ព័ត៌មានសំណង់
ក្រសួងជំរុញក្រុមហ៊ុនទទួលសិទ្ធិអនុវត្តគម្រោងទឹកស្អាតនៅឃុំភ្ញីមាសលើផ្ទៃដី ៣៣៣ហិកតា
ក្រសួងបរិស្ថាន កំណត់ឱ្យក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ រៀបចំនិតីវិធីច្បាប់ និងផែនការអាជីវកម្មឱ្យបានច្បាស់លាស់ លើគម្រោងវិនិយោគអាជីវកម្មផ្គត់ផ្តង់ទឹកស្អាត លើផ្ទៃដី ៣៣៣ ហិកតា ស្ថិតក្នុងស្រុកគិរីសាគរខេត្តកោះកុង។ យោងតាម របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រសួងបរិស្ថាន បានអនុញ្ញាតជាគោលការណ៍ក្នុងការស្នើសុំវិនិយោគលើដីរដ្ឋ១កន្លែង ដល់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ យ ស្ថិតក្នុងភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ។ ក្រសួងបរិស្ថាន បានស្នើដល់ក្រុមហ៊ុន ត្រូវបន្តរៀបចំនិតីវិធីច្បាប់ និងផែនការអាជីវកម្មឱ្យបានច្បាស់លាស់ និងត្រូវវៀបចំអនុវត្តគម្រោងអភិវឌ្ឍន៍ឱ្យបានឆាប់រហ័សស្របតាមផែការ។
អានបន្ថែមមជ្ឈមណ្ឌលទិន្នន័យ (Data Center) តម្លៃ ១លានដុល្លារដាក់សម្ពោធប្រើប្រាស់ជាផ្លូវការហើយ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលទិន្នន័យ (Data Center) ដែលមានតម្លៃប្រមាណ ១លានដុល្លារអាមេរិក។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២២។ មជ្ឈមណ្ឌលទិន្នន័យនេះ ត្រូវបានរៀបចំជាពីរផ្នែក គឺទី១ ជាផ្នែកបរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ ធានាបាននូវសុពលភាព និងសុវត្ថិភាពឧបករណ៍ និងទី២ ជាផ្នែកឧបករណ៍ព័ត៌មានវិទ្យា ដែលមានតួនាទីត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ និងការរក្សាទុកទិន្នន័យ។ មួយវិញទៀត មជ្ឈមណ្ឌលទិន្នន័យនេះ មានសមត្ថភាពរក្សារផ្ទុកទិន្ន័យសំខាន់ៗរបស់ក្រសួងបានពី១០ ទៅ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអាចបន្តរហូតដល់ ៣ឆ្នាំខាងមុខទៀត។ ក្នុងឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានមានប្រសាសន៍ថា «ក្នុងយុគសម័យនៃការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់ ពីព្រោះជាទីតាំងប្រមូលផ្តុំឯកសារ ងាយស្រួលស្វែងរក សម្រាប់តម្រូវការសិក្សា ស្រាវជ្រាវ រៀនសូត្រ ហើយក៏ជាមជ្ឈមណ្ឌលរក្សាសុវត្ថិភាពទិន្នន័យរបស់យើងបានជាសម្ងាត់ និងយូរអង្វែងផងដែរ។»
អានបន្ថែមក្រសួងដាក់ចេញនូវយុទ្ធសាស្រ្តធំៗ២ ដើម្បីធានាសុវត្ថិភាពទឹកតាមបណ្តាខេត្តតំបន់សមុទ្រ
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន២ ដើម្បីធានាបានលើសុវត្ថិភាពទឹកក្នុងបណ្តាខេត្តតំបន់មាត់សមុទ្រ។ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងពេលចុះពិនិត្យលើកិច្ចការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុង កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា រាល់ការអនុវត្តសកម្មភាពជោគជ័យរបស់ក្រសួងកន្លងមក គឺកើតចេញពីការគិតគូគ្រប់ជ្រុងជ្រោយ និងដោយបានការចូលរួមសហការដ៏ល្អពីសំណាក់ដៃគូពាក់ព័ន្ធ។ ឯកឧត្តមបន្ថែមថា ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមមានការធានា និងដោះស្រាយលើបញ្ហាសន្តិសុខសុវត្ថិភាពទឹកក្នុងបណ្តាខេត្តនៅតាមតំបន់សមុទ្រ ឯកឧត្តមរដ្ឋមន្ដ្រី បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួនពីរ រួមមាន៖ ទី១. ធ្វើការជួសជុលស្តារឡើងវិញ និងសាងសង់ឲ្យបានច្រើនលើប្រព័ន្ធទំនប់ប៉ូលឌែរ នៅក្នុងតំបន់ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។ និង ២. ធ្វើការកសាងឲ្យបានច្រើននូវអាងស្តុកទឹកដែលត្រូវប្រមូលចាប់យកទឹកពីតំបន់ផ្ទៃរងទឹកភ្លៀងនៃតំបន់ Costal Corridors ជាដើម។ គួរបញ្ជាក់ដែរថា តាមរយៈសកម្មភាពចុះពិនិត្យការងារធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុង ក្រសួង ក៏បានធ្វើការកសាងនូវផែនការការងារមេសម្រាប់ធ្វើការជួលជុលស្តារឡើងវិញលើប្រព័ន្ធទំនប់ការពារព្រៃទាំងអស់ អាងស្ទាក់ទឹកលើព្រែកទាំងប្រាំរបស់ខេត្ត ជួសជុលស្តារឡើងវិញលើអាងទឹកទាំងប្រាំរបស់ខេត្ត ធ្វើការជួសជុលស្តារឡើងវិញនូវស្រះទឹក និងបឹងបួ អូរធម្មជាតិនានារបស់ខេត្ត ដើម្បីដោះស្រាយបញ្ហាអសន្តិសុខទឹករបស់ខេត្តនេះផងដែរ៕
អានបន្ថែមសឹង្ហបុរីគ្រោងវិនិយោគជាង៥០០លានដុល្លារលើវិស័យថាមពលនៅវៀតណាម
ក្រុមហ៊ុនអគ្គិសនី និងចែកចាយអគ្គិសនីរបស់រដ្ឋប្រទេសសឹង្ហបុរី SP Group មានផែនការបណ្តាក់ទុនប្រមាណ ៥៤០លានដុល្លារអាមេរិកលើវិស័យថាមពលនៅប្រទេសវៀតណាម។ នៅក្រោមផែនការវិនិយោគនេះ ក្រុមហ៊ុននឹង គាំទ្រដល់ការផ្លាស់ប្តូរថាមពលទៅកាន់ថាមពលស្អាត តាមរយៈផ្តល់នូវដំណោះស្រាយសម្រាប់វិស័យសាធារណ និងឯកជន។ កាសែត VN Express ដក់ស្រង់សម្តី របស់ប្រធានចាត់ការទូទៅ លោក Stanley Huang លើកឡើងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ឧសភា 2022។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន BCG Energy Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Bamboo Capital របស់វៀតណាម។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ បានប្រកាសពីភាពជាដៃគូរួមគ្នាជាមួយ Vinamilk ដែលជាក្រុមហ៊ុនទឹកដោះគោដ៏ធំបំផុតរបស់វៀតណាម ដើម្បីដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលអគារដែលមានអនុភាព ២៥មេហ្គាវ៉ាត់នៅរោងចក្រចំនួន ៩ និងកសិដ្ឋានចំនួន ៧ ។
អានបន្ថែមអាជ្ញាធរ បញ្ជាឲ្យរុះរើសំណង់តូចៗជាច្រើន សង់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃជាបន្ទាន់
រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងឲ្យរុះរើរោងខ្ទមដែលសង់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ជាបន្ទាន់។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការចាត់វិធានការរដ្ឋបាល បោសសម្អាតការសាងសង់រោង-ខ្ទមខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលចុះផ្សាយកាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងសេចក្តីជូនដំណឹងលេខ ១៧៤ឥ/២២ សជណ.ខពស បានឲ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានគង់វង្ស រដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់រោង ខ្ទមប្រក់កៅស៊ូតង់ កាប់គាស់ រុករានទន្ទ្រានដីព្រៃ ដាំដំណាំ និងស្នាក់នៅ នៅចំណុចស្ទឹងខៀវ ចំណុចជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវធ្វើការរុះរើរោងខ្ទមដោយខ្លួនឯង និងចាកចេញពីទីតាំងនោះជាបន្ទាន់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានប្រកាសទុករយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីឱ្យបងប្អូនរុះរើរោង-ខ្ទមដោយខ្លួនឯង