រដ្ឋាភិបាល​ឡាវអុនម័តសង់​ផ្លូវ​ល្បឿន​លឿនប្រវែង ៦៣គ.ម​ ពីឧត្តម​សៃដល់ព្រំដែនប្រទេសចិន ​

រដ្ឋាភិបាល​ឡាវ​បាន​អនុម័ត​ការ​សាងសង់​ផ្នែក​ទី​៤​នៃ​ផ្លូវ​ល្បឿន​លឿន​មួយខ្សែ​តភ្ជាប់​ពី​ខេត្ត​ឧត្តម​សៃ​ពី​ភាគ​ខាងជើង​ប្រទេស​ឡាវ​ទៅ​ក្រុង​បុតឹន​ក្នុង​ខេត្ត​ហ្លួងណាំថា​​ជាប់​ព្រំដែន​ប្រទេស​ចិន។ ផ្នែកទី៤នេះ គឺជាផ្នែកមួយនៃគម្រោងដែលកំពុងដំណើរការការកែលម្អដើម្បីពង្រីកទំនាក់ទំនងការដឹកជញ្ជូនរវាងឡាវ និងចិន។ នេះបើតាមការចុះផ្សាយរបស់ Pasaxon នៅថ្ងៃទី២៤ ខែកក្កដា ២០២៤ ថា ផ្នែកទី៤ ដែលទើបអនុម័តថ្មីនេះ នឹងគ្របដណ្តប់លើចម្ងាយផ្លូវប្រវែង ៦៣គីឡូម៉ែត្រ ពី​ឧត្តម​សៃ ដល់បុតឹន។ គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ មានប្រវែង ១០៩គីឡូម៉ែត្រ គិតចាប់ពីរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ទៅដល់ទីក្រុងវ៉ាងវៀង ដែលបានបញ្ចប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ។ ផ្នែកនេះទទួលបានប្រជាប្រិយភាព និងការគាំទ្រពីអ្នកធ្វើដំណើរយ៉ាងខ្លាំង ដោយសារតែវាបានកាត់បន្ថយពេលវេលាធ្វើដំណើរពីជាងបីម៉ោងមកនៅត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ រីឯការសាងសង់ដំណាក់កាលទី២  ត្រូវបានតភ្ជាប់ពីវ៉ាងវៀងទៅហ្លួងព្រះបាង និងដំណាក់កាលទី៣ តភ្ជាប់ទីក្រុងហ្លួងព្រះបាង ទៅខេត្ត​ឧត្តម​សៃ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យដើម្បីបន្តកិច្ចសន្យា។ គួររំលឹកថា ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ កំពុងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀតនៃការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវដែករវាងឡាវ និងចិន ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

អាន​បន្ថែម

វៀតណាមពេញចិត្តនឹងផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជាឱ្យបានលើសពី ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍ

ប្រទេសវៀតណាម នឹងបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា រហូតដល់លើស ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈជំហានដំបូងនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ ដែលមានទំហំថាមពលអគ្គិសនី ២៥០មេហ្គាវ៉ាត់។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានយល់ស្របចំពោះសំណើលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីវៀតណាម ទទួលយកសំណើររបស់សម្ដេចកតេជោ ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាចំនួន ២៥០មេហ្គាវ៉ាត់ ដែលនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត។ រីឯ ភាគីវៀតណាមក៏បានបង្ហាញនូវការពេញចិត្តក្នុងការផ្គត់ផ្គង់អគ្កិសនីបន្ថែមទៀតដល់កម្ពុជា ដោយបានប្រកាសបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីរហូតដល់ទៅ ៤០០មេហ្គាវ៉ាត់ ឬ ច្រើនជាងនេះនាពេលអនាគត ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងឧស្សាហកម្ម ៤.០។ គួរបញ្ជាក់ថា កិច្ចសហការនេះលើសពីការផ្គត់ផ្គង់អគ្គិសនី និងមានគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។ ប្រទេសទាំងពីរក៏បានសន្យាពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បើកដំណើរការសាកល្បងខ្សែរថភ្លើង(ភ្នំពេញ-ប៉ោយប៉ែត)   ប្រកបដោយជោគជ័យ

