ព័ត៌មានសំណង់
សាលាក្រុងសហការជាមួយសមាគមលំនៅឋានបង្កាមិនឱ្យកូវីដប៉ះពាល់ធ្ងន់ដល់ការដ្ឋានសំណង់
រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងម្ចាស់បុរីទាំងអស់ ផ្តោតបង្កើនវិធានការណ៍ការពារនានា ទិសដៅបង្ការមិនឱ្យជំងឺកូវីដ១៩ ឆ្លងចូលការដ្ឋានសំណង់គ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ដែលជាហេតុនាំឱ្យរាំងស្ទះគម្រោង។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែសីហា ថា ទោះមានវិបត្តិកូវីដ រដ្ឋបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះនៅតែដំណើរការទៅមុខ ព្រោះជាវិស័យមួយនៃវិស័យស្នូលជំរុញសេដ្ឋកិច្ច។ ដូច្នេះ វិស័យឯកជន និងអាជ្ញាធររាជធានីភ្នំពេញ ត្រូវសហការគ្នាបន្ថែមទៀតដើម្បីពង្រឹងវិធានសុខភាព ទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឱ្យបាន។ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ក៏សម្ដែងសុទិដ្ឋិនិយមថា ជាមួយនឹងវិធានការណ៍តឹងរឹងនេះ វិស័យសំណង់នឹងត្រឡប់មកមានស្ថិរភាពឆាប់ៗ ស្របនឹងកំណើនសេដ្ឋកិច្ច។ គួរបញ្ជាក់ថា កាលពីចុងខែ កក្កដា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីណែនាំថ្មី ១៤ ចំណុច ដល់ម្ចាស់ការដ្ឋានសំណង់នៅភ្នំពេញទាំងអស់ ឱ្យរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យម៉ឺងម៉ាត់ជាងមុន ដើម្បីធានាឱ្យបាននូវសុវត្ថិភាពរបស់បុគ្គលិក និងកម្មករ។ (អានបន្ថែម)
អានបន្ថែមឥណ្ឌូនេស៊ីស្ទាក់កប៉ាល់ដឹកប្រេងរត់ពីកម្ពុជាបានហើយ កម្ពុជាកំពុងស្នើឱ្យជួយបញ្ជូនមកវិញ
ក្រសួងរ៉ែ និងថាមពល កំពុងស្ថិតក្នុងការពិភាក្សាជាមួយភាគីឥណ្ឌូនេស៊ី ឱ្យជួយសម្របសម្រួល បញ្ជូនប្រេងឆៅ១ កប៉ាល់ ដែលត្រូវបានដឹកចេញស្ងាត់ៗ ពីប្រទេសកម្ពុជាកាលពីខែមិថុនា ត្រលប់មកវិញ។ ការពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរឥណ្ឌូនេស៊ីបានឃាត់ចាប់កប៉ាល់ផ្ទុកប្រេងបរិមាណជិត ៣០ម៉ឺនប៉ារ៉ែល និងនាវិកជាង១០នាក់ កាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅ។ ការស្ទាក់ចាប់របស់ឥណ្ឌូនេស៊ីនេះទៀតសោត ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសពណ៌ក្រហមមួយទៅកាន់ប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ ស្នើសុំកិច្ចសហការក្នុងការរឹបអូសនាវាដែលបានដឹកប្រេងឆៅស្ងាត់ៗចេញពីកម្ពុជា។ បើតាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសឥណ្ឌូនេស៊ី ចុះកាលពីថ្ងៃទី២៥ ខែសីហា កប៉ាល់ដឹកប្រេងនេះ មានឈ្មោះថា MT Strovolos ដែលមានដោតទង់ជាតិបាហាម៉ា បានធ្វើដំណើរចេញពីឆ្នេរសមុទ្រស៊ូម៉ាត្រា កាលពីថ្ងៃទី២៧ ខែកក្កដា។ នាវានេះមានប្រវែង ១៨៣ម៉ែត្រ និងមានទិសដៅធ្វើដំណើរចេញពីប្រទេសថៃទៅកាន់កោះបាថាម នៃប្រទេសឥណ្ឌូនេស៊ី ។ ជុំវិញរឿងនេះ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ កម្ពុជា និងឥណ្ឌូនេស៊ី កំពុងសហការ ដើម្បីបញ្ជូនប្រេងលើនាវាទាំងនោះ មកឱ្យកម្ពុជាវិញ»។ គួរបញ្ជាក់ថា ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល គឺជាប្រេងដែលក្រុមហ៊ុន KrisEnergy […]
អានបន្ថែមខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍តំបន់ទេសចរបៃតងថ្មីជាប់មាត់ព្រែកត្រើយកោះ
