LSCG និង SINOMACH បោះទុនបន្ថែម ១៨ លានដុល្លារ បន្តសហការលើគម្រោងព្រលានថ្មី

ក្រុមហ៊ុនក្នុងស្រុក LSCG (Main Contractor) និង ក្រុមហ៊ុននចិន SINOMACH – CHMC (Sub-Contractor) កាលពីថ្មីៗនេះ បានសម្រេចបោះទុនបន្ថែម ១៨ លានដុល្លារ ដើម្បីពង្រឹងការងារអភិវឌ្ឍបឹង ៥០០ ដែលជាផ្នែកមួយនៃគម្រោងព្រលានយន្តហោះភ្នំពេញថ្មី។ នេះការបន្ថែមទុនទៅលើកិច្ចសន្យាសហប្រតិបត្តិការមានស្រាប់រវាងក្រុមហ៊ុន LSCG និងក្រុមហ៊ុន OCIC កាលពីថ្ងៃទី៤ ខែមេសា ២០២១ កន្លងទៅ។ អគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយបានឱ្យដឹងថា៖ «បច្ចុប្បន្ន ឡានដឹកខ្នាតធំចំនួន ៣០០ គ្រឿង ក្បាលឡាន និងឡានខ្នាតយក្ស ពី សិង្ហបុរី និង វៀតណាត (Muliti – Hydrolic Trailor & Prime Mover) បានត្រៀមរៀបចំរួចជាស្រេច សម្រាប់ប្រត្តិការខែប្រាំងខាងមុខនេះ»។ លើសពីនេះ លោកផ្ទាល់ក៏បានហោះទៅប៉េកាំង សៀងហៃ សិង្ហបុរី និងវៀតណាម ចុះកុងត្រា ដើម្បីនាំយកបច្ចេវិទ្យា […]

អាន​បន្ថែម

ការដ្ឋានលើកកម្ពស់អាងទំនប់ទឹកធំៗ ៣កន្លែង នៅមណ្ឌលគិរីសម្រេចបាន ២០%ហើយ

ការដ្ឋានសាងសង់ទំនប់អូរទេ និងការដ្ឋានស្តារកែលម្អអាងទំនប់លើ និងទំនប់ក្រោម ក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបានលទ្ធផល២០% ហើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានលឿនរហ័សទាន់សភាពការណ៍ និងបានណែនាំក្រុមការងារបច្ចេកទេសឲ្យបន្តសហការដើម្បីគម្រោងសម្រេចបានឆាប់រហ័ស ឆ្លើយតបនឹងតម្រូវការផ្គត់ផ្គង់ទឹក។ គម្រោងសាងសង់ និងស្តារទំនប់ទាំង៣នេះ ជាជំនួយរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដែលនឹងគ្រោងបញ្ចប់នៅបំណាច់ឆ្នាំ២០២២។ គួរបញ្ជាក់ថា ក្រោយសាងសង់រួច ទំនប់ទាំង៣ នេះ នឹងផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។ លើសពីនេះទៅទៀត អាងទឹកទាំង ៣ ខាងលើ នឹងដើរតួជាប្រភពទឹកសំខាន់បំផុតសម្រាប់ការស្រោចស្រពដំណាំកសិ-ឧស្សាហកម្មដូចជាដំណាំលើផ្ទៃដីចំនួន ១៥០០ហិកតា ព្រមទាំងចូលរួមចំណែកក្នុងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីផងដែរ។

អាន​បន្ថែម

រដ្ឋគ្រោងសាងសង់ ស្តារ និងកែលម្អព្រលានយន្តហោះនៅខេត្តចំនួន ៤

រដ្ឋាភិបាលបានបង្ហាញផែនការចង់សាងសង់អាកាសយានដ្ឋានថ្មី ២ កន្លែង និងស្តារកែលម្អអាកាសយានដ្ឋានមានស្រាប់ ២ កន្លែងទៀត។ នេះបើយោងតាមរបាយការណ៍ការគ្រប់គ្រងឆ្នាំ២០២២ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ។ គម្រោងទាំង ៤ នេះ ស្ថិតក្នុងផែនការរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយរួមមាន គម្រោងសាងសង់អាកាសយានដ្ឋានព្រះវិហារថ្មី (សម្រាប់ទីតាំងថ្មី កម្រិត៣C) គម្រោងសាងសង់អាកាសយានដ្ឋានរតនគីរីថ្មី (កម្រិត៣C) គម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានបាត់ដំបង (កម្រិត៣C) និងគម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង (កម្រិត៤C)។ បើតាមរបាយការណ៍ដដែល គម្រោងទាំង ៤ ខាងលើនេះ មិនទាន់មានថវិកាសម្រាប់អនុវត្តនៅឡើយទេ ដោយបញ្ជាក់ថានឹងត្រូវចំណាយមូលធនដោយហិរញ្ញប្បទានពីក្រៅប្រទេស។ គួរបញ្ជាក់ថា អាកាសយានដ្ឋាន កម្រិត៣C គឺជាអាកាសយានដ្ឋានដែលបម្រើតែប្រតិបត្តិការ (Scheduled flight) នៃយន្តហោះខ្នាតតូចប៉ុណ្ណោះ ហើយ កម្រិង ៤C គឺមានផ្លូវរត់ មានប្រវែង ១៨០០ ម៉ែត្រ ឬលើសពីនេះ ហើយទទួលយន្តហោះដែលមានស្លាបរហូតដល់ ៣៦ ម៉ែត្រប៉ុណ្ណោះ ។