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182​ លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ​ ប្រកបដោយភាពជោគជ័យ ត្រៀមដាក់ឱ្យដំណើរការផ្លូវ​ការឆាប់ៗនេះ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូ​ន។ លោកបានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558 កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ លោកបានបន្ថែមថា ដំណើរការបើកសាកល្បងរថភ្លើង ៤ទូនេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដោយសារវិបត្តិកូវីដ១៩។ ជាមួយនឹងដំណើរការសាកល្បងនេះដែរ ក្រុមការងារបច្ចេកបានត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ […]

អាន​បន្ថែម

ត្រឹមឆមាសទី១-២០២៤ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតបានជាង ១លាន៣៧ម៉ឺន(តំណ) នៅទូទាំងប្រទេស

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលកម្ពុជាបានតភ្ជាប់បណ្តាញផ្តត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ​​សម្រេចបានជាង ១លាន៣៧ម៉ឺន(តំណ) នៃចំនួនសរុបមានប្រមាណ ៣លាន៥៥ម៉ឺនខ្នងផ្ទះ នៅទូទាំងប្រទេស ដោយសន្មតថា ១តំណ ស្មើនឹង១ខ្នងផ្ទះ។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ របាយការណ៍ដដែលនេះ បានឱ្យដឹងដែរថា ការផ្គង់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៣២ភាគរយ ពោលគឺ ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ រហូតដល់ប្រមាណ ៤៦០លានម៉ែត្រគូប ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត ឃើញថាមានចំនួនគ្រួសារដែលបានទទួលទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើង ៦៦ភាគរយ ពីប្រមាណជាង ៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ​២០១៨ រហូតដល់ជាង ១,៣លានគ្រួសារ ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម ក៏បានដាក់ចេញនូវផែនការមេស្តីពីការផ្តត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបានគោលដៅផ្តត់ផ្គង់ទឹកស្អាត១០០ភាគរយ នៅឆ្នាំ២០៣០ ដែលជាការរួមចំណែកជំរុញការផ្តល់សេវាទឹកស្អាត ត្រូវប្រកបដោយគុណភាព ត្រូវមានសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ និងជាកត្តាគន្លឹះមួយក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន ទាំងជាតិ និងអន្តរជាតិ សម្រាប់បង្កើតគុណភាពផលិតកម្ម អាជីវកម្មនៅកម្ពុជា។

អាន​បន្ថែម

ឥណ្ឌូណេស៊ី​ប្រើ​បច្ចេកទេស​បណ្ដុះ​ពពក ​ដើម្បីទប់​ភ្លៀងដែល​រារាំងដល់​ការ​សាងសង់​ទីក្រុង​ថ្មី