មិនយូរទេ មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង ខេត្តកំពត នឹងត្រូវប្ដូរមុខមាត់ថ្មីក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់របស់ខេត្តកំពត ខណៈបច្ចុប្បន្នអាជ្ញាធរកំពុងពន្លឿនសិក្សាគម្រោងអភិវឌ្ឍន៍ទីតាំងនេះ។ នេះបើយោងតាមអភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ ក្នុងពេលចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍តំបន់បៃតង និងលទ្ធផលសំណង់ស្ពានត្រើយកោះ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា តំបន់ជាប់មាត់ព្រែកត្រើយកោះ ដែលស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត មានទេសភាពស្អាត និងមានសក្ដានុពលទេសចរណ៍ខ្ពស់។ ដូច្នេះ ក្រុមការងារកំពុងសិក្សាបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យតំបន់នេះក្លាយជាទីកម្សាន្តលំហែកាយគំរូមួយ។ តាមផែនការ ទីតាំងនេះនឹងត្រូវរៀបចំជាតំបន់បៃតង សួនកំសាន្ត កន្លែងហាត់ប្រាណ ជាមួយនឹងការសាងសង់ផ្លូវខ្វាត់ខ្វែង ផងដែរ។ នាឱកាសនេះ ឯកឧត្តមក៏បានជំរុញពន្លឿនដំណើរការសាងសង់ស្ពានបេតុងត្រើយកោះ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យចប់នៅចុងឆ្នាំ ២០២១ នេះ។ ដោយឡែក ពលរដ្ឋចំនួន ១៣ គ្រួសារ ដែលកំពុងរស់នៅលើដីចំណីព្រែកត្រើយកោះ អ្នកជំនាញកំពុងសិក្សាដើម្បីផ្ដល់ជូនប័ណ្ណកម្មសិទ្ធិឱ្យបានឆាប់ៗផងដែរ ។
អានបន្ថែមរដ្ឋជ្រើសខេត្តបាត់ដំបង និងសៀមរាបជាទីតាំងសង់មន្ទីរពិសោធន៍ថ្នាក់តំបន់ពិនិត្យសំណាកកូវីដ
ក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងខេត្តសៀមរាប ជាទីតាំងសង់មន្ទីរពិសោធន៍ថ្នាក់តំបន់សម្រាប់ពិនិត្យសំណាកអ្នកជំងឺកូវីដ១៩ សម្រាប់ខេត្តតំបន់ភាគពាយ័ព្យ និងខាងលិចនៃប្រទេស។ ការសាងសង់មន្ទីរពិនិត្យសំណាកថ្មីនៅខេត្តបាត់ដំបង ទើបតែត្រូវបានបញ្ចប់ ដោយគ្រោងនឹងបើកដំណើរការ នៅដើមខែកញ្ញានេះ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងថា កន្លែងធ្វើសំណាកខេត្តបាត់ដំបង នឹងបម្រើដល់ការតេស្តលើសំណាក ដែលយកមកពីខេត្តបាត់ដំបង ពោធ៍សាត់ ប៉ៃលិន ដោយមិនចាំបាច់បញ្ជូនសំណាកទៅទីក្រុងភ្នំពេញ។ លើសពីនេះ មន្ទីរពិសោធន៍ថ្នាក់តំបន់នៅខេត្តសៀមរាប គឺសម្រាប់ការពិនិត្យសំណាកកូវីដ១៩ មកពីខេត្តកំពង់ធំ ព្រះវិហារ និងឧត្តរមានជ័យជាដើម។
អានបន្ថែមវិហារគ្រីស្ទានកំពូល ៥ ប្លែកថ្មី ដំបូងបង្អស់នៅកម្ពុជា នឹងបើកការដ្ឋាន នៅខែកញ្ញា នេះ
វិហារគ្រីស្ទាន Latter-Day Saints នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៨ ខែកញ្ញានេះ នៅរាជធានីភ្នំពេញ ក្រោយប្រកាសផែនការចង់សាងសង់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រះវិហារកាលពីថ្មីៗនេះ។ វិហារគ្រីស្ទាន Latter-Day Saints ជាព្រះវិហារប្លែកថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា ដែលនឹងសាងសង់ជាវិហារជញ្ជាំងពណ៌ស រាងការ៉េ និងមានស្តូបចំនួន ៥ នៅផ្នែកខាងលើ។ គម្រោងនេះនឹងមាន ផ្ទៃក្រឡាអគារសរុបជាង ៩០០ ម៉ែត្រក្រឡា ដែលសាងសង់លើផ្ទៃដីសរុបជាង ១២ ០០០ម៉ែត្រក្រឡា។ តាមផែនការ គម្រោងមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវសហព័ន្ធរុស្ស៊ី ពោលគឺស្ថិតនៅចន្លោះរវាងវិទ្យាស្ថានបច្ចេកទេស និងវិទ្យាស្ថានភាសាបរទេស នៅជិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រូបភាពពី៖ deseret
