គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅកោះកុងសម្រេចបាន ៥៤% ហើយ

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ភ្ជាប់ពីបាត់ដំបងទៅកោះកុង ប្រវែងជាង ១៩៨គ.ម សម្រេច បាន ៥៤,៨៩% ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី ៣ ធ្នូ នេះ។ គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ប្រទេសចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST)។ គម្រោងនេះរួមមានការសាងសង់ស្ពានចំនួន ២៣កន្លែង ប្រវែង ១៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប ៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ។ គម្រោងផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងសាងសង់ដោយទុន ១៨៨,៣៨ លានដុល្លារ ដែលជាកម្ចីពីចិន រួមនឹងថវិកាបដិភាគរបស់រដ្ឋ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន […]

អាន​បន្ថែម

ស្ពានអាកាសចោមចៅសម្រេចបាន៩០% និងគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ

ការសាងសង់ស្ពានអាកាសចោមចៅ សម្រេចបាន ៩០% បើគិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅខែមីនាឆ្នាំក្រោយ។ លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជរធានីភ្នំពេញ បានឱ្យដឹងថា ការងារសាងសង់ កំពុងបន្តដើម្បីបញ្ចប់គម្រោង ១០%ទៀត ដែលនៅសល់ ឱ្យចប់តាមផែនការនៅ ខែមីនា ឆ្នាំក្រោយ។ បច្ចុប្បន្ន ក្រុមការងារកំពុងពន្លឿនការងារសាងសង់ ខណៈហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្លូវក្រោមដី បានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន សម្រាប់សម្រួលចរាចរណ៍។ លោក សាំង ពិសិដ្ឋ បញ្ជាក់ថា ទោះបញ្ចប់ខែមីនាឆ្នាំក្រោយក្ដី កាលបរិច្ឆេទនៃការដាក់សម្ពោធនៅមិនទាន់កំណត់នៅឡើយទេ។ ស្ពានអាកាសចោមចៅនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ថវិកាសាងសង់ប្រមាណ ២២ លានដុល្លារ ហើយនឹងចំណាយពេលសាងសង់រយៈពេល៣០ខែ។ (អានបន្ថែម)

អាន​បន្ថែម

ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវថ្មីភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៣០% ហើយ

បើគិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានប្រមាណ ៣០,៣៧ % ហើយ។ នេះបើតាមដំណើរចុះពិនិត្យរបស់គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្នក្រសួងកំពុងពិនិត្យ និងពន្លឿនការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនការ ទិសដៅសម្រួលដល់ ការដឹកជញ្ជូនទំនិញ និងពាណិជ្ជកម្មនៃប្រទេសទាំង២ ឱ្យបានឆាប់ៗខាងមុខនេះ។ ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ភាគីថៃ និងកម្ពុជា ក៏បានព្រមព្រៀងគ្នាថានឹងបើកច្រកទ្វារនេះជាបណ្តោះអាសន្ន សម្រាប់ការដឹកជញ្ជូនទំនិញ ក្នុងពេលឆាប់ៗនេះ។ (អានបន្ថែម) គម្រោងច្រកទ្វារនេះ នឹងរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ ថ្មីៗនេះ ភាគីថៃ និងកម្ពុជា ក៏គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែននេះ ទិសដៅដើម្បីធ្វើទំនើបកម្ម និងពន្លឿននីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM […]

