ព័ត៌មានសំណង់
កម្ពុជាចម្រាញ់មាសបានជាង ៧០០គីឡូហើយ ខណៈជាង ៥០០គីឡូ នាំចេញទៅបន្សុទ្ធហើយ
ក្រុមហ៊ុន Renaissance Minerals ចម្រាញ់មាសបានជាង៧០០គីឡូក្រាម នៅក្នុងរយៈពេលជាង ៣ខែ នៃដំណើរការផលិតកម្មចម្រាញ់មាស នៅខេត្តមណ្ឌលគីរី ខណៈជាង ៥០០ គីឡូ ក៏ត្រូវបាននាំចេញទៅបន្សុទ្ធនៅអូស្រា្តលី រួចមកហើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម»។ ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្តើមដំណើរការអាជីវកម្មរ៉ែមាសនៅ ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលចុងខែមិថុនា ឆ្នាំនេះ ។ គួរបញ្ជាក់ថា ក្រៅពីការរុករកនៅខេត្តមណ្ឌលគិរី ក្រុមហ៊ុនក៏ទើបទទួលបានអាជ្ញាប័ណ្ណថ្មីមួយទៀត ដើម្បីរុករករ៉ែមាសប្រមាណជាង ១ម៉ឺនហិកតា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (អានបន្ថែម) ដូចគ្នានេះ ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី ក៏ទើបប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ (អានបន្ថែម)
អានបន្ថែមរដ្ឋត្រូវការទុនបម្រុងចំនួន ១៦០០លាន SDR ដើម្បីអភិវឌ្ឍវិស័យអាទិភាព៦ ក្នុងឆ្នាំ២០២២
ក្នុងឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាត្រូវការកម្ចីហិរញ្ញប្បទានចំនួន ១៦០០លាន SDR (ជាទុនបម្រុងអន្តរជាតិរបស់IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ*) ដើម្បីអភិវឌ្ឍវិស័យអាទិភាពធំៗចំនួន ៦ ឬស្មើនឹង ៣៥គម្រោង។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។ វិស័យអាទិភាពទាំង ៦ នោះ រួមមាន វិស័យថាមពល ៨ គម្រោង វិស័យធារាសាស្ត្រ ៥ គម្រោង ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ៧ គម្រោង សុខាភិបាល ៣ គម្រោង វិស័យអប់រំ ២ គម្រោង វិស័យកសិកម្ម ៣គម្រោង និងវិស័យអាទិភាពផ្សេងទៀត ៦ គម្រោង។ បើពិនិត្យដោយឡែកទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គម្រោងទាំង ៧ នោះរួមមាន៖ ១) គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ ២) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)។ គម្រោងនេះ នឹងចាប់ផ្តើមការដ្ឋានសាងសាង់ឆាប់នេះៗ ខណៈក្រុមការងារក្រសួងកំពុងពន្លឿនបញ្ចប់ការសិក្សា។ (អានបន្ថែម) ៣) រៀបបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជំហានទី២។ បើគិតត្រឹមចុងខែមិថុនា […]
អានបន្ថែមអង្គការអន្តរជាតិ EngeryLab រៀបចំសិក្ខាសិលាពិសេស ជួយកម្ពុជាឱ្យងាកទៅប្រើថាមពលស្អាត
វេទិកាពិភាក្សាធំបំផុតស្តីពីថាមពលស្អាតនៅកម្ពុជា Clean Energy Week បានចាប់ផ្ដើមហើយ កាលពីថ្ងៃទី ២១ តុលា កន្លងទៅ ដោយមានគោលបំណងចង់ជួយកម្ពុជាចេះទាញយកប្រយោជន៍ពីថាមពលស្អាត ក៏ដូចជាដើម្បីជំរុញការវិនិយោគលើគម្រោងថាមពលស្អាតនៅកម្ពុជាឱ្យច្រើនជាងមុន។ កម្មវីធីមានរយៈពេល៨ថ្ងៃ ពីថ្ងៃទី២១ ដល់ ២៨ ខែតុលា ដែលរៀបចំឡើងដោយអង្គការ EngeryLab តាមប្រព័ន្ធអនឡាញ។ វាគ្មិនក្នុងកម្មវិធី នឹងបង្ហាញពីការនាំយកថាមពលស្អាតមកប្រើ ការទាញយកអត្ថប្រយោជន៍ ការបង្កើតការងារ ការធានាសន្តិសុខថាមពល ឯករាជ្យភាពថាមពល និងវិធីជួយកាត់បន្ថយថ្លៃអគ្គិសនីនៅកម្ពុជា។ EngeryLab បានឱ្យដឹងថា កម្ពុជានឹងអាចសន្សំប្រាក់បាន ១៦,៤ ពាន់លានដុល្លារ ក្នុងការទិញថាមពលពីរោងចក្រធ្យូងថ្មក្នុងប្រទេសឡាវ ដោយងាកមកប្រើថាមពលព្រះអាទិត្យ និងខ្យល់ក្នុងស្រុកវិញ។ លើសពីនេះ ការវិនិយោគថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ១១,៦GW នឹងផ្តល់ផលទុនវិនិយោគចំនួន ៦,៨ ពាន់លានដុល្លារដល់កម្ពុជា និងដែលបង្កើតការងារបានជាង ៥១ ០០០ នាក់។ ដូចគ្នានេះ EngeryLab បន្ថែមថា ការប្រើថាមពលស្អាត ក៏នឹងជួយទាក់ទាញវិនិយោគិនប្រេនធំៗមកកម្ពុជាបន្ថែមផងដែរ ដូចជា H&M, Adidas, Gap, Puma, […]
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មីៗ ៧ គម្រោង តម្លៃសរុបប្រមាណ ៩៥ លានដុល្លារ នៅខេត្តធំៗ៤