អានបន្ថែមឆមាសទី១ ក្រសួងអនុម័តសំណង់ជាង ២ពាន់គម្រោង តម្លៃសរុប ២,៥ ប៊ីលានដុល្លារ ធ្លាក់ចុះ២៨%
ក្នុងត្រីមាសទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់សរុប ២ ២៣៥គម្រោង ឬស្មើនឹងទុនវិនិយោគជាង ២,៥ ប៊ីលានដុល្លារ ដែលថយចុះ ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងដូច្នេះទៅទូរទស្សន៍ PNN កាលពីថ្ងៃទី២៣ ខែសីហា។ ជុំវិញការធ្លាក់ចុះនេះ ឯកឧត្តម មានប្រសាសន៍ថា ទាំងការស្នើសុំគម្រោងសាងសង់ ផ្ទៃក្រឡាសំណង់ ទុនវិនិយោគ និងសម្ភារៈសំណង់នាំចូល គឺបានថយចុះទាំងអស់ ដោយសារវិបត្តិកូវីដ១៩។ ជាក់ស្ដែង ធនាគារជាតិធ្លាប់ចេញរបាយការណ៍ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ (អានបន្ថែម) យ៉ាងណាក្ដី ឯកឧត្តមរំពឹងថា វិស័យសំណង់នឹងកើនឡើងវិញ នៅពេលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ប្រសើរឡើង។ ទន្ទឹមនឹងនេះ ទោះក្នុងវិបត្តិកូវីដក្ដី […]
អានបន្ថែមរដ្ឋបន្តសង់ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុត្រៀមប្រើជាវេទិកាប្រជុំអន្តរជាតិនានា
រដ្ឋាភិបាល សម្រេចជ្រើសយកខេត្តព្រះសីហនុ ធ្វើជាទីកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅឆ្នាំ២០២២ (ASEAN Tourism Forum 2022) ខណៈរដ្ឋនៅតែបន្តសាងសង់ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះយ៉ាងសស្រាក់សស្រាំ។ នេះបើយោងតាមដំណើរពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៣ ខែសីហា កន្លងទៅនេះ។ តាមផែនការ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងត្រូវធ្វើឡើងក្នុងបរិវេណសណ្ឋាគារសុខា ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ ២០២២ នេះ ប៉ុន្តែមិនអាចធ្វើធំដូចមុនៗបានទេ ហើយនឹងត្រូវអនុវត្តតាមវិធានការសុខាភិបាលឱ្យបានហ្មត់ចត់។ ឯកឧត្ដម ថោង ខុន ក៏បានបញ្ជាក់ថា មូលហេតុជ្រើសយកខេត្តព្រះសីហនុ រៀបចំវេទិកានេះ ព្រោះរដ្ឋបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយផ្នែកធំរួចហើយនៅក្នុងខេត្តនេះ ពិសេសព្រលានយន្តហោះអន្តរជាតិ ដែលអាចហោះត្រង់ពីប្រទេសជាច្រើនបាន។ គួររំឭកថា រដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍ ចេញផែនការមេ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម ពោលគឺមិនត្រឹមតែជាការរៀបចំសម្រាប់វេទិកាទេសចរណ៍អាស៊ានប៉ុណ្ណោះទេ តែដើម្បីផែនការធំ ក្នុងការធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងទៅថ្ងៃអនាគត។ កាលពីខែមិថុនា កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងមួយរួចមកហើយ ដើម្បីឱ្យមកពន្លឿនការងារប្រែក្លាយខេត្តព្រះសីហុនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ។ (អានបន្ថែម) លើសពីនេះ កាលពីថ្មីៗ ក្រសួងរៀបចំដែនដី […]
អានបន្ថែមស្ថានីយសូឡាអណ្តែតទឹកខ្នាតយក្សដំបូងបង្អស់នៅសិង្ហបូរីបើកដំណើរការជាផ្លូវការហើយ
