ព័ត៌មានសំណង់
មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ សាងសង់សម្រេចបានជិត១២% ហើយ
ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន១១,៨៨% ហើយ បើគិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិចតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់២ជាន់។ មន្ទីរពេទ្យនេះអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់បម្រើឱ្យការព្យាបាល។ មន្ទីរពេទ្យដ៏ធំនេះ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យនឹងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕
អានបន្ថែមគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នឹងត្រូវបញ្ចប់យឺតជាងផែនការ ១ ឆ្នាំ
ក្រុមហ៊ុនសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បានស្នើសុំបញ្ចប់ការសាងសង់យឺតជាងផែនការ ១ ឆ្នាំ ដោយសារបញ្ហារដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងនេះមិនទាន់រួចរាល់។ តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២២ ប៉ុន្តែក្រោយការពន្យារ១ឆ្នាំ នេះ គម្រោងអាចនឹងបញ្ចប់ក្នុងអំឡុងខែកញ្ញា ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី៩ ខែកុម្ភៈ។ ឯកឧត្តម ថ្លែងថា៖ «ក្រុមហ៊ុនសាងសង់បានស្នើសុំឱ្យពន្យារពេលសាងសង់ ១ ឆ្នាំដោយសារការយឺតយ៉ាវក្នុងការដោះស្រាយផលប៉ះពាល់។ តាមលក្ខណៈបច្ចេកទេស យើងត្រូវតែអនុញ្ញាតពន្យារពេលនេះ»។ យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៦៦% គិតត្រឹមខែមករា ឆ្នាំ២០២២។
អានបន្ថែមគម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំ សិក្សាចប់ ក្រសួងកំពុងជ្រើសរើសប្លង់ ១ ចេញពីជម្រើស ៣
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជ្រើសរើសប្លង់ ១ ចេញពីប្លង់សាងសង់ស្ពានស្វាយជ្រុំចំនួន ៣ ដែលក្រុមការងារប្រទេសកូរ៉េខាងត្បូងទើបតែបញ្ចប់ការគូសប្លង់ និងដាក់ជូនក្រសួងដើម្បីពិនិត្យ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៩ កុម្ភៈថា ភាគីកូរ៉េខាងត្បូង បានផ្តល់នូវប្លង់ស្ពានស្វាយជ្រុំចំនួន ៣ ខុសគ្នា ហើយក៏មានតម្លៃខុសៗគ្នាផងដែរ។ ឯកឧត្តម ថា៖ «ក្រសួងកំពុងរើសម៉ូតស្ពានប្រភេទណា ដែលល្អ ចំណេញ និងសាកសម្យនឹងស្ថានភាពក្រុងភ្នំពេញ»។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់លម្អិតពីលក្ខណៈ និងតម្លៃនៃស្ពានទាំង ៣ ប្រភេទនេះទេ។ គួរបញ្ជាក់ថា កាលពីខែមករា ឯកឧត្តម ធ្លាប់ឱ្យដឹងថា ស្ពានមានជម្រើស ២ ទីតាំង ។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន ២។ (អានបន្ថែម)
អានបន្ថែមកម្ពុជាស្នើសុំថវិកាបន្ទាន់ពីប្រទេសចិន មកសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែក្រោម
រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំហិរញ្ញប្បទានសម្បទានទៅប្រទេសចិន សម្រាប់គម្រោងកសាងស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រា ភាគខាងត្បូងរាជធានីភ្នំពេញ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ៩ កុម្ភៈនេះ ថា ក្រសួងបានផ្ញើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំថវិកាបន្ទាន់ពីប្រទេសចិនរួចហើយ ដើម្បីយកកសាងស្ពាននេះហើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ »យើងបានបញ្ជូនឯកសារទៅហើយ គម្រោងនេះនឹងជាគម្រោងអទិភាពក្នុងឆ្នាំ២០២២»។ គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) នេះរួចហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។ (អានបន្ថែម)
