អាជ្ញាធរខេត្តកណ្តាលកំពុងពន្លឿនការសិក្សាប្លង់អភិវឌ្ឍន៍ប្រព័ន្ធច្រោះទឹកកខ្វក់ក្រុងតាខ្មៅ

រដ្ឋបាលខេត្តកណ្តាល បានស្នើមន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ឱ្យពន្លឿនការសិក្សាគូសប្លង់បច្ចេកទេសគម្រោងអភិវឌ្ឍប្រព័ន្ធច្រោះទឹកកខ្វក់ក្រុងតាខ្មៅ។ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្ត បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០២ ខែកុម្ភៈ ថា បច្ចុបន្នក្រុមការងារកំពុងប្រមូលទិន្នន័យដូចជា ការប៉ាន់ស្មាននៃបរិមាណទឹកកខ្វក់ អត្រានៃការបំប្លែងទឹកកខ្វក់ ការរចនាប្រព័ន្ធលូ និងការសាងសង់សំណង់តាមស្ដង់ដារ។ លើសពីនេះ ក្រុមការងារក៏នឹងត្រូវធ្វើបច្ចុប្បន្នភាពប្លង់គោលប្រើប្រាស់ដីធ្លី និងចំនួនប្រជាជនក្នុងក្រុងតាខ្មៅផងដែរ ដើម្បីទិន្នន័យបរិមាណទឹកកខ្វក់ចេញមកត្រឹមត្រូវជាក់ស្ដែង។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នេះ កំពុងសិក្សាគំនូសប្លង់បច្ចេកទេសលម្អិត ដោយក្រុមហ៊ុន DOHWA Engineerinig Co., Ltd. និងក្រុមហ៊ុន SEOYOUNG Engineering Co., Ltd. ដែលគ្រោងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

អាន​បន្ថែម

រដ្ឋគ្រោងបង្កើត បណ្ដាញដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តភ្ជាប់ពីទន្លេបាសាក់ ទៅខេត្តកំពត

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតបណ្ដាញផ្លូវទឹកថ្មី តភ្ជាប់ពីទន្លេបាសាក់ ឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុត្រខេត្តកំពត ដើម្បីសម្រួលការដឹកជញ្ជូនទំនិញកម្ពុជាទៅក្រៅប្រទេស ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើកំពង់ផែប្រទេសវៀតណាម។ គម្រោងនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ កាលពីសប្ដាហ៍មុន។ ឯកឧត្តម ថ្លែងថា៖ «យើងចង់មានការរីកចម្រើនតាមផ្លូវទឹក ហើយខេត្តមួយចំនួនដូចជា ខេត្តតាកែវ នឹងទទួលបានផលដ៏ល្អពីការដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេបាសាក់ ទៅសមុទ្រត្រង់តែម្តង»។ ក្រសួងនឹងសិក្សាលម្អិត ពីផលប៉ះពាល់ និងទំហំចំណាយ ដើម្បីឱ្យគម្រោងនេះលេចចេញជាផ្លែផ្កាឆាប់ៗ ខណៈគម្រោងនេះនឹងមិនប៉ះពាល់ទិដ្ឋភាពច្បាប់នៃរបស់គណៈកម្មាការទន្លេមេគង្គនោះទេ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «យើងនឹងសិក្សាលម្អិត ដើម្បីធ្វើម៉េចដឹកចេញពីភ្នំពេញ ទៅសមុទ្រយើងតែម្តង ដោយមិនបាច់ឆ្លងកាត់តាមនីតិវិធីដែលយើងមានសព្វថ្ងៃ នៅក្អមសំណ»។  

អាន​បន្ថែម

ក្រសួងជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបដូចជា Food Panda និង NHAM24 ប្រើប្រាស់ម៉ូតូអគ្គិសនី

