ឆ្នំានេះ កម្ពុជាទទួលបានមូលនិធិពិសេស $២លាន ពីមេគង្គ-ឡានឆាង ដើម្បីអភិវឌ្ឍគម្រោង ០៨

កម្ពុជា នឹងទទួលបានហិរញ្ញប្បទានចំនួន ២លានដុល្លារអាមេរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ សម្រាប់អភិវឌ្ឍគម្រោងចំនួន ០៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ ទឹកប្រាក់នៃក្របខណ្ឌមូលនិធិពិសេសនេះ សម្រាប់គម្រោងចំនួន ០៨ គ្របដណ្តប់លើផ្នែកទេសចរណ៍ សកម្មភាព ដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាង សមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រមាណ ៩០ នៅកម្ពុជា ក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមគ្នា សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់។

អាន​បន្ថែម

គម្រោងស្តារប្រព័ន្ធដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៨៩% ហើយ

គិតមកដល់ដើមខែកញ្ញានេះ គម្រោងសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចលទ្ធផលបានប្រមាណ ៨៩% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមរបាយការណ៍បានឱ្យដឹងថា ក្រុមការងារកំពុងអនុវត្តលើការងារសំខាន់ៗរួមមាន៖ ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ដែលមានមាត់លើទំហំ ១០០ម៉ែត្រគិតទាំងខ្នងទំនប់ បាតក្រោមទំហំ ៤០ម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺប្រវែង ១២,៥គីឡូម៉ែត្រ និងក្នុងខេត្តកណ្តាលប្រវែង ៣៨,៥គីឡូម៉ែត្រ និង ទី២)ជួសជុល និងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹក (ទ្វារទឹក) ១កន្លែងមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ មានទ្វារទឹកចំនួន៥ ដែលទ្វារទឹកនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ៧,៥ម៉ែត្រ។ គួរបញ្ជាក់ថា អនុគម្រោងនេះជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ខណៈគម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៩៥ភាគរយ ហើយ។ (អានបន្ថែម) អនុគម្រោងនេះ អាចពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមាណ […]

អាន​បន្ថែម

­­រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាអភិវឌ្ឍន៍ខេត្ត៤នៅភាគឦសាន ឱ្យកាន់តែរីកចម្រើន ដោយត្រៀម $២០០លាន បញ្ចប់ការសង់ផ្លូវក្រវាត់ព្រំដែន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកញ្ចប់ថវិកាប្រមាណ ២០­­០លានដុល្លារ សម្រាប់កសាងផ្លូវតាមបណ្តោយព្រំដែន ជាប់ជាមួយប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម ដែលនៅសល់ប្រវែង ១,៣០០គីឡូម៉ែត្រទៀត ដោយគ្រោងចំណាយពេលសាងសង់១០ឆ្នាំ។​ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប ១.៦៦០រូប នៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានចុះហត្ថលេខាលើថវិកាជាង ២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។ សម្តេចធិបតី​ បានលើកឡើងថា៖ “ផ្លូវក្រវាត់ព្រំដែន ដែលយើងត្រូវធ្វើមានជាង ២.៦៦០គីឡូម៉ែត្រ។ ឥឡូវយើងធ្វើបាន ១.៣០០គីឡូម៉ែត្រ ឬស្មើនិង ៥០ភាគរយហើយ នៅសល់ ១.៣០០ គីឡូម៉ែត្រទៀត។ ដូច្នេះខ្ញុំបានចុះហត្ថលេខានៅខែ៧នេះ នូវផែនការបញ្ចប់ជូនរបស់បញ្ជាការដ្ឋានវិស្វកម្ម ដើម្បីបញ្ចប់ក្នុងរយៈពេល១០ឆ្នាំ មានថវិកាជាង ២០០លានដុល្លារ យើងបានរៀបចំរួចរាល់ហើយដើម្បីបន្តធ្វើកិច្ចការងារនេះ»។ សម្តេចធិបតីបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល បានប្តេជ្ញាថានឹងអភិវឌ្ឍន៍ខេត្តទាំងបួន នៅតំបន់ភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែន ឱ្យបានរួចរាល់។ គួររលឹកថា […]

