនិធិដល់ខ្សែរថភ្លើង Malolos-Clark ដែលតំណាងឱ្យ North Commuter Railway ។ ផ្លូវទាំងពីរខ្សែនឹងត្រូវរចនាឡើងដើម្បីទប់ទល់នឹងព្យុះទីហ្វុង និងការរញ្ជួយដី ហើយនឹងត្រូវបានលើកកំពស់ដើម្បីជៀសវាងទឹកជំនន់ថែមទៀតផង។

អាន​បន្ថែម

អាមេរិក កំពុងពិចារណាជ្រើសចំនុចឣាទិភាពដើម្បីវិនិយោគគម្រោងដឹកជញ្ជូននៅកម្ពុជា

ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក(DOT) កំពុងពិចារណាជ្រើសរើសចំនុចឣាទិភាពសម្រាប់វិនិយោគគម្រោងដឹកជញ្ជូននៅកម្ពុជា ខណៈបច្ចុប្បន្នអាមេរិកកំពុងពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្វែងយល់ពីវិស័យនេះផងដែរ។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយកាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ លោកJiga Phat មន្រ្តីវិភាគបច្ចេកវិទ្យាគោលនយបាយប្រព័ន្ធដឹកជញ្ជូននៃការិយាល័យដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្មនៃក្រសួងដឹកជញ្ជូនអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសលើវិស័យដឹកជញ្ជូន រវាងក្រសួងសាធារណការកម្ពុជា និងនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក។ លោកJiga Phat បន្តថា DOT នឹងធ្វើការពិនិត្យពិចារណាបន្ថែមទៅលើចំណុចជាអាទិភាពសម្រាប់ ប្រភេទដឹកជញ្ជូនផ្សេងៗដូចជា៖ ផ្លូវថ្នល់ ផ្លូវអាកាស ផ្លូវសមុទ្រ។ល។ សម្រាប់ការងារជំហានបន្ទាប់ លោកថា DOTនឹងធ្វើការងារផ្ទៃក្នុង និងបន្តជជែកជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រើសរើសចំនុចអាទិភាពដែលសំខាន់បំផុតចំនួនពីរ ឬបីយ៉ាងច្រើន ដើម្បីអនុវត្តន៍គម្រោងវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើសុំឱ្យក្រសួងដឹកជញ្ជូនអាមេរិក មានគម្រូទម្រង់កិច្ចសហប្រតិបត្តិការ សម្រាប់កំណត់ ជាចំនុចអាទិភាពគន្លឹះសម្រាប់កម្ពុជាផងដែរ។ គួរបញ្ជាក់ដែរ តាមរយៈកិច្ចពិភាក្សាខាងលើ ក្រសួងដឹកជញ្ជូនអាមេរិក ក៏បានធ្វើបទបង្ហាញដល់កម្ពុជា ពីរបៀបធ្វើផែនការ ការគូសរចនាប្លង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ(ផែនការហិរញ្ញវត្ថុ ប្រតិបត្តិការថែទាំ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង) ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព (យានយន្តបំភាយឧស្ម័នសូន្យហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់អាចទទួលបាន […]

អាន​បន្ថែម

រដ្ឋបញ្ចេញថវិកាជាតិកែផ្លូវក្រួសក្រហមតាមដងទន្លេមេគង្គទាំងអស់ទៅជាបេតុងនៅខេត្តស្ទឹងត្រែង

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងសាងសង់កែប្រែផ្លូវក្រួសក្រហមមួយខែ្ស ១៦គីឡូម៉ែត្រ ទៅជាផ្លូវបេតុងវិញ តាមបណ្តោយមាត់ទន្លេមេគង្គ ចាប់ពីចំណុចភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែង ទៅដល់ភូមិដំរីផុង ឃុំកោះសំពាយ  ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ផ្លូវបេតុងថ្មីនេះ មានទទឹង៥ម៉ែត្រ បណ្តោយ១៦គីឡូម៉ែត្រ ដោយសាងសង់ដាក់បន្ថែមលូចំនួន ៣២កន្លែង លូប្រអប់ ០៧កន្លែង និងស្ពានចំនួន០៩ កន្លែង ដោយគ្រោងនឹងបញ្ចប់គម្រោងសាងសង់នៅចុងឆ្នាំ២០២២ នេះ។ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាបណ្តាញតភ្ជាប់គ្នា រវាងទឹកដីក្រុងស្ទឹងត្រែង ទៅទីរួមស្រុកសៀមបូក ហើយប្រជាពលរដ្ឋរស់នៅជួរមាត់ ទន្លេមេគង្គ នឹងមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ព្រោះបានសាងសង់ខ្ពស់ផុតពីទឹក មិនឱ្យទឹកលិចនៅខែវស្សាទៀតទេ។ គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវថ្មីនេះ អនុវត្តដោយប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជាដំណាក់កាលសាងសង់ទី១​ និងបន្តសាងសង់តភ្ជាប់ទៅឃុំស្រែក្រសាំង និងឃុំអូរម្រះ ក្នុងស្រុកសៀមបូក បន្ថែមទៀតក្នុងចម្ងាយផ្លូវប្រវែងជាង១០ គីឡូម៉ែត្រ នៅឆ្នាំ២០២៣ខាងមុខ។

