SSEZ គ្រោងសង់សួនឧស្សាហកម្មដំណាក់កាលទី២ អាចទទួលរោងចក្រសហគ្រាសដល់៣០០ទីតាំង

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជំរុញគម្រោងសាងសង់សួនឧស្សាហកម្មដំណាក់កាលទី២ ដែលអាចទទួលរោងចក្រសហគ្រាសបានរហូតដល់ទៅ៣០០ទីតាំង។ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ ដែលមានសហគ្រាសចំនួន ១៧០ក្រុមហ៊ុន បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត ៣ម៉ឺននាក់។ ប្រភពដដែលបន្តថា ពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសកើនឡើងដល់ ៣០០ក្រុមហ៊ុន នឹងអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ពី ៨ម៉ឺន ដល់ ១០ម៉ឺននាក់។ ត្រីមាសទី១ នៃឆ្នាំ២០២២នេះ ការនាំចូលនិងនាំចេញសរុបកើនដល់ ៧១០លានដុល្លារអាមេរិក កើនឡើង ៥០,៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ (អានបន្ថែម)

អាន​បន្ថែម

ធនាគារពិភពលោកផ្តល់ជំនួយ ១៦៩លានដុល្លារ ដល់កម្ពុជាសង់ផ្លូវជនបទ និងការពារគ្រោះធម្មជាតិ

ធនាគារពិភពលោក បាន​អនុម័តផ្តល់ជំនួយដល់កម្ពុជាចំនួន ១៦៩​លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនភាពធន់នៃបណ្តាញផ្លូវជន​បទ​ទៅនិងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគម្រោង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែឧសភា។ នេះជាកញ្ចប់ហិរញ្ញប្បទានថ្មី សម្រាប់អនុវត្ត​គម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍នៅកម្ពុជា​ ដំណា​​​ក់​​​កាល​ទី២ ដែលក្នុងនោះទឹកប្រាក់ចំនួន ៤៥០ ០០០ដុល្លារអាមេរិកទៀត​ ជាជំនួយរបស់ប្រទេសជប៉ុន និងចំនួន ២លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ នឹងធ្វើបន្តពីដំណាក់កាលទី១ ដោយសាងសង់ផ្លូវ និង​ស្ពាន​នៅតាម​តំបន់​រងការជន់លិចទឹក និងជួយ​បង្កើន​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយ​អាកាសធាតុផងដែរ។ មួយវិញទៀត មន្រ្តីនៃក្រសួង​អភិវឌ្ឍន៍​ជន​បទ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាលលើ​ការ​គ្រប់​គ្រងហានិភ័យ​គ្រោះ​ធម្មជាតិ ការ​បន្ស៊ាំទៅនឹងការប្រែប្រួល​អាកាសធាតុ និង​ការ​វាយតម្លៃ​តម្រូវការ​ក្រោយ​មានគ្រោះធម្មជាតិ។ ក្រៅពីនេះ ​ប្រជាជន​ចំនួន​ប្រហែល ៥,៥​លាននាក់​ ក្នុង​នោះ ៥២​ភាគរយជា​ស្ត្រី នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំពីរ និង​ដល់​អ្នក​​ដែល​ប្រើ​ប្រាស់​បណ្តាញផ្លូវទាំងនេះ នឹងទទួលបានប្រយោជន៍ពីគម្រោងនេះ។​ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត​មោះមុត​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ គម្រោង​នេះ​នឹង​ជួយធ្វើ​យ៉ាង​ណា​ឱ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវជនបទ​ឱ្យ​នៅមានភាពរឹងមាំ និងធន់​ទៅនឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ហើយ​ទន្ទឹមគ្នានោះជួយការ​ពារ​ផងដែរដល់ប្រជាជនងាយរ​ងគ្រោះ​ពីហេតុការណ៍គ្រោះធម្មជាតិ​ដែលគ្មាន​អ្នក​ណា​អាច​ដឹងមុន”។    

