ព័ត៌មានសំណង់
កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងបាន ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជីង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។ ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Sinovac Life Sciences Co., Ltd.។ ឯកឧត្ត មម ប៊ុនហេង លើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ អាចឲ្យកម្ពុជាមានលទ្ធភាពវេចខ្ចប់វ៉ាក់សាំង […]
អានបន្ថែមរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ នៅភាគខាងលិច និងខាងជើងភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ ប្រវែងជាង ៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២។ ពិធីសម្ពោធកំណាត់ផ្លូវបេតុងមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចពិសេសអាជ្ញាធរ ដែនដីត្រូវមើលថែផ្លូវនេះឱ្យបានល្អ ពិសេស ពិនិត្យមើលលើការដឹកទំនិញលើសទម្ងន់ ដូចជារថយន្តដឹកដី ដឹកខ្សាច់ និងដឹកថ្មជាដើម ។ ឯកឧត្តម ឃួង ស្រេង បន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ឯកឧត្តម មិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹកឱ្យបានសមស្រប កុំដឹកលើសទម្ងន់ដែលច្បាប់បានកំណត់ដែលធ្វើឱ្យខូចផ្លូវប្រើប្រាស់មិនបានយូរអង្វែង។ ផ្លូវមួយខ្សែនេះ មានប្រវែង ៦ ៤៩០ ម៉ែត្រ ទទឹង១២ម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដោយឆ្លងកាត់សង្កាត់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ សង្កាត់ស្នោ ខណ្ឌកំបូល និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ […]
អានបន្ថែមមន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ ១០លានដុល្លារ សង់បានជិត ៣៧%ហើយ
គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន ៣៦,០៨% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំព្រែកជ្រៃ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងបំពាក់សម្ភារៈវេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដារអន្តរជាតិដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ។ ឯកឧត្តមបន្តថា បច្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែតកំពុងបណ្ដុះបណ្ដាល ក្រុមគ្រូពេទ្យប្រមាណជាង ១០០នាក់ ដើម្បីត្រៀមមកផ្ដល់សេវាព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំនេះផងដែរ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិកតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ជាន់។ (អានបន្ថែម)។ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក […]
អានបន្ថែមគម្រោងវិនិយោគថ្មីតម្លៃជាង១៧លានដុល្លារ នឹងផុសឡើងនៅភ្នំពេញ និងខេត្តកណ្តាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ១៧,១លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មី ចំនួន៤កន្លែង ដែលស្ថិតក្នុងទឹកដី ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. KING SUCCESS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក។ ២. MATEWE BAG & CASE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក ។ ៣. SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ […]
អានបន្ថែមគម្រោងចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសង់នៅចុងឆ្នាំ២០២២នេះ
គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រចូលចតបាន ។ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹក។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា។ ដើម្បីធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ទាំងក្នុងតំបន់និងទូទាំងពិភពលោកឱ្យកាន់តែល្អប្រសើរ កំពង់ផែបានដាក់ចេញគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយរួមមាន គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន ។ បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្ដល់កម្ចីសម្បទានដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅជំហានទី២ និង ជំហានទី៣ បន្ថែមទៀត ដែលគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ មានប្រវែង ៤០០ម៉ែត្រ និង ជម្រៅទឹក ១៦,៥០ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ និងគម្រោងជំហានទី៣មានប្រវែង ៤៣០ម៉ែត្រ និងជម្រៅទឹក ១៧,៥០ម៉ែត្រ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០៣០។ បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុញ្ញាតឱ្យនាវាចូលចតមានជម្រៅទឹកត្រឹមតែ ៩,២ម៉ែត្ រចេញចូលនៅទីនេះបានប៉ុណ្ណោះ ។
