រដ្ឋគ្រោងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ លើដីជាង ៥០ហិកតា នៅកំពង់ឆ្នាំង

អាជ្ញាធរក្រុងកំពង់ឆ្នាំង កំពុងរៀបចំបោះបង្គោលព្រំដី ៥០ហិកតា ក្នុងតំបន់បឹងធំ ដើម្បីត្រៀមសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្ដង់ដារមួយ ក្នុងក្រុងកំពង់ឆ្នាំង នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២១។ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង មិនទាន់បញ្ជាក់ពីពេលវេលាសាងសង់ និងថវិកាសម្រាប់គម្រោងនេះនៅឡើយ ប៉ុន្តែលោកជំទាវ បានបញ្ជាក់បន្ថែមថាអាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ នឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំ អនុលោមតាមស្តង់ដារបច្ចេកទេសដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ បើយោងតាមរដ្ឋបាលខេត្ត ក្រៅពីគ្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ក្រុងកំពង់ឆ្នាំងក៏នឹងមានទីលានចាក់សំរាមទំហំជាង ១០ហិកតា ផងដែរ ដែលសាងសង់ឡើងក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម)

អាន​បន្ថែម

តំបន់អង្គស្នួលកំពុងមានសក្ដានុពល ត្រឹម ៨ ខែដំបូង ទាក់ទាញរោងចក្រ១០គម្រោង តម្លៃជាង ៣៦លានដុល្លារ

ត្រឹមរយៈពេល៨ ខែដំបូង នៃឆ្នាំ២០២១ ស្រុកអង្គស្នួលនៃខេត្តកណ្ដាល បានទាក់ទាញគម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបយ៉ាងហោច ១០ គម្រោង តម្លៃសរុបជាង ៣៦,៥ លានដុល្លារ។ គម្រោងថ្មីចុងក្រោយ ត្រូវបានអនុម័តកាលពីថ្ងៃទី ២០ ខែសីហា នេះ ដែលជាគម្រោងរោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ ១កន្លែង តម្លៃសរុប ២,៤ លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុន AUSPICIOUS BAG & SHOES ACCESSORIES CO., LTD។ ដោយឡែកគម្រោងដែលអនុម័តនៅពេលមុនៗ រួមមាន៖ ៥ កុម្ភៈ ២០២១ ក្រុមហ៊ុន SYSG GARMENT COMPANY LIMITED វិនិយោគ៤,៣ លានដុល្លារ សាងសង់រោងចក្រកាត់ដេរ នៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ស្រុកអង្គស្នួល ។ ៥ មេសា ២០២១ ក្រុមហ៊ុន MCBAG CO., […]

អាន​បន្ថែម

ធនាគារពិភពលោកផ្ដល់កម្ចីជួយសាងសង់ទីលានចាក់សំរាមស្ដង់ដាថ្មីមួយនៅខេត្តកណ្ដាល

រដ្ឋបាលខេត្តកណ្ដាលសម្រេចជ្រើសរើសតំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ដើម្បីបង្កើតទៅជាទីលានចាក់សំរាមស្ដង់ដារថ្មី ទិសដៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅទូទាំងខេត្ត។ នេះបើតាមកិច្ចចុះពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលថ្ងៃទី២០ ខែសីហា។ ឯកឧត្តម ប្រាក់ សំអឿន បានឱ្យដឹងថា គម្រោងនេះនឹងត្រូវអនុវត្តក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដែលនឹងសាងសង់ដោយមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងមិនជះឥទ្ធិពលដល់បញ្ហាសុខភាព។ គួរជម្រាបថា ទីតាំងតំបន់មេទឹកព្រែករាំងនេះ គឺជាទីតាំងដីរដ្ឋ ដែលបានចុះបញ្ជីដីធ្លីរួចរាល់ ហើយទីតាំងនេះគឺជាទីតាំងសមស្របដែលអាចធ្វើជាទីលានចាក់សំរាមតាមលក្ខណៈបច្ចេកទេស៕

អាន​បន្ថែម

រដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងភូមិដាច់ស្រយាលមួយចំនួននៅកំពតឱ្យបានត្រឹមឆ្នាំ ២០២២

