ព័ត៌មានសំណង់
សភាពាណិជ្ជកម្មកម្ពុជាពិភាក្សាស្វែងរកឱកាសវិនិយោគថ្មីៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ
សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារ «ផ្នែកសំណង់ និងអចលនទ្រព្យ» ដើម្បីពិគ្រោះពិភាក្សាលើបញ្ហាប្រឈម កង្វល់ សំណូមពរ និងឱកាសវិនិយោគថ្មីៗ ក្រោយវិស័យទាំង២ ទទួលរងសម្ពាធពីវិបត្តិកូវីដ ជាង២ ឆ្នាំ។។ កិច្ចប្រជុំនេះ ធ្វើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ អ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ តំណាងសមាគមអ្នកសាងសង់នៅកម្ពុជា តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និង ក្រុមហ៊ុនអ្នកអភិវឌ្ឍជាច្រើន។ កិច្ចប្រជុំ បានប្រមូលធាតុចូលស្ដីបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជន ហើយត្រៀមនឹងដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលខាងមុខ។ ក្រៅពីនេះ កិច្ចប្រជុំក៏បានជួយគ្នារិះរកវិធីដើម្បីស្ដារ និងពង្រីកសក្ដានុពលវិនិយោគក្នុងវិស័យទាំង២ ខាងលើនេះ ឱ្យរឹងមាំឡើងវិញ ពិសេសក្រោយវិបត្តិកូវីដបញ្ចប់។
អានបន្ថែមសម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ៥១ តភ្ជាប់ផ្លូវជាតិលេខ៤ និងលេខ៥
ផ្លូវជាតិលេខ៥១ ដែលជាកំណាត់ផ្លូវសំខាន់តភ្ជាប់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ២៥ មីនា ២០២២ ក្រោមអធិបតីយភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ផ្លូវជាតិលេខ៥១ នេះ មានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ គម្រោងលើកកម្ពស់ផ្លូវនេះ ចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ ផ្លូវនេះ ត្រូវបានកសាងឡើងដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយចាប់ផ្ដើមពីមិថុនា ឆ្នាំ២០១៧ និងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩។
អានបន្ថែមអាជ្ញាធរខេត្តកណ្តាលពន្លឿនកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធស្រុកសំខាន់ៗ ៣
អាជ្ញាធរខេត្តកណ្តាល កំពុងជំរុញពន្លឿនការកែសម្រួលប្លង់មេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅស្រុកកោះធំ ស្រុកស្អាង និងស្រុកលើកដែក ឱ្យសម្រេចបានតាមផែនការ។ បើតាមកិច្ចប្រជុំតាមរយៈZoom Meeting កាលពីថ្ងៃទី២៤ ខែមីនា គោលបំណងនៃកែការសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកទាំង ៣ គឺដើម្បីបង្កើនសោភណភាព ពង្រឹងគុណភាពបច្ចេកទេស និងអភិវឌ្ឍឱ្យស្របតាមច្បាប់។ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា កិច្ចប្រជុំនេះជាប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។ «ក្រោយទទួលបានធាតុចូលគ្រប់គ្រាន់ យើងនឹងដាក់ជូនក្រសួងស្ថាប័នថ្នាក់ជាតិ ពិនិត្យ និងសម្រេចជាគោលការណ៍ លើប្លង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងស្រុកទាំង៣» ឯកឧត្តមបន្ដ។