អានបន្ថែមសម្តេចតេជោ៖ ចិនរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិនជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យថាមពលនៅកម្ពុជា។ ថ្លែងក្នុងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បន្តថា គម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ផ្លូវបី-បួនពាន់គីឡូម៉ែត្រ ជាផ្លូវរបស់ចិនជួយ បើសិនជាយើងខ្ញុំមិនមានថវិកាពីចិនទេ តើយើងបានអ្វីពិតប្រាកដ។ នៅមានការវិនិយោគលើផ្លូវល្បឿនលឿន និងការវិនិយោគដទៃទៀត-វារីអគ្គិសនី បើយើងខ្ញុំមិនមានការវិនិយោគពីចិនទេ តើយើងបានអគ្គិសនីមកពីណាប្រើប្រាស់”។ តបនឹងការលើកឡើងថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងៗទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។
អានបន្ថែមក្រសួងកំពុងពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ដឹកនាំដោយ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសជំនាញក្រោមឱវាទ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីការដោះស្រាយផលប៉ះពាល់ទៅលើទីតាំងគ្រោងសាងសង់ស្ថានីយបូមចំនួន ៤កន្លែង ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។ ស្ថានីយបូមទឹកទី១ មានទីតាំងស្ថិតនៅសង្កាត់តាខ្មៅ ស្ថានីយបូមទី២ ស្ថិតក្នុងសង្កាត់តាក្តុល ស្ថានីយបូមទី៣ និងស្ថានីយបូមទឹកទី៤ ស្ថិតនៅក្នុង សង្កាត់កំពង់សំណាញ់៕ (អានបន្ថែម)
អានបន្ថែមរដ្ឋាភិបាលកម្ពុជាជំរុញបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញប្រទេសក្នុងតំបន់អាស៊ីបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិ ដែលនេះគឺជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍ជាសកលប្រកបដោយនិរន្តរភាព។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងសន្និសីទអន្តរជាតិស្តីពីអនាគតនៃអាស៊ី កាលពីថ្ងៃទី២៧ កន្លងទៅ។ សមេ្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ បរិយាបន្ន និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ប្រទេសទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ការមិនជ្រៀតជ្រែក និងការគោរពចំពោះជីវភាពរស់នៅ ប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់គ្នាទៅវិញទៅមក ដែលជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍សកលប្រកបដោយចីរភាព និងបរិយាបន្ន”។ RCEP ចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ រួមមានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំរបស់ពួកគេគឺ […]
អានបន្ថែមក្រសួងសាធារណការស្វាគមន៍អ្នកវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី
ក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ញើញ និងស្វាគមន៍ចំពោះក្រុមហ៊ុនឯកជនលើការវិនិយោគលើការបង្កើត ឬដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនី ដោយបញ្ជាក់ថា ការចូលរួមវិនិយោគនេះ នឹងជំរុញការប្រើប្រាស់រថយន្តមិនបញ្ចេញឧស្ម័នពុលដល់បរិស្ថាននៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការចូលរួមថ្នាក់ពីដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២៧ ខែឧសភា។ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា អ្នកវិនិយោគ អាចទាក់ទងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យលើនីតិវិធីនៃការស្នើសុំ និងទាក់ទងអគ្គិសនីកម្ពុជាដើម្បីពិនិត្យការស្នើសុំការផ្គត់ផ្គង់អគ្គិសនីផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រសួងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីបង្កើត សេចក្តី ប្រកាសរួមទាក់ទងនឹងការបង្កើត ឬដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី។ ជាមួយគ្នានេះផងដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា៖ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។ ស្ថានីយសាកយានយន្តអគ្គិសនីនៅតាមផ្លូវជាតិសំខាន់ៗត្រូវបានត្រៀមរៀបចំតាមផ្លូវជាអាទិភាព ដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងតាមបណ្តាផ្លូវជាតិសំខាន់ៗផងដែរ។ […]
អានបន្ថែមក្រសួងធនធានទឹក និង JICA សហការគ្នារៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ
ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បើកកិច្ចប្រជុំដំបូងលើគម្រោងរៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ (NaSDeP) ដើម្បីបង្កើតប្រព័ន្ធនៃនិម្មិតកម្ម និងប្រើប្រាស់ស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានអនុម័តលើផែនការការងារ និងបានឯកភាពលើកាលវិភាគសកម្មភាពសម្រាប់ឆ្នាំទី១ ដែលជាដំណាក់កាលត្រៀមសម្រាប់ការរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ ។ គម្រោងនេះ ស្ថិតក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមប្រមូលព័ត៌មាន និងការស្ទង់មតិលើគម្រោងនេះនៅឡើយ។ ស្តង់ដារជាតិមួយនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍ ប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ តាមរយៈការណែនាំស្តង់ដារប្រព័ន្ធធារាសាស្ត្រ ដែលនឹងរួមចំណែកក្នុងការបង្កើនផលិតភាពកសិកម្មនៅកម្ពុជា។
អានបន្ថែម