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅខែ កក្កដា លឿនជាងផែនការ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងឱ្យដាក់ប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលលឿនជាងផែនការម្ដងទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការបណ្តោះអាសន្នផ្លូវនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ នៅថ្ងៃទី៩ ខែកុម្ភៈ។ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់បាន៨១% ហើយ។ ជាក់ស្ដែង តាមផែនការដំបូងបង្អស់ ផ្លូវនេះ នឹងត្រូវសង់រួចរាល់នៅខែមីនា ឆ្នាំ ២០២៣ ឯណោះ តែក្រោយមកពន្លឿនមកខែកញ្ញា ២០២២ ហើយពេលនេះ ពន្លឿនមកខែ កក្កដា។ (អានបន្ថែម) ក្រោយបើកឱ្យប្រើប្រាស់សាកល្បង ក្រសួងនឹងស្នើទៅក្រុមហ៊ុន ឱ្យមិនទាន់គិតថ្លៃសេវាទេ ក្នុងដំណាក់ដំបូង ដោយនឹងស្នើឱ្យយកថ្លៃទាបក្នុងជំហានបន្ទាប់។ គួរបញ្ជាក់ថា គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ […]
អានបន្ថែមអន្តរក្រសួង សម្រេចការងារ ១០ចំនុចធំៗ លើគម្រោងសាងសង់ផ្លូវពីបាត់ដំបង-ខេត្តសៀមរាប
គម្រោងសាងសង់ផ្លូវជាតិ ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន បាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប ដែលមានប្រវែងជាង ៧២គីឡូម៉ែត្រ ត្រូវបានអន្ដរក្រសួងបើកកិច្ចប្រជុំពិនិត្យលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមជាផ្លូវការហើយ កាលពី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការរបស់ក្រសួងបរិស្ថាន។ ជាលទ្ធផលនៃ អន្តរក្រសួងបានសម្រេចលើ ១០ ចំនុច ដូចខាងក្រោម៖ ១.អង្គប្រជុំគាំទ្រលើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ប្រវែង ជាង៧២គីឡូម៉ែត្រនេះ ២.គម្រោងត្រូវមានផែនការការងារច្បាស់លាស់ និងត្រូវសហការល្អជាមួយអាជ្ញាធ និងប្រជាសហគមន៍មូលដ្ឋាន លើការដោះស្រាយផលប៉ះពាល់ និងត្រូវទទួលខុសត្រូវលើសំណងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិសាធារណៈ និងឯកជន ៣. ម្ចាស់គម្រោងត្រូវដាក់ស្លាកសញ្ញាសម្គាល់នានាសម្រាប់ផ្តល់ដំណឹងជូនប្រជាពលរដ្ឋដែលធ្វើចរាចរ ៤.ម្ចាស់គម្រោងត្រូវគិតគូរអំពីការពារសុខភាព និងសុវត្ថិភាពកម្មករក្នុងគម្រោង ៥. ម្ចាស់គម្រោងត្រូវគ្រប់គ្រងអាចម៍ដីស្រទាប់លើកម្ទេចកម្ទីថ្ម និងសំណល់ភក់ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។ លើសពីនេះ ត្រូវមានទំនប់ និងប្រឡាយទឹកព័ទ្ធជុំវិញការដ្ឋានការពារលេចជ្រាបទឹក ឬសំណល់រាវចេញពីតំបន់គម្រោង និងកែច្នៃដោយធ្វើការចម្រោះដើម្បីយកទឹកទៅប្រើប្រាស់ឡើងវិញ ៦. ម្ចាស់គម្រោងត្រូវចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវដែលបង្កឡើងដោយសកម្មភាពរបស់គម្រោង ជាពិសេសគ្រប់គ្រងការបំពុលខ្យល់ សំឡេង និងរំញ័រ តាមស្តង់ដារក្រសួងបរិស្ថាន និងណែនាំពីមន្រ្តីជំនាញបច្ចេកទេស […]
អានបន្ថែមអាជ្ញាធរខេត្តកំពង់ចាម គ្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេ ឱ្យក្លាយជាតំបន់ទេសចរណ៍ខ្នាតធំ
អាជ្ញាធរខេត្តកំពង់ចាម បានបង្ហាញគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេក្នុងទីរួមខេត្តកំពង់ចាម ដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី៨ ខែកុម្ភៈ រវាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងដៃគូរអភិវឌ្ឍន៍។ តាមគម្រោងប្លង់ គម្រោងនឹងរួមមាន កន្លែងអាហារដ្ឋានលើទឹក បឹងហ្គាឡូ និងអាហារដ្ឋាន សម្រាប់ភ្ញៀវជួលស្នាក់នៅ ក្លឹបហាត់ប្រាណ ផាប់ សួនច្បារ សួនបន្លែ កន្លែងថតរូប កន្លែងជិះឡានបុកគ្នា កន្លែងភិចនិច និងកញ្ចុះអង្គុយលេង ផ្សារអាហារ និង ក្លឹបរាំកំសាន្តជាដើម។ បន្ទាប់ពីបានពិភាក្សាជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគទាក់ទិនទៅនឹងគម្រោងប្លង់ខាងលើនេះ ឯកឧត្តម អ៊ុន ចាន់ដា អ៊ុន ចាន់ បានសម្រេចឱ្យម្ចាស់វិនិយោគធ្វើការកែប្រែប្លង់ខ្លះ ហើយនឹងលើកយកមកពិភាក្សាម្ដងទៀត នៅពេលក្រោយ។
