ព័ត៌មានសំណង់
មណ្ឌលសុខភាពថ្មីនៅស្រុកកោះធំ តម្លៃជិត ២០ម៉ឺនដុល្លារ បើកសម្ពោធជាផ្លូវការហើយ
អគារមណ្ឌលសុខភាពពោធិ៍រាម្មា នៅឃុំព្រែកស្ដី ស្រុកកោះធំ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា មណ្ឌលសុខភាពនេះ សាងសង់ឡើង ដើម្បីបងប្អូន ពលរដ្ឋអាចស្វែងរកនិងទទួលបានកន្លែងព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយជម្រើសសម្បូរបែប ក្រោមថវិកាទទួលបានពីសប្បុរសជនក្រៅប្រទេស និងវិភាគទានពីថ្នាក់ជាតិ។ សូមបញ្ជាក់ថា គម្រោងសាងសង់មណ្ឌលសុខភាពនេះ បានចំណាយថវិកាសរុបប្រមាណ ១៦៥ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិការបស់ក្រុមការងារថ្នាក់ជាតិមាន ១២៥ ០០០ ដុល្លារអាមេរិក និងថវិកាសប្បុរសជនក្រៅប្រទេសចំនួន ៤០ ០០០ដុល្លាអាមេរិក។ គួរបញ្ជាក់ថា ស្រុកកោះធំ ក៏នឹងមានមន្ទីរពេទ្រខ្នាតធំស្ដង់ដាមួយទៀត នៅខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ គម្រោងសាងសង់អគារមន្ទីរពេទ្យ តេជោសែន កោះធំ តម្លៃប្រមាណ១០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែមករា កន្លងទៅ។ (អានបន្ថែម) គម្រោងនេះរួមមាន ការសាងសង់អគារថ្មីចំនួន៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ ជាន់។
អានបន្ថែមអគារដ្ឋបាលក្រុងបូកគោនឹងត្រូវសាងសង់ ២ ទីតាំង ដើម្បីបង្កភាពងាយស្រួលប្រជាពលរដ្ឋ
រដ្ឋបាលក្រុងបូកគោ នឹងមានអគាររដ្ឋបាលថ្មី១ កន្លែងទៀត បន្ថែមលើកន្លែងមានស្រាប់ ពោលគឺសរុបទាំងអស់ ២ ទីតាំង ដើម្បីបង្ខិតការផ្តល់សេវាសាធារណៈ ឱ្យជិតប្រជាពលរដ្ឋ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំមន្រ្តីចុះត្រួតពិនិត្យ ទីតាំងសង់អគាររដ្ឋបាលទាំង ២ នេះ កាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅ។ សម្តេច ស ខេង បានមានប្រសាសន៍ថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋាភិបាលបានសម្រេចរៀបចំទីតាំងអគាររដ្ឋបាលក្រុងបូកគោជា ២កន្លែង គឺទី ១នៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងទី ២ នៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ ។ សម្តេច បន្ដថា ភូមិសាស្ត្រក្រុងបូកគោបច្ចុប្បន្នមានធំទូលាយ នៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោដែលកំពុងមានការអភិវឌ្ឍ។
អានបន្ថែមផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ស្ពានព្រែករូងទី១ នឹងត្រូវបើកការដ្ឋានពង្រីកឆាប់ៗ
រដ្ឋបាលស្រុកខ្សាច់កណ្តាល នឹងបើកដ្ឋានការដ្ឋានពង្រីកផ្លូវជាតិលេខ៨ ក្នុងពេលឆាប់ៗនេះ ចាប់ពីចំណុចរង្វង់មូលព្រែកតាមាក់ ដល់ស្ពានព្រែករូងទី១ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ០៧ ខែកុម្ភៈ ការឈូសឆាយពង្រីកផ្លូវនេះ ធ្វើឡើងដើម្បីកែលម្អសោភណភាព សណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ រដ្ឋបាលក៏បានបញ្ជាឱ្យម្ចាស់សំណង់សងខាងផ្លូវដែលរំលោភលើដីចំណីផ្លូវនេះ ត្រូវរុះរើជាបន្ទាន់ ក្នុងរយៈពេល១៥ ថ្ងៃចាប់ថ្ងៃជូនដំណឹងនេះ ដោយរក្សាគម្លាតចម្ងាយពីអ័ក្ស១៣ ម៉ែត្រសងខាង ឬស្មើនឹង២៦ ម៉ែត្រ សម្រាប់ការពង្រីកជំហានទី១។ ដោយឡែក សម្រាប់ការពង្រីកជំហានបន្តបន្ទាប់ ម្ចាស់សំណង់ត្រូវរក្សាគម្លាតចម្ងាយអ័ក្ស៣០ ម៉ែត្រ សងខាង ឬស្មើនឹង៦០ ម៉ែត្រ។ បើម្ចាស់សំណង់មិនសហការទេ រដ្ឋបាននឹងចាត់វិធានការតាមច្បាប់ និងកសាងសំណុំរឿងទៅតុលាការ។
អានបន្ថែមមន្ទីរពេទ្យធំៗ ២ សង់ក្រោមជំនួយចិនជាង ១៣០លានដុល្លារ នឹងសម្ពោធឱ្យប្រើប្រាស់ខែមីនា
