កំពង់ផែស្វយ័តភ្នំពេញ ចង់សង់កំពង់ផែរណបតាមដងទន្លេ ៧ កន្លែង បន្ថែមទៀត

កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំងទៀត ដើម្បីចូលរួមលើកម្ពស់ការដឹកជញ្ជូនកសិផល និងទេសចរណ៍។ គម្រោងអភិវឌ្ឍន៍កំពង់ផែរណបនេះ ត្រូវបានប្រកាសឡើងក្នុងពិធីដាក់ឱ្យប្រើប្រាស់ចំណតកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា។ ឯកឧត្តម ហ៊ី បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ មានប្រសាសន៍ថា កំពង់ផែទាំង ៧ទីតាំង រួមមាន ផែរណបពហុបំណងកោះរកា, ផែ TS១១, ផែព្រែកអញ្ចាញ, ផែព្រែកក្តាម, ផែទន្លេបិទនៅខេត្តកំពង់ចាម, ផែឆ្លូងនៅខេត្តក្រចេះ និងផែកំពង់ឆ្នាំង ។ អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណងតាមដងទន្លេទាំងនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការគាំទ្រ ខណៈក៏បាន ស្នើវិស័យឯកជនចូលរួមលើការវិនិយោគ ដើម្បីឱ្យគម្រោងចេញជាផ្លែផ្កាឆាប់ៗ។

អាន​បន្ថែម

ព្រលានយន្តហោះតារាសាគរនឹងបញ្ចប់ការសាងសង់នៅខែតុលានេះ ត្រៀមបើកដំណើរការចុងឆ្នាំ

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង នឹងត្រូវបញ្ចប់ជាស្ថាពរគ្រប់ជ្រុងជ្រោយនៅខែតុលា ដោយគ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ខាងមុខនេះ ។ នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុនសាងសង់ ក្នុងជំនួបជាមួយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគដោយក្រុមហ៊ុនចិន Tianjin Union Development Group ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។ ពេលដាក់ដំណើរការ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម។ (អានបន្ថែម)

អាន​បន្ថែម

ទូតអាមេរិកសាទរលើគម្រោងបង្កើតរោងចក្រផលិតរថយន្ត Ford តម្លៃ ២១លានដុល្លារ នៅពោធិ៍សាត់

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ពីសក្តានុពលវិនិយោគក្នុងខេត្តពោធិ៍សាត់ ខណៈខេត្តនេះទើបទទួលគម្រោងវិនិយោគដ៏ធំមួយ គឺរោងចក្រផ្គុំនិងដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ។ ថ្លែងក្នុងឱកាស ចុះសិក្សាស្វែងយល់ និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ កាលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា អាមេរិកពិតជាមានមោទនភាព និងចាប់អារម្មណ៍ខ្ពស់ អំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ ក្រោយខេត្តនេះទទួលបាននូវការវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តដ៏ធំមួយនេះ។ ឯកឧត្តមបន្តថា អ្វីដែលគួរឱ្យកោតសរសើរមួយទៀតគឺ រដ្ឋបាលខេត្តពោធិ៍សាត់ល្បីល្បាញរឿងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ដែលសុទ្ធសឹងជាកត្តាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។ គួររំឭកថា កាលពីថ្ងៃទី១៤ ខែកញ្ញា តំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានឱ្យដឹងថា ក្រុមហ៊ុមសម្រេចបោះទុនជាង ២១លានដុល្លារអាមេរិក វិនិយោគម្រោងរោងចក្រផលិតរថយន្តម៉ាកល្បី Ford នៅលើទឹកដីខេត្តពោធិ៍សាត់ ខណៈភាគីរដ្ឋ និងឯកជនបានសម្រេចព្រមព្រៀងគ្នារួចរាល់ហើយ។ រោងចក្រផលិតរថយន្ត Ford នេះ នឹងត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ ១៥៩គីឡូម៉ែត។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋស្នើឱ្យក្រុមហ៊ុនចិនវិនិយោគ១២លានដុល្លារ តបណ្តាញទឹកស្អាតពីក្រុងសៀមរាបទៅព្រលានថ្មី