អាន​បន្ថែម

សម្ដេច៖ ចៅហ្វាយខេត្តត្រូវឈប់ជំពាក់បំណុលក្រុមហ៊ុនសំណង់តាមវិធី «សង់មុន យកលុយក្រោយ»

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តគ្រប់រូប ត្រូវបញ្ឈប់បង្កើតបំណុលជាមួយក្រុមហ៊ុនសំណង់ឯកជន តាមរយៈវិធីសាស្ដ្រដែលឱ្យក្រុមហ៊ុនឯកជនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាឱ្យសិន ហើយទើបមកទូទាត់លុយតាមក្រោយបែបនេះទៀត។ សម្ដេចបន្តថា គម្រោងដែលសង់រួច បំណុលត្រូវសងរយៈពេល ២០ ឆ្នាំ ហើយជាបន្ទុករបស់រដ្ឋបាលខេត្តជាប់បំណុលទាំងនោះ ដោយរដ្ឋាភិបាលកម្ពុជានឹងមិនជួយសងបំណុលទេ។ ដោយឡែក សម្រាប់គម្រោងដែលចុះកិច្ចសន្យាហើយ តែមិនទាន់បានសាងសង់ ត្រូវចាត់ទុកជាមោឃៈទាំងអស់។ សម្ដេច បានឱ្យដឹងកាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនសំណង់ និងចៅហ្វាយខេត្តមួយចំនួន សហការគ្នាសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដោយប្រើវិធីសង់មុន ទើបមកទូទាត់លុយក្រោយ ហើយបានបង្កើតបំណុលជាសន្ធឹកសន្ធាប់ដល់រដ្ឋាភិបាល។ សម្ដេថា៖ «បំណុលដែលជំពាក់នេះ គឺជាបំណុលសាធារណៈដែលរាជរដ្ឋាភិបាលមិនអាចទទួលយកបានទេ។ អភិបាលខេត្តណាធ្វើវិធីសាស្រ្តនេះ ត្រូវសងលុយដោយខ្លួនឯង។ អត់បានដេញថ្លៃ …ធ្វើស្ពាន ធ្វើផ្លូវ ធ្វើអគារ ធ្វើអីដោយមិនឱ្យរដ្ឋាភិបាលដឹង ដល់ធ្វើហើយទើបមកទាមទារឱ្យរាជរដ្ឋាភិបាលទូទាត់ រដ្ឋមិនទូទាត់ឱ្យទេ»។ «ត្រូវបញ្ឈប់… ចំពោះគម្រោងសង់រួច ត្រូវទូទាត់ ២០ ឆ្នាំ ដោយត្រូវទូទាត់ដោយរដ្ឋបាលខេត្តនោះ មិនមែនរដ្ឋាភិបាលទេ។ ដោយឡែក ចំពោះគម្រោងមិនទាន់អនុវត្ត ត្រូវលុបចោលទាំងអស់» សម្ដេចបន្ដ។ ក្រៅពីបញ្ជាដល់អភិបាលខេត្ត សម្ដេចហ៊ុន […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន ពន្លឿនឱ្យចាប់ផ្ដើមជួសជុលលើកកម្ពស់ផ្លូវជាតិលេខ ៤ ឱ្យបានក្នុងឆ្នាំនេះ