អាន​បន្ថែម

ផ្លូវលេខ១៤៨ ពីស្ទឹងហាវដល់កំពង់ផែក្រុងព្រះសីហនុ សាងសង់បានជាង ៤០%ហើយ

ការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែងជាង ១៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សាងសង់សម្រេចបាន ៤០,៨៩% ហើយ។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចពិនិត្យការដ្ឋានកាលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺដើម្បីធានាគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង ខណៈវឌ្ឍនភាពការងារ ៤០,៨៩% នេះ គឺលឿនជាងផែនការប្រមាណ ១,៥៥%។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ ទទួលខុសត្រូវខ្ពស់លើការងារសាងសង់ប្រព័ន្ធលូបង្ហូរតាមស្តង់ដាបច្ចេកទេស ធ្វើយ៉ាងណា ធ្វើម្តងឱ្យហើយ កុំធ្វើម្តងហើយម្តងទៀត ដែលនាំឱ្យខាតបង់ពេលវេលា និងថវិកា។ គួរបញ្ជាក់ថា កំណាត់ផ្លូវនេះ បានចាប់បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដោយប្រើប្រាស់ថវិកាសន្សំរបស់ជាតិ ដោយនឹងសាងសង់ចំនួន ២៨ខែ។ កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញនាំចេញនាំចូលតាមនាវា កសិផល និងជលផលរបស់ពលរដ្ឋ កាន់តែងាយស្រួល ចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕

អាន​បន្ថែម

សម្ដេចថា កម្ពុជាទទួលបានសិទ្ធិផលិតពី Sinovac ហើយគ្រោងសង់រោងចក្រក្នុងស្រុកឆាប់ៗ

កម្ពុជាបានទទួលសិទ្ធពីក្រុមហ៊ុនរបស់ប្រទេសចិនរួចមកហើយ ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ដោយខ្លួនឯងក្នុងស្រុក ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជា។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសម្ពោធផ្លូវ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វល់នៅខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ។ សម្តេចលើកឡើងថា ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ ទទួលបានសិទ្ធិក្នុងការផលិតវ៉ាក់សាំង Sinovac នេះហើយ។ សម្តេចតេជោ ថ្លែងថា៖ «យើងបានទទួលសិទ្ធក្នុងការផលិតវ៉ាក់សាំងក្នុងប្រទេសយើង ដែលអាចផ្តល់លទ្ធភាពអាចឱ្យយើងទិញយកវ៉ាក់សាំងដែលជាផលិតផលសម្រេចយកមកប្រើប្រាស់ក្នងស្រុកយើង ហើយក៏អាចឱ្យក្រុមហ៊ុននាំចេញ ព្រោះយើងអត់ដឹងថាពេលណាកូវីដត្រូវចប់ទេ បានជាយើងស្វះស្វែង មិនត្រឹមតែដើររកទិញទេ យើងស្នើសុំការចែករំលែកពីមិត្តចិនចំពោះការផលិតវ៉ាក់សាំងទៅជាផលិតផលសម្រេច»។ គិតត្រឹមដើមខែធ្នូ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានប្រមាណ ៨៨% ធៀបនឹងប្រជាជនសរុប បច្ចុប្បន្នកម្ពុជាមានសល់វ៉ាក់សាំងកូវីដ១៩ក្នុងឃ្លាំង ប្រមាណ១០លានដុសទៀត។

អាន​បន្ថែម

គម្រោងពង្រីកកំពង់ផែព្រះសីហនុបើកដេញថ្លៃរកអ្នកសាងសង់ហើយ ការដ្ឋានគ្រោងបើកឆ្នាំ ២០២២

គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុដំណាក់កាលទី ១ ក្រោមជំនួយ ២០០លានដុល្លាររបស់ជប៉ុន បានបញ្ចប់ការគូរប្លង់ហើយ បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលដាក់ដេញថ្លៃ ជ្រើសរើសអ្នកសាងសង ខណៈការដ្ឋានគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ។ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងពង្រីកជំហានទី១ នឹងធ្វើនៅឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ ជាក់ស្ដែង តាមផែនការដំបូង ការដ្ឋានត្រៀមបើតាំងពី២០២១ នេះមកម្ល៉េះ តែក្រុមការងារបានធ្វើកែសម្រួលគំរូប្លង់ខ្លះ ទើបពន្យារទៅឆ្នាំ ២០២២។ បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ។ (អានបន្ថែម) ក្រោយជំហានទី ១ សាងសង់រួច កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែករដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី ៣ ដែលមានជម្រៅ ១៦ម៉ែត្រ […]

