ព័ត៌មានសំណង់
កម្ពុជា មានរោងចក្រផ្គុំតំឡើងទោចក្រយានយន្តអគ្គិសនីតម្លៃជាង ២០លានដុល្លារ នៅខេត្តកណ្តាល
ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក (Inion Mobility) បានបើកដំណើរការរោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះ ក្លាយជារោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេនៅកម្ពុជា។ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល រោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី មានទំហំវិនិយោគសរុបចំនួនប្រមាណជាង ២០លានដុល្លារអាម៉េរិក។ លោក ខេ វូ (Kay Woo) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី បានមានប្រសាសន៍ថា នេះជាការវិនិយោគដ៏ល្អមួយ ក្នុងការកសាងហេដ្ឋារដ្ឋាសម្ព័ន្ធសម្រាប់យានយន្តអគ្គិសនី ដើម្បីឈានទៅរកអភិវឌ្ឍន៏បៃតងដោយគ្មានផ្សែងបំពុល នៅកម្ពុជា ក្នុងតំបន់អាស៊ីអាគ្នេយ៏ និងពិភពលោក។ លោកឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងរៀបចំផ្តល់សេវាកម្មនៃយានជំនិះអគ្គិសនីទាំងមូល រាប់ចាប់តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗផងដែរ បច្ចុប្បន្នក្រុមហ៊ុន កំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីនៅកម្ពុជា។
អានបន្ថែមក្រសួងសាធារណការ និង World Bank ពិភាក្សាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធរចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាតនៅកម្ពុជា។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា រវាងឯកឧត្តមរដ្ឋមន្ត្រីស្តីទី តូច ចាន់កុសល និងលោក Benedict L.J Eijbergen ប្រធានគ្រប់គ្រងផ្នែកដឹកជញ្ជូននៃធនាគារពិភពលោក។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរ បានពិភាក្សាអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាប។ អង្គប្រជុំ ក៏បានពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមបណ្ដារាជធានី-ខេត្តសំខាន់ៗ ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ (PPLC)។ ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីស្ថានភាពនៃការអនុវត្តគម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ធនាគារពិភពលោកបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍហេដ្ឋារចនារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត សំដៅលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់ តែប្រសើរឡើង៕
អានបន្ថែមស្ថានទូតអូស្រ្តាលីនិងក្រសួងដែនដីចេញគោលការណ៍ណែនាំពីសុវត្ថិភាពនៅការដ្ឋានសំណង់ជាផ្លូវការ
ស្ថានទូតអូស្រ្តាលី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំផ្លូវការនូវកម្មវិធីប្រគល់-ទទួល “សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា”។ នេះបើតាមកម្មវិធីប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ សៀវភៅនេះ នឹងបំពេញបន្ថែមនូវវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលជួយដល់កម្មករ និយោជិក ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធនឹងការងារសាងសង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗនៅការដ្ឋានសំណង់ និងផលប៉ះពាល់ជីវិត សុខភាព និងផែនការនៃគម្រោងសាងសង់។ នេះជាគោលការណ៍ណែនាំដំបូងនៅកម្ពុជា បានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងផ្លូវការលើកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់សុវត្ថិភាពការដ្ឋានសំណង់ ដែលបានចុះហត្ថលេខា រវាងក្រសួងដែនដី និងស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញបើកការដ្ឋានសាងសង់
រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ស្តង់ដារបច្ចេកទេស ដែលរួមចំណែកលើកកម្ពស់ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមីសម្រាប់វិស័យកសិកម្មក្នុងស្រុក។ ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ឧសភា នេះ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នឹងចូលរួមកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋ និងការពង្រីកទីក្រុង ។ ឯកឧត្តម ឃួង ស្រេង លើកឡើងថា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់ ។ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនេះ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ដែលទាមទារឱ្យមានការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ដែលមិនធ្វើឱ្យអោយប៉ះពាល់បរិស្ថាន។ កសាងលើលើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល គម្រោងនេះ ស្ថិតនៅក្រោមគម្រោងហិរញ្ញប្បទានរបស់សមាគមអន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)។
អានបន្ថែមរដ្ឋបាលរាជធានីភ្នំពេញ និង AIMF ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងចីរភាព
រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅកាត់ថា AIMF នៅថ្ងៃទី២៣ លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង (AIMF) នៅសាលារាជធានីភ្នំពេញ។ នៅក្រោមកិច្ចព្រមព្រៀងជាដៃគូសហការនេះ AIMF នឹងពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែងនៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទាន ។ គួរបញ្ជាក់ដែរថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០។ (អានបន្ថែម)
អានបន្ថែមកម្ពុជាជាប្រទេសទី១ ក្នុងតំបន់ត្រូវបានដាក់បញ្ចូលទៅក្នុងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF)
ប្រទេសកម្ពុជា ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum) នៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន ៦៣ប្រទេស នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ នាឱកាសនោះ ឯកឧត្តម Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានស្វាគមន៍កម្ពុជា ខណៈកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលបានចូលជាសមាជិកវេទិកានេះ និងសង្ឃឹមថាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអគ្នេយ៍នឹងចូលរួមជាសមាជិក ITF ផងដែរ។ តាមរយៈការដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នេះដែរ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃ ITF គឺបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងព័ស្តុភារកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា […]
អានបន្ថែមSSEZ សម្រេចបរិមាណការនាំចេញ-ចូល កើនឡើង ៥០ភាគរយ ក្នងរយៈពេលបួនខែ
តម្លៃនៃការនាំចេញ-ចូលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការអភិវឌ្ឍន៍ និងសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស។ របាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុ បង្ហាញថា បរិមាណនាំចូល និងនាំចេញ មានតម្លៃ ៩៣០លានដុល្លារអាមេរិក ក្នុងរយៈពេលបួនខែឆ្នាំនេះ គឺបានកើនឡើង ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនលើកឡើងថា ការកើនឡើងនៃបរិមាណនាំចេញ-ចូល បានបន្តរក្សាសន្ទុះនិងស្ថិរភាពនៃការអភិវឌ្ឍន៍។ បន្ថែមពីលើនេះ មិនត្រឹមតែធ្វើឱ្យមានស្ថិរភាពការងាររបស់និយោជិកប៉ុណ្ណោះទេ ថែមទាំងបានចាក់បញ្ចូលសន្ទុះយ៉ាងរឹងមាំទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តព្រះសីហនុផងដែរ។
អានបន្ថែមផ្លូវដី ស ២ខ្សែ ប្រវែង២២គីឡូម៉ែត្រ នៅស្ទឹងត្រែង ដាក់ឲ្យដំណើរការហើយ
ផ្លូវដី ស ចំនួន២ ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ នៅខេត្តស្ទឹងត្រែង បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការហើយ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ផ្លូវដី ស ចំនួន ២ ខ្សែនេះ គឺស្ថិតនៅភូមិស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប្រវែងជាង ២២គីឡូម៉ែត្រ សាងសង់ឡើងក្រោមមូលនិធិឃុំ ឆ្នាំ២០២១ ទុកជាចំណងដៃឆ្នាំថ្មីឆ្នាំ ២០២២។ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា ផ្លូវដែលបានដាក់សម្ពោធនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តត្រឹមត្រូវរបស់ថ្នាក់ដឹកនាំស្រុក និងឃុំស្រែសំបូរ សំដៅជួយសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម បានចាត់ទុកថា សមិទ្ធផលផ្លូវសំខាន់ៗនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕
អានបន្ថែមតាកែវ និងកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតរោងចក្រថ្មីតម្លៃជាង៦លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៦,១លានដុល្លារអាមេរិក បង្កើតរោងចក្ រចំនួន២កន្លែង កំពង់ស្ពឺ និងខេត្តតាកែវ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. ក្រុមហ៊ុន SANJIN (CAMBODIA) KNITTING TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក។ ២. ក្រុមហ៊ុន HAO TIAN MAKE CLOTHES ASSIST MATERIAL CO., LTD. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីទាំង២ នេះ នឹងបង្កើតការងារចំនួន […]
អានបន្ថែម៤ខែដំបូង ឆ្នាំ២០២២ កម្ពុជានាំចូលដែក និងដែកថែបសរុប ១១៩លានដុល្លារ
កម្ពុជា បាននាំចូលដែក និងដែកថែប មានតម្លៃសរុប ១១៩,៧លានដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានតម្លៃត្រឹម ១០១លានដុល្លារ។ តម្លៃនៃការនាំចូលដែក និងដែកថែបនេះមានប្រមាណ ១,១៩២ភាគរយ នៃតម្លៃនាំចូលសរុបរបស់កម្ពុជា ក្នុងរយៈពេលបួនខែ ១០ ប៊ីលានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ។ ក្នុងខែមេសា ការនាំចូលដែក និងដែកថែបចូលកម្ពុជា មានតម្លៃប្រមាណ ៣៥,៦លានដុល្លារ កើនឡើង ៨៣,៦ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។ បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ ២០២១ កម្ពុជាមានគម្រោងសាងសង់ថ្មីសរុបចំនួន ៤ ៣០៣ គម្រោង ត្រូវបានអនុម័តទូទាំងប្រទេស ជាមួយនឹងការវិនិយោគទុនចុះបញ្ជីសរុបចំនួន ៥,៣ ប៊ីលានដុល្លារ ធ្លាក់ចុះ ៣១ ភាគរយធៀបនឹងឆ្នាំ២០២០ និងផ្ទៃដីសរុប ១៣ លានម៉ែត្រការ៉េ។ (អានបន្ថែម)
អានបន្ថែម