រយៈពេលត្រឹម ២៤២ថ្ងៃ កម្ពុជាបោះបង្គោលព្រំជុំវិញបឹងទន្លេសាបបានជាង ១ពាន់បង្គោល ស្មើនឹង ៨៣%

គិតត្រឹមមកដល់ពេលនេះ អាជ្ញាធរទន្លេសាប បានធ្វើការបោះបង្គោលព្រំនៅតំបន់៣ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សម្រេចបានប្រមាណ ៨៣,៣៣ភាគរយ នៃចំនួនបង្គោលសរុបចំនួន ១.០៦៩ បង្គោល។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខរបស់អាជ្ញាធរទន្លេសាប នាថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា រយៈពេល ២៤២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ការសង់បង្គោលព្រំក្នុងតំបន់បី នៅតាមបណ្តាខេត្តចំនួន៦ សម្រេចបាន ១.០៦៩បង្គោល ស្មើនឹង ៨៣,៣៣%។ ឯកឧត្តមបន្តថា ក្នុងនោះខេត្តចំនួនបីបានបោះបង្គោលរួចរាល់ ១០០% រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយឡែក ខេត្តសៀមរាបសម្រេចបោះបង្គោល ៨៣,៦១% ខេត្តកំពង់ឆ្នាំងសម្រេច ៧២,៥៥% និងខេត្តកំពង់ធំសម្រេចបាន ៨៦,៤១%។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការធ្វើបច្ចុប្បន្នភាពផែនទីទំហំផ្ទៃដីតំបន់ទាំងបី ក្នុងខេត្តទាំង៦ ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែងនៅដំណាក់កាលទី៣ […]

អាន​បន្ថែម

ទីលានទុកសំរាមទំហំ ១១ហិកតា នៅក្រុងសិរីសោភ័ណ-ខេត្តបន្ទាយមានជ័យ បញ្ចប់ការសាងសង់ហើយ

ទីលានទុកដាក់សំរាមទំហំ ១១ហិកតា នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបញ្ចប់ការសាងសង់ទាំងស្រុងហើយ ខណៈភាគីពាក់ព័ន្ធ បានរៀបចំពិនិត្យប្រគល់-ទទួលរួចរាល់ហើយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យប្រគល់-ទទួលអនុគម្រោងសាងសង់ផ្ទាល់ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ទីលានទុកដាក់សំរាមនេះ ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានបានបញ្ចប់សាងសង់ជាស្ថាពរ ១០០ភាគរយហើយ ។ ឯកឧត្តមបន្តថា អនុគម្រោងទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នេះ គឺស្ថិតក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គួរបញ្ជាក់ថា ទីលានទុកដាក់សំរាមដែលមានទំហំរហូតដល់ ១១ហិកតានេះ បានចាប់ផ្តើមសាងសង់តំាងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ និងបញ្ចប់គការសាងសង់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០។ លើសពីនេះ គម្រោងនេះមានវិសាលភាពសម្រាប់ប្រជាជនប្រមាណជាង ១២៨.២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត កោះពង្សសត្វ ក្រុងសិរីសោភ័ណផ្ទាល់។ គម្រោងនេះមិនត្រឹមតែបង្កើនសមត្ថភាពគ្រប់គ្រងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់និរន្តរភាពបរិស្ថានទាំងមូលនៃតំបន់ […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនចំនួន២៦ បង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន​ចំនួន២៦ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួ​ន​​​ដូចជា​ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានសមាគម បានឱ្យដឹងថា សមាគមបានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្តសាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ ឯកឧត្តមប្រធានសមាគម បានបន្តថា សមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច​ និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈជំនួបនេះដែរ ឯកឧត្តមប្រធានសមាគម បានបញ្ជាក់ដែរថា មានក្រុមហ៊ុនជប៉ុន​ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន​ដូចជា​​ វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។ […]

អាន​បន្ថែម

តើឌីជីថលភ្លោះកំពុងបង្កើតអនាគតតភ្ជាប់ 5G យ៉ាងដូចម្តេច?