អាន​បន្ថែម

ក្រុមហ៊ុនសង់ព្រលានយន្តហោះសៀមរាប គ្រោងវិនិយោគបង្កើតតំបន់ផលិតថាមពលនៅកម្ពុជា

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានគម្រោងវិនិយោគបង្កើតតំបន់ថាមពលពិសេស។ លោក Wei Lu​ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI បានលើកឡើងពីគម្រោងក្នុងពេលអញ្ជើញចូលជួប និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា។​ លោក Wei Lu​ បានលើកឡើងថា​គោលបំណងនៃការពិភាក្សាការងារនាពេលនេះ គឺដើម្បីជម្រាបជូនពីគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍតំបន់ថាមពលពិសេស ដោយសហការជាមួយក្រុមហ៊ុន Energy China YNPD ដែលជាក្រុមហ៊ុនចិនមានជំនាញផ្នែកថាមពលអគ្គិសនី។ បើតាម លោក Wei Lu​ គម្រោងតំបន់ថាមពលពិសេសនេះ នឹងមានរៀបចំផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ Biomass ថាមពលដើរដោយខ្យល់ (Wind Power) និងប្រព័ន្ធថាមពលផ្ទុកផដែរ។​ ឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានស្នើឱ្យក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតជាមួយក្រសួងរ៉ែ និងថាមពល។​ ក្នុងកិច្ចពិភាក្សាការកន្លងទៅ ក្រុ​មហ៊ុន AIAI […]

អាន​បន្ថែម

អាជ្ញាធរកំពុងរៀបចំផ្លូវថ្មើរជើងក្នុងក្រុងបាត់ដំបង ដើម្បីបង្កភាពងាយស្រួលដល់ជនពិការ និង…

រដ្ឋបាលខេត្តបាត់ដំបង កំពុងរៀបចំផ្លូវថ្មើរជើងសម្រាប់ជនពិការ ផ្លូវសម្រាប់ជិះកង់ និងបំពាក់ភ្លើងសូឡាបំភ្លឺតាមបណ្តា​​​សួនបន្ថែមទៀតក្នុងក្រុងបាត់ដំបង ដើម្បីបំភ្លឺទីសាធារណៈ និងបង្កលក្ខណៈងាយស្រួលបន្ថែមដល់ប្រជាព​ល​​រ​ដ្ឋក្នុងការដើរកំសាន្ត និងហាត់កីឡា ដើម្បីសុខភាព។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងដំណើរចុះពិនិត្យគម្រោងនៅទីតាំងផ្ទាល់ ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក សុវណ្ណ វីទិត្យាប្រធានស្តីទីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង បានឱ្យដឹងថា ការរៀបចំផ្លូវសម្រាប់ជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការនេះ នឹងធ្វើចាប់ពីស្ពាន ១៣មករា ​មុខសាលាខេត្តចាស់ អមសងខាងស្ទឹងសង្កែរហូតដល់ស្ពានថ្មថ្មី។ លោកបានបន្ថែមថា ផ្លូវនេះ នឹងមានគំនូសបែងចែកផ្លូវសម្រាប់អ្នកជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការ ព្រមទាំង​បំពាក់អំពូលភ្លើងសូឡាបន្ថែមទៀតនៅតាមសួនច្បារនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរ​ដ្ឋ​ ជិះកង់ និងដើរកំសាន្ត ស្រូបខ្សល់អាកាស និងមើលទេសភាព ដើមឈើពណ៌បៃតងស្រស់បំព្រងនូវជុំវិញស្ទឹងសង្កែ​។ គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តបាត់ដំបង បានអភិវឌ្ឍកែលម្អក្រុងបាត់ដំបងជាច្រើនកន្លែង ដូចជា វិមានឯករាជ្យ វីថីសម្តេចក្រឡាហោម សួនសម្តេចក្រឡាហោមវិមានឯករាជ្យ សួនធ្នុង ផ្សារាត្រី ច្រាំងស្ទឹងសង្កែ រៀបចំសណ្តាប់ធ្នាប់សាធារណៈ គម្រោងផ្ទះមួយខ្នងដើមឈើមួយដើម នឹងកំពុងរៀបចំប្រព័ន្ធលូរំដោះទឹកកង្ខក់ចេញពីក្រុង ព្រមទាំងសមិទ្ធិផលជាច្រើនទៀត។ (អានបន្ថែម)