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើទៅក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី AIAI ឱ្យវិនិយោគទឹកប្រាក់ប្រមាណ ១២ ទៅ ១៣លានដុល្លារអាមេរិក ដើម្បីសាងសង់បណ្តាញចែកចាយទឹកស្អាតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់ព្រលានយន្តហោះថ្មីនៅក្នុងស្រុកសូត្រនិគម។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ចម ប្រសិទ្ធ អាកាសចរណ៍ស៊ីវិល និងតំណាងក្រុមហ៊ុន AIAI កាលថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។ ឯកឧត្តម ចម ប្រសិទ្ធ បានលើកឡើងថា ដោយសារព្រលានថ្មីនេះមានទីតាំងនៅស្រុកសូត្រនិគម ចម្ងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប បញ្ហាប្រឈមធំទៅអនាគតគឺការផ្គត់ផ្គង់ទឹកស្អាត ដូច្នេះក្រុមហ៊ុនត្រូវគិតគូលើការវិនិយោគសង់បណ្ដាញថ្មីភ្ជាប់ទៅនឹងរដ្ឋាករទឹកស្វយ័តក្រុងសៀមរាបឱ្យបានមុនគម្រោងព្រលានបញ្ចប់ការសាងសង់។ ឯកឧត្តម មានប្រសាសន៍ថា៖ «ជាក់ស្ដែងពីព្រំប្រទល់នៃទីក្រុងសៀមរាបទៅដល់ព្រលានថ្មីគឺមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ បើប្រើបំពង់ទុយោពីដើមទីទៅ ត្រូវប្រើទំហំ ៦០០មម រួមជាមួយការសាងសង់អាងស្តុក និងស្ថានីយចែកចាយបន្ត អាចនឹងចំណាយប្រមាណ ១២ ទៅ ១៣លានដុល្លារ»។ ឯកឧត្តមបន្តថា ការសង់បណ្ដាញថ្មីនេះ នឹងអាចផ្គត់ផ្គង់ទឹកបាន ៥ពាន់ ទៅ ១ម៉ឺន ម៉ែត្រគូបក្នុង១ ថ្ងៃ ដែលនឹងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងទំហំវិនិយោគ សក្ដានុពលអាជីវកម្ម រោងចក្រសហគ្រាស […]

អាន​បន្ថែម

JICA ជួយរៀបចំផែនការគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញឱ្យប្រសើរឡើង

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចផ្តល់ជំនួយលើការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងដោយលោកស្រី កាមេយ ហារូកុ បានចុះហត្ថលេខាកាលលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។ កិច្ចព្រមព្រៀងនេះគឺដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ» ដែលមានរយៈពេល ៣ឆ្នាំ និង គ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ ខាងមុខនេះ។ JICA លើកឡើងថា គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព នៃការដឹកជញ្ជូននៅទីក្រុងភ្នំពេញ តាមរយៈប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យចរាចរណ៍តាមតំបន់។

អាន​បន្ថែម

ខេត្តព្រះសីហនុស្វាគមន៍គម្រោងវិនិយោគធំៗ៣ តម្លៃជាង១៥លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៥,១ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែល ទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១- ក្រុមហ៊ុន MOUNTAIN FOREST PRODUCT CO., LTD វិនិយោគប្រមាណ ២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេ គ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម សម្ភារតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ២- ក្រុមហ៊ុន KINGMALL INDUSTRIAL (CAMBODIA) CO., LTD វិនិយោគ ៥,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទ្វារ បង្អួច និងផលិតផលធ្វើអំពីអាលុយមីញ៉ូម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ៣- ក្រុមហ៊ុន CAMBODIAN BIRCHEVER FURNITURE CO., […]

អាន​បន្ថែម

ក្រសួងបរិស្ថានបើកដំណើរការឡដុតសំណល់កូវីដ និងសំណល់វេជ្ជសាស្ត្រនៅខេត្តសំខាន់ៗ ៤

ឡដុតកម្ទេចសំណល់វេជ្ជសាស្ត្រ និងសំណល់រឹងនានា ដែលមានសមត្ថភាពដុតសំរាមបានចន្លោះពី ៥តោន ដល់ ៧តោន ក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី ២០ កញ្ញា កន្លងមកនេះ នៅខេត្តសំខាន់ៗ ចំនួន ៤ រួមមាន ខេត្តកែប ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ឡទាំងនេះនឹងជួយឱ្យរដ្ឋបាលខេត្តនីមួយៗ គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សំខាន់ជាងនេះ ឡនេះ ក៏នឹងជួយគ្រប់គ្រងសំណល់គ្រោះថ្នាក់ពីមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ឬសំណល់វេជ្ជសាស្ត្រពីមន្ទីរព្យាបាលឱ្យកាន់តែប្រសើរឡើងផងដែរ។ ឯកឧត្តមបន្តថា ឡទាំង ៤ គឺស្ថិតក្នុងចំណោមឡចំនួន៥៤ ដែលក្រសួងបរិស្ថាន បានបំពាក់នៅក្រុង ស្រុក និងអង្គភាពចំនួន៥៤ ក្នុងរាជធានី-ខេត្តចំនួន២០។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថាន សំណល់រឹងដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេស មានប្រមាណ១០០តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែ អត្រាឆ្លងជំងឺកូវីដ១៩មានការធ្លាក់ចុះ។