យើងមិនអាចមើលឃើញពីតថភាពទាំងស្រុងនោះទេ ប៉ុន្តែវាតែងតែចេញពីគំនិត។ សម្រាប់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ បង្គោលអង់តែនគឺជាឆ្អឹងខ្នងដ៏សំខាន់ វាផ្តល់ថាមពលគ្រប់យ៉ាងដល់ការផ្ញើសារ និងការហៅទូរស័ព្ទ រហូតដល់វីដេអូ TikTok។ បង្គោលខ្លះមានកម្ពស់រហូត 200ហ្វីត (60ម៉ែត្រ) ដែលឈរខ្ពស់ដូចជាឆ្មាំនៅតាមដងផ្លូវ ឬដំឡើងពីលើដំបូលអគារខ្ពស់។ នៅចុងអង់តែនមានកញ្ចុំដូចស្រទាប់ផ្កាដើម្បីភ្ជាប់បន្ទះអង់តែន ឧបករណ៍បញ្ជូន និងឧបករណ៍ផ្សេងទៀតដែលជួយរក្សាការទំនាក់ទំនងអ្នកប្រើប្រាស់ជាប្រចាំ។ ឥឡូវនេះ ក្រុមហ៊ុនទូរគមនាគមន៍ទាំងឡាយកំពុងរងសម្ពាធក្នុងការធ្វើទំនើបកម្មរបស់ខ្លួន នៅពេលនិន្នាការផ្លាស់ប្តូរពីបណ្តាញ 4G ទៅ 5G ដែលកំពុងបង្កើនសន្ទុះ។ ដើម្បីដំណើរការកិច្ចការទាំងនេះបាន ក្រុមហ៊ុនចាំបាច់ត្រូវប្រើប្រាស់កម្លាំងមនុស្សដើម្បីចុះត្រួតពិនិត្យបង្គោលអង់តែននីមួយៗ មុននឹងកែលម្អ ឬបំពាក់ឧបករណ៍បន្ថែម ព្រមទាំងពិនិត្យការថែទាំដើម្បីធ្វើឱ្យប្រសើរឡើងនូវល្បឿនទិន្នន័យ ជំរុញសមត្ថភាព និងកាត់បន្ថយរាំងស្ទះដល់អតិថិជន។ ឥឡូវនេះយើងមានវិធីដើម្បីធ្វើឱ្យដំណើរការកាន់តែងាយស្រួល ជួយដល់ក្រុមហ៊ុនទូរគមនាគមន៍នាំយកនូវបច្ចេកវិទ្យា 5G ដល់អតិថិជនរបស់ខ្លួនបានលឿនជាងមុន និងរក្សាសេវាឱ្យខ្លាំង។ វិធីសាស្រ្តគឺសាមញ្ញ ដោយគ្រាន់តែប្រើប្រាស់ឌីជីថលភ្លោះ ដើម្បីចម្លង់ចេញជាគំរូឌីជីថលពិតប្រាកដសម្រាប់ការវិភាគ និងគ្រប់គ្រង។ ត្រូវដឹងថាបច្ចេកទេសគំរូឌីជីថលភ្លោះ 3D ដែលចម្លងចេញពីហេដ្ឋារចនាសម្ព័ន្ធដែលជាទ្រពសម្បត្តិរបស់ក្រុមហ៊ុន មិនថា អគារ ផ្លូវថ្នល់ ស្ពាន គ្រឿងម៉ាស៊ីន និងសូម្បីតែទីក្រុងទាំងមូល-គឺអាចបង្ហាញពីវដ្តជីវិតទាំងមូល ចាប់ពីការរចនា និងការសាងសង់រហូតដល់ប្រតិបត្តិការ និងការថែទាំ។ នេះការធ្វើឱ្យប្រសើរឡើងតាមរយៈការបញ្ចូលបញ្ញាសិប្បនិមិត្ត (AI) និងម៉ាស៊ីនសិក្សា (ML) […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA តាមរយៈនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រ​បសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តាមរយៈ ព្រះរាជក្រម លេខ នស/រកម/១១២៤/០០៤ ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស្ថាពរដោយផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ បើទោះបីជាការប្រកាសដកខ្លួនយ៉ាងនេះក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីជំហរថា នឹងបន្តអភិវឌ្ឍបណ្តាខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា ដោយមិនមានការប្រែប្រួលនោះទេ ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវា​ត់ព្រំ​ដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ២០២៥ ជាដើម។ (អានបន្ថែម)​ ថ្មីនេះៗផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧ ដែលមាន ០៤ខ្សែ ក្នុងនោះ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងក្នុងខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ។(អានបន្ថែម) គួរបញ្ជាក់ថា អំឡុងពេលអនុវត្តកិច្ចព្រមព្រៀង CLV-DTA […]