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ចំនួន ៩៤,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ០៧កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ ព្រះសីហនុ និងស្វាយរៀង។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២២ ខែតុលា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តគម្រោងទាំង ៧ រួមមាន៖ ១. ក្រុមហ៊ុន TREND APPAREL CO., LTD វិនិយោគប្រមាណ ២លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅដីឡូតិ៍លេខ ៣២៣ និងលេខ ៣២៤ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២. ក្រុមហ៊ុន BLINGTEX (CAMBODIA) CO., LTD វិនិយោគប្រមាណ ២,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ៣. ក្រុមហ៊ុន EPIC INTERNATIONAL CO., […]
អានបន្ថែមសម្តេច ហ៊ុន សែន នឹងសម្ពោធក្រសួងដែនដីថ្មីនៅខែវិច្ឆិកានេះ និងបន្តសម្ពោធសមិទ្ធិផលនានា
សម្តេច ហ៊ុន សែន បានប្រកាសថានឹងចាប់ផ្ដើមចូលរួមធ្វើជាអធិបតីភាពនៃពិធីសម្ពោធសមិទ្ធិផលនានា ចាប់ពីពេលនេះតទៅ ក្រោយវិបត្តិកូវីដធូរស្បើយមួយកម្រិតធំ ដោយនឹងអញ្ជើញទៅសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ដោយសារការត្រៀមបម្រុងរបស់យើង រៀនរស់នៅជាមួយនឹងជំងឺកូវីដ១៩ ការងារចាប់ផ្ដើមដំបូងរបស់ខ្ញុំ គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់មកទៀត យើងត្រូវពិនិត្យមើលកម្មវិធីមួយចំនួន ដែលបានលុបនាពេលកន្លងមក ដូចជា ស្ពានមិត្តភាពចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងសម្ពោធសមិទ្ធផលខេត្តព្រះសីហនុ និងកម្មវិធីផ្សេងៗទៀតជាដើម»។ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ក៏ដោយ។ […]
អានបន្ថែមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គ្រោងបញ្ចប់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ
អភិបាលខេត្តពោធិ៍សាត់ថ្មី ឯកឧត្តម ជាវ តាយ កាលពីថ្មីៗនេះ បានស្នើទៅកាន់ ក្រុមការងារអន្តរក្រសួង ឱ្យជួយពន្លឿនបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យបានត្រឹមចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២២ ខាងមុខ ទិសដៅដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ស្នើដូច្នេះ កិច្ចប្រជុំជាមួយក្រុមការងារពាក់ព័ន្ធដើម្បីដោះស្រាយផលប៉ះពាល់នានានៃគម្រោង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ។ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ន ទាំងរដ្ឋបាលខេត្ត និងក្រុមការងារសាងសង់ កំពុងជួយគ្នាដោះស្រាយបញ្ហារាំងស្ទះ និងធ្វើយ៉ាងណាឱ្យការសាងសង់ទៅមុខដោយរលូន។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥នេះ ត្រូវបានសាងសង់បែងចែកជាកំណាត់ៗ។ កំណាត់បាត់ដំបង-សិរីសោភ័ណ្ឌសាងសង់រួចហើយ ខណៈឯកំណាត់ពីព្រែកក្តាម-ពោធិ៍សាត់ និងពោធិ៍សាត់-បាត់ដំបង កំពុងសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២២ និង២០២៣ ខាងមុខ។ (អានបន្ថែម) បើគិតត្រឹមខែមិថុនា ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% និងកំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបងសម្រេច ៣៨,០៨%។ គម្រោងទាំងមូល មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកផ្លូវពី ២ ទៅ […]
អានបន្ថែម៩ខែឆ្នាំនេះ អាជ្ញាធរអប្សរាអនុម័តគម្រោងសំណង់ជិត ៤០០ គម្រោង ក្នុងតំបន់ឧទ្យានអង្គរ