និងបញ្ឈប់រាល់សកម្មភាព កាប់គាស់ រុករានទន្ទ្រានដីព្រៃ។ ផុតកំណត់រយៈពេលជូនដំណឹងខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល ហើយក្នុងករណីបងប្អូនប្រជាពលរដ្ឋណារឹងរូស ឬប្រឆាំងតបត ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ហេតុនេះ អាជ្ញាធរខេត្តសូមបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅខុសច្បាប់ទាំងអស់ចូលរួមសហការដើម្បីអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធិភាព និងប្រកបដោយជោគជ័យ៕
អានបន្ថែមប្រទេសអូទ្រីសចង់វិនិយោគបច្ចេកវិទ្យាក្នុងវិស័យស្ថានីយវារីអគ្គិសនី
ប្រទេសអូទ្រីស បានចាប់អារម្មណ៍ចង់វិនិយោគ និងផ្គត់ផ្គង់គ្រឿងបរិក្ខារបច្ចេកទេស និងបច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍក្នុងស្ថានីយវារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការគ្រប់គ្រងថាមពល។ នេះបើតាមជំនួបពិភាក្សាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ ជំនួបនេះ ធ្វើឡើងរវាងឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងលោក Guamur Sucmer ទីប្រឹក្សាសហគមន៍នៃស្ថានទូតអូទ្រីស។ ភាគីទាំងពីរ បានជួបពិភាក្សាដោយផ្តោតជាសំខាន់ទៅលើការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍថាមពលកម្ពុជា។ ថ្មីៗនេះដែរ សភាអាមេរិកក៏មានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគជាមួយកម្ពុជាលើវិស័យឧស្សាហកម្មថាមពលនេះផងដែរ។ (អានបន្ថែម) បើតាម ឯកឧត្តម ឌិត ទីណា បានឲ្យដឹងថា ផែនការមេអភិវឌ្ឍថាមពល ២០២១-២០២៤ នឹងត្រូវអនុម័តឆាប់ៗនេះ ហើយកម្ពុជានឹងមានថាមពលស្អាត សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃសមរម្យ។
អានបន្ថែមសភាអាមេរិកចង់រឹតចំណងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជាលើវិស័យឧស្សាហកម្មថាមពល
សភាអាមេរិកមានបំណងរឹតចំណងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាលើវិស័យឧស្សាហកម្មថាមពល ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចពិភាក្សាជាមួយសមាជិកសភាអាមេរិក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងគណ:ប្រតិភូកម្ពុជា ជាមួយឯកឧត្ដម Ron Estes តំណាងរាស្ត្រនៅសង្កាត់ទី៤ នៃរដ្ឋ Kansas និងលោកជំទាវ Carol Miller តំណាងរាស្ត្រនៅសង្កាត់ទី៣ នៃរដ្ឋ West Virginia កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្ដម ស៊ុន ចាន់ថុល បានជម្រាបជូនសមាជិកសភាអាមេរិកទាំងពីររូបអំពីការរីកចម្រើនរបស់កម្ពុជា វឌ្ឍនភាព និងសក្ដានុពលនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែ និងព័ស្ដុភារកម្ម។ ជាមួយគ្នានោះ ឯកឧត្ដម ប៉ាន សូរស័កិ្ដ ក៏បានលើកឡើងអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មរ៉ែ ថាមពល និងប្រេងកាត ព្រមទាំងវិស័យកាត់ដេរ ជាពិសេសច្បាប់ស្ដីពីការវិនិយោគកម្ពុជា ដែលមានលក្ខណៈបើកចំហដ៏ល្អប្រសើរជាងគេមួយនៅតំបន់អាស៊ី។ ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្ដម Ron Estes បានលើកឡើងពាក់ព័ន្ធនឹងបច្ចេកវិទ្យានៃការផលិតយន្តហោះ យានយន្ត និងឧស្សាហកម្មកម្មន្តសាលផ្សេងៗសម្រាប់នាំចេញទៅក្រៅប្រទេស។ បន្ថែមពីនេះ លោកជំទាវ Carol Miller […]
