សំណង់លំនៅឋានជាង ១ពាន់គម្រោង ក្នុងតំបន់ឧទ្យានអង្គរ ស្ថិតក្នុងការត្រួតពិនិត្យ

ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ១០២៩គ្រួសារ។ យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១២ មេសា ការចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសំណង់ក្នុងរមណីយដ្ឋានអង្គរ។ គួរបញ្ជាក់ផងដែរ រាល់ការស្នើសុំសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប មណ្ឌល៣ ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកពួក ឬ មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ ក្នុងករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់។ អាជ្ញាធរបានបានបញ្ជាក់ទៀតថារាល់សំណើសាងសង់ផ្ទះទាំងអស់ គឺមិនមានការគិតថ្លៃនោះទេ។

អាន​បន្ថែម

តម្លៃការនាំចូលដែក និងដែកថែប ក្នុងត្រីមាសទី ១ មានដល់៨៤លានដុល្លារ កើន៣,៥%

តម្លៃនៃការនាំចូលដែក និងដែកថែបក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ មានដល់ទៅជាង ៨៤លានដុល្លារ ដែលកើនឡើង ៣,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ របាយការណ៍បន្ដថា សម្រាប់ខែមីនា ឆ្នាំ ២០២២ តែមួយខែ ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប មានដល់ទៅ ២៦,២៩ លានដុល្លារ។ លើសពីនេះ ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលគយសរុបមានដល់ជាង ៥៩០ លានដុល្លារអាមេរិក ហើយក្នុងនោះសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៥,៩% ឬ៣៤ លានដុល្លារ។ អត្រាខ្ពស់នៃចំណូលពន្ធលើការនាំចូលសម្ភារៈសំណង់នេះ បានឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃសកម្មភាពសំណង់។

អាន​បន្ថែម

រថភ្លើងល្បឿនលឿនដំបូងគេរបស់ឥណ្ឌូនេស៊ីនឹងចាប់ផ្តើមរត់សាកល្បងនៅខែ វិច្ឆិកា នេះ

ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ប្រទេសឥណ្ឌូនេស៊ីដែលតភ្ជាប់ទីក្រុងចាកាតា និងបានឌុង គ្រោងនឹងចាប់ផ្តើមដំណើរការសាកល្បងនៅខែវិច្ឆិកាខាងមុខ ក្រោយការសាងសង់ពន្យារជាច្រើនសា។ យោងតាមអភិបាលខេត្ត West Java លោក Ridwan Kamil បានឱ្យដឹងថា បន្ទាប់ពីសាងសង់ជាង ៦ ឆ្នាំ គម្រោងនេះបច្ចុប្បន្នសម្រេចបាន ៨០% ហើយ។ ក្រោយបើកសាកល្បងនៅខែវិច្ឆិកា រថភ្លើងគ្រោងនឹងបើកជាសាធារណៈជាផ្លូវការនៅខែមិថុនា ឆ្នាំ ២០២៣ ។ គួរបញ្ជាក់ថា ខ្សែរថភ្លើងប្រវែង ១៤២ គីឡូម៉ែត្រ នេះ ប្រើរថភ្លើង CR400AF “Fuxing” ដែល បច្ចុប្បន្នជារថភ្លើងមានល្បឿនលឿនបំផុតក្នុងពិភពលោក ខណៈ ៥៨% នៃផ្លូវនេះជាផ្លូវផុតពីដី និងមានរូងក្រោមដី ១៣ កន្លែង។ ប្រព័ន្ធផ្លូវដែកថ្មី នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងចាកាតា និងបានឌុង ពី៥ ម៉ោងមកនៅប្រមាណ ៣៦ នាទី។ គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រទេសចិន ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Engineering Corporation ។

អាន​បន្ថែម

ទីក្រុងទេសចរណ៍បៃតងជាប់ឆ្នេរខ្នាតយក្សតម្លៃជាង ១ ពាន់លានដុល្លារ ប្រកាសលក់ជាផ្លូវការហើយ