អាន​បន្ថែម

ពហុកីឡដ្ឋានកំពង់ស្ពឺ តម្លៃ ២លានដុល្លារ សង់ជិតរួចរាល់

ពហុកីឡដ្ឋានស្តង់ដារអន្តរជាតិថ្មីមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ សាងសង់ជិតរួចរាល់ នឹងក្លាយជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅ ប្រើប្រាស់សម្រាប់វិស័យកីឡា។ បើតាមឯកឧត្តម ហ៊ុន ម៉ានី ការកសាងកីឡដ្ឋានកំពង់ស្ពឺនេះ ជិតបានសម្រេចការសាងសង់ជាស្ថាពរហើយ នេះបើតាមឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានដឹកនាំមន្រ្តីពិនិត្យពិនិត្យលើវឌ្ឍនភាពនៃការសាងសង់ កីឡដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦​ ខែឧសភា។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖ “ឆាប់ៗនេះ កីឡដ្ឋានកំពង់ស្ពឺ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅប្រើប្រាស់សម្រាប់វិស័យកីឡា និងតម្រូវការចាំបាច់នានា។ ​ “កីឡដ្ឋាននេះមិនត្រឹមតែជាផ្នែកមួយនៃការពង្រឹងវិស័យកីឡាក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ”។ កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារ មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងវិយោគឯកជនធំៗថ្មីចំនួន៤ តម្លៃសរុប ៨,៤ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៨,៤លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺ  Xiantong Wire and Cable Co., Ltd. ដែលវិនិយោគ ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។​ ក្រុមហ៊ុនទី២ Neutralize (Cambodia) Industrial Co., Ltd. ដែលវិនិយោគ ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី៣ គឺ Cambodian Longwan Light Industry Co., Ltd. ដែលវិនិយោគ ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូប និងស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី៤ គឺ LUUS […]

អាន​បន្ថែម

គម្រោងផ្លូវក្រវាត់ក្រុងទី៣ សាងសង់បានជិត ៧៤% ហើយ

ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៣,៧០% ហើយ បើគិតត្រឹមថ្ងៃទី ២៥ ខែឧសភា នេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែឧសភា។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ផ្លូវក្រវាត់ក្រុងទី៣ ដែលសម្រេចបាន ៧៣,៧០%នេះ គឺជាផ្លូវក្រវាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើតរាជធានីភ្នំពេញ មានប្រវែង ៥៣គម ទទឹង ២២ម ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ ជាប្រភេទផ្លូវបេតុងអារមេ៉ កម្រាស់ ២២សម។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ បានបើកការដ្ឋានសាងសង់កាលពី ខែមករា ឆ្នាំ២០១៩ ផ្លូវក្រវាត់ក្រុងទី៣ មួយខ្សែនេះមានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. […]

អាន​បន្ថែម

ក្រសួងសាធារណការ ពិភាក្សាលើការលម្អប្រព័ន្ធព័ស្តុភារកម្ម

កម្ពុជា-ជប៉ុន (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២  បានបើកកិច្ចពិភាក្សារួមគ្នា លើ ៦ចំណុចធំៗ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគម្រោងកែលម្អប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ឯកឧត្តម វ៉ាស៊ឹម សុរិយា បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាព ដែលត្រូវអនុវត្តបន្ត នៅខែបន្ទាប់ បញ្ហាប្រឈមនានា សំណូមពរ និងដំណោះស្រាយ និងដើម្បីពិភាក្សាទៅលើលទ្ធផលដែលបានរំពឹង។ ក្នុងថ្ងៃដដែល​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងក្នុងការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យព័ស្តុភារកម្ម និងទិន្នន័យព័ស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាងកម្ពុជា-ឡាវ-វៀតណាម (វគ្គ២)។ សិក្ខាសាលានេះរៀបចំឡើងដោយ គម្រោងសហប្រតិបត្តិការបច្ចេកទេស នៃមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីតំណាងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ប្រទេសឡាវ តំណាងវិទ្យាស្ថានមេគង្គ អ្នកជំនាញជាតិ និងអន្តរជាតិ ផ្នែកព័ស្តុភារកម្ម អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ […]

