គម្រោងស្ដារប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ សម្រេចបាន ២៥%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងកែលម្អ និងស្ដារឡើងវិញនៃប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តាលសម្រេចបាន ២៥ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងផ្ទាល់របស់ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង ជាមួយគណៈប្រតិភូជាន់ខ្ពស់ JICA ព្រមទាំងភាគីពាក់ព័ន្ធ នៅថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងខាងលើនេះ មានការដ្ឋានសាងសង់ស្ថិតនៅទីតាំងនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ ឯកឧត្តម ពេជ្រ វាសនា បានបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ននេះ វឌ្ឍនភាពការងារនៃគម្រោងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបានប្រមាណ ២៥ភាគរយ នៃទំហំការងារសរុប។ នាឱកាសនោះ ឯកឧត្តម ក៏បានណែនាំដល់ទីប្រឹក្សាបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ឱ្យរក្សាសុវត្ថិភាពការងារ និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោង ព្រមទាំងត្រៀមគ្រឿងចក្រ និងសម្ភារៈផ្សេងៗ សម្រាប់ជួយទប់ស្កាត់គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ។ គួររំលឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល […]

អាន​បន្ថែម

ក្រុមហ៊ុនខ្នាតយក្ស Sembcorp គ្រោងពង្រីកសួនឧស្សាហកម្មនិងទីផ្សារកាបូនទាបនៅអាស៊ី ខណៈវៀតណាមនិងឥណ្ឌូនេស៊ី ក្លាយជាគោលដៅទីមួយ

ក្រុមហ៊ុនខ្នាតយក្សរបស់សិង្ហបុរី Sembcorp Industries (Sembcorp) គ្រោងនឹងដឹកនាំការអភិវឌ្ឍសួនឧស្សាហកម្មកាបូនទាបនៅអាស៊ី ជាមួយនឹងផែនការយុទ្ធសាស្រ្តដើម្បីពង្រីកធនាគារដីរបស់ខ្លួនដល់ ១៨.០០០ ហិកតានៅឆ្នាំ ២០២៨ និងជំរុញទ្រព្យសម្បត្តិឧស្សាហកម្មរបស់ខ្លួនពី ១០០.០០០ ម៉ែត្រការ៉េដល់ ១,៥លានម៉ែត្រការ៉េ។ ស្របពេលដែលប្រទេសវៀតណាម និងឥណ្ឌូនេស៊ី កំពុងបង្ហាញឱកាសនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដោយសារដំណើរការផលិតផលក្នុងស្រុកសរុបដ៏ខ្លាំងខ្លា បូករួមនិងសកម្មភាពផលិតកម្មកើនឡើង និងការកើនឡើងនៃវណ្ណៈកណ្តាល ក្រុមហ៊ុនវិនិយោគផ្នែកនគរូបនីយកម្មដ៏ល្បីឈ្មោះ Sembcorp ត្រៀមខ្លួនជាស្រេចដើម្បីទាញយកប្រយោជន៍ពីលក្ខខណ្ឌទីផ្សារអំណោយផលទាំងនេះ ដោយដាក់គោលដៅសម្រាប់អត្រាកំណើនប្រចាំឆ្នាំ (CAGR) លើសពី ១៥% នៅក្នុងប្រាក់ចំណេញសុទ្ធ និងប្រាក់ចំណេញដែលរំពឹងទុក (ROE) ១០% នៅត្រឹមឆ្នាំ ២០២៨។ ផែនការដ៏មានមហិច្ឆតានេះ ត្រូវបានបង្ហាញឱ្យដឹងដោយ Sembcorp និងចេញផ្សាយដោយ Solarquarter នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៤។ ចាប់តាំងពីឆ្នាំ ១៩៩៤ មកអាជីវកម្មអភិវឌ្ឍទីក្រុងរបស់ក្រុមហ៊ុន Sembcorp បានទាក់ទាញអតិថិជនជាង ១.០០០ ដោយជោគជ័យ និងទទួលបានការវិនិយោគជាង ៥០ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារបានជាង ៣៧០.០០០កន្លែង។ មូលដ្ឋានគ្រឹះដ៏រឹងមាំនេះ […]

អាន​បន្ថែម

ផ្លូវខេត្ត២ខ្សែប្រវែងជិត ៤៩គ.ម នៅខេត្តក្រចេះ សាងសង់បាន ៦៨,៧%ហើយ

គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវសំខាន់ចំនួន ០២ខែ្ស ប្រវែង ៤៨,៥៩គីឡូម៉ែត្រ​ នៅខេត្តក្រចេះ​ សម្រេចការសាងសង់​បាន ៦៨,៧ភាគរយហើយ​ ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជួន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗ​ចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៨,៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវទាំង២នេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក​ រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ ៣០ ជាដើម​ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផល​ទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។ […]