ក្រុមហ៊ុនឯកជន២ នៅប្រទេសអូម៉ង់បានប្រកាសបើកលក់ ដំណាក់កាលទី ១ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍បៃតងជាប់ឆ្នេរសមុទ្រខ្នាតយក្ស តម្លៃ ១ ពាន់លានដុល្លារ របស់ខ្លួន ជាផ្លូវការហើយ។ គម្រោងនេះមានឈ្មោះថា Yiti ដែលលាតសន្ធឹងលើផ្ទៃដីជាង ១០០ ហិកតា ក្នុងទីក្រុង​Muscat និងកំពុងអភិវឌ្ឍដោយក្រុមហ៊ុន Omran Group និង Diamond Developers ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ៣០ ខែមីនា ដំណាក់កាលទី ១ នេះ នឹងមានលំនៅដ្ឋានបែបនិរន្តភាព ១៦៧៧ យូនីត ផ្សារទំនើប សាលារៀន មជ្ឈមណ្ឌលជិះសេះ និង “SEE lab” ដើម្បីបង្ហាញពីបច្ចេកវិទ្យាបៃតងចុងក្រោយបង្អស់របស់ខ្លួន។ គម្រោង Yiti នឹងក្លាយជារដ្ឋដំបូងគេនៅក្នុងរដ្ឋឈូងសមុទ្រ ដែលជាទីក្រុងបៃតង សន្សំសម្ចៃថាមពល និងមានចេរភាព ដោយអគ្គិសនីភាគច្រើនដែលប្រើក្នុងគម្រោងនឹងបានមកពីថាមពលស្អាតដូចជាសូឡា និងជីវឧស្ម័ន។ ទីក្រុងនេះ ក៏នឹងមានទីតាំងដាំបន្លែ រោងចក្រចម្រោះទឹក និងកាកសំណល់ តំបន់គ្មានរថយន្ត និងការប្រើប្រាស់យានជំនិះស្វ័យប្រវត្តិបែបបៃតងជាដើម។ គួរបញ្ជាក់ថា តាមផែនការដំណាក់កាលទី១ […]

អាន​បន្ថែម

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ផ្តោតលើការតភ្ជាប់សំខាន់ៗចំនួនបី

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ផ្តោតលើការតភ្ជាប់នៃមធ្យោបាយធ្វើដំណើរ ចំនួនបីសំខាន់ សម្រាប់ខេត្តមណ្ឌលគីរី។ ទិសដៅយុទ្ធសាស្រ្តទី៦នៃផែនការមេះនេះ គឺនិយាយអំពីការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការធ្វើសមាហរណកម្មក្នុងក្របខណ្ឌជាតិ និងតំបន់ ដែល ការតភ្ជាប់ការធ្វើដំណើរនេះគឺមានមធ្យោបាយចំនួន៣ ការតភ្ជាប់តាមផ្លូវអាកាស ការតភ្ជាប់តាមផ្លូវទឹក និងផ្លូវល្បឿនលឿន។ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែតភ្ជាប់រវាងព្រលានយន្តហោះក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងឈានទៅដល់ការតភ្ជាប់ជាមួយបណ្ដាប្រទេសជិតខាង ដូចជា វៀតណាម ឡាវ ថៃជាដើម។ តាមការបញ្ជាក់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះនេះនៅចុងឆ្នាំ២០២៣។ ការតភ្ជាប់តាមផ្លូវទឹក៖ ដោយសារនៅស្រុកកោះញែកមានទន្លេស្រែពកដែលតភ្ជាប់ជាមួយទន្លេមេគង្គ ដូច្នេះទៅពេលអនាគតកម្ពុជាអាចតភ្ជាប់បណ្ដាញទេសចរណ៍ផ្លូវទឹកពីចំណុចទន្លេចតុមុខ តំបន់ទន្លេសាប តំបន់ឆ្នេរ ហើយនឹងមានការកសាងឱ្យមានចំណតយន្តហោះលើទឹកសម្រាប់បម្រើដល់វិស័យទេសចរណ៍។ ការតភ្ជាប់តាមផ្លូវគោក៖ ផែនការមេដដែលនេះបានជំរុញឱ្យមានការសិក្សាអភិវឌ្ឍនូវផ្លូវល្បឿនលឿន (High way) តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ ដែលមានកំណត់នៅក្នុងចក្ខុវិស័យដល់ឆ្នាំ២០៣៥។