គិតចាប់ពីដើមខែមករា ដល់ចុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ បានចេញលិខិតអនុញ្ញាតសាងសង់សរុប ៣៩២ ករណី ជូនប្រជាពលរដ្ឋសម្រាប់ធ្វើការសាងសង់ផ្ទះ។ យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២០ ខែតុលា រាល់គម្រោងទាំងអស់ដែលបានអនុម័ត គឺសុទ្ធតែជាស្ថាបត្យកម្មផ្ទះខ្មែរ ដែលរួមមាន ៦១ករណី ៧៣ករណី ៣៩ករណី ៣៣ករណី ៤៨ករណី ១៣ករណី ៤១ករណី ៥៥ករណី ២៩ករណី សម្រាប់ខែ មករា ដល់ខែកញ្ញា រៀងៗគ្នា ផងដែរ។ ក្រៅពីការអនុម័ត អាជ្ញាធរក៏តែងតែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗផងដែរ។ គួរបញ្ជាក់ផងដែរ រាល់ការស្នើសុំសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប មណ្ឌល៣ ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកពួក ឬ មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ ក្នុងករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅធ្វើយ៉ាងណាឲ្យការសាងសង់នោះចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថផ្ទះខ្មែរបុរាណទៀតផង៕
អានបន្ថែមជប៉ុនផ្ដល់កម្ចី ៥៨លានដុល្លារ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាបឱ្យបាន ៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ
ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) បានសម្រេចផ្តល់ឥណទានសម្បទានដល់កម្ពុជាប្រមាណ ៥៨លានដុល្លារ ដើម្បីពង្រីកសមត្ថភាពការផ្គង់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប។ កិច្ចព្រមព្រៀងឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងប្រធានទីភ្នាក់ងារ JICA លោកស្រី Kamei Haruko តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២១ ខែតុលា នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគូប ដោយយកប្រភពទឹកពីបឹងទន្លេសាប។ គម្រោងក៏មានការសាងសង់ប្រព័ន្ធបណ្តាញស្ថានីយបូមទឹក និងសាងសង់ប្រព័ន្ធចែកចាយទឹកផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សមិទ្ធិផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជាឱ្យសម្រេចបានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត។
អានបន្ថែមផ្សារទំនើបថ្មី ៣ និងប្រេនអន្តរជាតិ ៤ បង្ហាញខ្លួន ក្នុងត្រីមាសទី ៣ ខណៈអត្រាការជួលបន្ដធ្លាក់
គម្រោងផ្សារទំនើបថ្មីចំនួន ៣ ត្រូវបានបញ្ចប់ការសាងសង់ និងបើកដំណើរការ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២១ នេះ ព្រមនឹងការឈានជើងចូលមកនូវប្រេនអន្តរជាតិធំៗ៤ ផ្សេងទៀត។ យ៉ាងណាមិញ ទីផ្សារនេះនៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ ដោយអត្រានិងតម្លៃជួលបន្តធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE ។ គម្រោងផ្សារទំនើបថ្មី ៣ ដែលបើកដំណើរការរួមមាន SCG Design Village, The Commune, និង MC Park ខណៈប្រេនអន្តរជាតិទាំង ៤ រួមមាន Pizza 4P’s, Pizza Hut, 7-Eleven, និង Big C mini។ ប្រភពដដែល បញ្ជាក់ថា ត្រឹមត្រីមាសទី ២ នេះ មានត្រឹម ៥៣ % នៃគម្រោងផ្សារទំនើបដែលព្យាករថានឹងបើកនៅសម្រាប់ឆ្នាំ ២០២១ ដែលបានបញ្ចប់។ ការយឺតយ៉ាវនេះ គឺដោយសារការលំបាកក្នុងការជួលគម្រោង និងការពន្យារពេលដែលបណ្តាលមកពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារសំណង់។ សម្រាប់អត្រាជួលទីតាំងវិញ ឃើញថាធ្លាក់ចុះជិត […]
អានបន្ថែមកម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ភាគីអាមេរិកថា កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកជាច្រើនបន្ថែមទៀតចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ននានានៅកម្ពុជា។ ឯកឧត្តម បានលើកឡើងដូច្នេះ ក្នុងជំនួបរវាងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយលោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២0 តុលា ២០២១។ ក្នុងកិច្ចប្រជុំ ឯកឧត្តមក៏បាន គូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជន នៅក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់។ «មកទល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួមដេញថ្លៃគម្រោងសាងសង់នៅឡើយទេ លើកលែងគម្រោងដែលអាមេរិកជួយសាងសង់ផ្លូវជាតិលេខ៤ កាលពីទសវត្សរ៍ឆ្នាំ៦០» ឯកឧត្តមបានបន្ត។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាពរឹងមាំផងដែរ។
អានបន្ថែម