អាន​បន្ថែម

ក្រុមហ៊ុនEnerCam កំពុងផ្តោតខ្លាំងលើសក្តានុពល អណ្តូងប្រេងកម្ពុជា

ក្រសួងរ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន EnerCam Resources Corp បានកំពុងសិក្សាពីសក្តានុពល ពិនិត្យលទ្ធភាពក្នុងការចាប់ផ្តើមដំណើរការឡើងវិញអណ្តូងប្រេងដំបូងគេបង្អស់របស់កម្ពុជា ក្រោយផ្អាកជាងមួយឆ្នាំ ដោយក្រុមហ៊ុនវិនិយោគក្ស័យធន។ ក្រុមហ៊ុន Angkor Resources Corp បានប្រកាសកាលពីថ្ងៃទី ២៥ ឧសភា ថាក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ខ្លួនគឺ ក្រុមហ៊ុន EnerCam Resources Corp. (EnerCam) បានសិក្សាលើសក្តានុពល និងត្រួតពិនិត្យអណ្តូងប្រេងនៅក្នុងដែនទឹកសមុទ្រកម្ពុជា។ តាមសំណើរបស់មន្ត្រីរដ្ឋាភិបាលនៃក្រសួង លោក Mike Weeks នាយកប្រតិបត្តិប្រតិបត្តិនៃក្រុមហ៊ុន Angkor Resources Corp និងជាប្រធានក្រុមហ៊ុន EnerCam បានដឹកនាំការវាយតម្លៃ និងត្រួតពិនិត្យបច្ចេកទេស កន្លែងខួងយកប្រេងនៅដែនសមុទ្រខ្មែរ មានទីតាំងចម្ងាយ ១៦០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៥ ឧសភា។ ធ្វើឡើងដើម្បី​តាម​ដាន​របាយ​ការណ៍ ​ដែល​ត្រូវបាន​ដាក់​ជូន​ក្រសួង​រ៉ែ និង​ថាមពល កាល​ពី​ខែ​មីនា លោក Mike Weeks ​បាន​ត្រួត​ពិនិត្យ​​ជាក់ស្តែងលើគ្រឿង​បរិក្ខារ​អណ្តូងប្រេង។ នាវាដឹកនាវិកបានចេញដំណើរនៅថ្ងៃទី ៣ ខែឧសភា ជាមួយនឹងក្រុមបច្ចេកទេសដែលមានគ្នា […]

អាន​បន្ថែម

ជំនាញការកម្ពុជា ៦រូប បានបញ្ចប់វគ្គសាងសមត្ថភាពលើការវាយតម្លៃគម្រោងថាមពលអគ្គិសនី

កម្មសិក្សាការីចំនួន ៦ នាក់ របស់កម្ពុជាបានទទួលវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពលើការវាយតម្លៃគម្រោងអ្នកផលិតថាមពលអគ្គិសនីឯករាជ្យដោយជោគជ័យហើយ។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ បើតាម JICA បានឲ្យដឹងថា វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រគល់ជូនកាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានថាមពលនៃទីស្តីការក្រសួងរ៉ែ និងថាមពល ក្រោមវត្តមានឯកឧត្តម ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងលោកស្រី Miyahara Ai អនុប្រធាននៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា ព្រមទាំងអ្នកជំនាញការជប៉ុនពីក្រុមហ៊ុនថាមពលអគ្គីសនី Chugoku។ គួរបញ្ជាក់ថា អ្នកជំនាញការ ឬកម្មសិក្សាការីកម្ពុជាចំនួន ៦នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនេះ គឺមកពីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គីសនីកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងក្រោមការបណ្តុះបណ្តាលដោយអ្នកជំនាញការជប៉ុនផ្ទាល់។ វគ្គបណ្តុះបណ្តាលនេះទៀតសោធ គឺមានគោលបំណងចូលរួមចំណែកលើកកម្ពស់ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅកម្ពុជា តាមរយៈការធ្វើឲ្យប្រសើរឡើងនៃសមត្ថភាពវាយតម្លៃគម្រោង IPP របស់មន្រ្តីនៅក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធនានាដែលចូលរួមក្នុងការវាយតម្លៃគម្រោង៕