មន្ទីរពេទ្យធំៗចំនួន ២ រួមមាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលសាងសង់ឡើងក្រោមជំនួយរបស់ចិនតម្លៃសរុបប្រមាណ ១៣០លានដុល្លារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមីនា ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹង កាលពីព្រឹកថ្ងៃចន្ទ នេះថា ៖ «មន្ទីរពេទ្យធំៗចំនួន ២ ទៀត នៅត្រូវសម្ពោធនៅពេលខាងមុខ មន្ទីរពេទ្យមួយនៅត្បូងឃ្មុំ ដែលត្រូវនឹងសម្ពោធនៅថ្ងៃទី៧ ខែមីនា និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលនឹងត្រូវសម្ពោធនៅថ្ងៃទី២៨ ខែមីនា»។ អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីខែតុលា ឆ្នាំ ២០១៨ លើផ្ទៃដីទំហំ១៣ ៧៤០ម៉ែត្រការ៉េ និងចំណាយថវិកាប្រមាណ ៨០លានដុល្លារអាមេរិក។ (អានបន្ថែម) ដោយឡែក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃជាង ៥០ លានដុល្លារ បានបើកការដ្ឋានសាងសង់នៅខែ មីនា ឆ្នាំ ២០១៩ និងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ […]
អានបន្ថែមផ្លូវថ្មី១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំបូកគោ សាងសង់សម្រេចបានជាង ១០% ហើយ
គិតមកដល់ពេលនេះ គម្រោងស្ថាបនាផ្លូវថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ភ្នំបូកគោ សម្រេចបាន ៦,៥ គីឡូម៉ែត្រ ឬ ១០% ហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅ ។ ឯកឧត្តម បានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមការងារបានឈូសឆាយដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង នឹងសង់ផ្លូវបាន ៦,៥គីឡូម៉ែត្រហើយ ខណៈគម្រោងទាំងមូលមានប្រវែងសរុប៦១គីឡូម៉ែត្រ។ ឯកឧត្តម បន្ដថា៖ «មុខព្រួញអ្នកឧកញ៉ាសុខ គង់ គឺធើ្វពីខ្នងភ្នំចុះក្រោម។ ឯឧកញ៉ាម៉ុង ឬទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ ទៅតភ្ជាប់គ្នា»។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឧកញ៉ា២រូប គឺអ្នកឧកញ៉ាសុខ គង់ និងឧកញ៉ាម៉ុង ឬទ្ធី បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវខាងលើនេះ។ (អានបន្ថែម)
អានបន្ថែមគម្រោងសាងសង់ ពង្រីក និងកែលម្អផ្លូវជាតិលេខ ៧ ក្រចេះ-ព្រំដែនឡាវ គ្រោងនឹងចាប់ផ្ដើមឆាប់ៗ
គម្រោងសាងសង់ ពង្រីក និងកែលម្អ កំណាត់ផ្លូវជាតិលេខ៧ ពីភូមិរមាតនៃខេត្តក្រចេះ ទៅដល់ព្រំដែនឡាវ ប្រវែង៩៦គម នឹងត្រូវធ្វើឡើងឆាប់ៗ ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ដែលជាជំនួយបន្ដពីផ្លូវក្រុងក្រចេះ-រមាត ដែលទើបតែបើកសម្ពោធជាផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្រុងក្រចេះ-រមាត កាលពីថ្ងៃទី៧ ខែកុម្ភៈនេះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «មិត្តចិន មានកាតព្វកិច្ច ២ បន្ថែមទៀត។ កាពត្វកិច្ចទី១ គឺត្រូវតភ្ជាប់ផ្លូវជាតិលេខ៧ ទៅព្រំដែនឡាវ ដែលទាំងពង្រីក និងពង្រីងគុណភាព»។ កាពត្វកិច្ចទី ២ គឺសាងសង់ស្ពានឆ្លងទន្លេមេគង្គ ភ្ជាប់ខេត្តក្រចេះទៅកំពង់ធំ ដែលការដ្ឋានគ្រោងនឹងបើកនៅឆ្នាំ ២០២៣ ខាងមុខនេះ។ ផ្លូវជាតិលេខ៧ នេះ ត្រូវបានកសាង និងដាក់ឱ្យប្រើប្រាស់ ប៉ុន្តែរងការខូចខាតដោយអន្លើៗ ដែលតម្រូវឱ្យការពង្រីងគុណភាពផ្លូវឡើងវិញ។ បើតាមសម្តេចតេជោ ថវិកាសម្រាប់គម្រោងពង្រីងគុណភាព និងពង្រីកផ្លូវជាតិលេខ៧ដល់ព្រំដែនប្រទេសឡាវ គឺរដ្ឋាភិបាលចិនបានសម្រេចផ្តល់ជូនរួចហើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនសាងសង់ចិនសៀងហៃ (SCG) នឹងទទួលបន្ទុកសាងសង់ផ្លូវនេះ។ តាមផែកនារ […]
អានបន្ថែមសម្ដេចហ៊ុន សែន៖ ស្ពានក្រចេះ-កំពង់ធំ នឹងបើកការដ្ឋានឆ្នាំ២០២៣ ព្រមសង់ផ្លូវថ្មីដល់កំពង់ថ្ម
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ គ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ នៅក្រោមកម្ចីសម្បទានរបស់ប្រទេសចិន ព្រមនឹងផ្លូវថ្មី១ ខ្សែកាត់ដល់កំពង់ថ្ម។ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីកាលបរិច្ឆេទបើកការដ្ឋានស្ពាននេះ នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ។ សម្តេចថា៖ «ឆ្នាំ២០២៣នេះ គឺនឹងសម្ពោធបើកការដ្ឋានសាងសង់ស្ពានឆ្លងនៅម្តុំក្បែរទីរួមខេត្តក្រចេះ ដើម្បីតភ្ជាប់ទៅកំពង់ធំ។ ការតភ្ជាប់ស្ពាននៅខេត្តក្រចេះនេះ មិនមែនត្រឹមតែចម្លងត្រើយម្ខាងទៅត្រើយម្ខាងទេ ប៉ុន្តែយើងកាត់ផ្លូវមួយខ្សែដល់កំពង់ថ្ម ខេត្តកំពង់ធំ តែម្ដង»។ សូមបញ្ជាក់ថា តាមការសិក្សារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពាន ១ ខ្សែនេះ មានប្រវែង ១ ៧៦១ ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ បើតាមសម្តេចតេជោ ការសាងសង់ដោយប្រទេសចិន អាចនឹងលឿនជាងផែនការ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ព្រោះមិត្តចិន កាលណាគាត់និយាយហើយ គាត់ធ្វើលឿនជាងផែនការកំណត់ នេះជាទម្លាប់របស់ចិន គាត់និយាយតិច តែគាត់ធ្វើច្រើន»។ […]
