ព័ត៌មានសំណង់
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្ដង់ដាជប៉ុន នៅខេត្តពោធិ៍សាត់ បើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្ដង់ដាជប៉ុន ក្នុងសហគមន៍រាំងខ្វាវ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធធ្វើឡើងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីយភាពអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ និង លេខាធិការនៃស្ថានទូតជប៉ុននៅប្រទេសកម្ពុជា ឯកឧត្តម KURIBAYASHI Takanori ។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ជប៉ុនតម្លៃជាង ១០ ម៉ឺនដុល្លារ ដោយនឹងជួយឱ្យប្រជាជននៅក្នុងភូមិ ទទួលបានទឹកស្អាតប្រើប្រាស់ បានកាន់តែប្រសើរជាងមុន។ ឯកឧត្តម ជាវ តាយ ថ្លែងថា ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសក្មួយៗសិស្សានុសិស្សនឹងចំណេញពេលវេលាក្នុងការសិក្សា ព្រោះលែងលំបាកចេញទៅដឹកទឹកពីចម្ងាយមកប្រើប្រាស់ទៀតហើយ។ គួរបញ្ជាក់ថា គម្រោងនេះជាផ្នែកមួយនៃគម្រោងគូសាណូណិ (KUSANONE) ដែលជាជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន។ គម្រោង KUSANONE បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១ ក្នុងគោលបំណងដើម្បីកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ក្នុងរយៈពេលជាង ៣០ ឆ្នាំ ប្រទេសជប៉ុនបានផ្តល់ជាង ៦៥ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង KUSANONE ចំនួន ៦៦៨ គម្រោង ។
អានបន្ថែមស្ថានីយសាករថយន្តអគ្គិសនីសាធារណៈដំបូងគេនៅកម្ពុជា បង្ហាញមុខនៅទីស្ដីការក្រសួង
ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈដំបូងនៅកម្ពុជា ដែលមានទីតាំងនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២២។ ពិធីសម្ពោធធ្វើឡើងក្រោមវត្តមានដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងចូលរួមដោយតំណាង UNDP ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន ១២ ផងដែរ។ ក្រៅពីបើកសម្ពោធស្ថានីយសាកថាមពល កម្មវិធីក៏មានការតាំងពិព័រណ៍យានយន្តអគ្គិសនី និងការធ្វើបទបង្ហាញពីបច្ចេកវិទ្យាពាក់ព័ន្ធពីក្រុមហ៊ុនយានយន្តអគ្គិសនីផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ថា កម្មវិធីនេះមានគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ បើតាមផែនការ នៅឆ្នាំ២០២២ ស្ថានីយសាករថយន្តអគ្គិសនីយ៉ាងហោច ១០ទីតាំង នឹងបង្ហាញខ្លួន នៅតាមទីតាំងសំខាន់ៗនានា ដូចជាខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ ស្ថានីយប្រេង និងផ្លូវជាតិនានាជាដើម។ ឯកឧត្តមបន្តថា កម្ពុជាមានផែនការជំរុញឱ្យមានប្រើប្រាស់រថយន្តអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% នៅឆ្នាំ២០៥០ ស្របតាមគោលដៅកាបូនសូន្យនៅឆ្នាំ២០៥០។ យោងតាមរបាយការណ៍ក្រសួង យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅឆ្នាំ ២០២០ […]
អានបន្ថែមសម្ដេច ហ៊ុន សែន សម្ពោធអគារមន្ទីរពេទ្យអង្គឌួងថ្មី សង់ក្រោមជំនួយកូរ៉េ ៨លានដុល្លារ
អគារព្យបាលជំងឺត្រចៀក ច្រមុះ បំពង់ក ទំនើបថ្មីមួយកន្លែង នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលសាងសង់ឡើងក្រោមជំនួយកូរ៉េខាងត្បូង ៨ លានដុល្លារ ត្រូវបានសម្ពោធធដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៨ ខែមីនា ២០២២ នេះ។ ពិធីសម្ពោធធ្វើឡើងនៅក្រោមអធិបតីយភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ផាក ហ៉ឹងក្យុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា។ អគារត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នេះ មានផ្ទៃក្រឡាសរុប ៤,១៧៧.៩៤ ម៉ែត្រការ៉េ និងគ្រែសរុបចំនួន ១២៨គ្រែ។ អគារមានកម្ពស់ ៥ ជាន់បំពាក់ដោយឧបករណ៍ទំនើបសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់។ អគារនេះត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្រោមជំនួយរបស់KOICA ៥,៥លានដុល្លារ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៥។
