ក្រុមហ៊ុន Xiaomi ​ប្រទេសចិន ចាប់ផ្តើមផលិតទូរស័ព្ទស្មាតហ្វូននៅប្រទេសវៀតណាម

ក្រុមហ៊ុនផលិងទូរស័ព្ទប្រទេសចិន Xiaomi បានចេញលក់ជាលើកដំបូងទូរស័ព្ទស្មាតហ្វូនផលិតនៅប្រទេសវៀតណាម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយទៅកាន់ទីផ្សារធំៗ​ដូចជាប្រទេសម៉ាឡេស៊ី និងថៃផងដែរ។​ ក្រុមហ៊ុនប្រកាសកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ស្មាតហ្វូនរប​ស់ខ្លួន ត្រូវបានផលិតដោយក្រុមហ៊ុន DBG Technology ​ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Hong Kong’s DBG Electronics Investment Limited នៅរោងចក្រស្ថិតក្នុងភាគខាងជើង ខេត្ត Thai Nguyen។​ គួររម្លឹកផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនAPPLE ក៏បានផ្លាស់ប្តូររោងចក្រ iPad ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសចិនត្រូវបានរងផលប៉ះពាល់ដោយវិធានការតឹងរ៉ឹងនៃ Covid 19 នៅក្នុងប្រទេសចិន ដែលជារោងចក្រផលិតដ៏ធំបំផុតរបស់ក្រុមហ៊ុន។(អានបន្ថែម) លោក Nguyen Duc Trong នៃក្រុមហ៊ុន DigiWorld ដែលជាក្រុមហ៊ុនទទួលសិទ្ធិលក់ស្មាតហ្វូន Xiaomi នៅប្រទេសវៀតណាម និយាយថា ការផលិតស្មាតហ្វូននៅប្រទេសវៀតណាម នឹងជួយដោះស្រាយបញ្ហាមួយចំនួន ដោយសារវិបត្តិកូវីដ១៩ លើសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Xiaomi។​ សូមបញ្ជាក់ថា ស្មាតហ្វូន Xiaomi ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន និងឥណ្ឌា ដោយដៃគូផលិតរបស់ខ្លួនរួមមាន Foxconn, […]

អាន​បន្ថែម

កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការនៃធនាគារពិភពលោក (World Bank) កាលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីសិក្សាសេវាគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប ក្រោមគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASSIP)។ លោក ចៅ សុភៈភិបាល នាយកគម្រោងផ្នែកទី២ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចពិភាក្សានេះ គឺដើម្បីបង្ហាញពីលទ្ធផលបឋមនៃការសិក្សា និងសំណើក្នុងការកែលម្អសេវាអនាម័យក្នុងក្រុង និងទទួលយកមតិយោបល់ត្រឡប់មកវិញដើម្បីធ្វើការកែតម្រូវចុងក្រោយពីភាគីពាក់ព័ន្ធសំខាន់ៗ។ គួរបញ្ជាក់ថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASSIP) គឺស្ថិតក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក សិក្សាដោយអង្គការ GRET ជាទីប្រឹក្សាមួយដែលកំពុងអនុវត្តការសិក្សាលើសេវាគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងក្រុងសៀមរាប និងជាផ្នែកមួយគាំទ្រដល់ផែ្នកទី ២ នៃគម្រោងផ្តួចផ្តើមការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេវាកម្មគ្រប់គ្រងភក់បង្គន់។ តាមរយៈគម្រោងនេះ ភាគីពាក់ព័ន្ធ នឹងធ្វើការសិក្សាលើគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ១. សិក្សាលើស្ថានភាពបច្ចុប្បន្ននៃការផ្គត់ផ្គង់ និងតម្រូវការសេវាកម្មគ្រប់គ្រងភក់បង្គន់នៅក្រុងសៀមរាប។ ២. ធ្វើបច្ចុប្បន្នភាពដ្យាក្រាមរំហូរភក់បង្គន់ (SFD) និងប៉ាន់ប្រមាណតម្រូវការនៃសេវាគ្រប់គ្រងភក់បង្គន់ ។ ៣. រៀបចំផែនការអនុវត្ត និងការកសាងសមត្ថភាពសម្រាប់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ខេត្តសៀមរាប (SR-SWTPU) […]

អាន​បន្ថែម

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុសង់បាន ៥០ភាគរយហើយ

គិតមកទល់ពេលនេះ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានសាងសង់​សម្រេច​បាន ៥០ភាគរយហើយ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២។​ ការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺសំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ។ រីឯដំណាក់កាលទី២ គឺការសាងសង់ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក ដែលត្រូវបន្តប្រហែល ៣ ទៅ ៤ខែ បន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់ជាមុនសិន។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី៣ នៅថ្ងៃទី ១៧  ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវចំណាយអស់ ២០លានដុល្លារអាមេរិក និងមានសមត្ថភាព​ចម្រោះ​ទឹកកខ្វក់ ក្នុង បរិមាណ ២០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ (អានបន្ថែម)        

អាន​បន្ថែម

អាល្លីម៉ង់សន្យាផ្តល់ឥណទាន ៣០លានអឺរ៉ូ សម្រាប់អភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីជនបទ

រដ្ឋាភិបាលអាល្លីម៉ង់ សន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ)  សម្រាប់​គម្រោងប្រសិទ្ធភាព​ថាមព​ល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋា​ភិ​បា​ល​នៃ​សាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ កាលពីថ្ងៃទី៣១ ខែឧសភា នេះ។ ឥណទាននេះ នឹងជួយជំរុញដល់កិច្ចការងារលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់ថាមពល​នៅតាម​ជនបទ​នៅក្នុងប្រទេស ដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងកន្លងមក។​ ជាមួយគ្នានេះផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តចុះហត្ថលេខាកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយ​ធនាគារអភិវឌ្ឍន៍អាល្លីម៉ង់ (KfW) នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងដំណាក់កាលទី២ នេះបាន​បញ្ជប់។ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លីម៉ង់ (kfw) នេះផងដែរ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ ក៏បានផ្តល់​ជំនួយ​ចំនួន ៣០​លានអឺរ៉ូ ម្តងរួចមកហើយនៅឆ្នាំ២០១៩ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល និង​ការផ្គត់​ផ្គង់​អគ្គិសនីជនបទដំណាក់កាលទី១។ ក្រៅពីនេះ នៅឆ្នាំ២០២០ ធនាគារនេះ បានផ្តល់ហិរញ្ញប្បទានចំនួន ៣០លានអឺរ៉ូ បន្ថែមទៀត​ សម្រាប់ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធនៅជនបទក្នុងប្រទេសកម្ពុជា៕

អាន​បន្ថែម

អាមេរិកចង់ឈានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

វិនិយោគិនអាមេរិក កំពុងសម្លឹងបោះជំហានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍វិនិយោគិនបរទេសទាំងអស់ដែលចង់វិនិយោគចូលមកកម្ពុជា។​ នៅក្នុងជំនួបកាលពីថ្ងៃទី១ ខែមិថុនា ជាមួយនឹងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក Moses An មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា។ ជំនួបនេះ មានគោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត។ លោក Moses An បានសំដែងចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យមួយចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ដោយប្រមុខរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។​ ការលើកឡើងបែបនេះ គឺតបនឹងការលើកឡើងដែលថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន។ ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន និងគម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងបាន ។ ​ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជីង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។ ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Sinovac Life Sciences Co., Ltd.។ ឯកឧត្ត មម ប៊ុនហេង លើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ អាចឲ្យកម្ពុជាមានលទ្ធភាពវេចខ្ចប់វ៉ាក់សាំង […]

អាន​បន្ថែម

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ នៅភាគខាងលិច និងខាងជើងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ ប្រវែងជាង ៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២។ ពិធីសម្ពោធកំណាត់ផ្លូវបេតុងមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចពិសេសអាជ្ញាធរ ដែនដីត្រូវមើលថែផ្លូវនេះឱ្យបានល្អ ពិសេស ​ពិនិត្យមើលលើការដឹកទំនិញលើសទម្ងន់ ដូចជា​រថយន្ត​ដឹកដី ដឹកខ្សាច់ និងដឹកថ្មជាដើម ។ ឯកឧត្តម ឃួង ស្រេង បន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ឯកឧត្តម ​មិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹកឱ្យបានសមស្រប កុំដឹកលើសទម្ងន់​ដែលច្បាប់​បានកំណត់​ដែលធ្វើឱ្យខូចផ្លូវប្រើប្រាស់​មិនបានយូរអង្វែង។ ផ្លូវមួយខ្សែនេះ មានប្រវែង ៦ ៤៩០ ម៉ែត្រ ទទឹង១២ម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានថ្ងៃទី១ ​ខែកញ្ញា ឆ្នាំ២០២១ ដោយ​ឆ្លងកាត់សង្កាត់​ សំរោងក្រោម ​ខណ្ឌពោធិសែនជ័យ សង្កាត់ស្នោ ខណ្ឌកំបូល និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ […]

អាន​បន្ថែម

មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ ១០លានដុល្លារ សង់បានជិត ៣៧%ហើយ

គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន ៣៦,០៨% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំព្រែកជ្រៃ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងបំពាក់សម្ភារៈវេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដារអន្តរជាតិដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ។ ឯកឧត្តមបន្តថា  បច្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែតកំពុងបណ្ដុះបណ្ដាល ក្រុមគ្រូពេទ្យប្រមាណជាង ១០០នាក់ ដើម្បីត្រៀមមកផ្ដល់សេវាព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំនេះផងដែរ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិកតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ជាន់។ (អានបន្ថែម)។ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក […]

អាន​បន្ថែម

គម្រោងវិនិយោគថ្មីតម្លៃជាង១៧លានដុល្លារ នឹងផុសឡើងនៅភ្នំពេញ និងខេត្តកណ្តាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ១៧,១លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មី  ចំនួន៤កន្លែង ដែលស្ថិតក្នុងទឹកដី ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. KING SUCCESS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក។ ២. MATEWE BAG & CASE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក ។ ៣. SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ […]

អាន​បន្ថែម

គម្រោងចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសង់នៅចុងឆ្នាំ២០២២នេះ

គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រចូលចតបាន ។ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹក។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា។ ដើម្បីធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ទាំងក្នុងតំបន់និងទូទាំងពិភពលោកឱ្យកាន់តែល្អប្រសើរ កំពង់ផែបានដាក់ចេញគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយរួមមាន គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន ។ បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្ដល់កម្ចីសម្បទានដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅជំហានទី២ និង ជំហានទី៣ បន្ថែមទៀត ដែលគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ មានប្រវែង ៤០០ម៉ែត្រ និង ជម្រៅទឹក ១៦,៥០ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ និងគម្រោងជំហានទី៣មានប្រវែង ៤៣០ម៉ែត្រ និងជម្រៅទឹក ១៧,៥០ម៉ែត្រ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០៣០។ បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុញ្ញាតឱ្យនាវាចូលចតមានជម្រៅទឹកត្រឹមតែ ៩,២ម៉ែត្ រចេញចូលនៅទីនេះបានប៉ុណ្ណោះ ។

អាន​បន្ថែម