សម្ដេច ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកជាផ្លូវការ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ។ ពិធីបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ សាងសង់ដោយក្រុមហ៊ុន Kubota-Metawater Joint Venture ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារអាមេរិក ដោយគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គម្រោងក៏រួមមាន ការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប/ម៉ោង។ គម្រោងក៏មានការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) បឹងបម្រុងទុកប្រមាណ ១៩ហិកតា និងសំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ។ ជាក់ស្ដែង គម្រោងនេះបានបើកការដ្ឋានសាងសង់ជាបណ្ដើរៗតាំងពីខែមិថុនា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែទើបតែបើកជាផ្លូវការក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន […]

អាន​បន្ថែម

ស៊ីម៉ាក់ និងJICA សម្រេចលើគំនូសប្លង់សំណង់សារមន្ទីរមីន តែមិនសង់ជារាងគ្រាប់មីនទេ

មជ្ឈមណ្ឌលកំចាត់មីន និងក្រុមប្រឹក្សាយោបល់របស់ទីភ្នាក់ងារ JICA បានសម្រេចលើគំនូសប្លង់នៃការសាងសង់សារមន្ទីរមីន ក្នុងខេត្តសៀមរាប ប៉ុន្តែនឹងមិនកសាងជារូងរាងស្រដៀងនឹងគ្រាប់មីន ដូចការប្រកាសជាលើកដំបូងឡើយ។ ភាគីទាំង ២ បានចុះហត្ថលេខា លើគំនូសប្លង់នេះ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលជាការកែសម្រួលប្លង់ពីការសិក្សាបឋម។ (អានបន្ថែម) យោងតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលមីនកម្ពុជា គំនូសប្លង់សារមន្ទីរមីន មានរូបរាងជាគ្រាប់មីននៅខេត្តសៀមរាប នឹងមិនត្រូវបានសាងសង់ឡើយ ដោយប្តូរទៅជាអគារសារមន្ទីរមីនធម្មតាវិញ។ លើសពីនេះ ភាគីទាំង ២ ក៏បានចុះហត្ថលេខាលើការរៀបចំប្លង់សិក្សាបឋមលើការសាងសង់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនក្នុងខេត្តកំពង់ឆ្នាំងផងដែរ។

អាន​បន្ថែម

គម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តស្ដង់ដាតម្លៃ ៣២លានដុល្លារ ក្រោមជំនួយ ADB សម្រេច៧៥%

គម្រោងសាងសង់ និងកែលម្អប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៣២លានដុលា្លរ ក្នុងខេត្តកំពង់ចាម សម្រេចការសាងសង់បាន ៧៥% ហើយ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំអង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃគម្រោង កាលពីថ្ងៃទី១៩ កុម្ភៈ កន្លងទៅ។ គម្រោងនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្រពដល់ខេត្ត ២ គឺស្រុកស្រីសន្ធរ នៃខេត្តកំពង់ចាម ( ៦ឃុំ ឬ២១ភូមិ) និងស្រុកខ្សាច់កណ្តាល នៃខេត្តកណ្ដាល (២ឃុំ ឬ ៥ភូមិ)។ គម្រោង រួមមានប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ខ្សែ មានប្រវែងសរុបប្រមាណ ១០៥ គីឡូម៉ែត្រ ក៏ដូចជាស្ថានីយបូមទឹកទំនើបពីទន្លេមេគង្គរង ដែលអាចស្រោចស្រពលើផ្ទៃដីរដូវវស្សា ប្រមាណ ៨០០០ហិកតា និងរដូវប្រាំងប្រមាណ ៨០០០ហិកតា។ សូមបញ្ជាក់ថា គម្រោងសាងសង់ធារាសាស្ត្រនេះ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដែលការដ្ឋានចាប់ផ្ដើមកាលពីថ្ងៃទី ២៣ ខែឧសភា […]

អាន​បន្ថែម

រដ្ឋបាលខេត្តកណ្តាលសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងស្រុកល្វាឯម

រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើនស្ថិតនៅស្រុកល្វាឯម។ ពិធីសម្ពោធធ្វើឡើង កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ សមិទ្ធផលនានាដែលត្រូវសម្ពោធទាំងនេះ រួមមាន៖ -សួនច្បារ ទំហំ ២០ម៉ែត្រ x ៣៥ ម៉ែត្រ -តារាងបាល់ទាត់ ទំហំ ៧៥ម៉ែត្រ x ៥០ម៉ែត្រ -ស្ពាន ២កន្លែង ប្រវែង ៧៦ម៉ែត្រ x ៨ម៉ែត្រ រួមមានស្ពានព្រែកពោធិ៍ និងស្ពានតាព្រហ្ម ដោយមានអ៊ុតកៅស៊ូ AC ពីលើ។ គួរបញ្ជាក់ថា សមិទ្ធផលទាំងនេះ ស្ថិតនៅភូមិវាលធំ និងភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង និងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

អាន​បន្ថែម

HLH Group បើកសម្ពោធមជ្ឈមណ្ឌលកសិកម្មទំហំ១ម៉ឺន ហិកតា នៅកំពង់ស្ពឺជាផ្លូវការ

ក្រុមហ៊ុន HLH Group បានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) ខ្នាតយក្ស លើផ្ទៃដីប្រមាណ ១០ ០០០ ហិកតា នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺជាផ្លូវការ ព្រមទាំងចុះ MOU ជាមួយសហព័ន្ធផលិតកម្មសិង្ហបុរី  ដើម្បីនាំយកវិនិយោគិនបន្ថែមមកកាន់ប្រទេសកម្ពុជា។ កម្មវិធីបើកសម្ពោធនេះត្រូវបានចូលរួមពីដោយ ឯកឧត្តម Koh Zhongwei អនុប្រធានបេសកកម្ម និងទីប្រឹក្សារបស់សិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន HLH Group លោក Johnny Ong ។ ការចុះ MOU រវាង HLH Group និងសហព័ន្ធផលិតកម្មសិង្ហបុរី  នឹងអនុញ្ញាតឱ្យ HLH ចូលទៅក្នុងបណ្តាញរបស់សមាជិកសាជីវកម្មប្រមាណ ៥០០០ ក្រុមហ៊ុន ហើយទាក់ទាញ់ពួកគេឱ្យមកវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី ជាទីតាំងសក្ដានុពលសម្រាប់ការវិនិយោគបង្កើតរោងចក្រ ឬឃ្លាំងគ្រប់ប្រភេទ ព្រោះទីតាំងស្ថិតនៅចន្លោះទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ និង ផ្លូវជាតិលេខ 3, 4, 41, 44 និង 51។ […]

អាន​បន្ថែម

សាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឱ្យដំណើរការបណ្តោះឣាសន្ន ចាប់ពីថ្ងៃទី២១កុម្ភៈ នេះ

សាលារាជធានីភ្នំពេញ បានប្រកាសថា នឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃ១៨ ខែកុម្ភ: សាឡាងនេះ នឹងចម្លងកោះពេជ្រ និងកោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ។ សាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៧ យប់ ជារៀងរាល់ថ្ងៃ។ ការសម្រេចដាក់ឱ្យដំណើរការសាឡាងចម្លងកោះពេជ្រ-កោះនរា គឺដើម្បីកាត់បន្ថយការធ្វើដំណើរឆ្លងស្ពានព្រះមុន្នីវង្សដែលកកស្ទះខ្លះ ខណៈស្ពានកោះពេជ្រ-កោះនរាកំពុងតែដំណើរការសាងសង់នៅឡើយ៕

អាន​បន្ថែម

សាលាក្រុងដាក់ចេញផែនទីចង្អុលផ្លូវ ៥ ចំណុច ដើម្បីប្ដូរទីក្រុងភ្នំពេញជា Smart City

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ ចំនុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City នៅពេលអនាគតដ៏ខ្លី។ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញផែនទីបង្ហាញផ្លូវក្នុងវេទិកាសាធារណៈ និងឯកជនលើកទី៣ ស្តីពី “ការអភិវឌ្ឍន៍ទីក្រុងកម្ពុជា-ជប៉ុន” ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ។ យុទ្ធសាស្ត្រទី ៥ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល។ សសរស្ដម្ភទី ១ គឺការគ្រប់គ្រងការប្រើប្រាស់ដីធ្លី។ រដ្ឋបាលរាជធានីភ្នំពេញកំពុងត្រៀមប្រើប្រាស់បច្ចេកវិទ្យា One Global Digital Mapping Platform ដែលអាចឱ្យមន្រ្តី ឬភាគីពាក់ព័ន្ធទាញយកទិន្នន័យផែនទីប្រើប្រាស់ដីក្នុងក្រុងបានដោយពិតៗជាក់ស្តែង ឬហៅថា Real Time ។ គម្រោងចំនួន ៣ កំពុងត្រូវបានស្នើឡើង ដូចជា គម្រោង One Map គម្រោង 3D Integrated City […]

