អាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបងនឹងដាក់ដំណើរការនៅថ្ងៃទី១០ ខែមករា

អាងហែលទឹកខ្នាតអន្តរជាតិដ៏ធំ តម្លៃប្រមាណ ២លានដុល្លារ នៅខេត្តបាត់ដំបង នឹងត្រូវបើកសម្ពោធដាក់ឱ្យដំណើរការ នៅថ្ងៃទី១០ ខែមករា ខាងមុខនេះហើយ។ នេះបើតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ អាងហែលទឹកនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងសម្រាប់ការហ្វឹកហាត់ និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។ រចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងនេះរួមមាន៖ អាងសម្រាប់ប្រកួត អាងលោតទឹកទំហំ អាងហែលកម្តៅសាច់ដុំ ប៉មលោតទឹក និងអាងទឹកក្នុងដីមួយសម្រាប់រក្សាតុល្យភាពទឹក។ ជាមួយគ្នានេះដែរ គម្រោងនេះក៏រួមមានការសាងសង់កន្លែងអង្គុយទស្សនាដែលផ្ទុកបាន ៤០០នាក់ ក៏ដូចជាបន្ទប់ផ្សេងៗជាច្រើនទៀតសម្រាប់ប្រើប្រាស់ក្នុងវិស័យកីឡានេះផងដែរ។ គួរបញ្ជាក់ថា អាងហែលទឹកខ្នាតអន្តរជាតិនេះ បានបើកការដ្ឋានកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ (អានបន្ថែម)

អាន​បន្ថែម

កំពង់ផែទេសចរណ៍ខេត្តកំពតតម្លៃ ៨លានដុល្លារ ពន្យារពេលបញ្ចប់ទៀតហើយ ទៅដល់ខែមីនា២០២២

ការសាងសង់កំពង់ផែទេសចរណ៍កំពតតម្លៃ ៨លានដុល្លារ ត្រូវបានពន្រយាពេលបញ្ចប់ម្ដងទៀតហើយ ដល់ចុងខែមីនា ឆ្នាំ២០២២ នេះ ក្រោយពន្យារជាច្រើនលើកច្រើនសាតាំងពីឆ្នាំ ២០២០ មក។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងនៅថ្ងៃទី ៦ មករា នេះថា គម្រោងកំពង់ផែនេះ ជាក់ស្ដែងគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២១ ប៉ុន្តែត្រូវពន្យារពេល ដោយសារការងារសាងសង់ជួបការរំខានមួយចំនួនពីវិបត្តិកូវីដ១៩។ លោកថា៖ «តាមការគ្រោងទុក គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ប៉ុន្តែឥឡូវត្រូវពន្យារពេលបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២»។ ទោះយ៉ាងណា ប្រធានមន្ទីរទេសចរណ៍រូបនេះ មិនមានព័ត៌មានលម្អិតពីភាគរយនៃការងារសាងសង់កំពង់ផែនេះទេ។ កំពង់ផែនេះ បើកការដ្ឋានតាំងពីឆ្នាំ ២០១៨ ដែលសាងសង់ឡើងក្រោមហិរញ្ញប្បទានប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២០ បន្ទាប់មកពន្យារទៅដើមឆ្នាំ ២០២១ ពាក់កណ្ដាលឆ្នាំ២០២១ ចុងឆ្នាំ ២០២១ ហើយបច្ចុប្បន្នទៅដើមឆ្នាំ ២០២២។ (អានបន្ថែម) ឯកឧត្តមស៊ុន […]

អាន​បន្ថែម

ជប៉ុនជួយរៀបចំ និងធ្វើទំនើបកម្ម ស្ដង់ដាប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា

ជប៉ុន តាមរយៈទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា នឹងជួយរៀបចំស្ដង់ដារ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ដើម្បីពង្រីកប្រព័ន្ធស្រោចស្រប និងបង្កើនផលិតកម្មកសិផល។ កំណត់ហេតុនៃកិច្ចពិភាក្សារបស់គម្រោងធ្វើទំនើបកម្មស្តង់ដារប្រព័ន្ធធារាសាស្រ្តនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី កាមេ ហារុកូ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែមករា ២០២២។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការអនុវត្តសកម្មភាពនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២២។ នៅក្រោមគម្រោងនេះ JICA នឹងជួយរៀបចំស្តង់ដារសម្រាប់សំណង់ធំៗចំនួន ២ប្រភេទ គឺសំណង់ក្បាលហុងទឹក និងប្រព័ន្ធប្រឡាយ ក៏ដូចជាសំណង់នានា ដោយយោងតាមលក្ខណវិនិច្ឆ័យរបស់ប្រទេសជប៉ុន។

អាន​បន្ថែម

រដ្ឋបាលខេត្តកណ្ដាលដាក់ទិសដៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៦៣គម្រោងក្នុងឆ្នាំ២០២២នេះ