ឥណ្ឌូណេស៊ីកំពុងប្រើប្រាស់បច្ចេកទេសកែប្រែអាកាសធាតុដែលគេស្គាល់ថាជាការបណ្តុះពពកជុំវិញទីតាំងនៃរដ្ឋធានីថ្មីនាពេលអនាគតរបស់ខ្លួនគឺទីក្រុងថ្មី Nusantara ដើម្បីកាត់បន្ថយភ្លៀងធ្លាក់ខ្លាំង ដែលបានមករារាំងដល់ការសាងសង់ទីក្រុងថ្មី នេះបើតាមការលើកឡើងរបស់មន្ត្រីនៃទីភ្នាក់ងារអាកាសធាតុ ជាមួយ businesstimes  នៅថ្ងៃ២១ មិថុនា ២០២៤។ ទីក្រុងថ្មី Nusantara គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ដែលនឹងមកជំនួសរដ្ឋធានីចាស់ដែលកំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍ខ្លាំង ពិសេសប្រឈមនឹងការជន់លិចទីក្រុងទាំងមូលនាពេលអនាគត។ លោក Tri Handoko Seto មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានបញ្ជាក់ដោយផ្អែកតាមសេចក្តីរាយការណ៍របស់អ្នកម៉ៅការសាងសង់ថា ដំណើរការសាងសង់ទីក្រុងនេះ ត្រូវបានរារាំងដោយភ្លៀងជារៀងរាល់ថ្ងៃ ដូច្នេះពួកគេបានស្នើសុំឱ្យអាជ្ញាធរអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ។ លោក Seto បន្តថា​៖ «​ពួកគេ​បាន​ដាក់​សំណើ​ដល់អាជ្ញាធរដើម្បី​អនុវត្ត​ប្រតិបត្តិការ​កែប្រែ​អាកាសធាតុ ដើម្បី​បញ្ចៀស​ភ្លៀង​ដែល​បាន​កើតឡើងជារៀង​រាល់​ថ្ងៃនោះ ​ដោយ​ត្រូវ​បាន​បង្វែរ​ទឹកភ្លៀងទៅ​កន្លែង​មួយ​ផ្សេង​ទៀត ឬប្តូរ​ចេញពី​តំបន់​ដែលកំពុងអភិវឌ្ឍ ឬ​យ៉ាង​ហោច​ណាស់ក៏​ត្រូវ​បាន​កាត់​បន្ថយខ្លះដែរ​»។ គួរបញ្ជាក់ថា កន្លងមកបច្ចេកទេសបណ្ដុះពពកនេះ ត្រូវបានគេធ្វើឡើងពីភាគល្អិតតូចៗ ឬសារធាតុគីមី ដើម្បីរៀបចំពពកដែលមានស្រាប់សម្រាប់បង្កើតជាទឹកភ្លៀង ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ឬជំរុញការផ្គត់ផ្គង់ទឹកក្នុងតំបន់។ ទោះជាយ៉ាងណា​អ្នកវិទ្យាសាស្ត្របាន​និយាយថា បច្ចេកទេសមួយ​នេះ​មិនអាច​បង្តើត ឬកែប្រែអាកាសធាតុ​បានច្រើននោះទេ ហើយ​វា​ក៏​មិន​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​តាម​មាត្រដ្ឋាន​ដែល​គេ​សង្កេតឃើញ​​ដូចនៅក្នុង​ប្រទេស​អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក​ដែរ។

អាន​បន្ថែម

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការផ្តល់ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជានៅតែបន្តកើនឡើង

ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ដល់វិស័យសំណង់ និងសកម្មភាពជួញដូរអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានកំណើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការប៉ាន់ស្មានថា ក្នុងឆ្នាំ២០២៤នេះ វិស័យសំណង់ និងអចលនទ្រព្យមានកំណើនទាបក៏ដោយ។ នេះបើយោងតាមរបាយការណ៍ឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ដល់សកម្មភាពនៃជួញដូរអចលនទ្រព្យ មានប្រមាណ ៥.៩៩៦​ លានដុល្លារ ឬស្នើនឹង ១១.៣ភាគរយនៃទំហំឥណទានសរុបប្រមាណ ៥២.៨ពាន់លានដុល្លារ និងមានកំណើន ២៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែល បានបង្ហាញទៀតថា ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ក្នុងវិស័យសំណង់ មានចំនួនសរុប ៥.១២១ លានដុល្លារ ស្មើនឹង៩,៧ភាគរយ​ នៃទំហំឥណទានសរុប និងមានកំណើន ១៤,៨ភាគរយ។

អាន​បន្ថែម

ថៃកំពុងពន្លឿនបញ្ចប់គម្រោងសង់ផ្លូវរថភ្លើងលឿន ពីបាងកកទៅគុនមីន(ចិន) ដើម្បីសម្រេចមហិច្ឆតាចង់ក្លាយជា…