អាន​បន្ថែម

បច្ចុប្បន្ន កម្ពុជាមានអាជីវកម្មរ៉ែស្របច្បាប់ចំនួន ៥៥៥កន្លែង មានទុនវិនិយោគជិត ៣ពាន់លានដុល្លារ

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនធ្វើប្រតិបត្តិការធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាបានចំនួនសរុប ៥៥៥កន្លែង ក្រោមទុនវិនិយោគសរុប ២.៧៦៤លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋបានប្រមាណ ១១.៣០៦នាក់។ តាមរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញទៀតថា ការធ្វើប្រតិបត្តិការធនធនរ៉ែទាំង៥៥៥កន្លែងនេះ បានផ្តល់ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ ៦៥លានដុល្លារ ក្នុងឆ្នាំ២០២៤។​ ក្នុងនោះចំណូលសួយសារមានចំនួន ៥៧លានដុលារ ស្មើនឹង ៨៨ភាគរយ នៃចំណូលសរុប។ រីឯចំណូលសេវាសាធារណៈ ថ្លៃឈ្នួលផ្ទៃក្រឡា និងចំណូលពីការផាកពិន័យក្រសួងប្រមូលបានជាង ៧លានដុល្លារ ស្នើនឹង ១២ភាគរយ។ គួរបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ក្រសួងរំពឹងថា នឹងអាចប្រមូលចំណូលសរុបបានប្រមាណ ៨៩លានដុល្លារ ក្នុងនោះ ៩០ភាគរយ ជាចំណូលសួយសារ នេះបើយោងតាមទិន្នន័យប៉ាន់ស្មានក្នុងរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។ ការរីកចម្រើនក្នុងវិស័យរុករករ៉ែនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងពង្រីកការទាញយកធនធានរ៉ែ និងបង្ហាញពីសារៈសំខាន់របស់វាក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងផ្តល់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ កំណើនដ៏រឹងមាំនៅក្នុងវិស័យរុករករ៉ែនេះ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងពង្រីកការទាញយកធនធានរ៉ែប្រកបដោយប្រសិទ្ធភាព។ វាបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យមួយនេះក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ដោយដាក់ប្រទេសកម្ពុជាជាតួអង្គសំខាន់ក្នុងឧស្សាហកម្មរ៉ែនៅក្នុងតំបន់។

អាន​បន្ថែម

ក្រុមហ៊ុនចំនួន៤ បានស្នើមកកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រេងនៅទីតាំងប្លុកA ឡើងវិញ

ក្រសួងរ៉ែ និងថាមពល ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនចំនួន៩ សម្រាប់ប្លុក​ A ដែលក្នុងនោះ ក្រុមហ៊ុនចំនួន៤ បានដាក់សំណើរសុំធ្វើការអភិវឌ្ឍ រុករកប្រេង ក្នុងប្លុក A ខណៈក្រុមហ៊ុន៥ផ្សេងទៀត ពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំអភិឌ្ឍជាផ្លូវការនៅឡើយទេ។​ នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំ ក្រសួងលើកឡើងថា ក្រុមហ៊ុនចំនួនបួន ដែលបានដាក់សំណើសុំធ្វើការអភិវឌ្ឍមាន ក្រុមហ៊ុន EnerCam Resources Co Ltd (EnerCam) ពីប្រទេសកាណាដា ក្រុមហ៊ុន Cambodian Gather Energy Co Ltd ពីប្រទេសចិន ក្រុមហ៊ុន​ Vietnam Investment Construction Services ពីប្រទេសវៀតណាម និងក្រុមហ៊ុន MPC Future Company Limited Co Ltd ពីប្រទេសថៃ។​ ក្រុមហ៊ុន៥ទៀត នៅពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំធ្វើការអភិវឌ្ឍជាផ្លូវការនៅឡើយ មានក្រុមហ៊ុន Valeura Energy Inc និងក្រុមហ៊ុន Lee Li Holdings […]

