សម្ដេច ហ៊ុន សែន៖ ការបើកលើកនេះ នឹងមិនថយក្រោយទេ សេដ្ឋកិច្ចឆ្នាំក្រោយអាចកើនជាង៥%

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនជាង ៥% នៅឆ្នាំ២០២២ ដោយសារសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបើកប្រទេស ខណៈរដ្ឋក៏នៅតែបន្ដផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា។ (អានបន្ថែម) សម្តេចតេជោ មានប្រសាស៍ថា៖ «ឆ្នាំក្រោយ តាមច្បាប់ថវិកា កំណើនសេដ្ឋកិច្ច ៤,២% តែខ្ញុំថា អាចលើស៥%»។ «ការបើកប្រទេសលើកនេះ យើងនឹងមិនថយក្រោយវិញនោះទេ គឺដឹងតែឡើង ឃើញជាក់ច្បាស់តាមរយៈកំណើន សកម្មភាពសេដ្ឋកិច្ច និងសង្គម នានា ស្របពេលដែលការរីករាលជំងឺកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបាន» សម្ដេចបានបន្ដ។ គួរបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាចង់ចំណាយថវិកាជាតិផ្ទាល់យ៉ាងហោច ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងនោះយ៉ាងហោច ១០០ លានដុល្លារសង់ស្ពានតាមទន្លេតូច និងស្ទឹងទូទាំងប្រទេស ខណៈនៅសល់នឹងសាងសង់ផ្លូវ និងស្ពានធំៗឆ្លងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់បន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

សម្ដេចហ៊ុន សែន គ្រោងចំណាយ ១០០ លានដុល្លារសង់ស្ពានតាម ទន្លេតូច និងស្ទឹងទូទាំងប្រទេស

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាចង់ចំណាយថវិកាជាតិផ្ទាល់យ៉ាងហោច ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងនោះយ៉ាងហោច ១០០ លានដុល្លារ សង់ស្ពានតាមទន្លេតូច និងស្ទឹងទូទាំងប្រទេស ខណៈនៅសល់នឹងសាងសង់ផ្លូវ និងស្ពានធំៗឆ្លងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់បន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ។ (អានបន្ថែម) សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាក់ស្ដែង មុនវិបត្តិកូវីដ-១៩ រដ្ឋាភិបាលបានសន្សំសាច់ប្រាក់បានមួយចំនួនធំ។ កន្លងមក ទឹកប្រាក់ជិត ១លានដុល្លារ របស់រដ្ឋផ្ទាល់ត្រូវបានប្រើលើគម្រោងរោងចក្រអគ្គិសនីនៅភ្នំពេញ គម្រោងផ្លូវ ៣៤ខ្សែនៅព្រះសីហនុ និងផ្លូវ៣៨ ខ្សែនៅសៀមរាប ។ សម្ដេចបន្ដថា ពេលនោះយើងនៅសល់ជិត ៣,៥ ពាន់លានទៀត ដែល ២/៣ គឺគ្រោងនឹងចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ក្នុងនោះសម្ដេចក៏ចង់ចំណាយយ៉ាងហោច ១០០ លានដុល្លារ សាងសង់ស្ពាន។ […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន ជំរុញឱ្យប្រទេស G7 មកកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតាមគម្រោង B3W

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសស្វាគមន៍ និងជំរុញក្រុមប្រទេសអភិវឌ្ឍG7 ឱ្យមកជួយវិនិយោគកសាងហេដ្ឋារចនាសម្ព័នស្ពានថ្នល់នៅកម្ពុជាឱ្យបានច្រើនជាងមុន ពិសេសតាមរយៈផែនការថ្មី Build Back Better World (B3W) ដែលទើបតែដាក់ចេញដោយរដ្ឋាភិបាលអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ។ ការប្រកាសស្វាគមន៍របស់កម្ពុជានាពេលនេះ គឺឆ្លើយតបទៅនឹងការលើកឡើងថា កម្ពុជាពឹងផ្អែកលើតែចិនលើការកសាងហេដ្ឋារចនាសម្ព័ន្ធថ្នល់ និងស្ពាន នាពេលកន្លងមក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំទន្ទឹមរង់ចាំជំនួយពី B3W ហើយសង្ឃឹមថារដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសអ្នកមានទាំង៧ (G7) នឹងផ្តល់ឱកាសឱ្យកម្ពុជាទទួលបានគម្រោងមួយចំនួន»។ សម្តេចតេជោ បន្តថា៖ «យើងមិនបានបដិសេធជាមួយគម្រោងដទៃទៀតដូចជា Build Back Better World នោះទេ ដូច្នេះយើងសូមជូនសារស្វាគមន៍ជានិច្ច កុំឱ្យថាយើងលម្អៀងទៅរកតែចិន»។ សូមបញ្ជាក់ថា ផែនការ Build Back Better World (B3W) […]