អាន​បន្ថែម

កូរ៉េជួយកម្ពុជាសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលមានរយ:ពេល ៣ឆ្នាំ (២០២២-២០២៤) ចំណាយទឹកប្រាក់ជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ក្រៅពីគម្រោងបង្កើតមជ្ឈមណ្ឌល រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍(ODA) តាមរយៈទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានកំពុងតាក់តែងបង្កើតច្បាប់ស្តីពីសុវត្ថិភាព​ និងសុខភាពការងារ និងជួយបណ្តុះបណ្តាលមន្ត្រីនៃនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ។ ក្នុងកិច្ចប្រជុំ ភាគីកូរ៉េ បានប្តេជ្ញាចិត្តបន្តកិច្ចសហការ និងបន្តគម្រោងចាំបាច់ផ្សេងៗទៀតដែលKOSHA គ្រោងនឹងជួយដល់ភាគីកម្ពុជា។

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មីមួយទៀតក្នុងខេត្តកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនមួយបោះទុនវិនិយោគ ប្រមាណ ៣,៥លានដុល្លារអាមេរិក ក្នុងខេត្តកំពង់ស្ពឺ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ គម្រោងថ្មីនេះនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់បានចំនួន ៧០០កន្លែង ថែមទៀតផង។

អាន​បន្ថែម

តើវិស័យភស្តុភាកម្មកម្ពុជានឹងទទួលបានប្រយោជន៍អ្វីពីផ្លូវរថភ្លើងល្បឿនលឿន ចិន-ឡាវ?

សមាគមភស្តុភាកម្មកម្ពុជា (CLA) សមាគមន៍ក្រុមហ៊ុនដឹកទំនិញអន្តរជាតិថៃ (TIFFA) និងសមាគមន៍ក្រុមហ៊ុនដឹកទំនិញអន្តរជាតិឡាវ (LIFFA) កំពុងពិភាក្សាគ្នាលើថ្លៃដឹកជញ្ជូនទំនិញតាមមធ្យោបាយថ្មីដោយប្រើប្រាស់រថភ្លើងពីប្រទេសចិន ចូលឡាវ ហើយបន្តចូលថៃ រួចឆ្លងចូលមកកម្ពុជា។ នេះបើតាមកិច្ចប្រជុំរយៈពេលបីថ្ងៃ នៅថ្ងៃទី២១ ដល់២៣ ខែមិថុនា​ ឆ្នាំ២០២២ នៅ Thanaleng Dry Port ប្រទេសឡាវ។ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ថា ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងពីចិនចូលឡាវនេះ គឺត្រូវចំណាយពេលត្រឹមតែ ៨ ទៅ ១០ម៉ោងប៉ុណ្ណោះ ហើយបើបូករួមទាំងរយៈពេលបំពេញបែបបទគយ និងលើកដាក់ទំនិញឆ្លងកាត់ យើងត្រូវប្រើរយៈពេលសរុបប្រហែល ៧២ម៉ោង ដែលអាចចំណេញពេលច្រើនជាងមុនទ្វេរដង។ លោកឧកញ៉ា បានបន្តថា ចំពោះតម្លៃវិញ ការដឹកជញ្ជូនតាមផ្លូវរថភ្លើងនេះ គឺប្រសើរជាងមធ្យោបាយផ្សេងៗច្រើនណាស់ ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជា ត្រូវមានកុងតានឺរផ្ទាល់ខ្លួន និងត្រូវរកភ្នាក់ងារសម្រាប់បំពេញបែបបទគយនៅប្រទេសឡាវ ដើម្បីការដឹកជញ្ជូនរិតតែប្រសើរនិងរលូនជាងមុន។ លោកឧកញ៉ា ក៏បានបន្ថែមថា ការដឹកជញ្ជូនតាមមធ្យោបាយថ្មីនេះ តម្រូវអោយមានការកក់ទូរ (៥០០០ដុល្លារ)សម្រាប់ (Dry Container) ហើយសម្រាប់ទូរត្រជាក់ […]

អាន​បន្ថែម