អាន​បន្ថែម

រដ្ឋគ្រោងបង្កើតចំណតឡានដឹកទំនិញធុនធំបែបស្ដង់ដានៅជាយក្រុង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យសាលារាជធានីភ្នំពេញ រៀបចំចំណតរថយន្តធុនធំដែលមានស្ដង់ដាទាំងនៅក្នុងក្រុង និងតាមជាយក្រុង ដើម្បីបញ្ចៀសការចតឡានតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី៧ ខែមេសា ថា ក្រសួងបានយកចិត្តទុកដាក់លើបញ្ហានេះ និងបានស្នើឱ្យសាលារាជធានីភ្នំពេញ រៀបចំចំណតឱ្យបានត្រឹមត្រូវ។ «យើងបានសំណូមពរឱ្យធ្វើចំណតឡានទាំងនៅក្នុងក្រុង និងនៅជាយក្រុងផងដែរ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍» លោកជំទាវ បានបន្ដ។ ការលើកឡើងនេះ គឺឆ្លើយតបនឹងសំណូមពរប្រជាជនដែលជួបបញ្ហារថយន្តធុនធំចតគ្មានសណ្ដាប់ធ្នាប់។

អាន​បន្ថែម

កាណាដាត្រៀមបោះទុនរាប់ពាន់លានដុល្លារបង្កើតរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ៣០០ គម

ក្រុមហ៊ុនបារាំង-កាណាដាឈ្មោះថា TransPod គម្រោងនឹងសាងសង់គម្រោងរថភ្លើងហោះក្នុងបំពង់សុញ្ញកាសប្រវែង ៣០០ គម តម្លៃជាងរាប់ពាន់លានដុល្លារ តភ្ជាប់ទីក្រុងសំខាន់ ២ គឺ Calgary និង Edmonton។ បច្ចុប្បន្នក្រុមហ៊ុន បានប្រមូលទុនបានជាង ៥៥០ លានដុល្លារហើយ ដើម្បីមកធ្វើគម្រោងនេះ បើយោងតាមរបាយការណ៍របស់ GCR ។ ទុននេះ គឺបានមកពីក្រុមហ៊ុនអង់គ្លេស Broughton Capital និងក្រុមហ៊ុនពាណិជ្ជកម្មឧស្សាហកម្មរបស់រដ្ឋចិន China-East Resources Import & Export។ រថភ្លើងហោះក្នុងបំពង់សុញ្ញកាស នេះ នឹងដឹកអ្នកដំណើរឆ្លងកាត់ផ្លូវ ៣០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ហើយនឹងជួយកាត់បន្ថយការបំភាយកាបូនបានជាង ៦០០ ០០០ តោនក្នុងមួយឆ្នាំ។ គម្រោងនេះនឹងជួយបង្កើតការងារថ្មីរហូតដល់ទៅ ១៤០ ០០០ កន្លែង និងចូលរួមដល់សេដ្ឋកិច្ចជាង ១៥ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០។ គម្រោងបច្ចុប្បន្នទទួលបានលិខិតអនុញ្ញាតសាងសង់ហើយ ខណៈកំពុងធ្វើការវាយតម្លៃផលប៉ះពាល់ ដោយត្រៀមសង់ឆ្នាំ ២០២៧។

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគធំៗ ៤ គម្រោង តម្លៃជាង ៣១ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន ៤ ឱ្យវិនិយោគសរុបជាង ៣១ លានដុល្លារ បង្កើតរោងចក្រ ៤ កន្លែង នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងស្វាយរៀង។ ក្រុមហ៊ុនទី ១ គឺ Covered Bridge Cabinetry Manufacturing Co., Ltd. ដែលវិនិយោគ ៨,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី ២ គឺ SDJC STEEL AND WIRE (CAMBODIA) PRODUCTS CO., LTD. ដែលវិនិយោគ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ៣ គឺ SOLTEAM (CAMBODIA) […]