អាន​បន្ថែម

រដ្ឋនឹងបើកសម្ពោធស្ពានថ្នល់ធំៗ ៥ គម្រោង ខណៈគម្រោងជាង ១០ ទៀតគ្រោងបើកការដ្ឋានឆាប់ៗ

បន្ទាប់ពីការបើកប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា រដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសកម្មដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ ដោយសម្រុកការងារលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេស។ នៅក្នុងខែវិច្ឆិកា ទីស្ដីការក្រសួងធំៗ មួយចំនួនត្រូវបានសម្ពោធ និងបើកការដ្ឋាន ។ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញបើកសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបានបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C ផងដែរ។ យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល នៅក្នុងឆ្នាំ ២០២២ ខាងមុខ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានមានដូចខាងក្រោម៖ គម្រោងដែលត្រូវសម្ពោធ -៦ ធ្នូ៖ សម្ដេចនឹងអញ្ជើញបើកសម្ពោធ ផ្លូវជាតិលេខ ១១ តភ្អាប់ពីអ្នកលឿងទៅផ្លូវជាតិលេខ ៧ -១០ មករា ២០២២៖ បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ដែលពង្រីកពី២ គន្លងទៅ ៤ គន្លង -៧ កុម្ភៈ៖ បើកសម្ពោធផ្លូវក្រចេះ-ស្ទឹងត្រែង ប្រវែង ៩៣គម -១៤ កុម្ភៈ៖ បើកសម្ពោធស្ពាន […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន សម្ពោធប្រើស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវ ៧១C ជាផ្លូវការ

សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ២៣ វិច្ឆិកា នេះបានអញ្ជើញជាអធិបតីភាពបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក៏ដូចជាបើកការដ្ឋានផ្លូវជាតិលេខ ៧១C ផងដែរ។ នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះមួយទៀតឱ្យស្ពាននេះថា «ស្ពានភ្ជាប់និស្ស័យ» ពោលគឺភ្ជាប់ចំណងមិត្តភាពកម្ពុជា-ចិន ក៏ដូចជាខេត្តត្បូងឃ្មុំ-កំពង់ចាម។ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប ១១៣១ម៉ែត្រ និង ទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ តភ្ជាប់ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានដោយប្រើរយៈពេលសាងសង់ចំនួន ៤២ខែ និងបានចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក ជាជំនួយរបស់ចិន និងថវិកាបដិភាគរបស់រដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍៖ «ស្ពាននេះនឹងរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋនៅពេលធ្វើដំណើរ ខណៈកាលពីមុនប្រជាពលរដ្ឋនៅតំបន់ត្រូវទៅណាមកណាត្រូវចំណាយថវិកាឆ្លងសាឡាង»។ ដោយឡែក សម្រាប់ផ្លូវ ៧១C វិញ ក៏ត្រូវបានបើកការដ្ឋានជាផ្លូវការហើយដែរ។ […]

អាន​បន្ថែម

ក្រុមហ៊ុន៤ធំៗ ចុះMoUជាមួយរដ្ឋសម្រុកជំរុញសក្ដានុពលនិងប្ដូរមុខមាត់ខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជនធំៗចំនួន ៤ សម្រេចសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ទិសដៅជំរុញកៀរគរអ្នកវិនិយោគបន្ថែម និងរួមគ្នាអភិវឌ្ឍខេត្តព្រះសីហនុឱ្យរីកចម្រើនទៅមុខមួយកម្រិតទៀត។ អនុស្សារណៈយោគយល់គ្នា រវាងភាគីទាំង៥ លើកិច្ចការខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមហ៊ុនទាំង៤ រួមមាន ក្រុមហ៊ុន Continent Assets Management Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd ក្រុមហ៊ុន PropNex Cambodia Co., Ltd និងក្រុមហ៊ុន Ly Ly Kampong Seila Special Economic Zone Co., Ltd ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថា ការសហការនេះ នឹងដាក់ចេញនូវគម្រោងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមជំរុញការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ ឯកឧត្តមបានបន្ដថា ការសហការនេះ ក៏ស្របទៅនឹងផែនការមេរបស់រដ្ឋាភិបាលដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង […]