អាន​បន្ថែម

ជប៉ុនគ្រោងធ្វើទំនើបកម្មសេវាដឹកជញ្ជូនសាធារណៈនៅសៀមរាបដោយប្រើបច្ចេកវិទ្យាថ្មីហៅថា MaaS

រដ្ឋបាលសាលាខេត្តសៀមរាប និងប្រធានក្រុម Nippon Koei បានពិភាក្សាគ្នាត្រៀមអនុវត្តការងាររួមគ្នា ៣ ចំណុចធំៗ ពាក់ព័ន្ធការអភិវឌ្ឍទីក្រុងឆ្លាតវៃ ឬ Smart City នៅក្រុងសៀមរាប។ កិច្ចពិភាក្សា ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការដឹកនាំ ដោយលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ជាមួយនឹងលោក Yoshikazu UBUKATA ប្រធានក្រុម Nippon Koei សម្រាប់ MaaS Digital Platform។ កិច្ចពិភាក្សា ផ្ដោតលើការងារ ៣ ចំណុចរួមមាន៖ ១) ការត្រៀមអនុវត្គគម្រោង MaaS ដែលជាគម្រោងតភ្ជាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ ជាមួយនឹងបច្ចេកវិទ្យាឌីជីថល។ គម្រោងនេះនឹងជួយឱ្យប្រជាជនអាចប្រើប្រាស់ទូរសព្ទដៃ ដើម្បីបញ្ជា ប្រើប្រាស់ និងទូទាត់សេវាមធ្យោបាយដឹកជញ្ជូនសាធារណៈបាន។ ២) ពិភាក្សាពីលទ្ធផលនៃការសិក្សាលទ្ធភាពគម្រោងលម្អិត ឬ PoC ៣) យុទ្ធសាស្រ្តសម្រាប់ពេលអនាគត ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Toyota Tusho និងក្រុមហ៊ុនជប៉ុន […]

អាន​បន្ថែម

ADB គ្រោងជួយសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយនៅខេត្តព្រះសីហនុ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងជួយកម្ពុជាអនុវត្តគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដោយគ្រោងនឹងសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយកន្លែងនៅខេត្តព្រះសីហនុ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកុម្ភៈ គម្រោងនេះ ធ្វើឡើងដើម្បីលើកកម្ពស់ផលនេសាទសមុទ្រ ពង្រឹងការគ្រប់គ្រងសំណល់ និងការបន្ថយផលប៉ះពាល់ធម្មជាតិក្នុងអាជីវកម្មនេសាទ។ គម្រោងនេះរួមមាន ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយឆ្នេរ ការផ្តល់ឥណទាន និងការបង្កើតប្រភពហិរញ្ញទានគាំទ្រអាជីវកម្មតាមតំបន់ឆ្នេរ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រលើគម្រោង ហើយបានលើកជាយោបលជូន ADB ឱ្យពិចារណា ២ ទីតាំង សម្រាប់ការសាងសង់ផែមួយនេះ។ ទី១ គឺនៅស្រុកស្ទឹងហាវ ព្រោះមានប្រជានេសាទច្រើន និងទី២ គឺតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ព្រោះទីនោះមានការប្រមូលផ្តុំផលនេសាទ។ ឯកឧត្តមអភិបាល ក៏បានស្នើឱ្យ ADB ជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញផងដែរ។

អាន​បន្ថែម

ភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ ស្វាគមន៍គម្រោងអភិវឌ្ឍធំៗ ៦ គម្រោង តម្លៃជិត ៦៧លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៦,៩លានដុល្លារ ដើម្បីបង្កើតផ្សារទំនើប ១ កន្លែង និងរោងចក្រ ៦ កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង២ រួមមាន៖ ១- MEKO INTELLIGENT (CAMBODIA) CO., LTD បោះទុនវិនិយោគ ៣២លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ២. KHALANDALE CO., LTD: បោះទុនវិនិយោគ ១០លានដុល្លារបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៣- K (CAMBODIA) CO., LTD បោះទុន ៧,៣លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ […]

អាន​បន្ថែម