អានបន្ថែមឆ្នាំ ២០២១ រោងចក្របើកថ្មីមាន ១៦៣ ខណៈបិទទ្វារ១៤៨ សឱ្យឃើញថានៅមានកំណើនវិជ្ជមាន
ទោះបីជារងវិបត្តិកូវីដ១៩ ក្ដី ក្នុងឆ្នាំ ២០២១ នេះ មានរោងចក្រឧស្សាហកម្មថ្មី សរុបចំនួន ១៦៣កន្លែង បានបើកដំណើរការ ដែលនេះបានឆ្លុះបញ្ជាំងពីជំនឿទុកចិត្តរបស់វិនិយោគិនលើសេដ្ឋកិច្ចកម្ពុជា។ យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ គិតត្រឹមឆ្នាំ២០២១ រោងចក្រឧស្សាហកម្មសរុបនៅកម្ពុជា មានចំនួន ១ ៨៧៩រោងចក្រ។ រោងចក្រចុះបញ្ជីទាំងអស់នេះ បង្កើតការងារប្រមាណជាង ៩៨ម៉ឺន កន្លែងដល់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ របាយការណ៍ដដែល ក៏បង្ហាញថាចំនួនរោងចក្របិទទ្វារក្នុងឆ្នាំ២០២១ ក៏មានដល់ទៅចំនួន ១៤៨ កន្លែង ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានមានប្រសាសន៍នៅថ្ងៃទី ៨ខែកុម្ភៈ ថា ទោះបីកម្ពុជាទទួលផលប៉ះពាល់ដោយជំងឺកូវីដ១៩ កម្ពុជានៅតែឃើញមានចំនួនរោងចក្រឧស្សាហកម្មបើកថ្មី ដែលបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនមកលើប្រទេសកម្ពុជា ជាពិសេសការគ្រប់គ្រងបានយ៉ាងល្អលើការរីករាលដាលជំងឺកូវីដ១៩។ រូបភាពដោយ៖ Southest Asia Globe
អានបន្ថែមរដ្ឋាភិបាលអូស្ដ្រាលីទំលាក់លុយ ៣០០ លានដុល្លារ សម្រាប់ផ្ដល់ឱ្យការអភិវឌ្ឍសំណង់បៃតង
ប្រទេសអូស្ត្រាលី សម្រេចត្រៀមលុយ ៣០០ លានដុល្លារ អូស្ដ្រាលី សម្រាប់ផ្ដល់ជាហិរញ្ញប្បទានអ្នកអភិវឌ្ឍដែលសាងសង់គម្រោងសំណង់បៃតង ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ យោងតាមសារព័ត៌មាន GCR គម្រោងនេះធ្វើឡើង ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ឈើ ក្នុងសំណង់ធំៗ ជំនួសឱ្យដែក និងបេតុង ។ ប្រភពនៃមូលនិធិ គឺចេញពីសាជីវកម្មវិនិយោគហិរញ្ញវត្ថុស្អាត (CEFC) ដោយភាគីពាក់ព័ន្ធទាំងអស់គ្រប់វិស័យដូចជា ពាណិជ្ជកម្ម លក់រាយ ឧស្សាហកម្ម និងលំនៅដ្ឋាន ជាដើម ត្រូវបានជំរុញស្នើសុំហិរញ្ញប្បទាននេះ។ CEFC បានគណនាថា ការប្រើប្រាស់ឈើ អាចកាត់បន្ថយកាបូន ដល់ទៅ ៧៥% បើប្រៀបធៀបទៅនឹងការប្រើប្រាស់ដែក និងបេតុងធម្មតា។
អានបន្ថែមគម្រោងទីក្រុងឆ្លាតវៃ ៦០០ពាន់លានដុល្លារ នៅកោះកុង មិនទាន់មានការដឹងលឺពីរដ្ឋបាលខេត្តទេ
ក្រុមហ៊ុន Bilderberg Investment Groupកាលពីថ្មីៗនេះ ប្រកាសថា ខ្លួនគ្រោងនឹងវិនិយោគ ៦០០ពាន់លានដុល្លារ ដើម្បីបង្កើតទីក្រុងឆ្លាតវៃលើដី ១២ ម៉ឺនហិកតា នៅខេត្តកោះកុង ប៉ុន្តែអាជ្ញាធរខេត្ត បញ្ជាក់ថា មិនទាន់ទទួលព័ត៌មានពីក្រុមហ៊ុនទាក់ទងនឹងគម្រោងវិនិយោគនេះ នៅឡើយទេ។ ក្រុមហ៊ុនបានប្រកាសគម្រោងនេះទៅកាន់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុន ដែលឱ្យឈ្មោះគម្រោងនេះ ថា «អនាគត» ឬ AHNAKOT ដែលជាគម្រោងអភិវឌ្ឍចម្រុះខ្នាតយក្ស។ យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មាន ក្រុមហ៊ុនមិនបានបញ្ជាក់ពីទីតាំងវិនិយោគ វិញ្ញាបនបត្រវិនិយោគ ឬកាលបរិច្ឆេទវិនិយោគនោះទេ។ ជុំវិញការប្រកាសនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងកាលពីថ្ងៃទី៨ កុម្ភៈនេះ ថា រដ្ឋបាលខេត្តមិនទាន់ទទួលបានព័ត៌មានណាមួយពីខាងក្រុមហ៊ុននេះទេ។ បើតាមការឯកសាររបស់ក្រុមហ៊ុន ទឹកប្រាក់វិនិយោគ ៦០០ពាន់លានដុល្លារនេះ គឺច្រើនស្ទើមិនគួរឱ្យជឿ ឬស្មើនឹងជិត ២៤ ដងនៃទំហំសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ ដែលមានត្រឹមជាង ២៥ពាន់លានដុល្លារប៉ុណ្ណោះ។
អានបន្ថែម