អាន​បន្ថែម

សមាគមចិន ស្នើកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅខេត្តតាកែវ

សមាគមពាណិជ្ជកម្មចិនឆោសាន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅស្រុកបាទី ខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ នេះបើតាមជំនួបរវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកឧកញ៉ា តាំង លាក់ហាវ បានស្នើសុំការគាំទ្រ និងការសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ​នេះ ខណៈគម្រោងនេះនឹងអាចជួយបង្កើតការងារជាច្រើនកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសជួយកាត់បន្ថយការធ្វើចំណាកស្រុក និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀតផង។ ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង បានស្នើសុំឱ្យលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន បន្តជួយគៀងគរអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុនឱ្យបានកាន់តែច្រើនបន្ថែមទៀត នៅលើទឹកដីខេត្តតាកែវ ខណៈដែរអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគ។ គួររំលឹកថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៤តំបន់  ដែលកំពុងជួយបង្កើតការងារជូនប្រជាពលរដ្ឋបានរហូតដល់ជិត ២០ម៉ឺនកន្លែង ហើយបានចូលរួមជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ (អានបន្ថែម)

អាន​បន្ថែម

ឡាវបង្កើតធនាគារតម្កល់ទុកមាស​ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងលុយគីបឡាវ

រដ្ឋាភិបាលឡាវ ប្រកាសបង្កើតធនាគារមាស ដើម្បីបង្កើតទុនបម្រុងមាស និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ពិសេសពង្រឹងប្រាក់គីបឡាវ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានឡាវ The Laotian Times កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២​៤​។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា ក្រសួងហិរញ្ញវត្ថុឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន PTL  Holding Co., Ltd. ដើម្បីបង្កើតធនាគារមាសមួយនេះឡើង ដោយបានដាក់ឈ្មោះថា Lao Bullion Bank។ បើតាមលោក Chanthone Sitthixay ប្រធានក្រុមហ៊ុន PTL  Holding Co., Ltd. បានមានប្រសាសន៍ថា ធនាគារមាសនេះ នឹងផ្តល់សេវាដាក់ប្រាក់មាស និងសេវាហិរញ្ញវត្ថុផ្សេងទៀតដល់ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គល។ លើសពីនេះទៀត ធនាគារមាសនឹងដើរតួនាទីជាស្ថាប័នកណ្តាលក្នុងទីផ្សារមាសផងដែរ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Santiphab Phomvihane បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមាសនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដោយបង្ហាញពីតួនាទីដ៏សំខាន់របស់មាសក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដោះស្រាយបញ្ហាហិរញ្ញវត្ថុបច្ចុប្បន្ន។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ធនាគារ​មាស​នឹង​ជួយ​សម្រួលដល់​ការ​ប្រមូល​មូលនិធិ ពិសេស​ធ្វើ​ឱ្យ​តម្លៃ​ប្រាក់​គីប​របស់​ឡាវ​កាន់​តែ​ប្រសើរ​ឡើង។ លោកបន្ត ធនាគារមាសនេះ នឹងអាចរក្សាទុកធនធានដែលមានស្រាប់ក្នុងប្រទេសឡាវ […]

អាន​បន្ថែម

រយៈពេល ៥ឆ្នាំនេះ សិង្ហបុរី បានវិនិយោគនៅកម្ពុជាសរុប ៤០០លានដុល្លារ

ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ សិង្ហបុរីបានវិនិយោគសរុបចំនួន ៤០០លានដុល្លារនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅពិព័រណ៍ធុរកិច្ចសិង្ហបុរីឆ្នាំ ២០២៤។ ទិន្នន័យរបស់ CDC បង្ហាញថា សិង្ហបុរីស្ថិតក្នុងចំណោមប្រភពកំពូលទាំង ១០ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ជាមួយនឹងការវិនិយោគប្រមាណ ៤០០ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ការវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យផលិតកម្ម អចលនទ្រព្យ និងវិស័យបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនសិង្ហបុរីល្បីៗដូចជា Keppel Infrastructure, Changi Airport International ក៏ដូចជាម៉ាកល្បីៗដូចជា Charles & Keith, Ya Kun និង 800super បានចូលរួមចំណែកក្នុងការជំរុញវឌ្ឍនភាពរបស់កម្ពុជា។ ក្នុងពិធីបើកពិព័រណ៍ធុរកិច្ចសិង្ហបុរីឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគរវាងសិង្ហបុរី និងកម្ពុជា។ ឯកឧត្តមក៏បានជំរុញអ្នកវិនិយោគសិង្ហបុរីដែលមានស្រាប់ ពង្រីកវត្តមានរបស់ពួកគេនៅកម្ពុជា និងស្វាគមន៍អ្នកវិនិយោគសិង្ហបុរីដែលមានសក្តានុពលក្នុងការពិចារណាលើប្រទេសកម្ពុជាសម្រាប់ការវិនិយោគនាពេលអនាគត។