ប្រទេស​ថៃ​កំពុង​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប្រវែង ៨៧៣ គីឡូម៉ែត្រ ដែល​នឹង​តភ្ជាប់​ទីក្រុង​បាងកក​ជាមួយ​នឹង​ផ្លូវដែក​ឡាវ-ចិន។ នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនមនុស្សនិងទំនិញពីទីក្រុងបាងកក ទៅកាន់ទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណាន របស់ប្រទេសចិនបានយ៉ាងងាយស្រួលនិងឆាប់រហ័ស។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៨ នេះបើយោងតាម Asean Briefing ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤។ ផ្លូវដែកមួយខ្សែនេះ ត្រូវបានប៉ាន់ស្មានថាមានតម្លៃចន្លោះពី ៥ពាន់លានដុល្លារទៅ ៩,៩ ពាន់លានដុល្លារ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន និងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ពិភពលោកដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនក្នុងឆ្នាំ ២០១៣ ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងឱកាសអនាគតសេដ្ឋកិច្ចដ៏ភ្លឺស្វាង។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ី អឺរ៉ុប និងអាហ្រ្វិក តាមផ្នែកសំខាន់ពីរ៖ ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១។ ដំណាក់​កាល​ទី​មួយនៃការសាងសង់ផ្លូវដែកល្បឿនលឿននេះ ​នឹង​តភ្ជាប់​ទីក្រុង​បាងកក​ទៅ​ខេត្តនគររាជសីមា ដែលជា​ច្រក​ចេញ​ទៅ​ភាគ​ឦសាន​ប្រទេស​ថៃ។ ដំណាក់កាលទីពីរនៃគម្រោង គឺសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីនគររាជសីមាទៅកាន់ទីក្រុង Nong Khai ដែលជាទីក្រុងព្រំដែននៅភាគឦសានប្រទេសថៃ និងឆ្លងកាត់ព្រំដែនពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។ តាម​រយៈ​ផ្លូវដែក​ថ្មី​ថៃ-ចិននេះ គេរំពឹងថា ពេលវេលា​ធ្វើ​ដំណើរ​ពី​បាងកក​ទៅ​នគររាជសីមា​នឹង​ត្រូវ​កាត់ពី ៤.៥ […]

អាន​បន្ថែម

វៀតណាមស្នើចិនជួយអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនច្រើនខ្សែ ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

វៀតណាមកំពុងស្វែងរកការគាំទ្រពីប្រទេសចិនជាមួយនឹងគម្រោងអភិវឌ្ឍន៍បណ្តាញផ្លូវដែកល្បឿនលឿនក្នុងប្រទេសរបស់ខ្លួន ក្នុងនោះរួមមានទាំងគម្រោងផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនចិនវៀតណាម ដែលនឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នេះបើយោងតាមគេហទំព័រព័ត៌មាន VnExpress ដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤។ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រាប់លោក Lou Qiliang ប្រធានក្រុមហ៊ុន China Railway Signal Information នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Dalian ថា វៀតណាមត្រូវការជំនួយពីចិនក្នុងការរចនាផ្លូវដែក ការសាងសង់ និងការផ្ទេរបច្ចេកវិទ្យា។ ក្នុងផែនការនោះដែរ វៀតណាមបានអំពាវនាវឱ្យមានការគាំទ្រហិរញ្ញវត្ថុបន្ថែម ដើម្បីកសាងខ្សែរថភ្លើងឆ្លងកាត់ព្រំដែន ដែលតភ្ជាប់ខេត្តយូណានរបស់ប្រទេសចិនទៅកាន់ទីក្រុងកំពង់ផែភាគខាងជើងរបស់វៀតណាមនៃទីក្រុង Haiphong និងមួយខ្សែទៀតភ្ជាប់ពីទីក្រុង Dongxing របស់ប្រទេសចិនទៅកាន់ទីក្រុង Haiphong របស់វៀតណាម។ ថែមពីលើនេះ វៀតណាមក៏បង្ហាញមហិច្ឆតា ចង់បានផ្លូវដែករវាងខេត្តព្រំដែនវៀតណាម Lang Son ភ្ជាប់ទៅកាន់ទីក្រុងហាណូយផងដែរ ។ ថែមពីលើនេះ ប្រភពដដែលបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកិច្ចការដឹកជញ្ជូនរបស់វៀតណាម លោក Nguyen Van Thang ក៏បានស្វែងរកការគាំទ្រពីប្រទេសចិនសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនប្រវែង ១៥០០ គីឡូម៉ែត្រ […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាមបោះទុន $២០០លាន សង់រោងចក្រនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន​ផលិត​រថយន្ត EV VinFast របស់​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​រោងចក្រ​តម្លៃ ២០០​លាន​ដុល្លារ ​នៅ Subang ក្នុង​ខេត្ត West Java ក្នុងប្រទេសឥណ្ឌូនេស៊ី។ រោងចក្រមួយនេះ នឹងមានសមត្ថភាពផលិតរថយន្តជាអតិបរមា ៥០.០០០គ្រឿង ក្នុងមួយឆ្នាំ នឹងមានហាងលក់តួ ខ្សែដំឡើងទូទៅ ហាងលាបពណ៌ តំបន់សាកល្បង ពិសេសនឹងជួយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកបានរាប់ពាន់កន្លែងថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ globalconstructionreview នៅថ្ងៃទី១៧ កក្កដា ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន VinFast បានដាក់លក់រថយន្តប្រភេទ SUV ពីរម៉ូដែលរួចហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបានបើកបណ្តាញចែកចាយរថយន្ត ដើម្បីបង្កើតជម្រើសតម្លៃដែលអាចបត់បែនបានក្នុងទីផ្សារ ដោយមានការណែនាំបន្ថែមលើកម្មវិធីជាវថ្ម។ លោក H Moeldoko ប្រធានគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា “រដ្ឋាភិបាលបានលើកទឹកចិត្តយ៉ាងខ្លាំងនូវការវិនិយោគបរទេសដែលចូលមកក្នុងប្រទេសរបស់យើង ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មរថយន្តនេះតែម្តង”។ “យើងជឿជាក់ថាវត្តមានរបស់ VinFast នឹងនាំមកនូវការច្នៃប្រតិដ្ឋបច្ចេកវិទ្យា និងការផ្ទេរចំណេះដឹងដែលត្រូវការជាចាំបាច់ដើម្បីបង្កើនការប្រកួតប្រជែងនៃឧស្សាហកម្មរថយន្តជាតិ។” លោកបន្ត។ គួររំលឹកថា រោងចក្រ Subang ខាងលើនេះ គ្រោងនឹងបើកដំណើរការនៅត្រីមាសទី៤ នៃឆ្នាំ២០២៥។

