សម្ដេចហ៊ុន សែន ឯកភាពគាំទ្រគម្រោងសង់ស្ពានថ្មី ភ្ជាប់ចាក់អង្រែក្រោម-ព្រែកប្រា ហើយ

គម្រោងសាងសង់ស្ពានថ្មី ដើម្បីជួយរំដោះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ភ្ជាប់សង្កាត់ចាក់អង្រែក្រោម និងសង្កាត់ព្រែកប្រា ទទួលបានការឯកភាពពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចរាល់ហើយ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងកិច្ចជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម មានប្រសាសន៍ថា៖ «គម្រោងសាងសង់ស្ពានមួយកន្លែងទៀតឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ ទទួលការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្ត្រីរួចហើយ»។ យ៉ាងណាមិញ ឯកឧត្តមនៅមិនទាន់បញ្ជាក់ពីព័ត៌មានលម្អិត ឬកាលបរិច្ឆេទនៃការសាងសង់នៅឡើយទេ។ គួរបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសផែនការសិក្សាពីគម្រោងស្ពានតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ (អានបន្ថែម) បើយោងតាម FreshNews ស្ពាននេះនឹងស្ថិតនៅចន្លោះស្ពានមុនីវង្ស និងស្ពានព្រែកសំរោង ដោយរដ្ឋបានពិចារណា ២ ទីតាំង រួមមាន៖ គម្រោងទី១៖ តភ្ជាប់ត្រង់ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ស្ពាននេះ ចាប់បន្តពីមហាវិថីអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ […]

អាន​បន្ថែម

ត្រឹមត្រីមាសទី ៣ ឥណទានក្នុងវិស័យសំណង់មានដល់ ១១,៥ ប៊ីលានដុល្លារ កើនឡើង ៣១%

គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១ ឥណទានសរុបដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានដល់ ៤៤.៩ប៊ីលានដុល្លារ ដែលកើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិ នៅថ្ងៃទី២០ ធ្នូ។ ក្នុងចំណោមឥណទានទាំងអស់ ឥណទានផ្ដល់ឱ្យទៅវិស័យសំណង់មានដល់ទៅ ១១,៥ ប៊ីលានដុល្លារ ឬស្មើនឹង ២៥,៦% នៃឥណទានសរុប។ តួលេខឥណទានក្នុងវិស័យសំណង់នេះ កើនឡើង ៣១,២% បើកធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្រោពីពីវិស័យសំណង់ ឥណទានក៏បានផ្ដល់ទៅឱ្យលើវិស័យផ្សេងៗដូចជា វិស័យកសិកម្ម ៤,២ប៊ី លានដុល្លារ សេវាកម្ម ៤, ៧ប៊ីលានដុល្លារ វិស័យការជួញដូរដុំនិងរាយ ១១,១ប៊ីលានដុល្លារ កម្មន្តសាល ១,៥ពាន់លានដុល្លារ អង្គភាពគ្រួសារ ២,៧ ប៊ីលានដុល្លារ និងឥណទានផ្សេងៗ ៩,២ ប៊ីលានដុល្លារ។ ទាក់ទិននឹងឥណទានក្នុងស្រុក ធនាគារពិភពលោកថ្មីៗនេះ បានក្រើនថា កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើន៤,៥% ក្ដី។ (អានបន្ថែម)

អាន​បន្ថែម

សាលាក្រុងគ្រោងសង់ស្ពានអាកាសថ្មីមួយទៀត ត្រង់ស្ដុបផ្សារស៊ិនជូរីផ្លាហ្សា នៅឆ្នាំក្រោយ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ ២០០៤ ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ ២០១១ ។ គម្រោងកសាងស្ពានអាកាសនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២០ ខែធ្នូ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះយ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ស្ពានអាកាសថ្មីមួយនេះ គ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ ដែលត្រូវបានគេគ្រោងធ្វើឡើងនៅខែមីនា ឆ្នាំក្រោយ។

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងជិត ៣០ម៉ឺនដុល្លារ សង់អគារសិក្សានិងប្រព័ន្ធទឹកក្នុងខេត្ត ៣