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda និង NHAM24 ងាកមកប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូប្រើសាំង ក្នុងការបម្រើសេវារបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងផែនការដឹកជញ្ជូនប្រកបដោយចីរភាពរបស់រដ្ឋាភិបាល។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ នាយិកា UNDP ប្រចាំនៅកម្ពុជាលោកស្រី Alissar Chaker កាលពីថ្ងៃទី២ ខែកុម្ភៈ។ កិច្ចប្រជុំនេះ មានទិសដៅ បន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងUNDP ក្នុងការជួយគ្នាពង្រីកដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា UNDP កន្លងមកតែងតែជួយគាំទ្រលើគោលនយោបាយដឹកជញ្ជូនប្រកបដោយចីរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាក់ស្ដែង ដូចជាគម្រោងដំឡើងស្ថានីយសាកថ្មរថយន្ត EVs នៅ ៥ ខេត្តក្រុងជាដើម។ លើសពីនេះ ដើម្បីជួយគាំទ្រដល់គោលនយោបាយនេះ ភាគីទាំង២ ក៏នឹងពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda និង NHAM24 ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុន នឹងសិក្សាលទ្ធភាពបង្កើតសេដ្ឋកិច្ចពិសេស និងទីក្រុងឆ្លាតវៃនៅបាត់ដំបង

អ្នកវិនិយោគជប៉ុននឹងមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង នៅខែមេសា ខាងមុខនេះ ដើម្បី សិក្សាលទ្ធភាពវិនិយោគបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនិងទីក្រុងឆ្លាតវៃ នៅក្នុងខេត្តមួយនេះ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយ លោក តាមឺរ៉ាក់ សឺតុមឺ (TAMURA Tsutomu )នាយកសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី ២ខែកុម្ភៈ កន្លងទៅ។ ឯកឧត្តម សុខ លូ បានប្រាប់ ទៅកាន់ភាគីជប៉ុនថា បាត់ដំបងជាខេត្តដែលមានសក្ដានុពលវិស័យកសិកម្មដ៏សំបូរបែបហើយផលិតផលកសិកម្ម ជាច្រើនប្រភេទមិនទាន់មានរោងចក្រកែច្នៃនៅឡើយ។ ដូច្នេះ ឯកឧត្តម ក៏បានស្នើដល់ភាគីជប៉ុនជួយកៀរគរអ្នកវិនិយោជប៉ុនមកបណ្ដាក់ទុនបង្កើតតំបន់សេដ្ឋកិច្ច ពិសេស ឬរោងចក្រកែច្នៃកសិផលនៅខេត្តបាត់ដំបងដើម្បីជំរុញការនាំចេញ និងបង្កើតការងារជូនប្រជាពល រដ្ឋនៅមូលដ្ឋាន។ ជាការឆ្លើយតប ភាគីជប៉ុននឹងមកទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅអំឡុងខែមេសា ខាងមុខនេះ ។

អាន​បន្ថែម

ក្នុង១ ខែដើមឆ្នាំ CDC អនុម័តគម្រោងវិនិយោគសរុប ២៥ គម្រោងតម្លៃជាង ២,៥ពាន់លានដុល្លារ

នៅក្នុងរយៈពេល១ខែដំបូងដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥ គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ ក្នុងនោះគម្រោងពាក់ព័ន្ធក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យមានដល់ទៅ ១,៤ ពាន់លានដុល្លារ។ គម្រោងធំជាងគេ គឺគម្រោងបង្កើតអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ក្រុងបូកគោ ខេត្តកំពត តម្លៃ ១,៣ ពាន់លានដុល្លារ របស់ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED។ ដោយឡែក វិស័យអចលនទ្រព្យក៏ទទួលបានគម្រោងធំមួយដែរគឺ សណ្ឋាគារលំដាប់ផ្កាយ៥ របស់ក្រុមហ៊ុន K.B.X INVESTMENT CO., LTD។ សណ្ឋាគារនេះមានតម្លៃ ១២៩ លានដុល្លារអាមេរិក មានចំនួន៥២៨ និងមានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ រាជធានីភ្នំពេញ។ គម្រោងធំមួយទៀតគឺជាគម្រោងសំណង់ក្នុងវិស័យសុខាភិបាល ដែលវិនិយោគដោយក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD ក្នុងទឹកប្រាក់ ១៥ លានដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យពហុបំណងចំនួន […]