អាន​បន្ថែម

កូរ៉េបង្ហាញរបកគំហើញថ្មី ធ្វើឱ្យបេតុងអាចបង្កើត និងស្ដុកអគ្គិសនីខ្លួនឯងបាន

ក្រុមវិស្វករមកពីសាកលវិទ្យាល័យធំៗ៣ របស់កូរ៉េខាងត្បូង ( Incheon National University , Kyung Hee University និង Korea University) ថ្មីៗនេះ បានបង្ហាញរបកគំហើញថ្មី គឺស៊ីម៉ង់ត៍ពិសេស ឬ cement-based composite ដែលនឹងធ្វើឱ្យផ្ទៃបេតុងនៃអគារនានា អាចបង្កើត និងផ្ទុកថាមពលអគ្គិសនីបាន។ បើតាមការរចុះផ្សាយរបស់ Global Construction Review ការបង្កើតថាមពលនេះ នឹងធ្វើឡើងតាមរយៈប្រភពថាមពលមេកានិចខាងក្រៅដូចជា ការដើរជាន់ ខ្យល់ ភ្លៀង និងកំលាំងរលក ជាដើម។ ខណៈ សមាសធាតុសរសៃកាបូននៅក្នុងស៊ីម៉ង់ត៍នឹងដើរតួជា triboelectric nanogenerator (TENG) ឬជាកន្លែងស្ដុកថាមពល។ ក្រុមវិស្វករជឿជាក់ថា របកគំហើញថ្មីនេះនឹងជួយកាត់បន្ថយបញ្ហាបរិស្ថានបង្កើតចេញពីការដ្ឋានសាងសង់បានមួយចំណែកធំ។ ដោយឡែក វិស្វករបានបញ្ជាក់ទៀតថា ទោះផ្ទៃបេតុងផ្ទុកអគ្គិសីនីក្ដី អ្នកសាងសង់ និងអ្នកប្រើប្រាស់ នឹងមិនមានគ្រោះថ្នាក់ពីការឆក់ចរន្តអគ្គិសនីទេ ព្រោះផ្ទៃ carbon fibre ដែលប្រើហ៊ុនព័ន្ធចរន្តគឺក្រាស់ល្មម ខណៈចរន្តក្នុងបេតុងក៏មានកម្រិតហ្វ្រេកង់ទាប ដែលមិនអាចឆកមនុស្សបានទេ។    

អាន​បន្ថែម

សមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ សរុបជាង៣០០លានដុល្លារ ត្រូវដាក់ប្រើប្រាស់ក្រោមវត្តមានសម្តេចតេជោ

សមិទ្ធផលនានាក្នុងក្រុងព្រះសីហនុតម្លៃសាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋផ្ទាល់ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ នាឱកាសនោះ សម្តេចតេជោ បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ គឺរដ្ឋាភិបាលមានគោលបំណងកែប្រែឱ្យក្លាយជាខេត្តពហុបំណង ដូច្នេះទើបមានការចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ប្រព័ន្ធរំដោះទឹកកខ្វក់ជាដើម។ សមិទ្ធផលសំខាន់ៗក្នុងក្រុងព្រះសីហនុ ដែលត្រូវសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះរួមមាន៖ ផ្លូវចំនួន ៣៧ខ្សែ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ និងសមិទ្ធផលនានាផ្សេងទៀត។ សម្តេចបានបញ្ជាក់ថា ការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺសម្រាប់មនុស្សបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយផងដែរ។ សម្ដេចក៏បានប្រកាសទៀតថា ខ្មែរនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដោយថវិកា និងស្នាដៃខ្លួនឯងផ្ទាល់ ដោយនឹងពឹងបរទេស ឬដៃគូអភិវឌ្ឍឱ្យតិចតួចបំផុត បើអាចទៅរួច ព្រោះសម្ដេចថា «ខ្មែរអាចធ្វើបាន»។ (អានបន្ថែម)

