អគារខ្ពស់ស្ដួចជាងគេលើពិភពលោក បញ្ចប់ការសាងសង់ហើយ

អគារខ្ពស់កប់ពពកតែស្គមស្ដួចជាងគេនៅលើពិភពលោក ដែលមានទីតាំងនៅទីក្រុងញូវយ៉ក ឈ្មោះថា Steinway Tower ឬ 111 West 57th Street បានបញ្ចប់ការសាងសង់ហើយ និងបើកឱ្យម្ចាស់យូនីតអាចចូលរស់នៅបាន។ អគារនេះមានកម្ពស់ ៤៣៥ ម៉ែត្រ តែមានទទឹងមុខអគារត្រឹម ១៨ ម៉ែត្រប៉ុណ្ណោះ ពោលគឺកម្ពស់មានដល់ទៅ ២៤ ដងនៃទទឹងអគារ ហើយមានសរុប ៨៤ ជាន់ និងផ្ទៃក្រឡាជាង ៥៣០ ០០០ ម៉ែត្រការ៉េ។ អភិវឌ្ឍដោយ JDS Development Group និង Property Markets Group ជាមួយនឹងទុនវិនិយោគ ២ ពាន់លានដុល្លារអាមេរិក អគានេះគឺជាអគារលំនៅឋាន ដោយមានទាំងអស់ ៦០ យូនីត ដែលតម្លៃចាប់ពី ៧ លាន ទៅ ៦៦លានដុល្លារ ក្នុង១ យូនីត។ អគារនេះប្រើបេតុងរឹងមាំបំផុតក្នុងពិភពលោក ហើយត្រូវបានពង្រឹងដោយដែកសរុបប្រវែង ១,៦ លានម៉ែត្រ។ វិស្វករក៏បាន […]

អាន​បន្ថែម

ក្រសួងដែនដីដាក់កំហិតធ្ងន់ហាមវិស្វករទទួលការងារគម្រោងគ្មានលិខិតអនុញ្ញាត

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំឱ្យវិស្វករដែលចុះបញ្ជីទាំងអស់ ហាមដាច់ខាតកុំ ទទួលអនុវត្តការងារ លើគម្រោងណាដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល រុះរើ និងឬបើកការដ្ឋានសំណង់ ពីអាជ្ញាធរមានសមត្ថកិច្ច។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី៨ មេសានេះ ការទទួលអនុវត្តការងារសាងសង់នានា ដែលមិនទាន់មានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់។ ក្រសួង លើកឡើងថា ការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ អាចល្មើសនឹងបទប្បញ្ញត្តិស្តីពីធ្លាគម្លាតនគរូបនីយកម្ម។ សកម្មភាពននេះ ក៏អាចនឹងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភ័ណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ដូច្នេះ ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាការដ្ឋានសំណង់នានា ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់។

អាន​បន្ថែម

ក្រុមហ៊ុន ៥ ចាប់អារម្មណ៍ចង់មកវិនិយោគបន្ដអាជីវកម្មបូមប្រេងនៅអណ្ដូងអប្សរា

ក្រុមហ៊ុនវិនិយោគ ៥ មកពីបណ្តាប្រទេសផ្សេងៗបាន និងកំពុងចាប់អារម្មណ៍ចង់ធ្វើអាជីវកម្មរុករកប្រេងក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា និងប្លុកផ្សេងៗទៀតនៅកម្ពុជា ក្រោយក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធនកន្លងមក។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនចំនួន ៥នេះ គឺមកពីប្រទេសផ្សេងៗគ្នា ដូចជា ចិន ម៉ាឡេស៊ី កាហ្សាក់ស្តង់ កាណាដា និងថៃ។ ឯកឧត្តម ថ្លែងថា៖ «ចំណាប់អារម្មណ៍វិនិយោគបន្តនៅក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា ជាការពិនិត្យជំហានដំបូងនៅឡើយ។ ចំពោះ ប្លុកប្រេងកាតផ្សេងទៀត ក៏មានការចាប់អារម្មណ៍ជំហានដំបូងផងដែរ»។ ឯកឧត្តម បន្តថា៖ «ខ្ញុំសង្ឃឹមថាប្រសិនបើទីផ្សារប្រេងនៅល្អ យើងនឹងអាចរកបានដៃគូមកវិនិយោគ ដែលមានសមត្ថភាព មកបន្តអភិវឌ្ឍការងារបូមប្រេងនៃប្លុក A បាន»។ ការចូលមកនៃក្រុមហ៊ុនថ្មីទាំងអស់នេះ ធ្វើឡើងបន្ទាប់ក្រុមហ៊ុនរុករកប្រេងរបស់សិង្ហបុរី KrisEnergy បានប្រកាសក្ស័យធន កាលពីឆ្នាំមុន និងចាកចេញពីកម្ពុជាជាមួយប្រេង៣០ […]

