ព័ត៌មានសំណង់
ការដ្ឋានស្ថានីយបូមទឹកខ្នាតធំជាងគេនៅបឹងទំពុនសម្រេចបាន៧០% គ្រោងបញ្ចប់ ខែមីនា ២០២២
ការងារសាងសង់ស្ថានីយបូមទឹកបឹងទំពុន មកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ៧០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារកំពុងមមាញឹកបំពាក់ម៉ូទ័របូមទឹកខ្នាតធំចំនួន ៣គ្រឿង។ ម៉ូទ័របូមទឹក ១គ្រឿង មានខ្នាតទំហំអង្កត់ផ្ចឹត ១,៥ម និង ២ គ្រឿងទៀតមានអង្កត់ផ្ចឹត ១,២ម ដោយម៉ូទ័រទាំង ៣ រួមគ្នា នឹងមានសមត្ថភាពបូមទឹកបាន ៤២ ០០០ម៉ែត្រគូបក្នុង១ម៉ោង ឬ ១២ម៉ែត្រគូប ក្នុង១វិនាទី ដែលគ្រប់គ្រាន់សម្រាប់រំដោះទឹកភ្លៀងក្នុងវដូវវស្សាឆ្នាំក្រោយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី១៦ ធ្នូ នេះថា ស្ថានីយនេះនឹងក្លាយជាស្ថានីយដែលមានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងមានសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ។ គម្រោងនេះកំពុងសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញផ្ទាល់ ដោយក្រោយសាងសង់រួច នឹងធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ ផ្លូវ ២០០៤ ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ៕
អានបន្ថែមលី យ៉ុងផាត់ គ្រុប គ្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយកន្លែងលើដីជិត ៥០០ហិកតា នៅកោះកុង
អាជ្ញាធរខេត្តកោះកុង បានបើកភ្លើងខៀវគាំទ្រឱ្យក្រុមហ៊ុន Koh Kong SEZ Co, Ltd. របស់ក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប បោះទុនសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយកន្លែង នៅស្រុកគិរីសាគរ ខណៈបច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងសិក្សាវាយតម្លៃផលប៉ះពាល់។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh Kong SEZ Co, Ltd.) កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅនេះ ដើម្បីសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងខាងលើ។ បើយោងតាមផែនការ កំពង់ផែនេះនឹងត្រូវធ្វើឡើងនៅលើផ្ទៃដីទំហំ ៤៩២,៦៤ ហិកតា ដែលស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ គម្រោងនេះ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅជាដើម។ ក្នុងកិច្ចប្រជុំ លោក អ៊ុក ភ័ក្ត្រា […]
អានបន្ថែមកាមេរ៉ាចាប់ល្បឿន១០ទីតាំង លើផ្លូវជាតិលេខ៣ ចាប់ផ្តើមដំណើរការប្រើប្រាស់សាកល្បងហើយ
ចាប់ពីពេលនេះតទៅ កាមេរ៉ាចាប់ល្បឿន ១០ទីតាំង លើផ្លូវជាតិលេខ៣ បានចាប់ផ្តើមប្រើប្រាស់សាកល្បងជាផ្លូវការហើយ ដើម្បីតាមដាន និងការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋបើកបរតាមដងផ្លូវ។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងពេលចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿនកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការដំណើរការប្រើប្រាស់កាមេរ៉ាចាប់ល្បឿននេះ ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូងដែលប្រើលើផ្លូវជាតិលេខ៣។ «កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរទៀតផង» ឯកឧត្តមបានបន្ត។ បច្ចុប្បន្ន កាមេរ៉ាចាប់ល្បឿនចំនួន១០ទីតាំង ត្រូវបានចាប់ផ្តើមដំឡើង ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។ កំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ក្នុងនោះពីចោមចៅ ដល់បែកគូស ជាផ្លូវ៤គន្លង មានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។ ដោយឡែក គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ នឹងត្រូវប្រកាសដាក់សម្ពោធប្រើប្រាស់ផ្លូវការ នៅខែមីនា ឆ្នាំ២០២២ […]
អានបន្ថែមWB៖ ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងចំណេះធ្វើ ជាចលករធំ ៣ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា
ធនាគារពិភពលោក កាលពីថ្មីៗនេះ បានឱ្យលើកឡើងថា ភាពមានកម្មសិទ្ធិលើដីធ្លី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងការបង្វឹកចំណេះធ្វើដល់ប្រជាពលរដ្ឋ គឺជាចលករសំខាន់ ៣ ធំៗ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។ ជាក់ស្ដែង ធនាគារពិភពលោកផ្ទាល់ ក្រោមការសហការជាមួយនឹងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តចំណុចសំខាន់ទាំង ៣ ខាងលើ ជាបន្តបន្ទាប់តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)។ LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូនប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដែលមកទល់បច្ចុប្បន្នបានដំណើរការមកដល់ជំហានទី ៣ ហើយ។ (អានបន្ថែម) ក្រៅពីផ្ដល់ដីធ្លីដល់ពលរដ្ឋក្រីក្រ LASED ក៏រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងស្នាក់ការសហគមផងដែរ។ លើសពីនេះ កម្មវិធីក៏មានការបង្វឹកដល់ប្រជាពលរដ្ឋពីចំណេះធ្វើ ពិសេសលើវិស័យកសិកម្ម ដើម្បីឱ្យពួកគេប្រើប្រាស់ដីដោយមានប្រសិទ្ធិភាព និងអាចចិញ្ចឹមជីវិតបាន។ មកទល់បច្ចុបន្ន តាមរយៈជំហានទី ១ និងទី ២ ដីធ្លីសរុបយ៉ាងហោចជាង ៣ ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០លានដុល្លារ។ […]
អានបន្ថែមឯកជនគ្រោងវិនិយោគបង្កើតផែទូកអេកូទេសចរណ៍ថ្មីមួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុ បានបើកភ្លើងខៀវគាំទ្រឱ្យឯកជនវិនិយោគលើគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិថ្មីមួយកន្លែង ដែលស្ថិតនៅស្រុកព្រៃនប់ ទិសដៅដើម្បីពង្រីកសក្ដានុពលទេសចរណ៍ខេត្តឱ្យកាន់តែខ្លាំងក្លា។ បើតាមកិច្ចពិនិត្យទីតាំងផ្ទាល់របស់អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ កំពង់ផែនេះ នឹងត្រូវសាងសង់លក្ខណៈជាផែទូកតូចៗ ក្នុងគោលបំណងដើម្បីរក្សានូវសោភ័ណភាព និងអេកូឡូស៊ីក្នុងតំបន់។ ទីតាំងផែនេះ គឺស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ដែលជាដីត្រូវបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធរួចរាល់ ដោយមានការកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្ររួចហើយ។ ឯកឧត្តម គួច ចំរើន ក៏បានស្នើដល់ម្ចាស់គម្រោង ត្រូវធ្វើការសិក្សាពីបច្ចេកទេសនៃការសាងសង់ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុតផងដែរ។ ឯកឧត្តមបន្ដថា កំពង់ផែនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ សហគមន៍នេសាទមូលដ្ឋាន ការការពារ និងអភិរក្សព្រៃលិចទឹកនៅតំបន់នោះ។
អានបន្ថែមធនាគារ ABA វិនិយោគ ៣០លានដុល្លារ លើគម្រោងសង់ព្រលានថ្មី តាមរយៈមូលបត្របំណុល
ធនាគារ ABA បានបោះទុន ៣០លានដុល្លារទិញមូលបត្របំណុលពីក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) ដើម្បីចូលរួមវិនិយោគក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ រវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC) ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) និងធនាគារ ABA។ មូលបត្របំណុលនេះ មានការធានាដោយក្រុមហ៊ុន OCIC ដោយមានអត្រាការប្រាក់ (Coupon rate) ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ។ ទឹកប្រាក់ដែលបានពីការលក់មូលបត្រ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងព្រលានភ្នំពេញថ្មី។ គួរបញ្ជាក់ថា CAIC បានបោះពុម្ពមូលបត្រសរុប ៣០០ លានដុល្លារអាមេរិក ដោយបានលក់ជាបន្ដបន្ទាប់ យ៉ាងហោចបានជាង ១០០លានដុល្លារ បើរាប់ទាំងការលក់ឱ្ យABA។ ទាន់ទិននឹងការគៀងគរទុននេះ […]
អានបន្ថែមជប៉ុន ជួយសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តម្លៃជិត២២ លានដុល្លារ នៅខេត្តពោធិ៍សាត់
រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២១,៩លានដុល្លារអាមេរិក សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់ ដើម្បីបង្កើនការទទួលបានទឹកស្អាត ធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកប្រកបដោយស្ថេរភាព និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ទាំងមូល។ ការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការហើយ ក្រោមវត្តមាន ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ គម្រោងមួយនេះ ត្រូវបានធ្វើឡើងនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលនឹងផ្តោតសំខាន់លើផ្នែកធំៗចំនួន៣ រួមមាន៖ ១. សាងសង់ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣ គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង ៧៥.