ម៉ាឡេស៊ី ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលធំៗ ៧ នៅខេត្តកំពង់ស្ពឺ

ក្រុមវិនិយោគិនម៉ាឡេស៊ីនេស៊ី កំពុងសិក្សាពីសក្តានុពលវិនិយោគក្នុងវិស័យជាច្រើនក្នុងខេត្តកំពង់ស្ពឺ រួមមាន អចលនទ្រព្យ ទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី និងថាមពលព្រះអាទិត្យ។ ការលើកឡើងពីចំណាប់អារម្មណ៍នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ELDEEN HUSAINI HOHD HASHIM កាលពីថ្ងៃទី១៦ ខែមីនា។ បើតាមឯកឧត្តម វ៉ី សំណាង ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី នឹងកៀងគរអ្នកវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យមកបោះទុនក្នុងវិស័យធំៗ ទាំង ៧ ខាងលើ ក្នុងទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ «នៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍បោះទុនក្នុងខេត្ត ពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ក៏មានប្រាក់ចំណូលបន្ថែមទៀត តាមរយៈ ឱកាសការងារ»។

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាតតម្លៃ៣០លានដុល្លារក្នុងខេត្តកំពង់ធំ គ្រោងបើកដំណើរការនៅខែមេសា

រោងចក្រផលិតទឹកស្អាត តម្លៃ ៣០លានដុល្លារ នៅខេត្តកំពង់ធំ បានបញ្ចប់ការសាងសង់រួចទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅខែមេសា ខាងមុខ។ នេះបើយោងតាម កិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែមីនា នេះ។ មានទីតាំងស្ថិតក្នុងស្ទឹងសែន រោងចក្រផលិតទឹកស្អាតនេះ សាងសង់នៅក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមានតម្លៃជិត ៣០លានដុល្លាអាមេរិក។ យោងតាមក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៧ ៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

អាន​បន្ថែម

ស្ពានបេតុងថ្មី ៩ កន្លែង នៅខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ស្ពានបេតុងចំនួន ៩ កន្លែង ដល់ពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ការដ្ឋានសាងសង់ស្ពានបេតុង ទាំង៩កន្លែង ត្រូវបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ១៧ ខែ មីនា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។ ពិធីបើកការដ្ឋាននេះ បានរៀនចំឡើងស្របគ្នានឹងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ១ខ្សែ ប្រវែង ១៦,១៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង ៥,០៨ គ.ម ។ ស្ពានទាំង៩ កន្លែងនេះ រួមមាន៖ ស្ពានទី១ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ, ស្ពានទី២ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ២១ ម៉ែត្រ, ស្ពានទី៣មាន ទទឹង ១០ម៉ែត្រ និងបណ្តោយ ៣៦ម៉ែត្រ, […]

អាន​បន្ថែម

បាត់ដំបងនឹងមាន Pub Street ដូចនៅសៀមរាប

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងថា ខេត្តបាត់ដំបងនឹងមាន Pub Street មួយកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដូចជានៅខេត្តសៀមរាបផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី ១៦ មីនា ក្នុងជំនួបនឹងលោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូ ដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ។ បើតាមផែនការ គម្រោង Pub Street នឹងដូចនឹងខេត្តសៀមរាប ដែលនឹងមានភោជនីយដ្ឋាន និងបារ ដើម្បីឱ្យភ្ញៀវទេសចរមកកំសាន្ដ។ លើសពីនេះ រដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗ នៅទីនោះផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនា។ យ៉ាងណាក្ដី ឯកឧត្តមមិនទាន់បានបញ្ជាក់ពី ទីតាំង និងកាលបរិច្ឆេទនៃការសាងសង់គម្រោង pub street នេះទេ។