អាន​បន្ថែម

ក្រសួងដាក់កំហិតឱ្យក្រុមហ៊ុនចិនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនបាវិតក្នុងពេល៣ខែទៀត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់កំហិតឱ្យក្រុមហ៊ុនចិន បញ្ចប់ការសិក្សាគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងរយៈពេល ៣ខែទៀត ដើម្បីឈានទៅដំណាក់កាលសាងសង់ឆាប់ៗតាមផែនការ។ ការដាក់កំហិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៧ ខែមេសា រវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងតំណាងក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនសិក្សាគម្រោង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេស។ ឯកឧត្ដម សូរ វ៉ិចទ័រ ថា ក្នុងពេល ៣ខែនេះ ក្រុមហ៊ុនត្រូវពិនិត្យ កែសម្រួល ឬសិក្សាបន្ថែម លើលទ្ធផលរបស់ខ្លួន ដើម្បីចេញរបាយការណ៍ថ្មីចុងក្រោយមួយ ដែលគ្រប់ជ្រុងជ្រោយ និងមានគុណភាពជាងមុន។ តាមការសិក្សាជាបឋម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន China Railway […]

អាន​បន្ថែម

កូរ៉េផ្ដល់កម្ចីជាង ៦៦លានដុល្លារ សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាង៦៦លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ ត្រូវបានពិភាក្សា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូនៃក្រុមហ៊ុនកូរ៉េ ដែលពិនិត្យលើសាងសង់មន្ទីរពេទ្យថ្មីនេះ។ មន្ទីរពេទ្យរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ នឹងត្រូវសាងសង់លើផ្ទៃដីជាង២ហិកតា មានកម្ពស់ ៨ជាន់ មានគ្រែសម្រាប់អ្នកជំងឺសម្រាក ២០០គ្រែ នឹងអាចពង្រីករហូតដល់៤០០គ្រែ។ ក្រុមហ៊ុនកូរ៉េខាងត្បូង Inje Joint Venture ត្រូវបានជ្រើសរើសជាក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យគម្រោង។ តាមផែនការ រយៈពេលគម្រោងនេះ មាន៤៣ខែ ដោយក្នុងនោះ ការរចនាមានរយៈពេល ១០ខែ ការដេញថ្លៃរកអ្នកម៉ៅការ ៤ខែ ការសាងសង់ ២៦ខែ និងការធ្វើប្លង់ប្រើប្រាស់គំរូ ឬSimulation ៣ខែ។ ក្រុមហ៊ុន Inje Joint Venture កំពុងពិនិត្យ ពិភាក្សា និងស្នើសុំការអនុម័តទៅលើ Inception Report ដើម្បីបន្តការអនុវត្តគម្រោងឱ្យបានទៅតាមការវិភាគដែលបានគ្រោងទុក។

អាន​បន្ថែម

ធនាគារព្រីនស៍ បោះទុនបន្ថែម ៣៥លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល

ធនាគារព្រីនស៍ បានបណ្តាក់ទុនវិនិយោគបន្ថែម ៣៥លានដុល្លារ គម្រោងព្រលានតេជោថ្មី តាមរយៈ សញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC ដែលធ្វើឱ្យធនាគារនេះមានទុនវិនិយោគសរុប ៥០លានដុល្លារ ក្នុងគម្រោងព្រលានថ្មីនេះ។ កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ នាយកក្រុមហ៊ុន CAIC លោក Charles Vann និងនាយកប្រតិបត្តិធនាគារព្រីនស៍ លោក ហ៊ន់ សុរចនា នៅក្រោមវត្តមានរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា Chen Zhi ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ អត្រាការប្រាក់ របស់សញ្ញាបណ្ណ នេះ គឺ៥,៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៣១,១% ហើយ ដែលក្រុមហ៊ុន CAIC បានចំណាយទឹកប្រាក់សរុប ៤៣៤ លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី។

