រដ្ឋាភិបាលអនុម័តគម្រោងថ្មីមួយតម្លៃ ២,៥លានដុល្លារ នៅខេត្តកំពង់ចាម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ ក្រុមហ៊ុន SKUON SHOES MANUFACTURE CO., LTD លើគម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើងថ្មីមួយកន្លែង។ យោងតាមការប្រកាសរបស់ CDC ចេញកាលពីថ្ងៃទី ៣ មីនា គម្រោងនេះមានទុនវិនិយោគ ២,៥លានដុល្លារ ដោយមានទីតាំងស្ថិតនៅផ្លូវជាតិលេខ 6A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រោងចក្រនេះនឹងអាចបង្កើតការងារបានចំនួន ៤៣៥កន្លែង នៅពេលដំណើរការ។ គួររំឭកដែរថា នៅក្នុងរយៈពេល១ខែដំបូង ដើមឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥ គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ ក្នុងនោះគម្រោងពាក់ព័ន្ធក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យមានរហូតដល់ទៅ ១,៤ ពាន់លានដុល្លារផងដែរ៕

អាន​បន្ថែម

ក្រសួងដាក់កំហិតតឹង! ហាមសាងសង់ ជួសជុល ឬរុះរើសំណង់ដាច់ខាត បើកគ្មានលិខិតអនុញ្ញាត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហាមឃាត់ដល់ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ទាំងអស់ ហាមមិនឱ្យចុះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើ សំណង់ណាដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានពីអជ្ញាធរមានសមត្ថកិច្ចជាមុនឡើយ។ បើតាមលិខិតជូនដំណឹង ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្នុងគោលបំណងកុំឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាគម្លាត គុណភាព សុវត្ថិភាពសំណង់ ដល់អ្នកប្រើប្រាស់ និងសាធារណៈជនទូទៅ។ ចំពោះក្រុមហ៊ុន ឬក្រុមជាងសំណង់ណាមួយ មិនគោរពតាមលិខិតជូនដំណឹងនេះ នឹងអាចត្រូវដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ទណ្ឌកម្មនានា និងកសាងបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន។

អាន​បន្ថែម

សម្តេចរើសយកទីតាំងសង់ស្ពានអរិយក្សត្រហើយ ភ្ជាប់ចំណុចផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ

រដ្ឋាភិបាលបានជ្រើសរើសទីតាំងគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េរួចហើយ ដែលចាប់ផ្តើមចេញពីចំណុចផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងបន្តទៅតំបន់អរិយក្សត្រ ដោយនឹងមានស្ពានសរុប ២ កន្លែង។ ការសម្រេចចិត្តនេះ គឺមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ ប៉ុន្តែត្រូវបានធ្វើឡើងដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីកូរ៉េបញ្ចប់ការសិក្សា ហើយស្នើជម្រើសទីតាំង ២។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ (អានបន្ថែម) ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី២ ខែមីនា នេះថា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតសាងសង់ស្ពានលើទីតាំងទី ២ (ផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ) តាមរយៈសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះយ៉ាងណា ឯកឧត្តម វ៉ាស៊ីម សុរិយា មិនអាចបញ្ជាក់ អំពីពេលវេលានៃការសាងសង់លើគម្រោងនេះនៅឡើយទេ។

អាន​បន្ថែម

ផ្លូវថ្មីប្របឆ្នេរសមុទ្រកែប បើកការដ្ឋានហើយ គ្រោងបញ្ចប់ឆ្នាំ២០២៣ ព្រមនឹងគម្រោងធំៗ ២ ទៀត

ផ្លូវបេតុងប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ នៅខេត្តកែប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលថ្ងៃទី០១ ខែមីនា កន្លងទៅ ក្រោមវត្តមានរបស់អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់កំពង់ផែទេសចរណ៍កោះទន្សាយ ទៅកាន់ផ្លូវជាតិលេខ១៣៣២ នៅស្រុកដំណាក់ចង្អើរ។ ការដ្ឋានធ្វើឡើងដោយប្រើថវិកា ១០លានដុល្លារ និងរយៈពេលសងសង់ ២២ខែ ពោលគឺនឹងបញ្ចប់នៅខែតុលាឆ្នាំ ២០២៣។ គម្រោងនេះជាផ្នែកមួយនៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែបជំហានទី២ ក្រោមជំនួយADB ដោយមានទាំងអស់ ៣ គម្រោងធំៗ រួមមាន ១) គម្រោងផ្លូវ ១២គម នេះ ២) ទីលានកប់សម្រាម និងហេដ្ឋារចនាសម្ព័ន្ធផ្លូវជុំវិញ ៣,៥គម និង ៣) ផែទេសចរណ៍នៅកោះទន្សាយ។ (អានបន្ថែម និងបន្ថែម) គម្រោងទាំង ៣ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ដំណាលៗគ្នា។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏កំពុងធ្វើការងារអភិវឌ្ឍផ្សេងទៀត ដូចជា ការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត និងការកសាងឆ្នេរកំសាន្តសាធារណៈប្រវែង ២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាងជាដើម។ […]