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាង ២៨ម៉ឺនដុល្លារ ដល់ខេត្តស្ទឹងត្រែង រតនគីរី និងកំពង់ស្ពឺ ដើម្បីសាងសង់អគារសិក្សា និងស្តារប្រព័ន្ធធារាសាស្ត្រ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតជប៉ុនប្រចាំកម្ពុជា ថវិកាទាំងនេះ គឺស្ថិតនៅក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទំាង៣ កាលពីថ្ងៃទី ២០ ធ្នូ ឆ្នាំ២០២១។ គម្រោងទី១ គឺសាងសង់អគារសិក្សានៅអនុវិទ្យាល័យអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងទំហំទឹកប្រាក់ ៩៨.៣១៧ ដុល្លារ។ សម្រាប់ថវិកាចំនួន ៩១.៥៦៦ដុល្លារ ទៀត ជប៉ុនបានផ្តល់ឱ្យមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង ដើម្បីសង់អគារសិក្សានៅសាលាបឋមសិក្សាអូរឫស្សីលើ១ និងអូរឫស្សីលើ២ នៅក្នុងស្រុកសៀមបូក។ ដោយឡែកថវិកា ៩០.៤៩៥ដុល្លារទៀត ជប៉ុនបានផ្តល់ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សម្រាប់ស្តារឡើងវិញនូវទំនប់ទឹកចាស់មួយដែលមានស្រាប់ និងលូប្រអប់ចំនួន ២កន្លែង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៤លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល […]

អាន​បន្ថែម

កម្ពុជា-វៀតណាម កំពុងពន្លឿនការងារបើកដំណើរការច្រកព្រំដែនឡើងវិញ

កម្ពុជា-វៀតណាម កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានប្រជុំពិភាក្សាការងាររួមគ្នា ដើម្បីពន្លឿនកិច្ចព្រមព្រៀងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោក ពិសេសឈានទៅបើកដំណើរការច្រកព្រំដែនរវាងប្រទេសទាំងពីរឡើងវិញឆាប់ៗនេះ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ «រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំងស្រុងហើយ បន្ទាប់ពីកម្ពុជាមានស្ថានភាពធូរស្រាលកូវីដ-១៩»។ «ហេតុនេះ រដ្ឋាភិបាលកម្ពុជា ក៏បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសវៀតណាមបន្តទៀត ជាពិសេសការងារបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យដំណើរការឡើងវីញផងដែរ»។ ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានសាទរដល់កម្ពុជាចំពោះស្ថានភាពធូរស្រាលកូវីដ-១៩។ ឯកឧត្តម ក៏បានស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ។ គួរបញ្ជាក់ថា ភាគីទាំងពីរ មិនទាន់បញ្ជាក់ច្បាស់ពីឈ្មោះច្រកព្រំដែនដែលនឹងត្រូវបើកឡើងវិញនោះឡើយ។ ក្រៅពីច្រកព្រំដែនវៀតណាម កម្ពុជា និងថៃ ក៏គ្រោងនឹងបើកច្រកព្រំដែន ៤ កន្លែង ឡើងវិញផងដែរ រួមមាន ច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា និងថៃ គ្រោងបើកច្រកទ្វារព្រំដែន ៤កន្លែង ឡើងវិញឆាប់ៗនេះ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអាជ្ញាធរខេត្តស្រះកែវ នៃប្រទេសថៃ បានពិភាក្សាលើការបើកច្រកព្រំដែនឡើងវិញ ដែលត្រូវបានបិទបណ្តោះអាសន្ន ដោយសារបញ្ហាកូវីដ១៩។ ការពិភាក្សានេះ ធ្វើឡើងរវាងមន្រ្តីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី ១៥ ខែធ្នូ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Thaiger កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ។ លទ្ធផលនៃកិច្ចប្រជុំ គឺភាគីនៃប្រទេសទាំង២ ឯកភាពគ្នាចង់បើកច្រកព្រំដែនចំនួន ៤ កន្លែងឡើងវិញ ប៉ុន្តែកាលបរិច្ឆេទបើកនៅមិនទាន់បង្ហាញ ព្រោះភាគីទាំងត្រូវពិភាក្សាបន្ត ពាក់ព័ន្ធនឹងការត្រួតពិនិត្យសុខភាពដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ បើតាមប្រភពដដែល ច្រកព្រំដែនទាំងពីរ មានដូចជាច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។      

អាន​បន្ថែម

ក្រសួងរៀបចំដែនដី៖ ៣ចំណុចធំៗ ត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានច្បាប់ស្ដីពីសំណង់

វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ២០១៩មក ពិសេសលើអនុវិស័យធំៗ៣។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុន JICA នៅកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ កន្លងមកប្រទេសជប៉ុន បានជួយជ្រោមជ្រែងលើការងារជាច្រើនទាក់ទិននឹងវិស័យសំណង់ និងដីធ្លីនៅកម្ពុជា ពិសេស JICA គឺបានជួយជ្រោមជ្រែងតាក់តែងច្បាប់ស្ដីពីសំណង់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ឯកឧត្តមបានឱ្យដឹង ៖ «នៅប្រទេសកម្ពុជា មុននិងក្រោយពេលមានច្បាប់ស្ដីពីសំណង់នេះ គឺមានចំណុចធំៗ៣ មានភាពខុសប្លែកគ្នាច្រើន។ ទី ១ គឺការថយចុះនូវសំណង់ឥតច្បាប់ ២) មានការកើនឡើងនូវចំនួនវិស្វករ និងស្ថាបត្យករដែលបានចុះបញ្ជី និង ៣) ក្រុមហ៊ុនសាងសង់ក៏មានទំនុកចិត្តចំពោះរដ្ឋាភិបាលជាងមុន»។ «ដោយសារតែមានច្បាប់ស្ដីពីសំណង់ត្រឹមត្រូវ បានធ្វើឱ្យអ្នកវិនិយោគសម្រេចចិត្តមកចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានយ៉ាងភ្លូកទឹកភ្លូកដីផងដែរ» ឯកឧត្តមបានបន្ត។ ជាមួយគ្នានេះ លោកស្រី Kamei Haruko ក៏បានសង្កេតឃើញដែរថា ច្បាប់នេះបានជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានយ៉ាងច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

UNDP និង ក្រសួងសាធារណការគ្រោងសាងសង់ស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តក្រុង ៥

ក្រសួងសាធារណការ និងដឹកជញ្ជូន និង UNDP កំពុងសិក្សាលទ្ធភាពបង្កើតទីតាំងស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តក្រុងចំនួន៥ ទូទាំងប្រទេស ក្នុងនោះខេត្តបាត់ដំបង និងសៀមរាប ក៏ជាខេត្តទិសដៅផងដែរ។ នេះបើយោតាមកិច្ចចុះពិនិត្យទីតាំងផ្ទាល់ក្នុងខេត្តទាំង ២ របស់ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក កាលថ្ងៃទី១៥ -១៧ ខែធ្នូ កន្លងទៅ។ ទីតាំងក្នុងខេត្តទាំង ២ នេះ គឺផ្នែកមួយនៃជំនួយរបស់ UNDP ដែលគ្រោងនឹងជួយសាងសង់ស្ថានីយសម្រាប់សាកយានយន្តដើរដោយថាមពលអគ្គិសនីចំនួន៥ ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត។ ការបង្កើតឱ្យមានស្ថានីយទាំង ៥ នេះ ចាត់ទុកថាជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ក៏ដូចជាដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរឱ្យងាកមកចាប់អារម្មណ៍លើការប្រើយានយន្តដើរដោយថាមពលអគ្គិសនីផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់ឱ្យដឹងថា ការជំរុញឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គីសនី (Electric Vehicles) ជាគោលនយោបាយអាទិភាពមួយរបស់រដ្ឋាភិបាល ទិសដៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស។ ជាក់ស្ដែង ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) ក្នុងនោះរួមមាន ស្ថានីយសាករថយន្តអគ្គិសនីគឺជាកន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs […]

អាន​បន្ថែម

វិមានកីឡដ្ឋានមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ បើកសម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍នេះ

«វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ ត្រូវបានដាក់សម្ភោធជាផ្លូវការហើយ នៅថ្ងៃសៅរ៍នេះ។ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៃវិមានកីឡាដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១៥ ០០០នាក់។ វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណងសម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០ លានដុល្លារ។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ជាពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ ២០២៣ ខាងមុខ។

អាន​បន្ថែម

ក្រុមហ៊ុន Nestle គ្រោងសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់

ក្រុមហ៊ុន Nestle ដែលជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈអន្តរជាតិខ្នាតធំ បានបង្ហាញគម្រោងមកវិនិយោគសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូននាំចូលផលិតផលពីក្រៅប្រទេសមកលក់នៅកម្ពុជា។ គម្រោងនេះត្រូវបានលើកឡើងដោយ លោក Chandana Fernando នាយកគ្រប់គ្រងប្រចាំប្រទេស នៃការិយាល័យតំណាងក្រុមហ៊ុន Nestle នៅប្រទេសថៃ ក្នុងជំនួបជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែធ្នូ។ ក្នុងជំនួបនេះ លោក Chandana Fernando បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងពិនិត្យលទ្ធភាពបង្កើតរោងចក្រ ជំនួសឱ្យការនាំចូលពីបរទេស ប៉ុន្តែនៅមិនទាន់បញ្ជាក់ពីផែនការលម្អិតនៅឡើយទេ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការមកបណ្តាក់ទុនរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនបន្តសហការជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ហើយពិនិត្យលទ្ធភាពជាក់ស្តែង។ ភាគីទាំង ២ នឹងជួបពិភាក្សាការងារម្ដងទៀត នៅប្រទេសស្វីស នាដើមឆ្នាំ២០២២៕

អាន​បន្ថែម