អានបន្ថែមRMA បើកសម្ពោធសាខាលក់ត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់ប្រចាំខេត្តកំពង់ធំ
កាលពី ថ្ងៃសៅរ៍ ទី២៦ ខែមិនា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បាន បើក ពិធីសម្ពោធសាខាលក់ថ្មីមួយទៀត ក្នុងស្រុកស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីពង្រីកទីផ្សារ និងបង្កើនគុណភាពសេវាកម្មជូនដល់អតិថិជនឲ្យកាន់តែប្រសើរជាងមុន។ យើងសង្កេតឃើញថា នៅក្នុង “ពិធីសម្ពោធសាខាលក់ថ្មី របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក្នុងខេត្តកំពង់ធំ ត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់” កាល ពី ថ្ងៃសៅរ៍ ទី២៦ ខែមិនា ឆ្នាំ២០២២ កន្លងទៅនេះ មានវត្តមាន លោក ខ្ចៅ ប៊ុនហីម អភិបាលរងក្រុង ក្រុង ស្ទឹងសែន និងលោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី រួមជាមួយវត្តមាន ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ត្រាក់ទ័រ […]
អានបន្ថែមផ្លូវលេខ ៥ ពីព្រែកក្តាម ទៅបាត់ដំបង សម្រេចការសាងសង់ ៦៣% គ្រោងបញ្ចប់នៅឆ្នាំក្រោយ
ការស្ថាបនាផ្លូវជាតិលេខ ៥ កំណាត់ព្រែកក្តាម-ធ្លាម្អម និងធ្លាម្អម-បាត់ដំបង ជារួមសម្រេចបានប្រមាណ ៦៣% គិតត្រឹមខែមីនានេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីចុះហត្ថលេខាសាងសង់កំណាត់ផ្លូវសេរីសោភ័ណ-ប៉ោយប៉ែតកាលពីថ្ងៃទី ២៤ ខែមីនា។ (អានបន្ថែម) ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅបាត់ដំបង សព្វថ្ងៃយើងបានធ្វើ ប្រហែល៦៣% ហើយ ដូច្នេះឆ្នាំក្រោយ យើងនឹងបញ្ចប់ការសាងសង់ផ្លូវពី ព្រែកក្តាមទៅដល់បាត់ដំបង»។ គួរបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ ៥ ជា ៤ គន្លង ធ្វើឡើងក្រោមកម្ចីពីជប៉ុនតម្លៃ ៥០០ លានដុល្លារ ហើយបែកចែកជា ៤ កំណាត់។ កំណាត់បាត់ដំបង-សេរីសោភ័ន សាងសង់រួចហើយ និងបើកសម្ពោធកាលពីខែមករា កន្លងមក។ កំណាត់ព្រែកក្តាម-ធ្លាម្អម និងកំណាត់ធ្លាម្អម-បាត់ដំបង កំពុងសាងសង់។ ឯកំណាត់សេរីសោភ័ណ-ប៉ោយប៉ែត ទើបតែចុះហត្ថលេខា ត្រៀមបើកការដ្ឋានខែមេសានេះ។ ក្រៅពីនេះ ក្រសួងនឹងបើកដេញថ្លៃគម្រោងសាងសង់ស្ថានីយថ្លឹងរថយន្ត ៦ […]
អានបន្ថែមម៉ាឡេស៊ីចង់វិនិយោគបន្ថែមលើវិស័យអាទិភាពនានានៅកម្ពុជា ពិសេសអចលនទ្រព្យ
វិនិយោគិនម៉ាឡេស៊ីកំពុងស្វែងរកឱកាសវិនិយោគបន្ថែមលើវិស័យសំណង់ អចលនទ្រព្យ ថាមពល រ៉ែនិងវិស័យអាទិភាពផ្សេងៗទៀតនៅកម្ពុជា នៅពេលឆាប់ៗនេះ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ ម៉ាឡេស៊ីមានការវិនិយោគ ១៦២គម្រោង រួចមកហើយនៅកម្ពុជា ដែលជាគម្រោងដែលចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងតម្លៃវិនិយោគសរុប ៣,២ប៊ីលានដុល្លារ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម Haji Mohd Ali Bin Mohd Rustam អភិបាលរដ្ឋម៉ាទ្បាកា និង ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាទ្បេស៊ីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា។ ក្នុងកិច្ចប្រជុំ ភាគីម៉ាឡេស៊ី បានសម្ដែងចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកវិនិយោគបន្ថែមនៅកម្ពុជា ទោះបច្ចុប្បន្នមានគម្រោងជាច្រើនហើយក្ដី។ ជាការឆ្លើយតប ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ថ្លែងថាកម្ពុជាត្រៀមរួចជាស្រេចក្នុងការសហការជាមួយ លោកឯកអគ្គរដ្ឋទូត និងមន្ត្រីនៃស្ថានទូតម៉ាទ្បេស៊ីប្រចាំនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានស្តីពីវិនិយោគ និងសម្របសម្រួលរាល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគម៉ាទ្បេស៊ីដទៃទៀតនាពេលខាងមុខ។ គួរបញ្ជាក់ថា វិនិយោគម៉ាឡេស៊ីនៅកម្ពុជាបច្ចុប្បន្ន ភាគច្រើនគឺនៅលើវិស័យអលចនទ្រព្យ រោងចក្រកាត់ដេរ និងរោងចក្រកែច្នៃ។
អានបន្ថែមសភាពាណិជ្ជកម្មកម្ពុជាពិភាក្សាស្វែងរកឱកាសវិនិយោគថ្មីៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ
សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារ «ផ្នែកសំណង់ និងអចលនទ្រព្យ» ដើម្បីពិគ្រោះពិភាក្សាលើបញ្ហាប្រឈម កង្វល់ សំណូមពរ និងឱកាសវិនិយោគថ្មីៗ ក្រោយវិស័យទាំង២ ទទួលរងសម្ពាធពីវិបត្តិកូវីដ ជាង២ ឆ្នាំ។។ កិច្ចប្រជុំនេះ ធ្វើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ អ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ តំណាងសមាគមអ្នកសាងសង់នៅកម្ពុជា តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និង ក្រុមហ៊ុនអ្នកអភិវឌ្ឍជាច្រើន។ កិច្ចប្រជុំ បានប្រមូលធាតុចូលស្ដីបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជន ហើយត្រៀមនឹងដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលខាងមុខ។ ក្រៅពីនេះ កិច្ចប្រជុំក៏បានជួយគ្នារិះរកវិធីដើម្បីស្ដារ និងពង្រីកសក្ដានុពលវិនិយោគក្នុងវិស័យទាំង២ ខាងលើនេះ ឱ្យរឹងមាំឡើងវិញ ពិសេសក្រោយវិបត្តិកូវីដបញ្ចប់។
អានបន្ថែមសម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ៥១ តភ្ជាប់ផ្លូវជាតិលេខ៤ និងលេខ៥
ផ្លូវជាតិលេខ៥១ ដែលជាកំណាត់ផ្លូវសំខាន់តភ្ជាប់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ២៥ មីនា ២០២២ ក្រោមអធិបតីយភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ផ្លូវជាតិលេខ៥១ នេះ មានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ គម្រោងលើកកម្ពស់ផ្លូវនេះ ចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ ផ្លូវនេះ ត្រូវបានកសាងឡើងដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយចាប់ផ្ដើមពីមិថុនា ឆ្នាំ២០១៧ និងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩។
អានបន្ថែមអាជ្ញាធរខេត្តកណ្តាលពន្លឿនកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធស្រុកសំខាន់ៗ ៣
អាជ្ញាធរខេត្តកណ្តាល កំពុងជំរុញពន្លឿនការកែសម្រួលប្លង់មេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅស្រុកកោះធំ ស្រុកស្អាង និងស្រុកលើកដែក ឱ្យសម្រេចបានតាមផែនការ។ បើតាមកិច្ចប្រជុំតាមរយៈZoom Meeting កាលពីថ្ងៃទី២៤ ខែមីនា គោលបំណងនៃកែការសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកទាំង ៣ គឺដើម្បីបង្កើនសោភណភាព ពង្រឹងគុណភាពបច្ចេកទេស និងអភិវឌ្ឍឱ្យស្របតាមច្បាប់។ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា កិច្ចប្រជុំនេះជាប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។ «ក្រោយទទួលបានធាតុចូលគ្រប់គ្រាន់ យើងនឹងដាក់ជូនក្រសួងស្ថាប័នថ្នាក់ជាតិ ពិនិត្យ និងសម្រេចជាគោលការណ៍ លើប្លង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងស្រុកទាំង៣» ឯកឧត្តមបន្ដ។
អានបន្ថែមផ្លូវជាតិលេខ៥ សេរីសោភ័ណ- ប៉ោយប៉ែត ចុះកុងត្រាសាងសង់ហើយ គ្រោងបើកការដ្ឋានខែមេសា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាផ្ដល់ការងារដល់ក្រុមហ៊ុនជប៉ុន ២ ក្នុងការសាងសង់កំណាត់ផ្លូវជាតិលេខ៥ កំណាត់សេរីសោភ័ណ- ប៉ោយប៉ែត ដែលជាកញ្ចប់ទី ៤ នៃគម្រោងផ្លូវជាតិលេខ ៥ ទាំងមូល។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុន និងភាគីជប៉ុនដែលជាម្ចាស់ជំនួយ នៅថ្ងៃទី២៤ ខែមីនា។ ក្រោយចុះហត្ថលេខា ការដ្ឋានគម្រោងនឹងបើកជាផ្លូវការនៅពេល ១ ខែក្រោយ ខណៈក្រុមហ៊ុនដែលទទួលបានការងារគឺ ក្រុមហ៊ុន Construction Corporation No.1 and ក្រុមហ៊ុន Civil Engineering Construction Corporation No.6 ។ កំណាត់ផ្លូវ សេរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ៣៥គីឡូម៉ែត្រ ចំណាយពេលពេល ៣២ខែ និងប្រើប្រាស់ថវិកាប្រមាណ ៥២លានដុល្លារ។ គម្រោងនេះ ជាផ្នែកមួយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ប៉ោយប៉ែត តម្លៃសរុបប្រមាណ៥០០លានដុល្លារ ដែលជាកម្ចីសម្បទានរបស់ប្រទេសជប៉ុន។ ក្រៅពីនេះ ក្រសួងនឹងបើកដេញថ្លៃគម្រោងសាងសង់ស្ថានីយថ្លឹងរថយន្ត ៦ […]
អានបន្ថែម