អាន​បន្ថែម

កម្ពុជាស្នើ World Bank ជួយអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅបណ្តារាជធានី ខេត្តសំខាន់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគារពិភពលោក (World Bank) ជួយគាំទ្រដល់ការអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗឱ្យបានទូលំទូលាយបន្ថែមទៀត។ នេះបើតាមជំនួបរវាង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល  ជាមួយគណៈប្រតិភូធនាគារពិភពលោក កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ថាវិស័យសក្ដានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា កំពុងត្រូវការជំនួយពីធនាគារពិភពលោក ដើម្បីឈានទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ ហេតុនេះ ឯកឧត្តម ក៏បានស្នើសុំការគាំទ្រពីធនាគារពិភពលោកពិចារណាជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗនានា។ ជាការឆ្លើយតប លោកជំទាវ Manuela V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ថានឹងពិនិត្យទៅលើសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី។ លោកជំទាវ  ក៏នឹងពិនិត្យលទ្ធភាពផ្តល់អ្នកជំនាញឯកទេសដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួង ក៏ដូចជាមន្ត្រីនៃវិទ្យាស្ថានសាធារណការ ជាពិសេសខិតខំប្រឹងប្រែងពន្លឿនការគាំទ្រការអនុវត្តគម្រោងនានានៅកម្ពុជាឱ្យបានឆាប់រហ័ស។

អាន​បន្ថែម

កម្ពុជាស្នើ JICA បន្តគាំទ្រជំនួយបច្ចេកទេសលើគម្រោងដឹកជញ្ជូនឆ្លងកាត់ព្រំដែនឲ្យកាន់តែរលូន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) ឲ្យបន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស ដើម្បីធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការស្នើនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារនៃគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មឆ្លងកាត់ព្រំដែននៅកម្ពុជា រវាងភាគីទាំង ២ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោង ទិសដៅសកម្មភាពទៅអនាគត  និងបញ្ហាប្រឈមនានា ។ ក្នុងឱកាសនេះ ក្រសួងក៏បានស្នើឱ្យ JICA បន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស សម្រាប់អនុវត្តន៍នៅដំណាក់កាលបន្ទាប់ទៀតនៅឆ្នាំក្រោយ ដើម្បីធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានភាពរលូន។ ភាគីទាំង ២  ក៏បានពិភាក្សាបញ្ហាប្រឈម ក្នុងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀនផងដែរ។

អាន​បន្ថែម

ក្រសួង៖ រោងចក្រផលិតវ៉ាក់សាំងកូវីដក្នុងស្រុកនឹងបើកដំណើរការនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ

រោងចក្រផលិតតវ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកដំបូងបង្អស់នៅកម្ពុជា ដែលជាសហការរវាងរដ្ឋាភិបាលកម្ពុជា និងចិន គ្រោងនឹងបើកដំណើរការផលិតនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មានពីយប់ថ្ងៃទី១៥ ថា បច្ចុប្បន្ន ក្រុមការងាររបស់កម្ពុជា និងចិន កំពុងធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បីជំរុញឱ្យមានការផលិតវ៉ាក់សាំងនៅកម្ពុជាឆាប់ៗ។ លោកជំទាវ ថ្លែងថា៖ «រោងចក្រសម្រាប់វេចខ្ចប់ និងច្រកនូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលផលិតនៅកម្ពុជាអាចនឹងដំណើរការនៅចុងឆ្នាំ២០២២នេះ ឬអាចចេញជាលទ្ធផលពេញលេញនៅដើមឆ្នាំ២០២៣»។ លោកជំទាវ បន្ដថា បន្ទាប់ពីមានចំណារឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានោះមក មន្រ្តីក្រសួងសុខាភិបាលបានធ្វើការជួបពិភាក្សាគ្នាតាមរយៈវីដេអូពីចម្ងាយជាមួយភាគីចិនជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើរោងចក្រវេចខ្ចប់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅប្រទេសកម្ពុជា។ ទោះយ៉ាងណា ទីតាំងរោងចក្រផលិតវ៉ាកសាំងកូវីដ១៩ មិនត្រូវបានបង្ហាញនៅឡើយទេ។

អាន​បន្ថែម

កម្ពុជានឹងប្រើទូកពិសេសប្រមូលសំរាមក្នុងទន្លេ ២០តោន/ថ្ងៃ ដោយប្រើ Drone ចាប់ទីតាំងសំរាម