អានបន្ថែមផ្លូវជាតិលេខ៥ សេរីសោភ័ណ- ប៉ោយប៉ែត ចុះកុងត្រាសាងសង់ហើយ គ្រោងបើកការដ្ឋានខែមេសា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាផ្ដល់ការងារដល់ក្រុមហ៊ុនជប៉ុន ២ ក្នុងការសាងសង់កំណាត់ផ្លូវជាតិលេខ៥ កំណាត់សេរីសោភ័ណ- ប៉ោយប៉ែត ដែលជាកញ្ចប់ទី ៤ នៃគម្រោងផ្លូវជាតិលេខ ៥ ទាំងមូល។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុន និងភាគីជប៉ុនដែលជាម្ចាស់ជំនួយ នៅថ្ងៃទី២៤ ខែមីនា។ ក្រោយចុះហត្ថលេខា ការដ្ឋានគម្រោងនឹងបើកជាផ្លូវការនៅពេល ១ ខែក្រោយ ខណៈក្រុមហ៊ុនដែលទទួលបានការងារគឺ ក្រុមហ៊ុន Construction Corporation No.1 and ក្រុមហ៊ុន Civil Engineering Construction Corporation No.6 ។ កំណាត់ផ្លូវ សេរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ៣៥គីឡូម៉ែត្រ ចំណាយពេលពេល ៣២ខែ និងប្រើប្រាស់ថវិកាប្រមាណ ៥២លានដុល្លារ។ គម្រោងនេះ ជាផ្នែកមួយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ប៉ោយប៉ែត តម្លៃសរុបប្រមាណ៥០០លានដុល្លារ ដែលជាកម្ចីសម្បទានរបស់ប្រទេសជប៉ុន។ ក្រៅពីនេះ ក្រសួងនឹងបើកដេញថ្លៃគម្រោងសាងសង់ស្ថានីយថ្លឹងរថយន្ត ៦ […]
អានបន្ថែមខ្សែកាបក្រោមសមុទ្រប្រវែងជិត ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ផ្ដើមសង់ហើយ
ខ្សែកាប្លិ៍អុបទិក្រោមបាតសមុទ្រប្រវែង ១៩ ២០០គីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ពីប្រទេសសិង្ហបុរី ភ្ជាប់ទៅប្រទេសបារាំង បានចាប់ផ្ដើមការសាងសង់ហើយ។ ខ្សែកាប្លិ៍អុបទិកនេះ ជាខ្សែកាប្លិ៍ភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ដ៏វែងមួយដែលមានឈ្មោះថា Southeast Asia–Middle East–Western Europe 6 (SEA-ME-WE 6)។ យោងតាមការចុះផ្សាយរបស់ Global Construction Review ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសមុទ្រនេះ មានសមត្ថភាពបញ្ជូនទិន្នន័យអ៊ិនធើណេត 100Tb/s ឬធៀបឱ្យងាយយល់គឺបញ្ជូនទិន្នន័យវិដេអូ HD ៤០ ០០០ វិដេអូ ក្នុងមួយវិនាទី។ ខ្សែកាប្លិ៍អុបទិកនេះ ត្រូវបានសាងសង់ចែកចេញជា ៣ផ្នែក ទី១ ខ្សែកាប្លិអុបទិកក្រោមបាទសមុទ្ររវាងសិង្ហបុរី និងអេហ្សីប ទី២ ខ្សែកាប្លិអុបទិកនៅលើដីនៅក្នុងប្រទេសអេហ្ស៊ីប និងទី៣ ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសមុទ្រពីអេហ្ស៊ីបដល់ទីក្រុង Marseilles នៃប្រទេសបារាំង។ តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅដើមឆ្នាំ២០២៥។ គម្រោងនេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន រួមមានក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស ឥណ្ឌា ម៉ាល់ឌីវ ជីប៊ូទី […]