អានបន្ថែមផ្លូវបេតុង១ខ្សែ នៅដំណាក់ចង្អើរខេត្តកែប សម្ពោធបើកឲ្យប្រើប្រាស់ហើយ
ផ្លូវបេតុងមួយខ្សែប្រវែង ២,៧០០ម៉ែត្រ ប្របឆ្នេរសមុទ្រ ខេត្តកែប ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ផ្លូវបេតុង ១ខ្សែនេះ ត្រូវបានប្រសិទ្ធនាមជាផ្លូវអំពេងសន្តិភាព រួមមានសំណង់សិល្បការ្យមួយចំនួន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៣ ឧសភា ២០២២ គឺស្ថិតស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល គណ:អភិបាលខេត្តកែប ធ្លាប់បានចាត់ទុកថា ផ្លូវសំខាន់១ខ្សែនេះ ពិសេសសមិទ្ធផលដែលសម្រេចបាននាពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងតំបន់ ព្រមទាំងជួយលើកស្ទួយកម្ពស់ជីវភាពរស់នៅឲ្យកាន់តែរីកចំរើន ឡើងបន្ថែមទៀត៕
អានបន្ថែមកម្ពុជា-ចិន ចុះ MOU រួមគ្នាពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញបច្ចេកទេសសាងសង់ផ្លូវដែក
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University (BJTU)និងក្រុមហ៊ុន Beijing Urban Construction Group បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាត្រីភាគី ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សលើឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែកជាដើម។ ថ្លែងក្នុងពិធីចុះ MOUនេះ ដែលធ្វើឡើងកាលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺដើម្បីធានាគុណភាព នៃការអប់រំ ឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេស ដែលជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់សិស្សានុសិស្សក្នុងការពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក៏បានឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ នឹងជួយបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញច្បាស់លាស់ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្នផង និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវលើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត។ ចំណែកឯ លោក HUANG Taiyan […]
អានបន្ថែមផ្លូវសំខាន់ៗ៤២ខ្សែ ក្នុងក្រុងកំពង់ចាមសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ
ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ រួមមាន៖ ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្រកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២២ នេះ ក្រោមវត្តមានឯកឧត្ដម ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តកំពង់ចាម។ នាពេលនោះ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ រួមមាន៖ ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ នៅក្នុងសង្កាត់ទាំង ៤ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺអាស្រ័យលើកត្តា ០២យ៉ាងសំខាន់ៗគឺ៖ ទី១ កត្តាអ្នកដឹកនាំ និង ទី២ កត្តាប្រជាពលរដ្ឋ។ ឯកឧត្តមចាត់ទុកថា ផ្លូវសំខាន់ៗទាំងនេះនឹងជួយសម្រួលដល់ការតភ្ជាប់ និងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ព្រមទាំងជួយលើកស្ទួយកម្ពស់ជីវភាពរស់នៅប្រកបរបរប្រចាំថ្ងៃឲ្យជីវភាពកាន់តែរីកចម្រើមឡើងបន្ថែមទៀត ។ គួរបញ្ជាក់ដែរថា បើតាម ឯកឧត្ដម […]
អានបន្ថែម