ព័ត៌មានសំណង់
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង ៨០% គិតត្រឹមខែមករា
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន៨១%ហើយ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់នូវទិន្នន័យនៃការសាងសង់គម្រោងផ្លូវល្បឿនលឿននេះ កាលពីថ្ងៃទី ២៦ ខែមករា។ ចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០១៩ ផ្លូវល្បឿនលឿននេះ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD។ គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារ ដោយនឹងក្លាយជាផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ពី៥ម៉ោង មកត្រឹម២ ម៉ោងប៉ុណ្ណោះ។
អានបន្ថែមFTB វិនិយោគបន្ថែម ១០លានដុល្លារ លើគម្រោងព្រលានអន្តរជាតិតេជោ តាមរយៈមូលបត្របំណុល
ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTA) វិនិយោគ ១0 ដុល្លារបន្ថែម លើសញ្ញាបណ្ណរបស់ក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ ការបន្ថែមវិនិយោគនេះ ធ្វើឱ្យទំហំវិនិយោគរបស់ធនាគារFTB មានទឹកប្រាក់សរុប ៣០លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ។ (អានបន្ថែម) ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ដែលទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិចត្រូវបានចំណាយ ដោយមិនរាប់បញ្ចូលថ្លៃដី។
អានបន្ថែមក្រសួងសាធារណការ គ្រោងបើកមជ្ឈមណ្ឌល់ផ្ដល់សេវារហ័សមួយទៀត នៅក្រុងព្រះសីហនុ
ក្រសួងសាធារការ និងដឹកជញ្ជូន គ្រោងបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មសាធារណការ ថ្មីមួយកន្លែងនៅក្រុងព្រះសីហនុ ដើម្បីបង្ខិតសេវាកម្មទៅកៀកនឹងប្រជាពលរដ្ឋ និងបង្កភាពងាយស្រួលក្នុងការផ្តល់សេវាកម្មយ៉ាងមានប្រសិទ្ធភាព។ មជ្ឈមណ្ឌលនេះ គ្រោងនឹងបង្កើតឡើងនៅខែ មីនា ខាងមុខ ដែលមានទីតាំងស្ថិតនៅផ្សារ Fury Mall ក្នុងក្រុងព្រះសីហនុ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងសន្និបាតក្រសួងកាលពីព្រឹកថ្ងៃទី ២៧ មករា។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «បន្តិចទៀត ប្រហែលជា ២ ខែ យ៉ាងយូរ គឺមួយទៀត នៅក្រុងព្រះសីហនុ នៅ Fury Mall។ ការផ្តល់ និងរៀបចំទីតាំងដើម្បីផ្តល់សេវាសាធារណៈ សេវាចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យមានតម្លាភាព ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យបានលឿន»។ បច្ចុប្បន្ន ក្រសួងបានបើកដំណើរការ មជ្ឈមណ្ឌលសេវាកម្មសាធារណការ ច្រើនកន្លែងរួមមាន នៅក្រសួងផ្ទាល់ ផ្សារទំនើបAeon Mall ទី១ Aeon Mall ទី២ Noro Mall […]
អានបន្ថែមISI STEEL និងវិទ្យាស្ថាន NPIC រួមគ្នាផ្ដល់ចំណេះធ្វើដល់និស្សិត ក្នុងកម្មវិធីប្រកួតស្ថាបត្យកម្មឆ្នើម
កាលពីថ្ងៃទី ២០ មករា ឆ្នាំ ២០២២ កន្លងទៅនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលជាវិទ្យាស្ថានដ៏ល្បីល្បាញទាក់ទងនឹងការបណ្តុះបណ្តាលអប់រំនូវពហុជំនាញ និងក្រុមហ៊ុន ISI STEEL ក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកគុណភាពខ្ពស់ ធំជាងគេ និងឈានមុខគេនៅកម្ពុជា បានធ្វើពិធីចែកវិញ្ញាបនបត្រ និងបណ្ណសរសើរដល់និស្សិតដែលបានចូលរួម និងទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ឆ្នាំ ២០២១ ដែលប្រព្រិត្តទៅនៅ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាផ្ទាល់តែម្តង។ កម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ក្រោមប្រធានបទនិមិត្តរូប “ជាប់ធន់ជានិរន្តរ” នេះ ត្រូវបានចូលរួមប្រកួតប្រជែងពីសំណាក់និស្សិតសិក្សាផ្នែកស្ថាបត្យកម្ម និងសំណង់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយជ័យលាភីលេខ ៣ បានទៅលើនិស្សិត អៀង ពេជ្ររស្មី អ៊ុក នុន ធី ធារ៉ា និងជ័យលាភីលេខ ២ បានទៅលើនិស្សិត លី សុខសាន្ត រដ្ឋា សុខហេង និងវុធ ឧត្តម ចំណែកឯជ័យលាភីលេខ១បានទៅលើនិស្សិត ពៅ រក្សា ភូន លក្ខិណា និងហ៊ុយ ពិសាល។ សូមបញ្ជាក់ផងដែរថាសម្រាប់គម្រោងដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបានជ្រើសរើសដើម្បីធ្វើការសាងសង់«គម្រោងខ្ចុះពហុបំណង» […]