អាន​បន្ថែម

ឆ្នាំ ២០២២ រដ្ឋបង្កើតទីលានចាក់សំរាមស្តង់ដារយ៉ាងហោច ៦ កន្លែងទៀតតាមបណ្តាខេត្តនានា

រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតទីលានចាក់សំរាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ នៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនទៀត ដោយយ៉ាងហោចគ្រោងនឹងបង្កើត ៦ កន្លែងនៅឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីរួមចំណែក លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងកាកសំណល់។ នេះជាការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងអំឡុងពេលទស្សនកិច្ច ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ដែលទើបតែនឹងដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ថា ទីលានខេត្តព្រះសីហនុ គឺជាទីលានចាក់សំរាមលើកដំបូងនៅកម្ពុជា ដែលបង្កើតឡើងដោយមានលក្ខណៈស្តង់ដារត្រឹមត្រូវតាមបច្ចេកទេស។ នៅក្នុងឆ្នាំ២០២២ខាង មុខនេះ រដ្ឋាភិបាល គ្រោងបង្កើតឱ្យមាននៅតាមបណ្តាខេត្តឯទៀតដូចជាខេត្តកែប កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង ជាដើម ដោយយកទីលាននៅខេត្តព្រះសីហនុជាគំរូ។ គួរបញ្ជាក់ថា ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៥១ហិកតា ក្នុងក្របខណ្ឌបន្ទុកចំណាយថវិកាជាតិសរុបជាង ៥,៣១លានដុល្លារអាមេរិក។        

អាន​បន្ថែម

សម្ដេច៖ កោះកុង កំពត កែប និងខេត្តតាមដងទន្លេចាំបាច់ត្រូវមានប្រព័ន្ធចម្រោះទឹក និងលូស្ដង់ដា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានលើកឡើងថា កម្ពុជាគ្រោងនឹងកសាង ប្រព័ន្ធលូស្ដង់ដា និងរោងចក្រចម្រោះទឹកកខ្វក់បន្ថែមទៀត នៅតាមច្រើនកន្លែង នៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ និងដងទន្លេនានា ដើម្បីលើកកម្ពស់កម្ពុជាឱ្យក្លាយជាប្រទេសស្រលាញ់បរិស្ថាន និងមាននិរន្តរភាព។ សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកិច្ចចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១ ធ្នូនេះ។ សម្តេច មានប្រសាសន៍ថា៖ «ទីក្រុងទំនើប មិនមែនមានតែផ្លូវស្អាត និងអគារខ្ពស់ៗនោះទេ ចាំបាច់ត្រូវមានប្រព័ន្ធការពារទឹកកខ្វក់ផងដែរ»។ «ហេតុនេះ ទៅថ្ងៃខាងមុខ កម្ពុជាគ្រោងកសាងរោងចក្រ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បន្ថែមទៀត នៅខេត្តជាប់មាត់សមុទ្រ ដូចជា កោះកុង កំពត កែប ខេត្តតាមដងទន្លេមេគង្គ និងទន្លេសាប ក្នុងគោលបំណងដើម្បីការពារបរិស្ថានទឹក មុននឹងបញ្ចេញទឹកកខ្វក់ចោលទៅក្នុងសមុទ្រ និងទន្លេជាដើម» សម្ដេចបានបន្ដ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នខេត្តព្រះសីហនុ បាននិងកំពុងសាងសង់ មានស្ថានីយប្រព្រឹត្តកម្មដល់ទៅ ៣ កន្លែង ដែលសុទ្ធសឹងតែប្រើបចេ្ចកវិទ្យាទំនើបចុងក្រោយ MABR ដែលអាចចម្រោះទឹកបានស្អាត គ្មានក្លិន និងគ្មានជាតិពុលដល់បរិស្ថាន។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ៥ ២00 […]

អាន​បន្ថែម