អាន​បន្ថែម

ជប៉ុននឹងជួយអាស៊ានបង្កើតបច្ចេកវិទ្យាស្ទាក់ ស្ដុក និងចម្រោះឧស្ម័នពុល ភាយពីរោងចក្រ

ប្រទេសជប៉ុនមានផែនការចង់ជួយប្រទេសអាស៊ានបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាស្ទាក់ និងចម្រោះឧស្ម័នពុលកាបូនឌីអុកស៊ីត ដែលបំភាយចេញពីរោងចក្រនានា ក្នុងចក្ខុវិស័យធ្វើឱ្យសេដ្ឋកិច្ចតំបន់នេះលូតលាស់ដោយមាននិរន្តរភាព។ នេះបើយោងតាម Nikkei Asia កាលពីពេលថ្មីៗនេះ។ ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុនហើយ ប៉ុន្តែមិនទាន់បាន១០០% នោះទេ ដែលថាមពលភាគច្រើននៅពឹងផ្អែកលើប្រេង និងធ្បូងថ្ម។ ជប៉ុន យល់ឃើញថា ខណៈតម្លៃប្រេងបន្តកើនឡើងដោយសារសង្គ្រាមរុស្សី អ៊ុយក្រែង សេដ្ឋកិច្ចនៅអាស៊ីនឹងនៅតែពឹងផ្អែកខ្លាំងថាមពលដែលបានមកលើធ្យូងថ្មដែលមានតម្លៃថោក។ ប៉ុន្តែ ការដុតធ្បូងថ្មនឹងបង្កឱ្យមានឧស្ម័នពុលយ៉ាងខ្លាំង ដូច្នេះបច្ចេកវិទ្យាស្ទាក់កាបូន គឺចាំបាច់បំផុត។ បច្ចេកវិទ្យានេះ នឹងចាប់យកឧស្ម័នកាបូន ហើយស្ដុកវាទុកក្នុងកន្លែងសុវត្ថិភាព ឬកែច្នៃវាដើម្បីផលិតសារធាតុគីមី និងឥន្ធនៈផ្សេងទៀត។ ការធ្វើដូច្នេះ នឹងជួយឱ្យកាត់បន្ថយការបំពុលបរិយាកាសបានមួយកម្រិតធំ។ តាមរយៈការជួយអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ ប្រទេសជប៉ុនក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសអាជីវកម្មថ្មីៗ ខណៈក៏បានរួមចំណែកធ្វើឱ្យប្រទេសអាស៊ីបៃតងជាងមុន។ ជាក់ស្ដែង វិស័យឯកជនជប៉ុន បាននិងកំពុងស្វែងរកឱកាសពាណិជ្ជកម្មបង្កើតបច្ចេកវិទ្យានេះក្នុងប្រទេសអាស៊ីបណ្ដើរៗហើយ ខណៈរដ្ឋាភិបាលជប៉ុនក៏បានត្រៀមបញ្ចេញថវិកា ១០ ពាន់លានដុល្លារ ផងដែរ សម្រាប់ផែនការអាស៊ីបៃតងដ៏ធំមួយនេះ។ (អានបន្ថែម) គួរបញ្ជាក់ថា ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុន។ ឧទាហរណ៍ប្រទេសកម្ពុជា មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។ […]

អាន​បន្ថែម

អគារខ្ពស់ស្ដួចជាងគេលើពិភពលោក បញ្ចប់ការសាងសង់ហើយ

អគារខ្ពស់កប់ពពកតែស្គមស្ដួចជាងគេនៅលើពិភពលោក ដែលមានទីតាំងនៅទីក្រុងញូវយ៉ក ឈ្មោះថា Steinway Tower ឬ 111 West 57th Street បានបញ្ចប់ការសាងសង់ហើយ និងបើកឱ្យម្ចាស់យូនីតអាចចូលរស់នៅបាន។ អគារនេះមានកម្ពស់ ៤៣៥ ម៉ែត្រ តែមានទទឹងមុខអគារត្រឹម ១៨ ម៉ែត្រប៉ុណ្ណោះ ពោលគឺកម្ពស់មានដល់ទៅ ២៤ ដងនៃទទឹងអគារ ហើយមានសរុប ៨៤ ជាន់ និងផ្ទៃក្រឡាជាង ៥៣០ ០០០ ម៉ែត្រការ៉េ។ អភិវឌ្ឍដោយ JDS Development Group និង Property Markets Group ជាមួយនឹងទុនវិនិយោគ ២ ពាន់លានដុល្លារអាមេរិក អគានេះគឺជាអគារលំនៅឋាន ដោយមានទាំងអស់ ៦០ យូនីត ដែលតម្លៃចាប់ពី ៧ លាន ទៅ ៦៦លានដុល្លារ ក្នុង១ យូនីត។ អគារនេះប្រើបេតុងរឹងមាំបំផុតក្នុងពិភពលោក ហើយត្រូវបានពង្រឹងដោយដែកសរុបប្រវែង ១,៦ លានម៉ែត្រ។ វិស្វករក៏បាន […]

អាន​បន្ថែម