អានបន្ថែមក្រសួងស្នើជប៉ុនឱ្យដាក់ឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅផ្សារAEON
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនជប៉ុនមួយ ពិចារណា បើកកន្លែងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត នៅផ្សារទំនើប Aeon Mall 1 និង Aeon Mall 2 ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទទួលសេវាកម្ម។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីគម្រោងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Marubeni ASEAN PTE.LTD ដឹកនាំដោយលោក Takeshi Mamiya កាលពីថ្ងៃទី២៦ មករា កន្លងទៅ។ ឯកឧត្តម លើកឡើងថាផ្សារទំនើបគឺជាច្រកចេញចូលតែមួយនៃការផ្ដល់សេវាសាធារណៈ គ្រប់ប្រភេទ ដូចជាការប្រឡងយកបណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការពន្យារ ឬប្តូរបណ្ណបើកបរជាដើម ដូច្នេះ គួរបន្ថែមសេវាឱ្យគ្រប់ជ្រុងជ្រោយ។ តបនឹងការស្នើនេះ លោក Takeshi Mamiya នឹងពិនិត្យពិចារណា ហើយនឹងផ្តល់ព័ត៌មានត្រឡប់មកវិញ ក្នុងពេលខាងមុខនេះ។ ក្រុមហ៊ុន Marubeni ASEAN PTE.LTD មានសាខាឋិតនៅទូទាំងពិភពលោកចំនួន ៣៦កន្លែង ក្នុងនោះសាខា […]
អានបន្ថែមសាជីវកម្មធានាឥណទានកម្ពុជា វិនិយោគ ២លានដុល្លារ ចូលរួមកសាងព្រលានភ្នំពេញថ្មី
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) វិនិយោគ ៨,០០០លានរៀល (ឬប្រមាណ ២លានដុល្លារ អាមេរិក) លើមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី ២៧ មករា រវាងអគ្គនាយករងក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ និង អគ្គនាយក CGCC លោក Wong Keet Loong ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន […]
អានបន្ថែមសម្ដេច ហ៊ុន សែន នឹងបើកការដ្ឋានស្ពានអាកាសផ្លូវជាតិលេខ៥ នៅឫស្សីកែវ ថ្ងៃទី៣១ មករានេះ
គម្រោងស្ពានអាកាសថ្មី តាមបណ្ដោយផ្លូវជាតិលេខ៥ នៅខណ្ឌឬស្សីកែវ នឹងត្រូវបើកការដ្ឋានជាផ្លូវការ នៅថ្ងៃចន្ទទី៣១ មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ស្ពានអាកាសនេះសាងសង់ឡើងដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៥ និងចរាចរណ៍ពីផ្លូវជាតិលេខ៦ ដែលឆ្លងពីស្ពានមក។ គួរបញ្ជក់ថា ត្រង់ចំណុចនោះ រដ្ឋាភិបាលក៏កំពុងសង់ស្ពានឆ្លងទន្លេផងដែរ គឺស្ពានឫស្សីកែវ-ជ្រោយចង្វារ ដើម្បីជួយរំដោះចរាចរណ៍។ បច្ចុបន្ន ការដ្ឋានសម្រេចការសាងសង់បានប្រមាណ ៦៣,៧% ហើយ ដោយគ្រោងនឹងបញ្ចប់នឹងខែមីនា ឆ្នាំ ២០២៣ ខាងមុខ។ (អានបន្ថែម) បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។ លើសពីនេះ ស្ពានអាកាសចោមចៅសម្រេចបាន៩០% ហើយ ដោយគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ ខណៈរដ្ឋក៏ត្រៀមបើកការដ្ឋានស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា នៅខែមីនាផងដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមរោងចក្រផលិតកៅស៊ូបេតុង ដំបូងនៅកម្ពុជាសាងសង់រួចរាល់ ត្រៀមសង់ ១ ទៀតឆាប់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់រោងចក្រផលិតបេតុងកៅស៊ូបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលកើនឡើងជាបន្ដបន្ទាប់។ រោងចក្រថ្មីនេះ ត្រូវបានប្រកាស បន្ទាប់ពីរោងចក្រផលិតបេតុងកៅស៊ូដំបូងគេបង្អស់នៅកម្ពុជា នៅប្រទល់ខេត្តកំពត-ខេត្តកែប បានសាងសង់រួចរាល់។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍នៅក្នុងសន្និបាតក្រសួងនៅព្រឹកថ្ងៃទី២៧ មករា នេះថា រោងចក្រទី២ គ្រោងនឹងធ្វើខេត្តបាត់ដំបង។ ឯកឧត្តម ថា៖ «រោងចក្រទី១ យើងសង់រួចហើយ ហើយឆ្នាំនេះ សង្ឃឹមថា ទទួលបានមួយឈុតទៀត ដើម្បីយើងយកទៅដាក់នៅតំបន់បាត់ដំបង ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ផ្លូវ ដូចជាផ្លូវ ៥៧ ផ្លូវ ៥៨ ផ្លូវ៦៨ ជាដើម»។ គួរបញ្ជាក់ថា រោងចក្រផលិតបេតុងកៅស៊ូទី ១ មានទីតាំងនៅឯព្រំប្រទល់ខេត្តកំពត-ខេត្តកែប។ (អានបន្ថែម) ការដាក់រោងចក្រនៅទីតាំងកំពត-កែប គឺដោយសារ រដ្ឋាភិបាលនឹងចាប់ផ្ដើមស្ដារផ្លូវជាតិលេខ ៣១ លេខ ៣៣ និងលេខ ៤១ ឆាប់ៗ ដូច្នេះទីតាំងនេះគឺសាកសម្យបំផុត។ ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថាការមានរោងចក្រខ្លួនឯងនេះនឹងជួយធ្វើឱ្យការងារធ្វើផ្លូវលឿន ងាយស្រួល និងសន្សំសំចៃថវិកាជាងមុន។ […]
អានបន្ថែមគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ២១B សម្រេចបាន ៩៥%
ការពង្រីក និងជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ២១បេ ប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ គល់ស្ពានព្រែកហូរ ដល់រង្វង់មូលស្ពានព្រែកសំរោង ខេត្តកណ្តាល សម្រេចការសាងសង់បាន៩៥% ហើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីចុះពិនិត្យ វឌ្ឍនភាពគម្រោង នៅថ្ងៃទី២៦ ខែមករា កន្លងទៅនេះ។ ផ្លូវនេះមានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រ មានទទឹងផ្លូវ១១ម៉ែត្រ អ៊ុតបេតុងកៅស៊ូ(AC) កម្រាស់១៥សង់ទីម៉ែត្រ ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក។ ការសាងសង់ប្រើប្រាស់គ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើបផលិតនៅប្រទេសជប៉ុន ព្រមទាំងមានជំនួយបច្ចេកទេសពីអ្នកជំនាញការជប៉ុនផងដែរ ដែលអាចជួយឱ្យផ្លូវកាន់តែរឹងមាំ ប្រើប្រាស់បានយូរ ស្របបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ២១បេ ទាំងមូល មានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១។ ប៉ុន្តែ ត្រង់កំណាត់ជួសជុលនេះ គឺកំណាត់សំខាន់ ក្នុងការដឹកទំនិញវាងក្រុង៕ (អានបន្ថែម)
អានបន្ថែមក្រសួងនឹងប្ដូរប្លង់តម្រាយផ្លូវជាតិលេខ១០ កោះកុង-បាត់ដំបង គ្រោងចំណាយថែម ៦០ លានដុល្លារ
គម្រោងសាងសង់ផ្លូវជាតិលេខ ១០ កោះកុង-បាត់ដំបង នឹងត្រូវប្ដូរប្លង់តម្រាយផ្លូវ ដោយមិនសាងសង់ចោះកាត់ភ្នំក្រវាញទៀតទេ តែនឹងធ្វើវាងវិញ ដើម្បីរក្សាព្រៃឈើ និងបរិស្ថាន ដោយគ្រោងនឹងចំណាយបន្ថែម ៦០ លានដុល្លារទៀតលើការប្ដូរនេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។ ឯកឧត្តម ថា៖ «ផ្លូវលេខ១០ មានការកែ Alignment ព្រោះប្លង់ចាស់ត្រូវកាត់ចំកណ្ដាលភ្នំក្រវាញតែម្ដង ដែលប៉ះពាល់ដល់សត្វព្រៃ និងបរិស្ថាន។ ដូច្នេះ ក្រសួង បានសហការនឹងក្រសួងបរិស្ថាន ក្រុមហ៊ុនសាងសង់ តាមជ្រើសរើសប្លងថ្មី ហើយបានស្នើទៅសម្ដេចនាយករដ្ឋមន្រ្តីដើម្បីប្ដូរ ដោយត្រូវប្រើថវិកាបន្ថែម ៦០ លានដុល្លារ» ។ «ការហ៊ានចំណាយ ៦០ លានដុល្លារបន្ថែមទៀតនេះ បង្ហាញថាកម្ពុជាយកចិត្តទុកដាក់ដល់បរិស្ថាន មិនមែនចង់តែធ្វើផ្លូវនោះទេ» ឯកឧត្តមបានបន្ដ។ គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ ២០២១ នេះ ការស្ថាបនាផ្លូវជាតិលេខ១០ សំឡូត- វាលវែង-អូរសោម ដល់ […]
អានបន្ថែម