អាន​បន្ថែម

អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងរដ្ឋមន្រ្តីក្រសួងកសិកម្ម។ នាឱកាសនោះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា អគារទី២ នេះ មានទទឹង១៨ម៉ែត្រ បណ្តោយ៦២ម៉ែត្រ កម្ពស់៤ជាន់ ដែលមានទំហំដូចគ្នានឹងអគារទី១។ ឯកឧត្តម បន្ដថា អគារមន្ទីរពេទ្យបង្អែកចំនួនពីរអគារនេះ សុទ្ធតែជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ មន្ទីរពេទ្យនឹងបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន CT Scan ម៉ាស៊ីន X-Ray ឌីជីថល ម៉ាស៊ីនអេកូសាស្ត្រជាដើម។ ក្រោយសាងសង់រួច មន្ទីរពេទ្យនេះនឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ការដ្ឋានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ អគារទី១ តម្លៃ ១,៤លានដុល្លារ សាងសង់សម្រេចបានប្រមាណ៩០% ហើយ ខណៈរដ្ឋបាលខេត្តកំពុងពន្លឿន ដើម្បីឈានទៅបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំ២០២១នេះផងដែរ។ (អានបន្ថែម)  

អាន​បន្ថែម

ADB ផ្តល់កម្ចី១៨០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងសំខាន់ ៣

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដល់កម្ពុជាដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនលទ្ធភាពសេដ្ឋកិច្ច ក្នុងទីក្រុងធំៗ ៣ នៃប្រទេសកម្ពុជារួមមាន ក្រុងបាវិត កំពត និង ប៉ោយប៉ែត។ យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃ១៩ ខែវិច្ឆិកា គម្រោងវិនិយោគដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់នៅទីក្រុងទាំង ៣ ឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និង សំណល់រឹងបានល្អប្រសើរ។ លើសពីនេះ គម្រោងនឹងជួយទីក្រុងទាំងនេះកាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និង ប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណងពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។ នៅក្រុងបាវិត និងប៉ោយប៉ែត គម្រោងនឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និងកន្លែងចាក់សំរាម។ ដោយឡែក នៅក្រុងកំពត គម្រោងនឹងពង្រីកបណ្តាញលូទឹកស្អុយ និងគាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការផ្តល់សេវាកម្មគ្រប់គ្រាន់។ លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានមានប្រសាសន៍ថា គម្រោងនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត […]

អាន​បន្ថែម

ម៉ាស៊ីនសម្លាប់មេរោគក្នុងម៉ាស៊ីនត្រជាក់ និងប្រព័ន្ធបង្កើន រំហូរខ្យល់ជាអ្វី? ចាំបាច់ដូចម្ដេច?

ក្នុងអំឡុងពេលដែលវិបត្តិកូវីដកំពុងតែវាយលុយបែបនេះ ប្រព័ន្ធរំហូរខ្យល់ និងគុណភាពខ្យល់ បានក្លាយជារឿងចាំបាច់មួយទាំងក្នុងអគារការិយាល័យធំៗ ក៏ដូចជាលំនៅឋានរស់នៅខ្នាតតូចធម្មតា។ បើអគារបិទជិតមិនមានរំហូរខ្យល់គ្រប់គ្រាន់ ហើយខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់មិនត្រូវបានបន្សុទ្ធនោះ ហានិភ័យនៃការឆ្លងជំងឺកូវីដគឺខ្ពស់ ក្នុងករណីមាននរណាម្នាក់ក្នុងការិយាល័យ ឬក្នុងផ្ទះមានផ្ទុកមេរោគ។ ដូច្នេះ សម្រាប់អគារបិទជិត ប្រព័ន្ធបង្កើនរំហូរខ្យល់គឺចាប់បាច់ណាស់។ ប្រព័ន្ធលំហូរខ្យល់នេះ នឹងរួមមានការបំពាក់កង្ហាដែលអាចបូមខ្យល់ថ្មីចូល និងបាញ់ខ្យល់ចាស់ពីក្នុងអគារចេញទៅក្រៅ។ លើសពីនេះ នៅលើកង្ហាក៏ត្រូវបានបំពាក់នូវម៉ាស៊ីនចម្រោះធូលីសម្លាប់មេរោគ និងបញ្ចុះសីតុណ្ហភាព មុនអាចឱ្យខ្យល់ថ្មីចូលមកក្នុងអគារបាន។ ការបង្កើនរំហូរខ្យល់ នេះមិនមែនប្រើបានតែសម្រាប់ក្នុងអគារបិតជិតទេ តែប្រើនៅក្នុងគេហដ្ឋាន វានឹងជួយបញ្ចុះកម្ដៅនៅក្នុងផ្ទះ ពោលគឺធ្វើឱ្យផ្ទះមិនសូវក្ដៅទោះជាមិនបើកម៉ាស៊ីនត្រជាក់ក្ដី។ ដោយឡែក បច្ចេកវិទ្យាមួយទៀតគឺការសម្លាប់មេរោគក្នុងម៉ាស៊ីនត្រជាក់ ដោយប្រើបន្ទះចម្រោះមេរោគ។ ជាទូទៅ ម៉ាស៊ីនបន្សុទ្ធខ្យល់មានច្រើនប្រភេទ ដែលតម្លៃគឺអាស្រ័យទៅតាមគុណភាព។ ប៉ុន្តែ បច្ចេកវិទ្យាថ្មីនេះ គឺជាការយកបន្ទះចម្រោះមេរោគនេះទៅបំពាក់នៅលើម៉ាស៊ីនត្រជាក់ដែលមានស្រាប់បានដោយងាយៗ។ ក្រោយបំពាក់ ម៉ាស៊ីនត្រជាក់ចាស់របស់អ្នកនឹងអាចបន្សុទ្ធខ្យល់ បានដោយស្វ័យប្រវត្តិ។ គួរបញ្ជាក់ថា បច្ចេកវិទ្យាទាំង២ កំពុងផ្ដល់ជូនដោយវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) ដែលកំពុងពិចារណាចង់នាំចូលបច្ចេកវិទ្យាថ្មីនេះចូលមកទីផ្សារកម្ពុជា ព្រមជាមួយនឹងផលិតផលសម្ភារៈសំណង់វៃឆ្លាតជាច្រើនប្រភេទទៀត។ ក្រៅពីប្រព័ន្ធនេះ CDIR ក៏គ្រោងនឹងនាំចូលផលិតផល និងសេវាកម្មវៃឆ្លាតផ្សេងៗទៀត ដូចជា ប្រព័ន្ធគ្រប់គ្រងអគ្គិសនីនៅក្នុងអគារឬផ្ទះបែបឆ្លាតវៃ ប្រព័ន្ធកាម៉េរាស្វ័យប្រវត្តិដើម្បីវិភាគវឌ្ឍនភាពនៃគម្រោងសំណង់ ប្រព័ន្ធការពារអគ្គិភ័យបែបវៃយឆ្លាត និងប្រព័ន្ធរំហូរខ្យល់ និងកម្ចាត់មេរោគក្នុងផ្ទះដោយស្វ័យប្រវត្តិក្នុងអគារ ជាដើម។ […]