៤គីឡូម៉ែត្រ។ ២. ធ្វើលទ្ធកម្មសម្ភារមន្ទីរពិសោធន៍សម្រាប់ការវិភាគគុណភាពទឹក ឧបករណ៍ប្រើប្រាស់សម្រាប់គ្រឿងអគ្គីសនី ម៉ាស៊ីន និងមេកានិច សម្ភារ និងបរិក្ខារសម្រាប់ការតបណ្តាញចូលផ្ទះ រួមទាំងគ្រួសារក្រីក្រ ព្រមទាំងប្រព័ន្ធគ្រប់គ្រងគណនេយ្យ។ ៣. ផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិការ […]
អានបន្ថែមក្រុមហ៊ុនយក្សកូរ៉េខាងត្បូង បោះទុនវិនិយោគជិត ១៨ប៊ីលានដុល្លារ នៅវៀតណាម
ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung បានបោះទុនវិនិយោគជិត ១៨ប៊ីលានដុល្លារ បង្កើតរោងចក្រ និងកន្លែងស្រាវជ្រាវ នៅប្រទេសវៀតណាម ក្នុងរយៈពេល២៤ឆ្នាំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៧ ខែធ្នូ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងទុក ២៩%នៃទុនវិនិយោគសរុប សម្រាប់វិនិយោគនៅរយៈពេល៥ឆ្នាំចុងក្រោយ។ ក្រុមហ៊ុនSamsung បច្ចុប្បន្ន មានរោងចក្រ និងមជ្ឈមណ្ឌលស្រាវជ្រាវចំនួន៨ នៅវៀតណាម រកប្រាក់ចំណូលបានជិត ៦០,៥ប៊ីលានដុល្លារ ក្នុងរយៈពេល១០ខែ នៃឆ្នាំនេះ។ លោក Choi Joo Ho នាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំនៅប្រទេសវៀតណាម បានលើកឡើងថា ប្រាក់ចំណូលរយៈពេល១០ខែ មានកំណើន ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបញ្ជាក់ថា ប្រាក់ចំណូលកើនឡើងនេះ គឺសម្រេចបាន បើទោះបីជាមានបញ្ហាមួយចំនួនបានកើតឡើងក្នុងបរិបទនៃវិបត្តិកូវីដ១៩ក៏ដោយ។ បច្ចុប្បន្ន ក្រុមហ៊ុន Samsung កំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍តម្លៃ ២២០លានដុល្លារ ដែលជាមជ្ឈមណ្ឌលដំបូងបង្អស់ក្រុមហ៊ុនសាងសង់នៅក្រៅប្រទេស។ រូបភាពដោយ៖ e.vnexpress
អានបន្ថែមកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង៣០លានដុល្លារ ត្រឹមរយៈពេល ១១ខែ
ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងរយៈពេល ១១ខែឆ្នាំ២០២១ មានចំនួនជាង ៣០លានដុល្លារ កើនឡើងប្រហែល ១៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យរបស់កំពង់ផែស្វយ័តភ្នំពេញ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមចំណូលទាំងនោះរួមមាន ចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួន ២៤,៣៧លានដុល្លារ កើន ១៦% ធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២០, ចំណូលពីអាជ្ញាធរផែ (Port Authority) ៣,២៣លានដុល្លារ ធ្លាក់ចុះ ៣%, ចំណូលពីសេវាកម្មផ្សេងៗ (Other Service) ៣០ម៉ឺនដុល្លារ កើន៨៩% និងចំណូលផ្សេងៗ (Other Income)២,៤៧លានដុល្លារ កើន ១២%។ ដោយឡែកសម្រាប់ខែវិច្ឆិកា ចំណូលសរុបដែល កំពង់ផែស្វយ័តភ្នំពេញទទួលបាន មានចំនួន ២,៧៦លានដុល្លារ កើនឡើង ១៩% ពីចំនួន ២,៣៣លានដុល្លារក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងនោះចំណូលពីប្រតិបត្តិការផែ (Port Operation) មានចំនួន ២,២៩លានដុល្លារ កើន ២៤%។
អានបន្ថែមផ្លូវអំណោយរបស់សម្តេចតេជោថ្មី ១ខ្សែ នៅស្ទឹងត្រែង បានសាងសង់រួចរាល់ហើយ
ផ្លូវលំជនបទ១ខ្សែ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថាបនារួចរាល់ជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ។ ការដ្ឋានស្ថាបនាផ្លូវលំជនបទ១ខ្សែនេះ មានប្រវែង ១៥ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពី ឃុំអូរម្រះ តភ្ជាប់រហូតដល់ ឃុំសៀមបូក ស្រុកសៀមបូក (ជាប់ព្រំប្រទល់ខេត្តក្រចេះ)។ ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវនេះផ្ទាល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថានេះជាសមិទ្ធិផលដ៏សំខាន់មួយទៀតហើយ ដែលស្រុកសៀមបូកទទួលបានពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ។ ឯកឧត្តមបន្តថា ផ្លូវនេះ នឹងបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលមកកាន់ទីផ្សារថែមទៀត។
អានបន្ថែម