អាន​បន្ថែម

រដ្ឋគ្រោងបំពាក់ប្រព័ន្ធអគ្គិសនីសូឡាខ្នាតតូច ១០ ០០០ គ្រឿង ក្នុងភូមិដាច់ស្រយាល ៣៥០ កន្លែង

ក្រសួងរ៉ែ និងថាមពល សហការជាមួយអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា កំពុងស្វែងរកលទ្ធភាពក្នុងការរៀបចំប្រព័ន្ធបណ្តាញថាមពលសូឡាខ្នាតតូច (Solar Mini System) និងខ្នាតគ្រួសារ (Solar Home) នៅតាមភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ជាង ៣៥០ ភូមិ។ បច្ចុប្បន្ននេះ មានភូមិចំនួន ១៣ ៨១៨ ស្មើនឹង៩៧,៥៣% នៃភូមិសរុបទូទាំងប្រទេស ដែលបានភ្ជាប់ជាមួយបណ្តាញអគ្គិសនីប្រើប្រាស់ ខណៈ ៣៥០ ភូមិផ្សេងទៀត (ស្មើនឹង២,៤៧%) មិនទាន់បានភ្ជាប់ចូលជាមួយបណ្តាញអគ្គិសនីនៅឡើយទេ។ បើយោងតាមរបាយការណ៍ដែលរៀបចំដោយ ស្ថាប័នទាំង ៣ ខាងលើ ភូមិចំនួន ៣៥០ ដែលមិនមានអគ្គិសនីប្រើប្រាស់ ភាគច្រើនស្ថិតនៅលើកោះ តំបន់លិចទឹកក្នុងរដូវវស្សា តំបន់គ្មានផ្លូវចូល តំបន់បណ្តែតទឹក និងតំបន់ដាច់ស្រយាលដែលមានប្រជាជននៅរាយប៉ាយ។ ដូច្នេះ ភាគីរដ្ឋទាំង ៣ កំពុងស្វែងរកលទ្ធភាពផ្គត់ផ្គង់អគ្គិសនីដល់ភូមិទាំងនោះ តាមរយៈប្រព័ន្ធ Solar Mini-Grid Systems និងប្រព័ន្ធ Solar Home ។ នៅឆ្នាំ ២០២១ ក្រសួងបានទទួលមូលនិធិពី UNDP Cambodia […]

អាន​បន្ថែម

ក្រសួងដែនដីចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០១ ខែកុម្ភៈ កន្លងទៅ បានដាក់ចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ទូទាំងប្រទេស ទិសដៅដើម្បីធានាសុវត្ថិភាពដល់សាធារណជន និងសំណង់ជិតខាង។ ប្រកាសនេះ ផ្ដោលលើ៣ចំណុចសំខាន់ៗគឺ កម្រិតសភាពគ្រោះថ្នាក់នៃសំណង់ វិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់។ បើយោងតាមប្រកាស សំណង់ដែលមានសភាពគ្រោះថ្នាក់ គឺសំណង់ណាដែលផ្នែកណាមួយនៃសំណង់ ឬសម្ភារសំណង់ ឬបរិក្ខារដែលបំពាក់លើសំណង់ អាចបង្កគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជីវិត រាងកាយ សុខភាពរបស់អ្នកប្រើប្រាស់សំណង់ អ្នកជិតខាង និងសាធារណជន។ ប្រកាសថ្មីនេះ ក៏បានកម្រិតសភាពគ្រោះថ្នាក់របស់សំណង់ជា ២ គឺ ប្រភេទគ្រោះថ្នាក់អាចកើតឡើងភ្លាមៗ និងប្រភេទគ្រោះថ្នាក់មិនអាចកើតឡើងភ្លាមៗ។ ដោយឡែកដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំង ២ ប្រភេទនេះ ប្រកាសនេះក៏បានដាក់ចេញវិធានការមួយចំនួនដូចជា ការជម្លៀសមនុស្ស ការហ៊ុមព័ន្ធសំណង់ ការរុះរើ ការកែប្រែ ការជួសជុលផ្នែកណាមួយនៃសំណង់ និងការបិទផ្សាយជាសាធារណៈអំពីការអនុវត្តវិធានការបញ្ចៀសគ្រោះថ្នាក់ជាដើម។ បន្ថែមពីនេះ ប្រកាសក៏បានផ្តល់សិទ្ធិអំណាចដល់មន្ត្រីមានសមត្ថកិច្ចចាប់ពីថ្នាក់ក្រសួង ដល់រាជធានី-ខេត្ត ក្រុងស្រុក ខណ្ឌ ចុះត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានសភាពគ្រោះថ្នាក់។ មន្ត្រីទាំងនេះ មានសិទ្ធិធ្វើរបាយការណ៍អំពីការចុះត្រួតពិនិត្យសំណង់ ជូនប្រធានស្ថាប័នមានសមត្ថកិច្ច […]