អាន​បន្ថែម

រដ្ឋាភិបាលដាក់ចេញគោលការណ៍ថ្មីរឹតបន្ដឹងរោងចក្រដើរដោយថាមពលចំហាយ

ក្រសួងរ៉ែ និងថាមពល បានដាក់ចេញប្រកាសថ្មី ទិសដៅរឹងបន្ដឹងការគ្រប់គ្រងរោងចក្រ និងប្រតិបត្តិការថាមពលចំហាយ ដែលតម្រូវឱ្យគ្រប់អាជីវកម្មពាក់ព័ន្ធនឹងវិស័យនេះទាំងអស់ត្រូវសុំច្បាប់អនុញ្ញាតមុន នឹងចាប់ផ្ដើមប្រតិបត្តិការ។ បើតាមប្រកាសលេខ ០៣០៥ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រតិបត្តិការថាមពលចំហាយ សំដៅដល់ការផលិត ការចែកចាយ និងការប្រើប្រាស់ថាមពលចំហាយ។ (ការដុតឥន្ទនៈ ធ្យូងថ្ម ឬចំហេះនានាដើម្បីបង្កើតជាចំហាយទឹក ក្នុងការជំរុញទួរបិន ឬម៉ូទ័រឱ្យផលិតអគ្គិសនី។) ប្រកាសបានបន្ដថា ក្រុមហ៊ុនដែលមានបំណងអភិវឌ្ឍ សាងសង់ ដំឡើង និងប្រតិបត្តិការថាមពលចំហាយ ទាំងប្រើប្រាស់ផ្ទាល់ និងប្រើប្រាស់ដោយប្រយោល ត្រូវស្នើសុំលិខិតអនុញ្ញាតទាំងអស់។ មួយវិញទៀត ចំពោះក្រុមហ៊ុន ដែលមានបំណងធ្វើការអភិវឌ្ឍន៍សាងសង់ និងដំឡើង ត្រូវសុំលិខិតអនុញ្ញាត ២ គឺអាជ្ញាបណ្ណសុំប្រតិបត្តិថាមពលចំហាយ និងអាជ្ញាបណ្ណផ្តល់សេវាកម្មថាមពលចំហាយ។ ដូចគ្នានេះ ក្រុមហ៊ុនណាដែលចង់ផលិតចំហាយ និងអគ្គិសនីរួមគ្នា ក៏ត្រូវសុំលិខិតអនុញ្ញាត ២ ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនណាគ្មានលិខិតអនុញ្ញាត ត្រូវពិន័យជាប្រាក់ពី ៤០០ ០០០ រៀល ទៅ ៤ លានរៀល ក្នុងមួយថ្ងៃ និងទោសទណ្ឌដែលមានចែងក្នុងបទប្បញ្ញត្តិដទៃទៀតជាធរមាន។

អាន​បន្ថែម