អាន​បន្ថែម

ស្ថានីយផលិតជីសរីរាង្គតម្លៃជិត ២លានដុល្លារ នៅសៀមរាបបើកការដ្ឋានជាផ្លូវការ

រដ្ឋបាលខេត្តសៀមរាប បានបើកការដ្ឋានជាផ្លូវការនូវស្ថានីយផលិតជីសរីរាង្គពីកាកសំណល់លូទឹកស្អុយ ដែលមានតម្លៃប្រមាណ ១,៧លានអឺរ៉ូ ស្មើនឹងជាង ១,៨លានដុល្លារអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថា AIMF។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ គម្រោងនេះ បានបើកការដ្ឋានសាងសង់ ស្ថិតនៅភូមិកន្រ្តក​ សង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប រួមមាន ការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់ និងដាំប្រភេទរុក្ខជាតិដើមត្រែង។ ក្រោយសាងសង់រួច ស្ថានីយនេះ មានសមត្ថភាពផ្ទុកបាន ៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចផលិតជីបានប្រមាណ ១០០០គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមានដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ។ ក្នុងឱកាសនោះ​ផងដែរ​ លោក ប្រាក់​ សោភ័ណ អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់ ក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។ គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយ AIMF គម្រោងសាងសង់នេះ ជាគម្រោងទី២ បន្ទាប់ពីស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់​ដំបូងគេនៅរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ។ (អានបន្ថែម)

អាន​បន្ថែម

ខេត្តព្រះសីហនុស្តារប្រព័ន្ធអូរប្រឡាយជាង ២៧គីឡូម៉ែត្រ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានអភិវឌ្ឍន៍និងស្តារប្រព័ន្ធអូរប្រឡាយជាង២៧គីឡូម៉ែត្រក្នុងខេត្ត ដើម្បីបញ្ចៀសការជន់លិចដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ហើយបានប្រែក្លាយខេត្តនេះកាន់តែមានសោភ័ណភាព និងអនាម័យបរិស្ថាន។ លោក បូរី វង្សសានិត ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កាលពីប៉ុន្មានឆ្នាំមុន ខេត្តព្រះសីហនុតែងទទួលរងនូវជំនន់ទឹកភ្លៀងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដោយសារតែមានការកើនឡើងយ៉ាងគំហុកនៃការវិនិយោគ បានធ្វើឱ្យមានការកកស្ទះនូវសំរាមជាច្រើនតាមប្រព័ន្ធលូមួយចំនួនក្នុងខេត្តដែលបង្កជាបញ្ហាលំបាកដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជានៅថ្ងៃទី២៤ ខែឧសភា។ លោកបន្តថា អាជ្ញាធរចាប់ផ្ដើមស្ដារអូរប្រឡាយ ដែលមានចំនួន៥ខ្សែ ប្រវែងសរុប ២៧គីឡូម៉ែត្រ ដើម្បីបញ្ចៀសការលិចលង់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ជាលទ្ធផល កាលពីឆ្នាំមុនក៏មានភ្លៀងធ្លាក់ច្រើន ប៉ុន្តែការលិចលង់ត្រូវបានកាត់បន្ថយដោយនៅសល់តែរយៈពេលតិចក៏ហូរច្រោះទៅអស់ នៅពេលដែលរាំងភ្លៀងបន្តិច គឺទឹកចាប់ផ្ដើមហូរទៅអស់ដូចគ្នាដែរ ។ លោក បូរី វង្សសានិត ថ្លែងថា៖ “មកដល់បច្ចុប្បន្ននេះ គឺមិនមានករណីដូចកាលពីប៉ុន្មានឆ្នាំមុនៗកើតឡើងទៀតទេ ដោយសារតែយើងបានអភិវឌ្ឍរួចរាល់ »។

អាន​បន្ថែម