រដ្ឋបាលខេត្តកំពត និងសេវាករអគ្គិសនី ប្តេជ្ញានឹងពន្លឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អគ្គិសនី ឱ្យដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារ នៅឃុំស្រយាល ៣ នៅខេត្តកំពត ឱ្យបានត្រឹមដើមឆ្នាំ ២០២២។ នេះជាការលើកឡើងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងឱកាសចុះជួប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា៖ « បច្ចុប្បន្ន ពលរដ្ឋ២០០គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំចំនួន៣ នៃស្រុកទឹកឈូ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។ ចំណែកឯគ្រួសារចំនួន១៦៥គ្រួសារទៀត ទើបតែមានបណ្ដាញអគ្គីសនីថ្មី តែគុណភាពរអាក់រអួល»។ «ការខ្វះអគ្គិសនីពីព្រោះតំបន់នេះនៅដាច់ស្រយាលតាមជើងភ្នំ ដូច្នេះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមិនទាន់ល្អប្រសើរ»។ យ៉ាងណាក្ដី ឯកឧត្តមអះអាងថា អ្នកជំនាញ និងសេវាករអគ្គិសនី កំពុងសិក្សាហើយ ដោយគ្រោងនឹងភ្ជាប់បណ្ដាញអគ្គិសនីក្នុងតំបន់នេះយ៉ាងយូរនៅដើមឆ្នាំ ២០២២ ។ ក្នុងអំឡុងពេលរង់ចាំនេះ រដ្ឋបាលខេត្តក៏នឹងផ្ដល់ឧបករណ៍អគ្គិសនីសូឡា គ្រួសារទាំងនោះផងដែរ ដើម្បីដោះស្រាយភាពចាំបាច់បន្ទាន់៕

អាន​បន្ថែម

ក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបរៀងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែកទ្រង់ទ្រាយធំនៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនបញ្ចប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដោយត្រៀមដាក់ស្នើសុំការឯកភាពពីប្រមុខរាជរដ្ឋាភិបាលឆាប់ៗ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីថ្ងៃទី១៩ ខែសីហា ថា យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា គឺដើម្បីឆ្លើយតបនឹងកំណើននៃការដឹកជញ្ជូនកាន់តែកើនឡើងជាបន្តបន្ទាប់។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះ ក្រសួងយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកប្រព័ន្ធផ្លូវដែកនៅកម្ពុជា ឱ្យកាន់តែធំឡើង»។ ឯកឧត្តម បន្ថែមថា ការបង្កើនប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក មិនត្រឹមតែមានចំណាយទាបទេ តែក៏ជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផងដែរ។ គួរបញ្ជាក់ថា យុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រូវបានរៀបរៀងជិតរួចរាល់ហើយ ដោយក្រសួងគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។ បច្ចុប្បន្ន កម្ពុជាមានខ្សែផ្លូវដែកចំនួន ២ខ្សែ ដោយខ្សែទី១ ពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ និងខ្សែទី២ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ កំពង់ផែទឹកជ្រៅនៃកម្ពុជា។ ផ្លូវដែកទាំង២ ខ្សែនេះ រដ្ឋាភិបាលបានធ្វើសម្បទានវិនិយោគទៅក្រុមហ៊ុន Royal Railways ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group។

អាន​បន្ថែម

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងបញ្ចប់ការសាងសង់នៅខែមីនាឆ្នាំក្រោយ

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតម្លៃ ២២លានដុល្លារ គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២២ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបាន ៨០% ។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែសីហា។ បច្ចុប្បន្ន ផ្នែកខ្លះនៃគម្រោងត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ ស្ពានអាកាស និងផ្លូវក្រោមដីនេះ កំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានតាំងពីខែ មិថុនា ឆ្នាំ ២០១៨ ដោយប្រើពេលសាងសង់ ៣០ខែ។ បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។