អានបន្ថែមផ្លូវសំខាន់៥ខ្សែ នៅខេត្តកំពង់ស្ពឺ បើកការដ្ឋានស្ថាបនា ខណៈស្ពានបេតុងថ្មីមួយត្រៀមបញ្ចប់
ផ្លូវខេត្តសំខាន់ៗ ចំនួន៥គម្រោង ដែលមានប្រវែងសរុបជិត ២០គីឡូម៉ែត្រ នៅខេត្តកំពង់ស្ពឺ បានប្រកាសបើកការដ្ឋានស្ថាបនាជួសជុលជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែមីនា នេះ ខណៈស្ពានបេតុងថ្មី ១ ខ្សែក៏ត្រៀមបញ្ចប់ការសាងសង់នៅខែឧសភា ខាងមុខនេះផងដែរ។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានលើកឡើងក្នុងពិធីបើកការដ្ឋានគម្រោងថា ការស្ថាបនាផ្លូវទាំង ៥ នេះគឺ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់សេដ្ឋកិច្ច។ ផ្លូវទាំង ៥ គម្រោងនេះ រួមមាន ៖ ១ ផ្លូវខេត្តលេខ១៤៣ ជួសជុលដោយក្បាលដីល្បាយថ្ម ប្រវែង ៣ ៣០០ម ស្ថិតក្នុងស្រុកគងពិសី ។ ២ ផ្លូវខេត្តលេខ១៤៣ ក្រាលកៅស៊ូពីរជាន់ DBST ប្រវែង២ ៦០០ម (បន្តពីស្ពានល្បឿនលឿន) ក្នុងស្រុកសំរោងទង ។ ៣ ផ្លូវខេត្តលេខ១៤៤០ ក្រាលកៅស៊ូពីរជាន់ DBST ប្រវែង២៩០០ម ក្នុងស្រុកឧដុង្ត ។ ៤ ផ្លូវខេត្តលេខ១៤៤០ ក្រាលកៅស៊ូDBST […]
អានបន្ថែមផ្លូវល្បឿនលឿនតម្លៃ ៤,៤ ពាន់លានដុល្លារ នៅខេត្តដីសណ្ដរទន្លេមេគង្គ នឹងបើកការដ្ឋានខែវិច្ឋិកា
គម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៥៦គីឡូម៉ែត្រ ឆ្លងកាត់តាមខេត្ត ៥ នៃតំបន់ដីសណ្តរមេគង្គ ដែលជាបណ្ដុំសេដ្ឋកិច្ចផលិតស្រូវធំជាងនៅវៀតណាម នឹងត្រូវបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ខាងមុខ នេះហើយ។ ផ្លូវនេះនឹងភ្ជាប់ទីក្រុង Can Tho ទៅកាន់ទីក្រុង Ca Mau ដោយត្រូវចំណាយថវិកាប្រមាណ ៤,៤ប៊ីលានដុល្លារ។ យោងតាម Global Construction Review ចេញផ្សាយកាលពីសប្តាហ៍មុន ដំណាក់កាល១ នឹងត្រូវសាងសង់ផ្លូវល្បឿនលឿន ២គន្លង ហើយនឹងពង្រីកដល់ជា ៤គន្លង ក្នុងដំណាក់កាលទី២។ តាមផែនការ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥។ គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម មានគោលបំណងដើម្បីធ្វើឱ្យដីសណ្តរក្លាយទៅជា «មជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្មប្រកបដោយចីរភាព ថាមវន្ត និងមានប្រសិទ្ធភាពខ្ពស់ក្នុងតំបន់ និងពិភពលោក»។
អានបន្ថែមSamsung ចុះកុងត្រា ៩៤០លានដុល្លារ សង់រោងចក្រថាមពលឧស្ម័ន LNG នៅវៀតណាម
ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនវៀតណាម Lilama វិនិយោគរួមគ្នា ៩៤០ លានដុល្លារអាមេរិក សាងសង់ស្ថានីយថាមពលឧស្ម័នធម្មជាតិរាវ ឬ LNG នៅភាគខាងត្បូងនៃប្រទេសវៀតណាម។ បើយោងតាម GCR កិច្ចព្រមព្រៀងវិស្វកម្ម លទ្ធកម្ម និងសំណង់ ត្រូវបានចុះរួចរាល់កាលពីសប្តាហ៍មុន ដែលរួមមានការសាងសង់រោងចក្រថាមពល ៧៥០MW ចំនួន ២ កន្លែង នៅទីតាំងដែលមានស្រាប់ក្នុងខេត្ត Dong Nai។ រោងចក្រទាំង២ មានឈ្មោះថា Nhon Trach 3 និង Nhon Trach 4 ដែលនឹងត្រូវសាងសង់ក្នុង ៣៦ ខែ ហើយគ្រោងនឹងដំណើរការអំឡុងឆ្នាំ ២០២៤ ឬ ២០២៥។ រោងចក្រនេះ អាចនឹងក្លាយជាស្ថានីយថាមពលដើរដោយ LNG ដំបូងរបស់វៀតណាម បើគម្រោង មួយទៀតក្នុងខេត្ត Long An របស់ក្រុមហ៊ុន GS Energy និង VinaCapital […]