រដ្ឋបាលខេត្តកណ្ដាល បានដាក់ទិសដៅគ្រោងនឹងអនុវត្តគម្រោងអភិវឌ្ឍសរុបចំនួន ៦៣គម្រោង ក្នុងឆ្នាំ ២០២២ ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ដោយនៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាល រដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន ៦៣គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានា ជាច្រើនផ្សេងទៀត។ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណា ដែលមានអទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឆ្នាំ២០២១ ដោយវិបត្តិបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍត្រឹមតែ ១៨ គម្រោង ប៉ុណ្ណោះ។

អាន​បន្ថែម

ក្រុមហ៊ុនចិន គ្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយ នៅបាត់ដំបង

គម្រោងវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍ថ្មីមួយ គ្រោងនឹងបង្កើតឡើងនៅខេត្តបាត់ដំបង។ នេះបើយោងតាមសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងថា គម្រោងរោងចក្រផលិតស៊ីម៉ងត៍ថ្មីនេះ មានទីតាំងស្ថិតនៅជិតរោងចក្រផលិតស៊ីម៉ងត៍ដែលកំពុងដំណើរការ គឺរោងចក្រ បាត់ដំបង ខនស៍ ស៊ីមេន។ លោក ពុត ចន្តារិទ្ធ ថ្លែងថា៖ «បច្ចុប្បន្ន យើងមាន ៥ រោងចក្រផលិតស៊ីម៉ង៍ហើយ ប៉ុន្តែតាមដែលខ្ញុំដឹងក្រុមហ៊ុនចិនកំពុងគិតគូរវិនិយោគបង្កើតមួយបន្ថែមទៀត នៅបាត់ដំបង»។ យ៉ាងណាក្ដី លោក មិនបានបញ្ជាក់លម្អិតជុំវិញគម្រោងរោងចក្រថ្មីនេះទេ ដោយបញ្ជាក់ថាក្រសួងរ៉ែ និងថាមពល នឹងប្រកាសជាសាធារណៈនៅពេលគ្រប់យ៉ាងជាក់លាក់។ បច្ចុប្បន្ននេះនៅប្រទេសកម្ពុជា ក្រុមហ៊ុនផលិតស៊ីម៉ងត៍មានចំនួន៥ រួមមាន៖ ក្រុមហ៊ុនកំពត ស៊ីមេន, ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង, ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និងក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី។ យោងតាមសមាគមដដែល កាលពីឆ្នាំ២០២១ រោងចក្រក្នុងស្រុកទាំង ៥ ផលិតស៊ីម៉ងត៍ បានបរិមាណជិត […]

អាន​បន្ថែម

ISUZU គ្រោងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅកំពង់ស្ពឺ ចុងឆ្នាំ២០២២ នេះ

ក្រុមហ៊ុន K (Cambodia) Co., Ltd. ដែលក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត ISUZU នៅកម្ពុជា គ្រោងសាងសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ។ វត្តមានរោងចក្រនេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២ ខណៈបច្ចុប្បន្នគម្រោងកំពុងស្ថិតក្នុងដំណាក់កាលសិក្សា។ នេះបើយោងតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមបានឱ្យដឹងកាលពីថ្ងៃទី ៥ ខែមករា ថា ក្រុមហ៊ុនវិនិយោគកំពុងរៀបចំប្លង់រោងចក្រ និងរៀបចំរចនាសម្ព័ន្ធនានា។ ឯកឧត្តម ថា៖ «គេម្ចាស់ដី គេមានហើយ គេមានកន្លែងរួចរាល់ហើយ តែមិនទាន់សង់ឥឡូវទេ ព្រោះគេត្រូវការធ្វើរចនាសម្ព័ន្ធផ្សេងៗសិន»។ «ដោយឡែក ទីតាំងគឺមិនអាចប្រាប់បានទេ ព្រោះបើយើងប្រាប់ទីតាំងទៅ មនុស្សនឹងនាំគ្នាទៅទិញដីនៅម្តុំហ្នឹង ធ្វើឱ្យដីឡើងថ្លៃ ហើយគម្រោងពិបាកដើរទៅមុខ» ឯកឧត្តមបានបន្ដ។ ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា គម្រោងវិនិយោគនានា ប្រកាសបង្កើតឡើងនៅកម្ពុជា ជាពិសេសក្នុងខេត្តកំពង់ស្ពឺ គឺដោយសារវិនិយោគិនមានទំនុកចិត្តមកលើប្រទេសកម្ពុជា និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន RMA (Cambodia) ដែលជាអ្នកចែកចាយរថយន្ត […]

អាន​បន្ថែម

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា សិក្សាចប់ហើយ ក្រសួងកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ

ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារជំនាញបច្ចេកទេសក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) បានជួបប្រជុំកាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ដើម្បីពិភាក្សាលើគម្រោងស្ពានឆ្លងទន្លេបាសាក់មួយខ្សែនេះ។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ «កិច្ចប្រជុំ ផ្តោតជាសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង កំណើនរំហូរចរាចរណ៍បច្ចុប្បន្ន និងអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុចប្រសព្វ តម្លៃប៉ាន់ស្មានសរុបលើជម្រើសការរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេសនៃការសាងសង់ជាដើម»។ បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញឱ្យសមាជិកនៃអង្គប្រជុំផ្តល់មតិយោបល់ និងធាតុចូលបន្ថែម សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នេះកាន់តែមានភាពប្រសើរឡើង ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យបន្ត។ ឯកឧត្តម ក៏បានស្នើឱ្យក្រុមការងារលើក ៤ ចំណុចធំៗផ្សេងទៀត រួមមាន៖ ១) គិតគូរទុកចន្លោះរវាងសរសរស្ពានរំលងផ្លូវជាតិលេខ២ និងផ្លូវលេខ១១០ ឱ្យបានទូលាយសម្រាប់ចរាចរណ៍ ២) ទុកលំហរគ្រប់គ្រាន់សម្រាប់នាវាចរណ៍ឆ្លងកាត់ពីក្រោមស្ពាន ៣) សិក្សាលម្អិតបន្ថែមពីការងារបច្ចេកទេស […]

អាន​បន្ថែម

អគារ Chip Mong Tower តម្លៃជាង ២៣០ លានដុល្លារ សាងសង់បាន ៦០% ហើយ

អគារកំពស់៤៥ជាន់ ជីប ម៉ុង ថៅវើ របស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការវិនិយោគទុនប្រមាណ ២៣០លានដុល្លារសហរដ្ឋអាមេរិក បានសម្រេចការសាងសង់ ៦០%ហើយ។ ក្រុមហ៊ុន Chip Mong Group បញ្ជាក់ថា អគារនេះ នឹងបញ្ចប់នាចុងឆ្នាំ២០២២នេះ។ ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ ជីប ម៉ុង ថៅវើ កាលពីដើមឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡាសរុប ១៤ ០៤២ ម៉ែត្រការ៉េ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ អគារ ជីប ម៉ុង ថៅវើ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់សេដ្ឋកិច្ចនិងប្រកបទៅដោយការអភិវឌ្ឍ ដែលនឹងអនុញ្ញាតឲ្យ អគារពាណិជ្ជកម្មចម្រុះនេះ រួមចំណែកពង្រីកសក្ដានុពលរាជធានីភ្នំពេញកាន់តែខ្លាំងឡើងមួយកម្រិតទៀត។

អាន​បន្ថែម

ចាប់អនុវត្តហើយ! គ្រប់សំណង់ទាំងអស់ត្រូវត្រួតពិនិត្យនិងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន

ជាក់ស្ដែង ច្បាប់សំណង់ឆ្នាំ ២០១៩ បានកំណត់ថា គ្រប់សំណង់ទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន ប៉ុន្តែច្បាប់ក៏បានទុកពេល ២ ឆ្នាំ ឱ្យម្ចាស់សំណង់នានាធ្វើការសម្របខ្លួន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តការងារនេះយ៉ាងតឹងរឹងហើយ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញថ្ងៃទី ៣០ ធ្នូ ២០២១ ចាប់ពីខែ មករា ឆ្នាំ ២០២២ នេះតទៅ គ្រប់សំណង់ទាំងអស់ ត្រូវឆ្លងការការត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាដាច់ខាត មុននឹងទទួលបាន ១) លិខិតអនុញ្ញាតសាងសង់ ២) លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និង ៣) វិញ្ញាបនបត្រប្រើប្រាស់សំណង់។ និយាយឱ្យងាយយល់ មុនសាងសង់ និងក្រោយសាងសង់រួច គ្រប់សំណង់ទាំងអស់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ ត្រូវឆ្លងការការត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាដាច់ខាត ទើបម្ចាស់សំណង់អាចចូលប្រើប្រាស់បាន បើមិនដូច្នោះគឺខុសច្បាប់។ ជាការបញ្ជាក់បន្ថែមលើការងារនេះ ក្រសួងក៏បានចេញប្រកាសថ្មីមួយ លេខ ១២៦ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី ៣០ ខែធ្នូ […]

អាន​បន្ថែម

ការស្ថាបនាផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង សម្រេចបាន ៥៥% ហើយ

គិតត្រឹមចុងឆ្នាំ ២០២១ នេះ ការស្ថាបនាផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៨ គម តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ កោះកុង សម្រេចបាន ៥៤,៨៩% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០២៣។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងបានចុះត្រួតពិនិត្យការងារសាងសង់កាលពីពេលថ្មីៗនេះ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស ប្រកបដោយគុណភាពបានរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។ គម្រោងសាងសង់ផ្លូវជាតិលេខ១០ សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST)។ គម្រោងនេះបានប្រើប្រាស់ថវិកាសាងសង់ ១៨៨ លានដុល្លារ ដោយរួមមានការសាងសង់ស្ពានចំនួន ២៨កន្លែងប្រវែងសរុប២ ៩២៤,៤៦ម៉ែត្រ។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលជួយលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង៕

អាន​បន្ថែម