អាន​បន្ថែម

ជប៉ុននឹងបង្កើតសួនមិត្តភាពកម្ពុជា-ជប៉ុនថ្មីមួយកន្លែង នៅភ្នំពេញ

ប្រទេសជប៉ុន មានបំណងចង់បង្កើតសួនមិត្តភាពកម្ពុជា-ជប៉ុន ថ្មីមួយកន្លែង នៅរាជធានីភ្នំពេញ ដើម្បីរំលឹកអនុស្សាវរីយ៍ រវាងកម្ពុជា និងជប៉ុន។ គម្រោងសាងសង់សួនមិត្តភាពនេះ ត្រូវបានលើកឡើង ដោយលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ។ ក្នុងជំនួប លោក Takahashi Fumaiki ថា ភាគីជប៉ុននឹងផ្ដល់ជូនដីមួយកន្លែងក្នុងរាជធានីភ្នំពេញ ដល់ទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីរៀបចំធ្វើជាសួនឱ្យសាធារណជនលេងកម្សាន្ត។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រឱ្យមានការរៀបចំសួនសាធារណៈនេះ ដោយដាក់ឈ្មោះថា សួនមិត្តភាពកម្ពុជា-ជប៉ុន។ សម្តេច ក៏បានណែនាំឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជជែក និងធ្វើការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

អាន​បន្ថែម

កីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ សម្រេចការសាងសង់ ៧០%

កីឡាដ្ឋានខេត្តកំពង់ស្ពឹ តម្លៃ ២លានដុល្លារ សម្រេចការសាងសង់៧០% ហើយ បើគិតត្រឹមខែមករា ឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងដំឡើងបង្គោលភ្លើងធំៗជុំវិញទីលានបាល់ទាត់។ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឹ បានលើកឡើងនៅថ្ងៃទី ២៩ ខែមករាថា ក្រុមការងារកំពុងត្រៀមដំឡើងបង្គោលភ្លើងធំៗចំនួន ៤បង្គោល នៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។ ឯកឧត្តម ថ្លែងថា៖ «កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសជាការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣»។ ឯកឧត្តម បន្តថាប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីស្រឡាងមួយក្នុងពេលឆាប់ៗនេះ។ សាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលក្នុងឆ្នាំ២០២២ នេះ។

អាន​បន្ថែម

ខេត្តព្រះសីហនុនឹងបើកការដ្ឋានសាងសង់អគារសាលាខេត្តថ្មី នៅខែមីនាខាងមុខ

អគាររដ្ឋបាលថ្មីរបស់ខេត្តព្រះសីហនុ ដែលនឹងសាងសង់ឡើងតាមរចនាបទសំបូរព្រៃគុក នឹងត្រូវបើការដ្ឋានជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែមករា ការសាងសង់នេះ ធ្វើឡើងដោយរុះរើអគារសាលាខេត្តព្រះសីហនុសព្វថ្ងៃ ដើម្បីសាងសង់អគាររដ្ឋបាលថ្មី ក្រោមការឯកភាពពីសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អគារសាលាខេត្តថ្មីនេះ នឹងមានកម្ពស់៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ ម៉ែត្រការ៉េ ដោយនឹងដោយប្រើរយៈពេលសាងសង់ ១៨ ខែ។ ចំពោះការងារស្ថាបត្យកម្មវិញ គឺយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។

អាន​បន្ថែម