អាន​បន្ថែម

រដ្ឋចំណាយថវិកាប្រមាណ ៦០លានដុល្លារ ដោះស្រាយផលប៉ះពាល់គម្រោងកសាងផ្លូវក្រវាត់ក្រុងទី៣

គិតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៦០លានដុល្លារ ហើយដើម្បីដោះស្រាយប៉ះពាល់គម្រោងកសាងផ្លូវក្រវាត់ក្រុងទី៣ ខណៈការសាងសង់នឹងបញ្ចប់យឺតជាងផែនការ ១ ឆ្នាំ ដោយសារតែបញ្ហាដោះស្រាយផលប៉ះពាល់នេះ។ ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលបានទម្លាក់ថវិកា ៣២ដង រួចមកហើយ ម្ដងប្រមាណ ២លានដុល្លារ សម្រាប់យកទៅដោះស្រាយផលប៉ះពាល់នានានៃគម្រោងកសាងផ្លូវក្រវាត់ក្រុងទី៣។ គម្រោងកសាងផ្លូវក្រវ៉ាត់ក្រុងទី ៣ គ្រោងចំណាយថវិកាសាងសង់ ២៧៣ លានដុល្លារ ដែលជាហិរញ្ញប្បទានពីប្រទេសចិន ចំណែកថវិកាដោះស្រាយសំណងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ការងារដោះមីន និងសម្រួលពន្ធនាំចូលសម្ភារៈសាងសង់ជាបន្ទុករបស់រដ្ឋាភិបាល។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុនសាងសង់ផ្លូវក្រវាត់ក្រុងទី៣ បានស្នើសុំបញ្ចប់ការសាងសង់យឺតជាងផែនការ ១ ឆ្នាំ ដោយសារបញ្ហាដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងនេះមិនទាន់រួចរាល់។ តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែក្រោយការពន្យារ១ឆ្នាំ នេះ គម្រោងអាចនឹងបញ្ចប់ក្នុងអំឡុងខែកញ្ញា ២០២៣។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា ផ្តោតសំខាន់លើការកសាងផ្លូវមានគុណភាព ជាជាងប្រវែងផ្លូវវែង និងតម្លៃថោក

សម្ដេចនាយករដ្ឋមន្រ្ តីហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរយុទ្ធសាស្រ្តពីការកសាងផ្លូវ ដោយផ្ដោតលើប្រវែង និងប្រើថវិកាទាប មកកសាងផ្លូវដែលមានមានគុណភាពប្រើជាប់បានយូរវិញ ទោះមានតម្លៃថ្លៃជាងមុនក្ដី។ ថ្លែងនៅក្នុងពិធីសម្ពោធកំណាត់ផ្លូវលេខ៣ ភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការកសាងផ្លូវមានគុណភាព គឺដើម្បីឆ្លើយតបទៅនឹងកំណើនចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងការដឹកទំនិញឆ្លងកាត់កើនឡើង។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «យុទ្ធសាស្រ្តធ្វើផ្លូវ តាំងពីទសវត្សឆ្នាំ៩០ ដល់ឆ្នាំពីរពាន់ផ្លាយ យើងគិតតែធ្វើផ្លូវឱ្យបានវែង ឱ្យបានច្រើន ព្រោះលុយរបស់យើងពេលនោះតិច ប៉ុន្តែឥឡូវយើងនឹងធ្វើឱ្យជាប់បានយូរ»។ សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ត្រូវបានកសាង និងពង្រឹងគុណភាពឡើងវិញ ដោយប្រើប្រាស់ថវិកាកម្ចីពីប្រទេសចិន ២១៥លានដុល្លារ។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណង ដើម្បីសាងសង់ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ៣

រដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចផ្តល់ថវិកាសរុបជាង ៥២ ម៉ឺនដុល្លារអាមេរិក តាមរយៈគម្រោង KUSANONE សម្រាប់សាងសង់ស្ពាននៅខេត្តកណ្តាល និងក្រចេះ និងប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ រវាងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអ្នកទទួលទាំង ៣ គម្រោង។ គម្រោងទី១ គឺសម្រាប់ការសាងសង់ស្ពានបេតុងមួយខ្សែ នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដែលមានតម្លៃជាង ១២ ម៉ឺនដុល្លារ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៧ ០០០ នាក់។ គម្រោងទី២ សាងសង់ស្ពាននៅ ស្រុកចិត្របុរី ខេត្តក្រចេះ មានតម្លៃជាង ១៣ម៉ឺនដុល្លារ ដើម្បីជួយសម្រួលការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង ៣០០០ នាក់។ គម្រោងទី៣ សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ ទៀន កាំ ក្នុងខេត្តបន្ទាយមានជ័យដែលមានតម្លៃ២៦ម៉ឺនដុល្លារ។ គម្រោងនេះរំពឹងថានឹងធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់មនុស្សជាង ៤៤ ០០០នាក់ ប្រសើរឡើង។ គម្រោង KUSANONE បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១ […]

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កំណាត់ផ្លូវជាតលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២ មីនា នេះ បន្ទាប់ពីសាងសង់បញ្ចប់ និងដាក់ឱ្យប្រើប្រាស់សាកល្បងតាំងពីខែកក្កដា ឆ្នាំ២០២១។ ពិធីសម្ពោធត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Construction Technical Consulting ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។ ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះត្រូវបានបែងចែកចេញជា២កំណាត់ រួមមាន៖ កំណាត់ទី១៖ មានប្រវែង ៦៩គម ចាប់ពីចោមចៅដល់បែកគូស បានពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ មាន ៤គន្លង ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ។ កំណាត់នេះមានការសាងសង់ស្ពានថ្មីចំនួន ១១កន្លែងប្រវែងសរុប ៤៤៣ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែងប្រវែងសរុប៣០ម៉ែត្រ។ កំណាត់ទី២៖ […]

អាន​បន្ថែម

ក្រុមហ៊ុនចិនចាក់ទុន ២៦៨លានដុល្លារបន្ថែម បង្កើតរោងចក្រផលិតកង់រថយន្តមួយទៀតនៅកម្ពុជា

ក្រុមហ៊ុនផលិតកង់រថយន្ត Sailun Group ចាក់ទុនវិនិយោគប្រមាណ ២៦៨លានដុល្លារ បន្ថែមទៀត ដើម្បីបង្កើតរោងចក្រផលិតកង់រថយន្តដឹកទំនិញថ្មីមួយ បន្ថែមពីលើរោងចក្រផលិតកង់រថយន្តធម្មតាដែលមានស្រាប់ នៅក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន IR Journal កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក្រុមហ៊ុន Sailun Group ដាក់ផែនការផលិតឱ្យបាន ១,៦លានកង់ ក្នុងមួយឆ្នាំ ដើម្បីនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។ រោងចក្រថ្មីនេះ កំពុងត្រូវបានសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Qilu ទីក្រុងស្វាយរៀង។ តាមផែនការ ការសាងសង់នឹងបញ្ចប់ក្នុងរយៈពេល១៧ខែ។ ការសិក្សារបស់ក្រុមហ៊ុន បង្ហាញថា ការវិនិយោគនៅកម្ពុជាគឺមានសក្ដានុពលខ្ពស់ ព្រោះមានកម្លាំងពលកម្មគ្រប់គ្រាន់ តម្លៃកៅស៊ូទាប និងការនាំចេញនាំចូលនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ។ រោងចក្រនេះ គ្រប់គ្រងដោយក្រុមហ៊ុន China CART TIRE Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Sailun Group។ គួរបញ្ជាក់ថា ក្រុមហ៊ុន Sailun Group ជាក្រុមហ៊ុនដែលបានបង្កើតរោងចក្រផលិតកង់រថយន្តដំបូងគេនៅកម្ពុជា ដោយការសាងសង់រោងចក្រចំណាយពេល ២ ឆ្នាំ និងបានដាក់ដំណើរការផលិតកម្ម […]

អាន​បន្ថែម

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មីតម្លៃ ៤ លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ

អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ត្រូវបានបើកដំណើរការជាផ្លូវការហើយ ដែលនឹងចូលរួមសម្រួលការឆ្លងកាត់របស់ប្រជាពលរដ្ឋកម្ពុជា ថៃ និងទេសចរបរទេស ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។ ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១ ខែមីនា ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ចាប់ផ្តើមសាងសង់នៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៧ ហើយបានបញ្ចប់នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ អគារថ្មីនេះចំណាយថវិកាសាងសង់ប្រមាណជាង ៤លានដុល្លារ។ អគារនេះបានបង្កប់ដោយរចនាបថខ្មែរ និងមានរចនាសម្ព័ន្ធបម្រើការងារស្របតាមស្តង់ដារអន្តរជាតិ។ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារព្រំដែនអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា សម្រាប់ សេដ្ឋកិច្ច និងទេសចរណ៍។

អាន​បន្ថែម