អានបន្ថែមត្រឹមដើមខែកុម្ភៈ ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជាង ១ ៧០០គីឡូ
ក្រុមហ៊ុន Renaissance Minerals Cambodia ចម្រាញ់មាសបាន ១ ៧៥១ គីឡូក្រាម គិតត្រឹមដើមខែកុម្ភៈនេះ បន្ទាប់ពីដំណើរការចម្រាញ់រ៉ែមាស អស់រយៈពេល ៨ ខែ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ខេត្តក្រចេះ នៅថ្ងៃទី៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា មាសដែលកម្ពុជាផលិតបាននៅខេត្តមណ្ឌលគិរីក្នុងរយៈពេល៦ខែមកនេះបានចំនួន ១ ៧៥១គីឡូហើយ ខណៈបច្ចុប្បន្ន ១ ថ្ងៃអាចផលិតបាន ១០០ គីឡូក្រាម ឯណោះ។ សម្តេចថា មាសដែលចម្រាញ់បាន គឺក្រុមហ៊ុន Renaissance Minerals បាននាំចេញទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានៅមានសក្តានុពលធនធានរ៉ែមាស និងរ៉ែផ្សេងទៀត សម្រាប់វិនិយោគ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals Cambodia បានចាប់ផ្តើមដំណើរការចម្រាញ់រែ់មាស កាលពីខែមិថុនាឆ្នាំ២០២១ ហើយបានក្លាយជាក្រុមហ៊ុនចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មទីមួយនៅកម្ពុជា។ តាមការគ្រោងទុក ក្រុមហ៊ុនមួយនេះ […]
អានបន្ថែមកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣គម ពីខ្លាស្ទុះទៅរមាត ខេត្តក្រចេះ បើកសម្ពោធជាផ្លូវការ
រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៧ កុម្ភៈ នេះ បានសម្ភោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣ គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ កំណាត់ផ្លូវនេះ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែង ៩៣,៥៦ គីឡូម៉ែត្រ ទទឹងតួផ្លូ ១១ ម៉ែត្រ ចែកជា ២ គន្លង សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិនជាង ៣៣ លានដុល្លារអាមេរិក។ កំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញដោយក្រាលបេតុងកៅស៊ូ (AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។ គម្រោងចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៤ខែសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ ផ្លូវជាតិលេខ៧គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយតភ្ជាប់ពីរាជធានីភ្នំពេញឆ្លង កាត់ខេត្តសំខាន់ៗដូចជា៖ ខេត្តកំពង់ ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែងនិងឆ្ពោះ ទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាស្ថិតនៅភូមិភាគឦសាន៊ […]
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគធំៗ ៤ កន្លែង តម្លៃជាង ១៨លានដុល្លារ នៅខេត្តក្រុង ៣ សំខាន់ៗ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៨.៦លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤ កន្លែង នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង និងកំពង់ស្ពឺ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង ៤ រួមមាន៖ ១- GLOBAL XILIN GARMENT ACCESSORY CO., LTD បោះទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិកបង្កើតរោងចក្រខារអំបោះ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២- TOYOKI APPAREL (CAMBODIA) CO., LTD បោះទុនវិនិយោគប្រមាណ៤,៥លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ៣- KH WIN STAR GARMENT CO., LTD បោះទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង […]
អានបន្ថែម