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធធ្វើយ៉ាងណា ឱ្យគម្រោងជួសជុលលើកកម្ពស់ផ្លូវជាតិលេខ ៤ ដេញថ្លៃចប់សព្វគ្រប់ ហើយបានបើកការដ្ឋានក្នុងឆ្នាំ ២០២២ នេះ ព្រោះផ្លូវនេះជាផ្លូវស្នូលសេដ្ឋកិច្ចដ៏សំខាន់មួយ។ សម្ដេចបានស្នើដូច្នេះ ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កាលថ្ងៃទី៣ មករា ២០២២។ ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក ៣ឆ្នាំ មកហើយ។ បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលដេញថ្លៃ ដោយបានដេញថ្លៃរួចបាន ៣ កញ្ចប់ហើយ នៅសល់ ២ កញ្ចប់ទៀត ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំនេះ។ បើតាមផែនការកំណាត់ដែលដេញថ្លៃរួច អាចនឹងចាប់ផ្ដើមបើកការដ្ឋានមុនបណ្ដើរៗដើម្បីឱ្យចំណេញពេលវេលា ដោយសង្ឃឹមថានឹងអាចធ្វើបានក្នុងឆ្នាំនេះ ហើយកំណាត់មិនទាន់ដេញថ្លៃបាននឹងចាប់ផ្ដើមតាមក្រោយ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «ពេលខ្លះខ្ញុំធ្លាប់គិតដែរ ចង់ដាក់លុយរដ្ឋធ្វើ ២០០ ទៅ ៣០០ លានដុល្លារ ធ្វើផ្លូវជាតិលេខ ៤ ឱ្យល្អតែម្ដង… តែធ្វើម៉េច តែផ្លូវនេះ ជាការសាងសង់ពីអាមេរិក ដល់អញ្ជឹងទៅយើងមិនដឹងរកអ្នកណាមកជួយលើអាមេរិកហ្នឹងទៀត អញ្ជឹងចេះតែរងចាំរងចាំទៅ»។ «ពេលនេះមានធនាគារពិភពលោក បានចុះហត្ថលេខាជួយតាំងពី […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន បើកការដ្ឋានគម្រោងលើកកម្ពស់ផ្លូវលេខ៤៨ ស្រែអំបិល-កោះកុង ជាផ្លូវការ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ពីចំណុចផ្លូវបំបែកស្រែអំបិល ទៅទីរួមខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ។ ពិធីបើកការដ្ឋាន ធ្វើឡើងនៅខេត្តកោះកុង នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ យោងតាមក្រសួងសាធារណករ និងដឹកជញ្ជូន គម្រោងនេះ នឹងប្រើប្រាស់ថវិកាប្រមាណ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ។ ផ្លូវនេះនឹងសាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។ ការដ្ឋានសាងសង់នឹងប្រើប្រាស់រយៈពេលសាងសង់ ៣២ខែ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះ រួមមាន ផ្លូវ ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ […]

អាន​បន្ថែម

កូរ៉េសិក្សាគម្រោងស្ពានជ្រោយចង្វារ-ស្វាយជ្រុំ ចប់ហើយ ទើបដាក់បញ្ចូនឱ្យកម្ពុជាថ្មីៗនេះ

ក្រុមហ៊ុនកូរ៉េ បានបញ្ចប់ការសិក្សាគម្រោងសាងសង់ស្ពានជ្រោយចង្វារ-ស្វាយជ្រុំរួចរាល់ហើយ ដោយបានបញ្ជូនលទ្ធផលឱ្យរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ ដើម្បីជ្រើសរើសទីតាំង និងតម្រាយស្ពាន (Alignment)។ នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា ក្នុងពិធីបើកសម្ពោធផ្លូវជាតិលេខ ៤៨ នៅព្រឹកថ្ងៃទី ៣ មករា ២០២២។ ឯកឧត្តមថា៖ «ក្រោយកម្ពុជាស្នើសុំស្ពាន រដ្ឋាភិបាលកូរ៉េបានអនុម័តផ្ដល់ជំនួយ។ បន្ទាប់មកក្រុមហ៊ុនកូរ៉េមួយបានសិក្សាគម្រោងនេះ។ ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ហើយ ដោយទើបបញ្ជូនឯកសារឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យជ្រើសរើសទីតាំង និង alignment ជាដំណាក់កាលបន្ទាប់»។ ក្នុងឱកាសនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអបអរសាទរជាថ្មីម្ដងទៀត ដែលកម្ពុជានឹងមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗនេះ។ សម្ដេចថា ស្ពាននេះមិនត្រឹមតែជួយសម្រួលចរាចរណ៍ទេ តែនឹងជួយជម្រុញឱ្យតំបន់ល្វាឯមក្លាយជាទីក្រុងរណបសក្ដានុពលថ្មីមួយទៀត។  

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ដល់ដំណាក់កាលជ្រើសរើសទីប្រឹក្សាបច្ចេកទេសហើយ