អាន​បន្ថែម

គម្រោងលើកកម្ពស់ផ្លូវជាតិធំៗ ៣ ខ្សែ នឹងត្រូវបើកការដ្ឋានឆាប់ៗនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបើកការដ្ឋានលើកគុណភាពផ្លូវជាតិសំខាន់ៗ ៣ខ្សែ ពីកៅស៊ូស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លូវទាំង ៣ខ្សែ រួមមាន ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ដោយមកទល់បច្ចុប្បន្ន ក្រសួងបានចុះកិច្ចសន្យាសាងសង់រួចហើយ រង់ចាំតែថ្ងៃបើកការដ្ឋានប៉ុណ្ណោះ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ សម្រាប់ផ្លូវជាតិលេខ ៤១ គឺជាផ្លូវតភ្ជាប់ផ្លូវជាតិលេខ៣ ទៅនឹងផ្លូវជាតិលេខ៤។ ចំណែក ផ្លូវជាតិលេខ៣១ គឺតភ្ជាប់ផ្លូវជាតិលេខ៣ ទៅស្រុកកំពង់ត្រាច ខណៈផ្លូវជាតិលេខ៣៣ គឺតភ្ជាប់ពីខេត្តកែបទៅស្រុកកំពង់ត្រាច។ គួរបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពផ្លូវទាំង ៣ ខ្សែនេះ ស្ថិតក្នុងគម្រោងអាទិភាពនៃការសាងសង់ក្រោមឥណទានសម្បទាន (Loan) និងហិរញ្ញប្បទានឥតសំណង (Grant) របស់ប្រទេសចិន។ (អានបន្ថែម)

អាន​បន្ថែម

ឯកឧត្ដម ស៊ុន ចាន់ថុល សរុបបច្ចុប្បន្នភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ១២ គម្រោង នៅកម្ពុជា

ឯកឧត្ដមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី ១៩ សីហា កន្លងមកនេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) តាមប្រព័ន្ធវីដេអូពីចម្ងាយ។ ក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ត្រី បានសរុបបច្ចុប្បន្នភាព និងផែនការនៅពេលអនាគតសម្រាប់គម្រោងធំៗចំនួន ១២ ដូចខាងក្រោម៖ ១) ស្ពានក្រចេះ-កំពង់ធំ ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការសាងសង់រួចហើយ លើគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ-កំពង់ធំ ដោយគ្រោងនឹងបើកការដ្ឋាននៅចុងឆ្នាំនេះ។ ២) ផ្លូវជាតិលេខ ៤១ ៣១ និង ៣៣ រដ្ឋបានចុះកិច្ចសន្យាសាងសង់រួចហើយ លើគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤១ ៣១ និង ៣៣ បច្ចុប្បន្នកំពុងរង់ចាំរៀបចំបើកការដ្ឋានសាងសង់ឆាប់ៗ។ ៣) ផ្លូវក្រវាត់ក្រុងទី៤ ក្រសួងបាន និងកំពុងសិក្សាបន្ត ដោយគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។ ៤) ផ្លូវកំពង់ឆ្នាំង-ខេត្តកំពង់ធំ ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់លើគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-ខេត្តកំពង់ធំ។ ៥) ផ្លូវសៀមរាប-បាត់ដំបង ក្រុមការងារបានបញ្ចប់ការសិក្សាជាស្ថាពរលើគម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប ប្រវែង ៧២គម។ ៦) ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥% គ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញា […]

អាន​បន្ថែម

គម្រោងផ្លូវថ្មី ៧២គម តភ្ជាប់បាត់ដំបងទៅសៀមរាប បញ្ចប់ការសិក្សាហើយ

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់ហើយ សម្រាប់គម្រោងសាងសង់ផ្លូវថ្មីប្រវែង ៧២គម តភ្ជាប់ខេត្តបាត់ដំបង និងសៀមរាប ខណៈការដ្ឋានរំពឹងថានឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ។ ឯកឧត្ដមបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ គួរបញ្ជាក់ថា ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។ ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។ ជាក់ស្ដែង គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោយមានសំណើពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។ (អានបន្ថែម)

អាន​បន្ថែម

ស្ពានក្រចេះ-កំពង់ធំ៖ រដ្ឋចរចាជាមួយក្រុមហ៊ុនម៉ៅការចប់ហើយ គ្រោងបើកការដ្ឋានចុងឆ្នាំនេះ

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការរួចហើយ សម្រាប់គម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ខណៈការសាងសង់គ្រោងនឹងចាប់នៅចុងឆ្នាំនេះ។ ឯកឧត្ដម បានបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ បើយោងតាមឯកឧត្តម ស្ពាននេះ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យរួចរាល់ហើយដែរ។ គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១ ៧៦១ ម៉ែត្រដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។

អាន​បន្ថែម