អាន​បន្ថែម

បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យមានរោងចក្រ សហគ្រាសជាង ២ពាន់កន្លែង បង្កើតការងារជិត ៣ម៉ឺននាក់

ខេត្តបន្ទាយមានជ័យ​ មានតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសិប្បកម្ម សរុបជាង ២០០០កន្លែង ដែលបានបង្កើ​តការងារជូនប្រជាពលរដ្ឋបានជិត ៣ម៉ឺននាក់។ នេះបើតាមការលើករបស់ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបា​ល​​ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមបានឱ្យដឹងថា គិតមកទល់បច្ចុប្បន្នខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥  ប៉ុន្តែកំពុងដំណើរការមានចំនួន៣ និងសួនឧស្សា​ហកម្មចំនួន១  ដែលផ្តល់ការងារបានចំនួនជាង ៧ពាន់នាក់។ ឯកឧត្តមបានបន្ថែមថា បើគិតទាំងមូលដ្ឋានសិប្បកម្មតូចៗបន្ថែមទៀត មានជាង ២០០០កន្លែង អាចផ្តល់ការងារបាន ២ម៉ឺននាក់​។ ដូចនេះ បើគិតជារួមទៅ គឺអាចផ្តល់ការងារបានជិត ៣ម៉ឺននាក់។ ជាងនេះទៅទៀត ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ដោយសារកត្តាសន្តិភាព តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ដែលកំពុងដំណើរការទាំងនោះ បានក្លាយជាប្រភពចំណូលដ៏រឹងមាំមួយជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងមួយខែៗជាង ៣លានដុល្លារឯណោះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានបញ្ជាក់ថា អ្នកវិនិយោគិនភាគច្រើន ដែលចូលមកវិនិយោគនៅខេត្តបន្ទាយមានជ័យ ភាគច្រើនជាជនជាតិថៃ និងជនជាតិជប៉ុន។ ជាក់ស្តែងដូចជាតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត មានរោងចក្ររបស់ជប៉ុនចំនួន៩ ដែលមានចំនួនកម្មករត្រឹមតែ ១៥០ ទៅ ២០០នាក់ប៉ុណ្ណោះ។ ដោយឡែក […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោថ្នាក់ស្មើ នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណេត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់នៅក្នុងអនុក្រឹត្យថា ការសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង គឺជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការ និងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ។ អាកាសយានដ្ឋាននេះ ក៏មានភារកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងនិងជុំវិញអាកាសយានដ្ឋាន។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការរៀបចំការពារ និងធ្វើបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងមកបំពេញបេសកកម្មនៅកម្ពុជា។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការដឹកនាំធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នឱ្យបានទៀងទាត់។ ចូលរួមផ្តល់យោបល់ លើការវាយតម្លៃបច្ចេកទេស ដែលទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ។ រៀបចំកម្មវិធីបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រី លើការងារគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋាន។ ទទួលខុសត្រូវចំពោះការធ្វើអធិការកិច្ច និងសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិល។ ក្រៅពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ និងអនុវត្តភារកិច្ចផ្សេងៗទៀត […]

អាន​បន្ថែម

ក្រុមហ៊ុនហុងកុង ចង់មកវិនិយោគលើឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរនៅកម្ពុជា

វិនិយោគិនហុងកុង មកពីសម្ព័ន្ធក្រុមហ៊ុនហ្វុង បានលើកឡើងថា នាពេលខាងមុខ ខ្លួននឹងពិនិត្យលទ្ធភាពស្វែងរកឱកាសដាក់ទុនវិនិយោគ លើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់នៅតាមតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូហុងកុងមកពី សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដឹកនាំដោយ លោក William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនេះ គណៈប្រតិភូនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង បានកត់សម្គាល់លើការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។ គណៈប្រតិភូខាងលើ ក៏បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាព និងឱកាសដាក់ទុនវិនិយោគរបស់ខ្លួន មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ដោយផ្តោតជាពិសេសលើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស ដែលមានសក្តានុពលផងដែរ។ ជុំវិញរឿងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានរំលេចពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលមានដូចជា៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន […]

