ការព្យាករណ៍ពីOxford ៖ វិស័យសំណង់នឹងជាក្បាលម៉ាស៊ីនសំខាន់ជំរុញកំណើនសេដ្ឋកិច្ចសកល

ការព្យាករណ៍ថ្មីរបស់សកលវិទ្យាល័យសេដ្ឋកិច្ច Oxford Economics បានឱ្យដឹងថាវិស័យសំណង់នឹងក្លាយជាក្បាលម៉ាស៊ីនសំខាន់ជាងគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល នៅទសវត្សថ្មីដល់ឆ្នាំ២០៣០ ខាងមុខ ដោយនឹងមានកំណើនខ្ពស់ជាងទសវត្សមុនៗដល់ទៅ ៣៥%។ នេះបើយោងតាមសារព័ត៌មាន GCR ។ ប្រភពដដែលបានបញ្ជាក់ទៀតថា កំណើននៃវិស័យសំណង់ទូទាំងសកលលោក នឹងមានប្រមាណ ៣,៦% ក្នុងមួយឆ្នាំៗ ចាប់ពេលនេះដល់ឆ្នាំ ២០៣០។ លើសពីនេះ ទិន្នផលនៃវិស័យសំណង់ក្នុងរយៈពេល១០ឆ្នាំខាងមុខ នឹងមានដល់ទៅ ៤,៥ ទ្រីលានដុល្លារ ដែលនឹងបង្កើនទិន្នផលសរុបត្រឹមឆ្នាំ ២០៣០ ដល់ទៅ ១៥,២ ទ្រីលានដុល្លារ ឬស្មើ ១៣,៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅពេលនោះ។ កំណើននេះគឺដោយសារតែ កំណើននៃការសន្សំសំចៃក្នុងគ្រួសារ ការចាក់បញ្ចូលទឹកប្រាក់ឧបត្ថម្ភរបស់រដ្ឋដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ និងកំណើនប្រជាជន។ តាមរយៈកំណើននេះ វិស័យសំណង់ត្រូវបានព្យាករថា នឹងនាំមុខកំណើននៃវិស័យសេវាកម្ម និងកម្មន្តសាល។ របាយការណ៍បន្តថា កំណើននឹងត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសមួយចំនួនតូច ខណៈប្រទេសចិន ឥណ្ឌា អាមេរិក និងឥណ្ឌូនេស៊ី នឹងមានសន្ទុះខ្លាំង ពោលគឺរួមចំណែកលើស ៥៨% នៃកំណើនសកលដែលបានព្យាករ។ ទោះជាយ៉ាងណា ការព្យាករណ៍នេះ មិនមានកំណើនដូចគ្នានោះទេ នៅប្រទេសមួយចំនួន ដូចជាកំណើនហេដ្ឋារចនាសម្ព័ន្ធនៅចក្រភពអង់គ្លេសជាមធ្យម […]

អាន​បន្ថែម

កម្ពុជាបង្កើតមជ្ឈមមណ្ឌលសិក្សាសា្រវជ្រាវកម្មន្តសាលកម្រិតខ្ពស់បច្ចេកវិទ្យាជប៉ុន និងអាឡឺម៉ង់

រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយប្រមាណ ៤,៥លានដុល្លារ គាំទ្រដល់ដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលខាងកម្មន្តសាលកម្រិតខ្ពស់ ដែលមានទីតាំងនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មជ្ឈមមណ្ឌលនេះ ត្រូវបានប្រកាសដំណើរការ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែតុលានេះ នៅក្រោមអធីបតីភាព ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម MIKAMI Masahiro អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងឯកឧត្តម ជាតិ ជាលី សកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អគារមជ្ឈមណ្ឌលត្រូវបានសាងសង់នៅក្នុងបរិវេណនៃសកលវិទ្យាល័យភ្នំពេញដែលជាថវិការបស់រដ្ឋាភិបាល ចំណែកកម្មវិធីសិក្សា និងសំភារៈបច្ចេកទេស គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ តាមរយៈមជ្ឈមណ្ឌលនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការជាមួយក្រុមហ៊ុនវិនិយោគរួមជប៉ុន-អាឡឺម៉ង់ ឈ្មោះ DMG-MORI ដែលជាក្រុមហ៊ុនលំដាប់លេខ ១ នៅលើពិភពលោកខាងផលិតគ្រឿងម៉ាស៊ីន CNC ស្វ័យប្រវត្តិដ៏ទំនើប។ នៅពេលអនាគត មជ្ឈមមណ្ឌលនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់ឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការផលិតឌីជីថលឆ្លាតវៃ ដែលមានបដិវត្តថ្មី។