អាន​បន្ថែម

រដ្ឋប្រកាសដំណើរការមន្ទីរពេទ្យហ្លួងម៉ែ ឯកទេសជំងឺមហារីក ក្នុងខែកញ្ញា ខាងមុខនេះ

គម្រោងសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដ៏ធំបំផុតមួយរបស់កម្ពុជា គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហ្លួងម៉ែ កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមន្ទីពេទ្យហ្លួងម៉ែ ដែលបាននឹងកំពុងជួសជុលកែលម្អ គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយមន្ទីរពេទ្យត្រៀមនឹងបើកដំណើរការក្នុងការពិគ្រោះព្យាបាលជំងឺក្នុងជំហានដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការធានាថាក្រុមការងារសាងសង់បានធ្វើការប្រកបដោយទំនួលខុសត្រូវក្នុងការរក្សាបាននូវគុណភាពល្អ សោភ័ណ្ឌភាព និងស្តង់ដារបច្ចេកទេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងរៀបចំមន្ទីរពេទ្យហ្លួងម៉ី ទៅជាកន្លែងព្យាបាលជំងឺមហារីកឯកទេស នៅខែឧសភា ឆ្នាំ២០២២។ ឯកឧត្តមបញ្ជាក់បន្ថែម មន្ទីរពេទ្យហ្លួងម៉ែ ឯកទេសព្យាបាលជំងឺមហារីកនេះ គ្រោងនឹងបើកដំណើរការដំណាក់កាលដំបូងនៅខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងផ្តល់សេវាព្យាបាលជំងឺមហារីកពេញលេញតាមស្តង់ដារខ្ពស់នៅដើមឆ្នាំ២០២៥។

អាន​បន្ថែម

អ្នករៀបចំការប្រកួតពានរង្វាន់ហេដ្ឋារចនាសម្ព័នឌីជីថល ២០២៤ ប្រកាសអ្នកជាប់ទៅប្រកួតវគ្គផ្តាច់ព្រាត់

អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ក្នុងព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (2024 Year in Infrastructure) និងកម្មវិធីពានរង្វាន់ឌីជីថលរៀបចំឡើងដោយក្រុមហ៊ុន Bentley System នៅទីក្រុង Vancouver EXTON, PA., ថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសពីបេក្ខជនចុងក្រោយដែលត្រូវទៅប្រកួតផ្តាត់ព្រាត់យកពានរង្វាន់ Going Digital Awards ឆ្នាំ 2024។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ ឆ្នាំនេះ បេក្ខជនចុងក្រោយចំនួន 36 ក្រុម ក្នុងចំណោម 12 ប្រភេទ ត្រូវបានជ្រើសរើសជម្រុះចេញបេក្ខជនជាង 250 ដែលដាក់ពាក្យស្នើចេញពីក្រុមហ៊ុននានាមកពី 36 ប្រទេស។ អ្នកតំណាងមកពីស្ថាប័នដែលជាប់ពាក់ប្រកួតជម្រុះចុងក្រោយនឹងបង្ហាញគម្រោងរបស់ពួកគេទៅកាន់ក្រុមចៅក្រមឯករាជ្យរហូតដល់ទៅ 34 […]

អាន​បន្ថែម

ថៃប្តូរយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនចិន ដោយថែមរយៈពេលជួល ៩៩ឆ្នាំ និងសិទ្ធិកាន់កាប់ ៧៥%លើខុនដូ