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជាជាង $៩៣លាន ពង្រីកការផ្តត់ផ្គង់ទឹកនៅតំបន់ជនបទក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុនៅតាមតំបន់ជនបទក្នុងខេត្តចំនួន ៩ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលើគេហទំព័រផ្លូវការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីនេះ នឹងជួយដល់ប្រជាពលរដ្ឋចំនួន  ៨៨.000 គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន ៥0 ក្នុងខេត្តចំនួន៩ នៅក្នុងប្រទេសកម្ពុជា ដែលខេត្តទាំងនោះរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង ស្ទឹងត្រែង។ គួរបញ្ជាក់ថា កម្មវិធីនេះក៏បានរួមបញ្ចូលជំនួយឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិង ភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តដែលមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទកំពុងប្រឈមមុខនឹងបញ្ហាលំបាកខ្លាំង ពិសេសកំពុងជួបបញ្ហាទទួលបានការផ្គត់ផ្គង់ទឹក មានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។ ជាងនេះទៅទៀត កម្មវិធីនេះនឹងជួយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិភាព ដែលធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH […]

អាន​បន្ថែម

កម្ពុជា-អាស៊ាន ជំរុញបង្កើតកិច្ចព្រមព្រៀងលើការសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ

កម្ពុជា និងបណ្តារប្រទេសអាស៊ាន កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រឱ្យបានគ្រប់សមាជិកអាស៊ានទាំងអស់ ដើម្បីឱ្យមានចំណេះដឹងពេញលេញក្នុងការបំពេញប្រតិបត្តិការនេះឱ្យបានគ្រប់ជ្រុងជ្រោយ។ ការជំរុញនេះ បានធ្វើឡើងតាមរយៈវេទិកាអាស៊ានដឹកជញ្ជូនលើកទី១១ ស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ វេទិកានេះ គឺមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ថ្លែងបើកវេទិកាអាស៊ានខាងលើនេះ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានលើការងាររុករក និងសង្គ្រោះ ដោយប្រទេសសមាជិកអាស៊ានបានខិតខំកសាងកិច្ចព្រមព្រៀងឱ្យសម្រេចបានរហូតទទួលបានការអនុម័តពីថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាដើមឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឯកឧត្តមបញ្ជាក់ថា កិច្ចការបន្តរបស់បណ្តាប្រទេសសមាជិក គឺខិតខំរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីស្នើសុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗពិចារណាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រឱ្យបានគ្រប់សមាជិកអាស៊ានទាំងអស់។ គួរបញ្ជាក់ដែរថា ប្រសិទ្ធភាពនៃការផ្តល់សច្ចាប័ននៃកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រនេះ គឺមានសារសំខាន់ដល់ការពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមក្នុងក្របខណ្ឌអាស៊ាននោះទេ តែថែមទាំងអាចអនុញ្ញាតឱ្យបណ្តាប្រទេសដៃគូសន្ទនាអាស៊ាន និងដៃគូអភិវឌ្ឈន៍នានា អាចចូលរួមសហការផ្តល់ជាបទពិសោធន៍ និងចំណេះដឹងដល់អ្នកអនុវត្តផ្នែករុករក និងសង្គ្រោះឱ្យមានចំណេះដឹងពេញលេញ និងមានមធ្យោបាយ សម្ភារប្រើប្រាស់គ្រប់គ្រាន់ក្នុងកិច្ចសហប្រតិបត្តិការរុករក និងសង្គ្រោះឱ្យបានគ្រប់ជ្រុងជ្រោយនាពេលអនាគត។ ទន្ទឹមគ្នានេះ នៅក្នុងវេទិកាខាងលើនោះដែរ […]

អាន​បន្ថែម