អាន​បន្ថែម

ក្រសួងគម្រោងបង្កើតផ្លូវដែកថ្មីតភ្ជាប់ពីក្រុងភ្នំពេញ ទៅកំពង់ផែថ្មីនៅស្រុកកៀនស្វាយ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាចង់បង្កើតផ្លូវរថភ្លើង តភ្ជាប់ទៅទីក្រុងភ្នំពេញទៅកាន់កំពង់ផែថ្មីដែលស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងជំរុញកំណើនសេដ្ឋកិច្ច។ យោងតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីសម្ពោធចំណតផែកុងតឺន័រ LM17 នៅថ្ងៃទី ២០ ខែកញ្ញា ផ្លូវនេះអាចជាផ្លូវដែលតភ្ជាប់ពីផ្លូវដែកចាស់ ដែលមានស្រាប់ ឬជាផ្លូវថ្មី អាស្រ័យលើលទ្ធផលនៃការសិក្សា។ បន្ថែមពីលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើឱ្យមន្រ្តីពិនិត្យលើកការជួសជុលផ្លូវដែកតភ្ជាប់ទៅគីឡូលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឡើងវិញផង ព្រោះទីតាំងនោះក៏ជាចំណតផែរណប ទិសដៅដើម្បីបម្រើសេវាកម្មដឹកជញ្ជូនសាធារណៈ និងកាត់បន្ថយភាពកកស្ទះចរាចរណ៍។

អាន​បន្ថែម

កំពង់ផែស្វយ័តភ្នំពេញបង្ហាញគម្រោងកសាងកំពង់ផែរណបតាមដងទន្លេ

កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំងទៀត ដើម្បីចូលរួមលើកម្ពស់ការដឹកជញ្ជូនកសិផល និងទេសចរណ៍។ គម្រោងអភិវឌ្ឍន៍កំពង់ផែរណបនេះ ត្រូវបានប្រកាសឡើងក្នុងពិធីដាក់ឱ្យប្រើប្រាស់ចំណតកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា។​ ឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ មានប្រសាសន៍ថា កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំង មានដូចជា ចំណតផែរណបពហុបំណងកោះរកា  ចំណតផែរណបពហុបំណងព្រែកអញ្ចាញ ចំណតផែរណបពហុបំណងព្រែកក្តាម ស្ថិតក្នុងខេត្តកណ្តាល ចំណតផែរណបពហុបំណងទន្លេបិទ ខេត្តកំពង់ចាម ចំណតផែរណបពហុបំណងឆ្លូង ខេត្តក្រចេះ និងចំណតផែរណបពហុបំណងកំពង់ឆ្នាំង ។ អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណងតាមដងទន្លេ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការគាំទ្រ​ដល់គម្រោងអភិវឌ្ឍន៍កំពង់ផែរណប។ ឯកឧត្តម ស្នើវិស័យឯកជនចូលរួមលើការវិនិយោគគម្រោងកំពង់ផែរណបនេះ។​

អាន​បន្ថែម

រោងចក្រគ្រឿងសង្ហារិមធំមួយតម្លៃជិត ៣លានដុល្លារ នឹងបង្ហាញខ្លួនលើផ្លូវជាតិលេខ២ ខេត្តតាកែវ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ២,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងសង្ហារិមចំនួន១កន្លែង នៅទឹកដីខេត្តតាកែវ។ យោងតាមប្រកាសរបស់គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានការអនុម័ត ១កន្លែង គឺ៖ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម (ពីស្បែក និងឈើនាំចូល) ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD ដែលនឹងត្រូវសាងសង់ឡើងនៅទីតាំងស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ គម្រោងវិនិយោគរោងចក្រថ្មីនេះ នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា រហូតដល់ ២០៨ កន្លែង។ គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬស្មើនឹង ៣១៥លានដុល្លារអាមេរិក៕

អាន​បន្ថែម