កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន៨៤% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១

ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានប្រមាណ ៨៤% បើគិតត្រឹមខែកញ្ញានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោង កាលពីថ្ងៃទី២៩ ខែកញ្ញា។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% ខណៈអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣%។ កំពង់ផែជម្រៅ ៤,៥ ម៉ែត្រ នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។ ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដែលដឹកអ្នកដំណើរចាប់ពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ផែនការដំបូងត្រូវបញ្ចប់នៅខែមេសា […]

អាន​បន្ថែម

ADB ផ្តល់កម្ចី ៨២ លានដុល្លារ លើកកម្ពស់ផ្លូវមួយចំនួន ក្នុងខេត្តកណ្តាល និងព្រៃវែង

ធនាគារអភវិឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីប្រមាណ៨២លានដុល្លារ សម្រាប់គម្រោងកែលម្អ ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែងសរុប ៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។ សេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គម្រោងនេះ មានគោលបំណងជួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការកែលម្អការគ្រប់គ្រងផ្លូវ និង អភិវឌ្ឍរបៀបថែទាំផ្លូវប្រកបដោយនិរន្តរភាព។ គម្រោងថ្មីនេះ គឺជាដំណាក់កាលទី២ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ ដើម្បីពង្រឹងការតភ្ជាប់កម្ពុជាជាមួយវៀតណាម និងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំង២។ ដំណាក់កាលទី១ នៃគម្រោង ដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ២០១៧ គ្របដណ្តប់លើ ផ្លូវជាតិចំនួន ១៤៧ គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង សៀមរាប និង ស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ច ខាងត្បូងនៃមហាអនុតំបន់មេគង្គ។ ដោយឡែក ការកែលម្អផ្លូវក្នុងដំណាក់កាលទី២ នេះ នឹងត្រូវធ្វើឡើងដោយមិនប៉ះពាល់ដល់បរិស្ថាន ហើយក៏នឹងរួមចំណែកការពារទំនប់ និងជម្រាលផងដែរ។

អាន​បន្ថែម

IMF និង WB ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា២០២១ ត្រឹម ២,២% តែនឹងកើន ៤-៥% ឆ្នាំ២០២២

ធនាគារពិភពលោក (WB) និង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្មីៗនេះ បានព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១កើនត្រឹម ២,២ភាគរយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ខាងមុខ រំពឹងថានឹងកើនរង្វង់ ៤,៥ ទៅ ៥% ។ ក្នុងរបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា កំណើន២,២% នេះ ត្រូវបានទម្លាក់ចុះពីការព្យាករ ៤% កាលពីខែមេសាឆ្នាំ២០២១។ របាយការណ៍នេះ បានលើកឡើងថា កំណើនតិចតួចនេះ គឺដោយសារតែ ការរីករាលដាកលនៃមេរោគបំប្លែងថ្មី ការបង្អាក់នៃវិស័យទេសចរណ៍ ការធ្លាក់ចុះនៃវិស័យសំណង់ និងអចលនទ្រព្យ និងភាពមិនទាន់ច្បាស់លាស់របស់កម្ពុជាទៅលើទស្សនវិស័យគ្រប់គ្រងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច។ យ៉ាងណាក្ដី វិស័យកសិកម្ម ការនាំចេញទំនិញ និងការវិនិយោគរបស់កម្ពុជានៅមានភាពធន់ ខណៈព្យាករថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នឹងកើន ៤,៥% វិញ។ ធនាគារពិភពលោក បានស្នើឱ្យកម្ពុជាចាត់វិធានការរឹងមាំមួយជាក់លាក់ ដោយត្រូវពង្រឹងភាពប្រកួតប្រជែងខាងក្រៅ ក៏ដូចជាជម្រុញដល់ផ្នែកផលិត និងការនាំចេញ ជាពិសេសទាញយកផលប្រយោជន៍ពីច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនឱ្យបានច្រើនបំផុត។ ស្រដៀងគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី២៧ កញ្ញា ក៏បានព្យាករសេដ្ឋកិច្ចកម្ពុជាក្នុង ២០២១ […]