អាន​បន្ថែម

Hyundai បើក​រោងចក្រ​ផលិត​អាគុយរថយន្តអគ្គិសនីដំបូង​គេ នៅឥណ្ឌូនេស៊ី ដោយរំពឹងថាអាចផ្គត់ផ្គង់បាន ១៥០K ក្នុង១ឆ្នាំ

ក្រុមហ៊ុន Hyundai បានបើករោងចក្រផលិតបន្ទះអាគុយ រថយន្តអគ្គិសនី ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងក្រុមហ៊ុន LG Energy Solution ស្របពេលដែលក្រុមហ៊ុននេះកំពុងខិតខំបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនក្នុងពិភពលោក ។ រោងចក្រដែលទើបដំឡើងថ្មីនៅឥណ្ឌូនេស៊ីនេះ នឹងអាចផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីម៉ាក Hyundai និងម៉ាក Kia បានប្រមាណ ១៥០.០០០ គ្រឿង ជាមួយនឹងតម្លៃសមរម្យ នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤។ រោងចក្រថ្មីនេះ នឹងដំណើរការផលិតថាមពលដែលមានកម្រិតសមត្ថភាព ១០ GWh ក្នុងមួយឆ្នាំ ដែលទំហំនេះ គឺគ្រប់គ្រាន់ល្មមផ្តល់ថាមពលដល់រថយន្តអគ្គិសនីបានជាង ១៥០.០០០ គ្រឿង។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន Hyundai ក៏​បាន​ប្រកាស​ថា​ខ្លួន​នឹង​ចាប់​ផ្តើម​ផលិត​រថយន្តម៉ាក Kona Electric ស៊េរី​ថ្មី​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រទេសឥណ្ឌូនេស៊ីផងដែរ។ រថយន្ត Kona ថ្មី នឹងក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលដំណើរការដោយអាគុយថ្មីដែលផលិតពីរោងចក្រនេះផ្ទាល់តែម្តង។ “រោងចក្រនេះ នឹងជួយឱ្យឥណ្ឌូនេស៊ីមានគ្រឹះឈរជើងយ៉ាងរឹងមាំក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរថយន្តអគ្គិសនីរបស់ទីផ្សារសកល ស្របជាមួយគ្នានោះ វានឹងជួយបង្កើនដំណើរការឧស្សាហកម្មក្នុងស្រុក។” ប្រសាសន៍របស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Jokowi។ លោកប្រធានាធិបតីបន្តថា […]

អាន​បន្ថែម