អាន​បន្ថែម

អឺរ៉ុបគ្រោងសង់បំពង់បង្ហូរឧស្ម័នអ៊ីដ្រូហ្សែនខា្នតធំ ប្រើជំនួសថាមពលប្រេងពីរុស្សី

អាល្លឺម៉ង់ និងន័រវេសកំពុងត្រៀមចង់សាងសង់បំពង់បង្ហូរអ៊ីដ្រូសែនតភ្ជាប់ប្រទេសទាំង២ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ថាមពលប្រេងពីរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ Bloomberg កាលពីថ្មីៗនេះ។ ប្រទេសទាំង២ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ កាលពីខែមុន ដោយយល់ព្រមលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រការនាំចេញអ៊ីដ្រូសែនពីប្រទេសន័រវេសទៅកាន់ប្រទេសអាល្លឺម៉ង់។ ការសិក្សាលទ្ធភាពលើគម្រោងនេះ គ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ អាល្លឺម៉ង់ និងន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍន៍ប្រភពថាមពលជំនួសប្រេងរបស់រុស្ស៊ី ដូច្នេះការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលថ្មីគឺចាំបាច់ណាស់»។ គួរបញ្ជាក់ថា ឧស្ម័នជាងពាក់កណ្តាល ធ្យូងថ្មពាក់កណ្តាល និង១/៣ នៃប្រេង ប្រើក្នុងប្រទេសអាល្លឹម៉ង់ គឺនាំចូលពីរុស្ស៊ី។

អាន​បន្ថែម

ធនាគារពិភពលោកបង្ហាញពីហានិភ័យ ៧ ចំណុច ដែលនឹងបង្អាក់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើនពី ៣,៨ ទៅ ៤,៥% ក្ដី។ ក្រៅពីឥណទានខ្ពស់ក្នុងវិស័យទាំង២  WorldBank ក៏បានក្រើនពីហានិភ័យដែលអាចនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ផ្សេងទៀតដូចជា ភាពមិនច្បាស់លាស់នៃជំងឺកូវីដ ការឡើងថ្លៃនៃថាមពល និងស្បៀង ការធ្លាក់ចុះនៃតម្រូវការសកល សង្គ្រាមអ៊ុយក្រែន បម្រែបម្រួលសេដ្ឋកិច្ចប្រទេសចិន និងការបន្ដឹងទីផ្សារហិរញ្ញវត្ថុនៅអាមេរិកជាដើម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ៥ ខែមេសា។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ឥណទានសម្រាប់សកម្មភាពសំណង់ និងអចលនទ្រព្យមានដល់ ៦,៩ ពាន់លានដុល្លារឬ ស្មើនឹង ១៨% នៃឥណទានអ្នកប្រើប្រាស់សរុបចំនួន ៣៨,៦ ពាន់លានដុល្លារ។ ក្នុងនោះ ឥណទានសម្រាប់វិស័យសំណង់មានចំនួន ៣,៥ ពាន់លានដុល្លារ  ខណៈឥណទានដល់អចលនទ្រព្យមាន  ៣,៣ ពាន់លានដុល្លារ។  

អាន​បន្ថែម

WB ៖ កត្ដា ៣ នឹងជំរុញការវិនិយោគនៅកម្ពុជា ខណៈកំណើនGDP ឆ្នាំ២០២២ អាចដល់ ៤,៥%

ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ចិន និងកម្ពុជា និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នឹងជួយជំរុញការវិនិយោគនៅកម្ពុជាមួយកម្រិតធំ ខណៈកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ ក៏ត្រូវបានព្យាករណ៍ថាអាចមានដល់ទៅ ៤,៥%។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា។ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬRCEP គឺជាកិច្ចព្រមព្រៀងរវាង១០ប្រទេសនៃអាស៊ាន និងដៃគូពាណិជ្ជកម្ម មានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងញូវសេឡែន។ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន បានចូលជាធរមាន រួចហើយ នៅដើមឆ្នាំ២០២២នេះ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េខាងត្បូង អាចនឹងចូលជាធរមានឆាប់ៗនេះ។ របាយការណ៍របស់ World Bank ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនចន្លោះពី ៣,៨ ទៅ ៤,៥% ក្នុងឆ្នាំ២០២២ អាស្រ័យលើស្ថានភាពជាក់ស្ដែង។

អាន​បន្ថែម

ក្រុមហ៊ុន Prudential វិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានការធានារបស់ក្រុមហ៊ុន CAIC

ក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc បានវិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co Ltd ដើម្បីប្រមូលទុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ តេជោ នៅខេត្តកណ្តាល។ កិច្ចព្រមព្រៀងវិនិយោគសញ្ញាបណ្ណមានការធានានេះ ត្រូវបានចុះហត្ថលេខាដោយដំណាងក្រុមហ៊ុន Cambodia Airport Investment Co Ltd និងក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc។ មានការធានាដោយ ក្រុមហ៊ុន OCIC ការប្រាក់នៃសញ្ញាបណ្ណមានការធានា ៥,៥ភាគរយ ក្នុងមួយឆ្នាំ ដែលមានការកំណត់រយៈពេល៣ឆ្នាំ។ បច្ចុប្បន្ន ការសា្ថបនាអាកាសយានដ្ឋានអន្តរជាតិ តេជោ សម្រេចការសាងសង់បាន ៣១,១ ភាគរយ ដោយក្រុមហ៊ុនបានវិនិយោគ ប្រមាណ ៤៣៤លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី៕

អាន​បន្ថែម