អានបន្ថែមសម្ដេច ហ៊ុន សែន បញ្ជាក់ពីមូលហេតុដែលជ្រើសរើសទីតាំងស្ពានផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ
សម្តចតេជោ ហ៊ុន សែន បានធានាថាស្ពានអរិយក្សត្រនឹងសង់ ១០០% ខណៈទីតាំងក៏ត្រូវបានជ្រើសរើសជាផ្លូវការរួចរាល់ហើយដែរ គឺផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ ដោយនឹងសាងសង់ជាស្ពានយោងកាប្លិ៍ខ្ពស់ គ្មានសសរ។ សម្ដេច ថ្លែងដូច្នេះ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ នៅថ្ងៃទី២៣ ខែមីនា ដោយប្រាប់ទៅប្រជាពលរដ្ឋថាសូមកុំបារម្ភ ព្រោះសម្ដេចនឹងពុះពារធ្វើយ៉ាងណាឱ្យស្ពាននេះក្លាយជាការពិត។ លើសពីនេះ សម្ដេចក៏បានបញ្ជាក់ពីមូលហេតុថាហេតុអ្វី សម្ដេចជ្រើសរើសទីតាំងផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ ក្នុងចំណោមជម្រើសជាច្រើន។ សម្ដេចថា៖ «យើងមាន ២ ជម្រើសធំៗ។ ទី១ គឺសង់ពីជ្រោយចង្វាទៅស្វាយជ្រុំ មានស្ពានតែ១ ទេ។ ប៉ុន្តែ បើធ្វើដូច្នេះ យើងនឹងស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារកាន់តែខ្លាំង ព្រោះគ្រប់គ្នាសម្រុកឆ្លងទៅទីនោះ។ ដូច្នេះយើង សម្រេចធ្វើស្ពាន ២ គឺចេញពីផ្សាររាត្រី ទៅជ្រោយចង្វារ ១ ហើយ១ ទៀត បន្ដពីជ្រោយចង្វារទៅអរិយក្សត្រ»។ «ធ្វើដូច្នេះ យើងនឹងជួយសម្រួលចរាចរស្ពានជ្រោយចង្វារបច្ចុប្បន្ន បានមួយកម្រិត ហើយទីក្រុងនឹងមានសោភណភាពជាងមុនទៀតផង»។ សម្ដេច ក៏បានបញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព។ សម្ដេចតេជោ ហ៊ុន សែន […]
អានបន្ថែមមណ្ឌលស្តារនីតិសម្បទាខ្នាតធំតម្លៃជាង ៧ លានដុល្លារ នៅខេត្តព្រះសីហនុ សម្ពោធជាផ្លូវការ
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនថ្មីមួយកន្លែង តម្លៃជាង៧ លានដុល្លារ។ មជ្ឈមណ្ឌលនេះបើកការដ្ឋានសាងសង់កាលពីឆ្នាំ ២០១៧ ហើយលាតសន្ធឹងលើផ្ទៃដីទំហំ ២០ហិកតា ក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ គម្រោង មានអាគារសរុបចំនួន ២១អាគារ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូចំនួន ៨ ខ្សែ ចំណតរថយន្ត ដាក់បង្គោលការពាររន្ទះ ធ្វើរបង រៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកកង្វក់ ការរៀបចំប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ តារាងបាល់បោះ បាល់ទាត់ និងតារាងបាល់ទះ ។ មជ្ឈមណ្ឌលនេះ សាងសង់ដោយប្រើប្រាស់ថវិកាជាតិ ថវិកាមូលនិធិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថវិកាសប្បុរសជន ថវិកាមូលនិធិសម្តេចក្រឡាហោម និងជំនួយពីរាជរដ្ឋាភិបាលថៃ និងវៀតណាម។
អានបន្ថែម