អាន​បន្ថែម

ក្រុមហ៊ុនដឹកប្រេងរត់ថា កម្ពុជាចោទខ្លួនថា«លួច»ប្រេង ដោយគ្មានមូលដ្ឋាន

ក្រុមហ៊ុន World Tankers Management (WTM) ដែលជាក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា កាលពីថ្ងៃទី ២៧ កញ្ញា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការចោទប្រកាន់របស់កម្ពុជា ពីការលួចប្រេងនេះ គឺគ្មានមូលដ្ឋាន ហើយបើតាមច្បាប់ កប៉ាល់របស់ខ្លួនគ្មានកាតព្វកិច្ចត្រូវវិលត្រឡប់មកកម្ពុជាវិញតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាឡើយ។ សេចក្តីថ្លែងការណ៍នេះត្រូវបានរាយការណ៍ដោយ Nikkei Asia នៅថ្ងៃទី ២៨ ខែកញ្ញា ដោយក្រុមហ៊ុនបន្តថា បច្ចុប្បន្នសំណុំរឿងកាត់ក្ដីថាតើអ្នកណាជាម្ចាស់ប្រេងមិនទាន់សម្រេចនៅឡើយទេ ហើយ KrisEnergy ដែលជាក្រុមហ៊ុនជួលឱ្យខ្លួនដឹកប្រេងឱ្យ ក៏មិនបានប្រាប់ថាត្រូវតែប្រគល់ប្រេងឱ្យទៅកម្ពុជានោះឡើយ ព្រោះកម្មសិទ្ធិនៃប្រេងគឺនៅមានភាពមិនច្បាស់លាស់។ WTM ក៏បានបន្ថែមថា រដ្ឋាភិបាលកម្ពុជា ក៏មិនបានផ្តល់ភស្តុតាងណាមួយ ដែលគ្រាំទ្រការអះអាងរបស់ខ្លួនថាខ្លួនជាម្ចាស់ប្រេង លើកប៉ាល់នេះដែរ។ ដូច្នេះ នាវាគឺត្រូវតែចាកចេញពីអណ្តូងប្រេងអប្សរា ព្រោះក្រុមហ៊ុន KrisEnergy មានបញ្ហាក្ស័យទុន ហើយគ្មានសមត្ថភាពបង់ថ្លៃឈ្នួលបន្តឱ្យខ្លួន។ ក្រុមហ៊ុន WTM បញ្ជាក់ទៀតថា ៖«កិច្ចសន្យាជួល ត្រូវបានបញ្ចប់ ដោយសារការរំលោភលើកិច្ចសន្យារបស់អ្នកជួល[KrisEngergy]។ ដូច្នេះ បើតាមច្បាប់ កប៉ាល់នេះ មិនមានកាពត្វកិច្ចអ្វីត្រូវត្រឡប់ទៅតំបន់អប្សរាវិញដែរ»។ ក្រុមហ៊ុន បន្ថែមថា៖ «ក្រុមហ៊ុនមិនមានបំណងចង់បាន ឬធ្វើអ្វីទៅលើប្រេងឆៅដែលស្តុកលើកប៉ាល់របស់ខ្លួនឡើយ ដោយខ្លួននឹងផ្ទេរប្រេងទាំងនេះចេញ […]

អាន​បន្ថែម

ក្រសួងនឹងបើកយុទ្ធនាការបណ្តុះបណ្តាលមន្រ្តីពីការប្រើប្រាស់ប្រព័ន្ធ Port EDI ថ្មី នៅខែវិច្ឆិកា