អាន​បន្ថែម

៩ខែឆ្នាំនេះ CDC អនុម័តការវិនិយោគ ១៣៤ គម្រោង ទុនសរុបជាង ៣.៣ពាន់លានដុល្លារ

ក្នុងរយៈពេល ៩ ខែ​​ នៃឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ១៣៤ កម្រោង ឬស្មើនឹងទុនវិនិយោគសរុប ៣,៣ប៊ីលានដុល្លារ។ ចំនួនគម្រោងវិនិយោគ បានថយចុះ ២៨,៧% ខណៈទុនវិនិយោគក៏ថយចុះ ៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមសារព័ត៌មាន​ Freshnews ដែលស្រង់ទិន្នន័យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការអនុម័តគម្រោងវិនិយោគទាំងនេះ ក៏បានបង្កើតចំនួនការងារ ចំនួន៨៥,៥៧២ កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក។ ក្នុងចំណោមគម្រោងទាំងអស់ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០១គម្រោង សរុបទុនវិនិយោគ ១,៤ប៊ីលានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៣គម្រោង សរុបទុនវិនិយោគ ១,៩ប៊ីលានដុល្លារ។ របាយការណ៍ដដែលបញ្ជាក់ថា គម្រោងភាគច្រើនគឺផ្តោតលើវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប២៣៨គម្រោងជាមួយនឹងទុនវិនិយោគសរុប ៨,២ប៊ីលានដុល្លារ ធ្លាក់ចុះ ១២% ធៀបនឹងឆ្នាំ២០១៩។

អាន​បន្ថែម

ADB ត្រៀមហិរញ្ញប្បទានអាកាសធាតុ ១០០ប៊ីលានដុល្លារ សម្រាប់ផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសនៅថ្ងៃទី១៣ តុលា ២០២១ ថា ខ្លួនបានត្រៀមផ្តល់ហិរញ្ញប្បទានអាកាសធាតុ ១០០ ប៊ីលានដុល្លារ សម្រាប់ផ្ដល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ដែលរួមទាំងកម្ពុជាផងដែរ សម្រាប់ឆ្នាំ ២០១៩-២០៣០។ មហិច្ឆតាហិរញ្ញវត្ថុនេះគឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (DMCs)។ ទឹកប្រាក់ក៏សម្បើមនេះ នឹងត្រូវប្រើអនុវត្តគម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុនានា រួមមានហេដ្ឋារចនាសម្ព័ន្ធថាមពលដែលប្រសិទ្ធភាព ការដឹកជញ្ជូនកាបូនទាប សេវាទីក្រុង និងហេដ្ឋារចានសម្ព័ន្ធទឹក ជាដើម។ គម្រោងទាំងអស់ នឹងត្រូវរចនាឡើងដើម្បីបន្សាំនឹងអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងការបង្កើនភាពធន់ ស្ថិតក្នុងវិស័យអាទិភាព។ លើសពូនេះ ADB ក៏នឹងបន្តពង្រីក និងពង្រឹងបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើអាកាសធាតុ និងការប្រមូលទុនឯកជនដើម្បីគាំទ្រហិរញ្ញវត្ថុអាកាសធាតុ។

អាន​បន្ថែម

EU នឹងផ្តល់ជំនួយឥតសំណង១៧លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា

សហភាពអឺរ៉ុប(EU) នឹងផ្តល់ជំនួយឥតសំណងប្រមាណ១៧លានដុល្លា ដល់កម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់EU ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា។ ជំនួយឥតសំណងនេះ គឺជាផ្នែកមួយនៃផែនការពន្លឿនគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទ SAAMBAT ។ គម្រោងនេះមានទាំងប្រាក់សរុបប្រមាណ១២០ដុល្លារអាម៉េរិក ដែលជាជំនួយរួមរវាងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ធនាគារវិនិយោគអឹរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោង SAAMBAT នឹងជួយលើកកម្ពស់កម្រិតជីវភាពគ្រួសារនៅជនបទប្រមាណ ២០០ ០០០ គ្រួសារ ដោយនឹងបង្កើតបណ្តាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យល្អប្រសើរជាងមុន។ សម្រាប់ផែនការទាំងមូល នឹងរួមមាន ការសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ៦៥០ គីឡូម៉ែត្រ ផ្លូវក្រាលក្រួស ១៥០ គីឡូម៉ែត្រ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតំបន់ទីផ្សារជនបទចំនួន ៥០ និង បង្កើតទីតាំងគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំនួន២៥ កន្លែង ផ្សេងទៀត។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ជំនួយឥតសំណងពីសហភាពនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ជនបទនៅកម្ពុជា និងជាកត្តាលីករមួយដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដដោយមាននិរន្តរភាព។

អាន​បន្ថែម

សេចក្ដីព្រាងផែនការមេធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា ជិតចេញជារូបរាងហើយ

ផែនការមេធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជិតចេញជារូបរាងហើយ ខណៈបច្ចុប្បន្នក្រុមការងារពិសេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងពន្លឿនពិនិត្យ និងជំរុញលើវឌ្ឍនភាពការងារនេះ។ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ប្រធានគណៈកម្មការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពន្លឿនការងារលើកទី ២ កាលពីថ្ងៃទី ១២ ខែតុលា កន្លងទៅ។ ឯកឧត្តម បានឱ្យដឹងក្នុងកិច្ចប្រជុំថា គិតមកទល់ពេលនេះក្រុមការងារបច្ចេកទេស បានសម្រេចបាននូវការប្រមូលលិខិតបទដ្ឋានគតិយុត្តិនានា និងធាតុចូលសំខាន់ៗពីអង្គភាពពាក់ព័ន្ធរួចរាល់ហើយ។ «ការប្រមូលនូវធាតុចូលសំខាន់ៗទាំងអស់នេះ គឺដើម្បីអាចឈានទៅរៀបចំចេញនូវសេចក្ដីព្រាងផែនការមេបច្ចេកវិទ្យា ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយមួយចំនួន ដែលកើតមានក្នុងកំឡុងពេលអនុវត្តការងារកន្លងមក» ឯកឧត្តមបានបន្ត។ សូមបញ្ជាក់ថា ផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូននេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលរដ្ឋាភិបាល កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ បានសម្រេចដាក់ចេញ និងកំពុងរៀបចំបញ្ចប់ក្របខ័ណ្ឌនេះ។ ផែកការនេះជួយកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់តួអង្គពាក់ព័ន្ធសំខាន់ៗ។

អាន​បន្ថែម

គម្រោងសាងសង់ទីលានចាក់សំរាម ក្រោមឥណទាន ADB នៅខេត្តកែប សម្រេចបាន ៩០%

ការដ្ឋានសាងសង់ទីលានចាក់សម្រាម លើផ្ទៃដី ៨ហិកតា ក្នុងសង្កាត់ព្រៃធំ នៃក្រុងកែប សម្រេចបាន ៩០% ហើយ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នេះ ខណៈកាលបរិច្ចេទបញ្ចប់ជាស្ថាពរអាចនឹងយឺតជាងផែន ដោយនឹងត្រូវពន្យារពីខែតុលាឆ្នាំនេះ ដើមឆ្នាំក្រោយ។ យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តកែប គម្រោងទីលានចាក់សំរាមនេះ កំពុងសាងសង់ក្រោមឥណទានរបស់របស់ADB លើគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២។ ការសាងសង់បានចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២០ ដោយគ្រោងចំណាយពេលសាងសង់១៧ខែ ពោលគឺនឹងបញ្ចប់នៅខែតុលាឆ្នាំ២០២១នេះ។ ប៉ុន្តែដំណើរការសាងសង់បានរងផលប៉ះពាល់ដោយសារខ្វះកម្លាំងពលកម្ម ក្នុងវិបត្តិកូវិដ១៩ ដូច្នេះគម្រោងទាំងមូលនឹងត្រូវបន្ថែមរយៈពេលសាងសង់ ៤ខែ ទៀត ។ សូមបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ADB មានទឹកប្រាក់អនុវត្តគម្រោង៣០លានដុល្លារ។ ទឹកប្រាក់នេះត្រូវបានប្រើប្រាស់លើគម្រោងផ្សេងៗជាច្រើន ដូចជាទីលានចាក់សំរាម ផ្លូវប្របមាត់ឆ្នេរសមុទ្រតម្លៃ១០,៥លានដុល្លារ និងផែទេសចរណ៍នៅកោះទន្សាយ តម្លៃ១,៦លានដុល្លារជាដើម។

អាន​បន្ថែម

តម្លៃការនាំចូលសម្ភារសំណង់កើនឡើងជាង ២៣% ក្នុងរយៈពេល ៨ ខែ ដំបូងឆ្នាំ២០២១

ក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០២១ តម្លៃការនាំចូលទំនិញទាំងអស់មកកម្ពុជា លើកលែងមាស មានទំហំដល់ទៅ ១៤,៦ប៊ីលានដុល្លារ ដែលកើនឡើង២៦,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយក្នុងនោះតម្លៃនៃការនាំចូលសម្ភារសំណង់ក៏បានកើនឡើង ២៣,៧%។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការកើនឡើងនៃតម្លៃទំនិញនាំចូលនេះ គឺដោយសារកំណើននៃការនាំចូលក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ទនៈ និងទំនិញផ្សេងៗ។ ប្រភពដដែលបានបញ្ជាក់ថា សម្ភារសំណង់ សេដ្ឋកិច្ចកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ ដែលបានអូសបន្លាយមកទល់ពេលបច្ចុប្បន្ន និងបានដាក់សម្ពាធលើសូចនាករសំខាន់ៗ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។ សម្រាប់វិស័យសំណង់ក៏នៅតែធ្លាក់ចុះ ឆ្លុះបញ្ជាំងតាមរយៈការធ្លាក់ចុះនៃ សំណើរសុំគម្រោងសាងសង់ដែលទទួលបានការអនុម័តពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងរយៈពេល៨ ខែ ដំបូងនៃឆ្នាំ២០២១ នេះ ក្រសួងបានអនុម័តសំណើសុំសាងសង់សរុប ២ ៩០១គម្រោង នៅតែធ្លាក់ចុះ៤៤៩ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ដោយឡែក គម្រោងទាំងនោះមានតម្លៃវិនិយោគសរុប ៣ ៨៤៣ លានដុល្លារ ដែលបានធ្លាក់ចុះ ២៤,៤% ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