ក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមងហ៊ុនឯកជន នឹងបើកយុទ្ធនាការប្រមូលសំរាមអណ្តែតលើទឹកទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីជួយទ្រទ្រង់ដល់ចលនាទីក្រុងស្អាត។ គម្រោងនេះ ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៤ ខែមីនា រវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមហ៊ុន everwave និងអង្គការ River Ocean Cleanup។ យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ប្រព័ន្ធប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង ឈ្មោះថា Moringa by Landmarken។ បច្ចេកវិទ្យានេះ នឹងស្វែករកទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាមេរ៉ា។ ក្រោយរកឃើញទីតាំងហើយ នឹងបញ្ជូនទូកទៅប្រមូល ដែលអាចប្រមូលបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។ សំរាមដែលប្រមូលបាន នឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាម នៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup ។ ចំណែក សំរាមដែលពុំអាចកែច្នៃបាននឹងត្រូវបញ្ជូនទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle យកទៅបំប្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ត៍។ ឯកឧត្ដម ថោង មានប្រសាសន៍ថា យុទ្ធនាការនេះ ជាបេសកកម្មជាប្រវតិ្តសាស្រ្តដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការរួមចំណែកក្នុងការធ្វើឲ្យទន្លេ […]

អាន​បន្ថែម

ការស្ថាបនាផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង សម្រេចបាន៦០% គិតត្រឹមខែមីនា

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង ១៩៧គីឡូម៉ែត្រ ពីស្រុកសំឡូតខេត្តបាត់ដំបងមកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សាងសង់សម្រេចបានជិត ៦០%ហើយ បើគិតត្រឹមខែមីនា ឆ្នាំ២០២២នេះ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងកាលពីថ្មីថ្ងៃទី ១៤ មីនានេះថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ដើម្បីបញ្ចប់គម្រោងទៅតាមផែនកំណត់។ ផ្លូវជាតិលេខ១០ ចំណាយថវិកាសាងសង់ ១៨៨លានដុល្លារ ដោយបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២០ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូឆ្នាំ ២០២៣។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ ១០ នេះត្រូវបានប្ដូរប្លង់តម្រាយផ្លូវ ដោយមិនសាងសង់ចោះកាត់ភ្នំក្រវាញទៀតទេ តែនឹងធ្វើវាងវិញ ដើម្បីរក្សាព្រៃឈើ និងបរិស្ថាន ដោយគ្រោងនឹងចំណាយបន្ថែម ៦០ លានដុល្លារទៀតលើការប្ដូរនេះ។ (អានបន្ថែម)

អាន​បន្ថែម

អាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ

អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀបចំទីក្រុង និងការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាព នៅភ្នំពេញ ទិសដៅដើម្បីជួយប្ដូរបែបផែនរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងឱ្យមានគុណភាព និងមានសណ្ដាប់ធ្នាប់ជាងមុន។ គម្រោងនេះត្រូវបានបង្ហាញ នៅក្នុងសិក្ខាសាលាដែលមានរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានី ដោយមានការចូលរួមបើកដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង លោក Christian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ។ គោលបំណងជារួមនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ជីវិតនៅក្នុងទីក្រុងតាមរយៈការសាងសង់អាគារប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ដែលមាននិរន្តរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ គម្រោងក៏ផ្តោតលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោក នូន ផារ័ត្ន បានមានប្រសាសន៍ថា ការរស់នៅដ៏ល្អមិនអាស្រ័យទៅលើការរស់នៅក្នុងអគារដ៏ល្អអាគារដ៏ខ្ពស់នោះទេ តែអាស្រ័យលើការរស់នៅក្នុងបរិយាកាស និងបរិស្ថានល្អ។ លោកក៏បានជំរុញឲ្យការសិក្សាពីគម្រោងនេះដំណើរការឱ្យបានលឿន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាក្នុងការអនុវត្តក្នុងពេលឆាប់ៗ។

អាន​បន្ថែម