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមយុទ្ធនាការបណ្តុះបណ្តាលមន្ត្រីអំពីរបៀបប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែថ្មី ឬPort EDI នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅថា ការបណ្តុះបណ្តាល Port EDI វគ្គដំបូងនេះ នឹងធ្វើឡើងសម្រាប់មន្ត្រីគយ និងរដ្ឋាករ មន្ត្រីកំពង់ផែ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។ «ក្រោយត្រូវបានអភិវឌ្ឍ និងដំឡើងរួចរាល់ ប្រព័ន្ធ Port EDI នេះ នឹងត្រូវដាក់ឱ្យដំណើរការដោយអនុក្រឹត្យមួយ ពោលគឺមិនមែនដំឡើងរួច ហើយដំណើរការតែម្ដងនោះទេ ព្រោះមានលក្ខខណ្ឌពាក់ព័ន្ធជាច្រើន» ឯកឧត្ដមបានបន្ត។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុនយក្សជប៉ុនវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់ធំជាងគេនៅអាស៊ីអាគ្នេយ៍

ក្រុមហ៊ុនយក្សជប៉ុន Mitsubishi តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Imperial Energy Asia Development Ltd (IEAD) សម្រេចទិញភាគហ៊ុន ២៤% នៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់លើគោកធំជាងគេនៅអាស៊ីអាគ្នេយ៍ អានុភាព ៦០០មេហ្គាវ៉ាត។ ការអភិវឌ្ឍន៍គម្រោងថាមពលនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ នៅខេត្តភាគខាងត្បូងប្រទេសឡាវ ខណៈការបញ្ចេញថាមពល គ្រោងធ្វើឡើងនៅឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Renewable Now ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។ ក្រុមហ៊ុន Imperial Energy Asia Development Ltd (IEAD) នឹងអភិវឌ្ឍន៍គម្រោងនេះ ជាមួយក្រុមហ៊ុនដៃគូ BCPG PCL និង Earth Power Investment Ltd, ដែលក្រុមហ៊ុនទាំងពីរនេះ មានមូលដ្ឋាននៅក្នុងប្រទេសថៃ។ ប្រភពដដែលបានបញ្ជាក់ថា ថាមពលដែលផលិតចេញពីគម្រោងនេះ នឹងត្រូវលក់ទៅឱ្យប្រទេសវៀតណាម។

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ជំហានទី ៤ របស់ជប៉ុន បិទបញ្ចប់ការដ្ឋានជាស្ថាពរ

ទីបំផុត គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ ទោះជាមានប្រព័ន្ធការពារទឹកជំនន់ថ្មីនេះក្ដី អង្គការ JICA បានបន្តស្នើដល់អ្នករស់នៅក្រុងភ្នំពេញឈប់បោះចោលសំរាមតាមផ្លូវ ដើម្បីរក្សាទម្លាប់ សណ្ដាប់ធ្នាប់ល្អ និងការបង្ការការជន់លិច។ គម្រោងជំហានទី៤ នេះបានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយក្រោយដាក់ដំណើរជាស្ថាពរ វានឹងជួយកាត់បន្ថយបញ្ហាជន់លិច តាមរយៈការរំដោះទឹកភ្លៀងតាមប្រព័ន្ធលូក្នុងល្បឿនលឿនជាងមុនពីរយៈពេល១២-២៤ម៉ោង មកសល់ត្រឹម ២ម៉ោង។ គម្រោងនេះ មានវិសាលភាពគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើងនៃវត្តភ្នំ និងតំបន់ទួលគោក ខណៈការងារធំដែលអនុវត្តក្នុងគម្រោងនេះរួមមាន៖ ១. ការដំឡើងប្រព័ន្ធលូសរុបប្រវែង ១២,២គីឡូម៉ែត្រ ២. ការសាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយបូមទឹកនៅសួនសាធារណៈខាងមុខ CDC ៣. ការដំឡើងម៉ាស៊ីនមេកានិច (ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ) ចំនួន៦ នៅច្រកទ្វារស្ថានីយបូមទឹក ៤- លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន ២ ៥. ជំនួយក្នុងការចាប់ផ្តើម ការងារប្រតិបត្តិការ និងថែទាំ។ គួររំឭកដែរថា ចាប់តាំងពីឆ្នាំ ១៩៩៨ មក […]

អាន​បន្ថែម

ក្រុមហ៊ុន Ford និងដៃគូ នឹងបោះទុន ១១,៤ ប៊ីលានដុល្លារ សង់រោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស

ក្រុមហ៊ុន Ford Motor Co., Ltd និងក្រុមហ៊ុនកូរ៉េខាងត្បូង SK Innovations នឹងចាប់ដៃគ្នាបោះទុន ១១,៤ ប៊ីលានដុល្លារ បង្កើតរោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស ២ កន្លែង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោកស្រី Lisa Drake ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Ford មានចំនួន ៧ប៊ីលានដុល្លារ ក្នុងការវិនិយោគនេះ។ លោកស្រី បន្តថាការវិនិយោគនេះជាផ្នែកមួយនៃទំហំទឹកប្រាក់ដ៏មហិមាជាង ៣០ប៊ីលានដុល្លារ ដែល Ford គ្រោងចំណាយត្រឹមឆ្នាំ ២០២៥ ដើម្បីផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅជាការផលិតរថយន្តអគ្គិសនីវិញ។ Ford ក៏រំពឹងថា ៤០% នៃការលក់ទូទាំងពិភពលោកនឹងជារថយន្តអគ្គិសនី ត្រឹមឆ្នាំ២០៣០។ យ៉ាងណាមិញ រោងចក្រទាំង២ នឹងមានទីតាំងស្ថិតនៅរដ្ឋ Kentucky និងរដ្ឋ Tennessee នៃប្រទេសអាមេរិក ដោយគម្រោងនឹងរួមបញ្ចូលការបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីចំនួន ៣កន្លែង និងរោងចក្រផលិតរថយន្តភីកអាប់ចំនួន ១កន្លែងផងដែរ។ លោកស្រី Lisa Drake […]

អាន​បន្ថែម

ឥណ្ឌាថាស្រុកអូយ៉ាដាវ ខេត្តរតនគិរី មានរ៉ែច្រើនគ្រប់គ្រាន់សម្រាប់បង្កើតរោងចក្រចម្រាញ់មាស

ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា នេះថា ក្រុមហ៊ុន Mesco Gold បានកំពុងរៀបចំ និងកសាងហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន តែមិនទាន់ឈានទៅដល់ការចម្រាញ់រ៉ែមាសនៅឡើយ ដោយក្រុមហ៊ុនត្រូវការរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញជាមុនសិន។ ឯកឧត្តម បញ្ជាក់ទៀតថា ជាលទ្ធផល នៃការសិក្សាស្រាវជ្រាវ ក្រុមហ៊ុនបានវាយតម្លៃថា បរិមាណធនធានរ៉ែមាននេះគឺមានគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Mesco Gold (Cambodia) ជាក្រុមហ៊ុនរបស់ឥណ្ឌាមួយ បានទទួលអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ លើទំហំផ្ទៃដី ១២០០ ហិកតា ស្រុកអូយ៉ាដាវ ខេត្តរតនគីរី។ រូបភាព៖ Angkorgold / Angkor resources

អាន​បន្ថែម

ត្រឹម៣ខែ កម្ពុជាចម្រាញ់មាសបាន ៥៥៥គីឡូ ខណៈនាំចេញទៅបន្សុទ្ធក្រៅប្រទេស ៣៥៥គីឡូ

គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា រយៈពេល ៣ខែក្រោយ បើកប្រតិបត្តិការ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited អាចចម្រាញ់រ៉ែមាសបានចំនួន ៤៨ដុំ ដែលស្មើនឹងប្រមាណ ៥៥៥ គីឡូក្រាម ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្រុមហ៊ុនបាននាំចេញដុំមាស ៣៤ដុំ ឬស្មើនឹង ៣៥៥គីឡូក្រាម ទៅប្រទេសអូស្រ្តាលីរួចហើយ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក៩៩,៩៩%។ ឯកឧត្តម អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា ចំនួនមាសដែលក្រុមហ៊ុនចម្រាញ់បាននេះ គឺរលូនតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសខ្នាតពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឱ្យដឹងថា ក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ […]

អាន​បន្ថែម