អាមេរិក និងសិង្ហបុរី ចាប់ដៃគ្នាបង្កើតប្រព័ន្ធព្យាករហានិភ័យ និងបង្កើនសុវត្ថិភាពផ្លូវរថភ្លើងស្វ័យប្រវត្តិ

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានចុះMoU ជាមួយក្រុមហ៊ុនប្រតិបត្តិករថភ្លើងយក្សរបស់សិង្ហបុរី SMRT ដើម្បីធ្វើការរួមគ្នាបង្កើតប្រព័ន្ធព្យាករហានិភ័យ និងបង្កើនសុវត្ថិភាពបណ្ដាញរថភ្លើងដោយស្វ័យប្រវត្តិ សម្រាប់ប្រើប្រាសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រព័ន្ធនេះ នឹងប្រើកម្មវិធី AssetWise របស់Bentley បូកផ្សំនឹងបច្ចេកវិទ្យាវិស្វកម្មចុងក្រោយរបស់ SMRT ដើម្បីជាកន្លែងស្ដុក និងវិភាគទិន្នន័យ។ ជាមួយនឹងបច្ចេកវិទ្យាថ្មីទាំងនេះ អ្នកគ្រប់គ្រង់រថភ្លើង នឹងអាចដឹង និងត្រួតពិនិត្យពីព័ត៌មានគ្រប់យ៉ាងទាក់ទិននឹងរថភ្លើង និងផ្លូវរថភ្លើងបានដោយងាយស្រួល ទាំងស្ថានភាព បញ្ហាប្រឈម និងហានិភ័យដែលមិនអាចមើលឃើញដោយភ្នែកទទេរ។ ជាក់ស្ដែង ក្រុមហ៊ុនទាំង២ បានប្រើបាស់សាកល្បងប្រព័ន្ធនេះដោយជោគជ័យរួចហើយ សម្រាប់ខ្សែរថភ្លើងជើង- ត្បូង និងកើត-លិច របស់សិង្ហបុរី ដែលជាការបោះជំហានមួយដ៏ធំក្នុងការប្ដូរខ្សែរថភ្លើង MRT ចំណាស់ជាងគេនៅសិង្ហបូរី មកជាខ្សែដែលមានប្រព័ន្ធគ្រប់គ្រងបានយ៉ាងទំនើប។ ក្រោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមហ៊ុនបានកាត់បន្ថយអត្រាដែលអាចនឹងមានបញ្ហានៃបណ្ដាញរថភ្លើង (ឬ MKBF) មកត្រឹម រាល់១ លានគីឡូម៉ែត្រ ម្ដង។ គួរបញ្ជាក់ថា MKBF គឺជារង្វាស់បញ្ហាដែលអាចកើតឡើងក្នុងបណ្ដញរថភ្លើងនៅជុំវិញពិភពលោក ឧទាហរណ៍ដូចជា ការមកយឺតជាងពេលកំណត់លើសពី ៥ នាទី […]

អាន​បន្ថែម

ភ្នំពេញ និងកំពង់ស្ពឺ ត្រៀមស្វាគមន៍គម្រោងវិនិយោគធំៗ ៣ គម្រោង តម្លៃសរុបជាង ១២ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគរហូត ១២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣ កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី ១ គឺ LASTINGWINNER GARMENT (CAMBODIA) CO., LTD ដែលនឹងបោះទុនប្រមាណ ៤,២លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី ២ គឺ KAMPKEEPER (CAMBODIA) CO., LTD ដែលវិនិយោគ៣,១លានដុល្លារ បង្កើតរោងចក្រផលិតតង់ និងសម្ភារបោះជំរំគ្រប់ប្រភេទ (កាបូប តុ កៅអី គ្រែ ស៊ុមគ្រែ ទូក្រណាត់ ធ្នើរ ទោង និងសម្ភារផ្សេងទៀត) នៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី ២ គឺ SUNICON (CAMBODIA) APPAREL […]

អាន​បន្ថែម