ក្រុមហ៊ុន ៧ បានចូលរួមដាក់ពាក្យដេញថ្លៃ (ឬ Expression of Interest) ដើម្បីធ្វើទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (EDCF Loan KHM-28)។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យឯកសារ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និងចូលរួមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាក់ស្ដែង ក្រសួងបានអញ្ជើញក្រុមហ៊ុនសរុបចំនួន១៤ ឱ្យដាក់ពាក្យដេញថ្លៃ ប៉ុន្តែក្រោយបិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានក្រុមហ៊ុន ៧ ប៉ុណ្ណោះដែលបានដាក់ពាក្យ។ ក្រុមហ៊ុនចំនួន៧ រួមមាន៖ ១) Daehan Consultants Co., Ltd ២) Kunhwa Engineering & Consulting Co., Ltd ៣) Dasan Consultants Co., Ltd ៤) Dohwa Engineering Co., Ltd […]

អាន​បន្ថែម

ក្រសួងដែនដីប្ដេជ្ញាធ្វើការងារធំៗមួយចំនួនឱ្យសម្រេចក្នុងឆ្នាំ ២០២២

នាឆ្នាំថ្មីខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទិសដៅការងារសំខាន់ៗត្រៀមអនុវត្ត សរុប ១៨ ចំណុច ដើម្បីពង្រឹងការងារចុះបញ្ជីដីធ្លី និងគ្រប់គ្រងសំណង់ទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមទិសដៅទាំង ១៨ ការងារសំខាន់ៗទាក់ទិននឹងដីធ្លី និងសំណង់មានដូចជា ៖ -ចុះបញ្ជីក្បាលដីឱ្យបាន១០០% នៃក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ក្នុងឆ្នាំ២០២២ -ជំរុញការចុះបញ្ជីដីសម្បទាន ដីសេដ្ឋកិច្ចចំនួន ៥៧ ក្រុមហ៊ុន និងដីរដ្ឋជុំវិញបឹងទន្លេសាប -ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន ១០ សហគមន៍ក្នុងមួយឆ្នាំ -ជំរុញឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ ធ្វើការចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ មុនចាប់ផ្ដើមលក់ -បែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ ៥០០គ្រួសារ ក្នុងមួយឆ្នាំ និងជូនកងកម្លាំងប្រដាប់អាវុធតាមព្រំដែនចំនួន ៥០០ខ្នង ក្នុងមួយឆ្នាំ -បន្ដស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ។ គិតមកដល់បច្ចុប្បន្ន ក្រសួងទទួលពាក្យបណ្តឹងសរុប ចំនួន ១៣ ៩៨៤ ករណី បានដោះស្រាយចប់ ១០ ៨៥៥ ករណី និងកំពុងដោះស្រាយ ៣ […]

អាន​បន្ថែម

មន្ទីរពិសោធន៍ក្រសួងសាធារណការ នឹងបញ្ចប់ការសាងសង់ខែមីនា ឆ្នាំ២០២២

អគារមន្ទីរពិសោធន៍ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្រោមជំនួយរបស់កូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើយោងតាមជំនួបរវាងនាយកវិទ្យាស្ថាន ឯកឧត្តម ហឿន សំនៀង និងតំណាងម្ចាស់ជំនួយក្រុមហ៊ុន KICT របស់កូរ៉េលោក Song Jae Heon កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ក្នុងជំនួប ភាគីទាំង២ បានពិនិត្យរបាយការណ៍ដំណើរការសាងសង់ ផែនការប្រើប្រាស់អគារ ការប្រើប្រាស់ទីធ្លានៃអគារ កាលបរិច្ឆេទបិទការដ្ឋាន និងផែនការតម្តើងសម្ភារបច្ចេកទេសជាដើម។ ភាគីកូរ៉េ ក៏គ្រោងចុះមកពិនិត្យមន្ទីពិសោធន៍នេះ ចំនួន ២ដង ទៀត ពោលគឺ ទី១ នៅពេលតម្តើងសម្ភារបច្ចេកទេសដែលគ្រោងធ្វើឡើងក្រោយខែមេសា ឆ្នាំ២០២២ និងទី២ នៅពេលដាក់ឱ្យដំណើរការសាកល្បងគ្រប់សម្ភារ:ពិសោធន៍។ គួរបញ្ជាក់ថា មន្ទីរពិសោធន៍នេះ ជាផ្នែកមួយរបស់ជំនួយកូរ៉េខាងត្បូង លើគម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុប ជាង ៣លានដុល្លារអាមេរិក និងរយៈពេលអនុវត្ត ៣ ឆ្នាំ។ អគារមន្ទីរពិសោធន៍នេះ មានប្រវែងសរុប ១៨×២៥ម៉ែត្រ កម្ពស់ ២ជាន់ […]

អាន​បន្ថែម