បន្ទាប់ពីការសាងសង់អស់រយៈពេលជាង១ឆ្នាំ សិង្ហបុរីបានបើកដំណើរការស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យ (សូឡា) អណ្តែតទឹកខ្នាតធំដំបូងបង្អស់ ទំហំ ៤៥ហិកតា នៅឯអាងស្តុកទឹក Tengeh។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីចុងខែកក្កដា។ រោងចក្រសូឡាអណ្តែតទឹកនេះ មានទំហំធំស្មើនឹងទីលានបាល់ទាត់ដល់ទៅ ៤៥ ដងឯណោះ ដែលមានបន្ទះសូឡាសរុបចំនួន ១២២ ០០០ បន្ទះ និងអានុភាពថាមពល ៦០មេហ្កាវ៉ាត់។ គម្រោងនេះចាត់ទុកថា ជាគម្រោងមួយក្នុងចំណោមរោងចក្រសូឡាអណ្តែតទឹកសាបធំជាងគេបំផុតនៅលើពិភពលោក ខណៈថាមពលពីរោងចក្រនឹងត្រូវប្រើដើម្បីផ្គត់ផ្គង់ថាមពលរោងចក្រប្រព្រឹត្តកម្មទឹកចំនួន ៥កន្លែង។ លើសពីនេះ គម្រោងនេះក៏អាចផ្គត់ផ្គង់អគ្គិសនីបៃតងដល់ផ្ទះចំនួន ១៦,០០០ខ្នង ដែលអាចបន្ថយការបញ្ចេញកាបូនប្រមាណ ៣២០០ តោនក្នុងមួយឆ្នាំ ឬស្មើនឹងការដកយករថយន្តចំនួន ៧,០០០គ្រឿងចេញពីផ្លូវ។ រោងចក្រនេះទៀតសោត នឹងចូលរួមចំណែក ៧% នៃតម្រូវការថាមពលសរុបប្រចាំឆ្នាំរបស់សិង្ហបុរី។ គួរបញ្ជាក់ផងដែរ គម្លាតរវាងបន្ទះសូឡានៅលើទឹក គឺធំគ្រប់គ្រាន់ ដើម្បីឱ្យមានលំហូរខ្យល់ និងពន្លឺព្រះអាទិត្យ ដើម្បីទ្រទ្រង់ជីវិតសត្វ និងរុក្ខជាតិក្នុងទឹក ។
អានបន្ថែមក្រសួងកំពុងពន្លឿនការងារត្រៀមបើកការដ្ឋានផ្លូវភ្ជាប់ទីរួមខេត្តកំពតទៅទល់ដែនវៀតណាម
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានកំពុងពន្លឿនពិនិត្យ និងវាយតម្លៃបន្ថែមលើគម្រោងស្ដារផ្លូវជាតិលេខ៣៣ តភ្ជាប់ទីរួមខេត្តកំពតទៅទល់ដែនវៀតណាមព្រែកចាក ដើម្បីឈានទៅការបើកការដ្ឋានឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំអន្តរស្ថាប័នកាលថ្ងៃទី២០ ខែសីហា កន្លងទៅ។ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាល់ ចន្ទតារា បានឲ្យដឹងថា ការពិនិត្យ និងវាយតម្លៃបន្ថែមនេះ គឺដើម្បីធានាថាផ្លូវនេះនឹងសាងសង់ដោយមានស្ដង់ដារ និងគុណភាពខ្ពស់។ កាលពីដើមខែកក្កដា ក្រុមកាងារក៏បានចុះពិនិត្យផ្លូវផ្ទាល់ ហើយគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ផ្លូវត្រង់ចំណុចមុខសាកលវិទ្យាល័យខេត្តកែបផងដែរ ដែលជាផែនការនៅក្រៅកិច្ចសន្យាគម្រោង។ គួរបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ តាមផែនការ គម្រោងនេះ មានប្រវែងសរុប ៥២គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត ទៅព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។ ក្រុមហ៊ុនទទួលសិទ្ធិសិក្សាគម្រោងនេះ គឺ China Road and Bridge Corporation ហើយក្រុមហ៊ុនផ្តល់ប្រឹក្សាគឺ Sawac Consultants (Cambodia) Co Ltd ដោយជ្រើសយកកម្រិតស្តង់ដារបច្ចេកទេសចិនកម្រិតII (Grade II)។ ការសាងសង់គម្រោងត្រូវការរយៈពេលសរុប ២៤ខែ […]
អានបន្ថែមខេត្តទាំង៥នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃរហូតជាង៦០លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៣,៥លានដុល្លារអាមេរិក បង្កើតស្ថានីយថាមពលអគ្គិសនី រោងចក្រសូឡា កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រនានាចំនួន ៧កន្លែង ក្នុងភូមិសាស្រ្តខេត្តកណ្តាល កំពង់ធំ ព្រះសីហនុ តាកែវ និងកំពងស្ពឺ។ យោងតាមប្រកាសរបស់ CDC កាលពីថ្ងៃទី ២៣ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៧ រួមមាន៖ ១. ក្រុមហ៊ុន ETHAN METAL MANUFACTURE CO., LTD. ដែលវិនិយោគ ៣លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២. ក្រុមហ៊ុន SOMA ENERGY CO., LTD. ដែលវិនិយោគ ៤,៧លានដុល្លារអាមេរិក បង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ នៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ៣. ក្រុមហ៊ុន SCHNEITEC […]
អានបន្ថែម