អាន​បន្ថែម

កម្ពុជាសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាជាតិ ដែលជាជំនួយឥតសំណងរបស់វៀតណាម

កម្ពុជា​បាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាលថ្មីរបស់​រដ្ឋសភាជាតិ​ដ៏​ទំនើប​មួយ​ ដែលនេះជា​កញ្ចប់​ជំនួយឥតសំណង ២៥លាន​ដុល្លារ ​ពី​ប្រទេស​វៀតណាម។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចរដ្ឋស​ភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម​។។ អគារថ្មីកម្ពស់ ១២ជាន់នេះ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២១ ដោយមានរចនាបថស្ថាបត្យកម្មខ្មែរបុរាណ។ អគារនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់តំណាងរាស្រ្តក្នុងការប្តេជ្ញាចិត្តបម្រើប្រជាជន និងប្រទេសជាតិកម្ពុជា។ នៅក្នុងអគាររដ្ឋបាលថ្មី មានការិយាល័យពិសេសសម្រាប់គណៈកម្មាធិការឯកទេស សាលប្រជុំធំ-តូច និងកន្លែងសម្រាប់អគ្គលេខាធិការដ្ឋាន។ (អានបន្ថែម) ក្នុងពិធីនោះ សម្តេច ឃួន សុដារី បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់វៀតណាម គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង និងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ការ​សាងសង់​អគារ​ថ្មី​នេះបាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​យ៉ាង​សំខាន់​ក្នុង​សមត្ថភាព​នីតិបញ្ញត្តិ​របស់​ប្រទេស​កម្ពុជា និង​គូសបញ្ជាក់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើកិច្ចសហការ​រវាង​កម្ពុជា និង​វៀតណាម។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការបង្កើនប្រសិទ្ធភាពរដ្ឋបាល និងការកែលម្អសេវាដែលផ្តល់ដោយរដ្ឋសភាដល់សមាជិក និងប្រពលរដ្ឋកម្ពុជា ។

អាន​បន្ថែម

ក្រុមហ៊ុន Khazanah របស់ព្រុយណេ កំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ កិច្ចសហការនេះអាចត្រួសត្រាយផ្លូវសម្រាប់វឌ្ឍនភាពសំខាន់ៗក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពង្រឹងការតភ្ជាប់របស់ប្រទេសជាមួយតំបន់ និងពិភពលោក។

អាន​បន្ថែម

ក្រុមហ៊ុនផលិតបរិក្ខារពេទ្យឈានមុខគេរបស់ចិន កំពុងពិនិត្យលទ្ធភាពសង់មណ្ឌលចាស់ជរានៅកម្ពុជា

ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD ជាក្រុមហ៊ុនផលិតបរិក្ខារពេទ្យឈានមុខគេរបស់ប្រទេសចិន បានមកស្វែករកកិច្ច​សហការនៅកម្ពុជា ដោយផ្តោតលើការដំឡើងប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនតាមមន្ទីរពេទ្យរដ្ឋ និងបង្កើតមណ្ឌល​ចា​ស់​​ជរា។ នេះបើតាមជំនួបរវាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក LIAN YU LIN អគ្គនាយកក្រុមហ៊ុន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក LIAN YU LIN ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួនដែលអាចនៅមានតម្រូវការ។ លោកអគ្គនាយកបានប្តេជ្ញាចិត្ត និងផ្តល់ការយកចិត្តទុកដាក់លើក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ជាមួយនឹងសំណើនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានគាំទ្រកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD លើគម្រោងផលិតអុកស៊ីសែន នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន រួមមាន […]

អាន​បន្ថែម