វិនិយោគិនចិន កំពុងបង្កើនវត្តមានរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ដោយពាំនាំយកមកជាមួយនូវកញ្ចប់ទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ដែលបានវិនិយោគនៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបង្កើនល្បឿនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរដ្ឋាភិបាលថៃកំពុងពិចារណាលើការពង្រីករយៈពេលជួលសម្រាប់ជនបរទេសពី ៥០ ទៅ ៩៩ ឆ្នាំ និងបង្កើនដែនកំណត់កម្មសិទ្ធិរបស់ជនបរទេសនៅក្នុងខុនដូពី ៤៩% ទៅ ៧៥% នៃទំហំបរិវេណអចលនទ្រព្យដែលអាចប្រើប្រាស់បាន ដែលយុទ្ធសាស្ត្រនេះ អាចផ្លាស់ប្តូរសក្ដានុពលថ្មីនៃទីផ្សារអចលនទ្រព្យស្រុកថៃ នេះបើយោងតាម ​​Property DNA និងធ្វើបច្ចុប្បន្នភាពដោយ Thestar ចុះថ្ងៃទី  ០៦ ខែសីហា ឆ្នាំ ២០២៤។ នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Property DNA លោក Surachet Kongcheep បានគូសបញ្ជាក់ថា “ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយចិនទាំងអស់ត្រូវបានបង្កើតឡើងក្រោមច្បាប់ថៃ ឬតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូថៃ បាននិងកំពុងទទួលបានយុទ្ធសាស្ត្រទិញខុនដូ និងផ្ទះនៅតាមទីក្រុងធំៗដូចជាទីក្រុងបាងកក ប៉ាតាយ៉ា និងភូកេត។ អចលនទ្រព្យទាំងនេះមានគោលបំណងជាចម្បងចំពោះជនជាតិថៃដែលមានទ្រព្យសម្បត្តិ និងជនបរទេសដែលកំពុងស្វែងរកលំនៅដ្ឋានបែបប្រណីត។” ប្រសិនណាបើគោលនយោបាយថ្មីនេះ ត្រូវបានអនុម័ត វានឹងអាចបង្កឱ្យមានលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគចិនដែលកំពុងស្វែងរកការទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការពីអ្នកទិញបរទេស នេះបើតាមការអះអាងរបស់លោក Surachet។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ការវិនិយោគរបស់ចិននៅក្នុងប្រទេសថៃបានកើនឡើងដល់ប្រមាណ ១០,៨៤ ពាន់លានដុល្លារ […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនជាច្រើនដកអាជីវកម្មចេញពីចិន ខណៈវៀតណាមកំពុងក្លាយជាគោលដៅបន្ទាប់

ក្រុមហ៊ុនជប៉ុន កំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងអំពីប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយសារហានិភ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់ ច្បាប់ប្រឆាំងចារកម្ម និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយបង្កើតបរិយាកាសធុរកិច្ចមិនច្បាស់លាស់។ ជាមួយនឹងចំនួនអាជីវកម្មជប៉ុនប្រមាណ ១៣.០៣៤របស់ជប៉ុន ដែលកំពុងដំណើរការនៅក្នុងប្រទេសចិន បច្ចុប្បន្នចំនួនក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិនបានថយចុះ ៩,៤% ដែលនេះជាតួលេខមួយខ្ពស់ ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១២មក  នេះបើយោងតាមប្រភពពីការស្ទង់មតិនាពេលថ្មីៗនេះដោយ Teikoku Databank និងធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei នៅថ្ងៃទី 0៦ ខែសីហា ឆ្នាំ ២០២៤។ បន្ទាប់ពីមានការកើនឡើងតិចតួចនៃក្រុមហ៊ុនចំនួន ៣២៨ ក្នុងឆ្នាំ ២០២២ របាយការណ៍នេះបង្ហាញពីការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងក្នុងចំណោមក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគនៅក្នុងប្រទេសចិន។ លោក Daisuke Iijima អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Teikoku Databank បានកត់សម្គាល់ថា “មែនទែនទៅ ចំណង់វិនិយោគរបស់ក្រុមហ៊ុនជប៉ុនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន កំពុងថយចុះច្រើនជាងទិន្នន័យដែលបានបង្ហាញទៅទៀត” ។ លោកបានចង្អុលបង្ហាញថា ការកើនឡើងថ្លៃពលកម្មដែលបានកើនឡើងទ្វេដងក្នុងទសវត្សរ៍កន្លងមក ហើយការកើនឡើងភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងជំរុញឱ្យក្រុមហ៊ុននានាពិចារណាឡើងវិញថាតើគេគួរបន្តដាក់ប្រទេសចិនជាមជ្ឈមណ្ឌលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេទៀតដែរឬទេ។ “ក្រុមហ៊ុនកាន់តែច្រើនមើលឃើញពីហានិភ័យនៃការគ្រប់គ្រងក្នុងការដាក់ប្រទេសចិននៅកណ្តាលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ហើយកំពុងរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក ឬផ្លាស់ប្តូរពួកគេទៅកាន់អាស៊ីអាគ្នេយ៍វិញ” លោ​ក Iijima បានបន្ថែម។ លទ្ធផលនៃរបាយការណ៍ស្ទង់មតិនេះ ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនផលិត ជាពិសេសនៅក្នុងវិស័យរថយន្ត អេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិក តំណាងឱ្យផ្នែកធំបំផុតនៃក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិន។ […]

អាន​បន្ថែម