ប្រព័ន្ធលូ និងទីលានកប់សម្រាមតម្លៃជិត ១៣លានដុល្លារ នៅពោធិ៍សាត់សម្រេចជាង ៦៤%ហើយ

គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទីលានកប់សំណល់រឹង នៅខេត្តពោធិ៍សាត់ ដែលកំពុងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានរបស់ ADB ជាង ១២,៩លានដុល្លារ មកទល់បច្ចុប្បន្ន សម្រេចបានជាង ៦៤% ហើយ ។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែកក្កដា កន្លងទៅនេះ។ ជាក់ស្ដែង សម្រាប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកដែលកំពុងអនុវត្តដោយក្រុមហ៊ុន គីរីដងរ៉ែក សម្រេចបាន ៦២% ហើយ។ មកទល់ពេលនេះ ក្រុមហ៊ុន បានសាងសង់លូថ្មីរួចរាល់ប្រវែង ២៣គីឡូម៉ែត្រ និងស្តារប្រព័ន្ធលូចាស់បានប្រវែង ២៣គីឡូម៉ែត្រ។ ក្រៅពីនេះ ក្រុមហ៊ុនក៏កំពុងសាងសង់អាងប្រតិកម្មទឹកកខ្វក់នៅក្នុងសង្កាត់ផ្ទះព្រៃ លើផ្ទៃដី ៣ហិកតា និងស្តារប្រឡាយសម្រាប់បញ្ចេញទឹកពីអាងប្រតិកម្មនេះបានប្រវែង ២៨០០ម៉ែត្រ ហើយដែរ។ ក្រៅពីសាងសង់ប្រព័ន្ធលូ ក្រុមហ៊ុនក៏នឹងធ្វើផ្លូវកៅស៊ូ DBST បានប្រវែង ១៨គម មួយខ្សែ ធ្វើផ្លូវបេតុង ជុំវិញតំបន់ផ្សារថ្មីពោធិ៍សាត់ប្រវែង ២គម និងស្តារឡើងវិញនូវទំនប់ភូមិកោះប្រវែង ១,៥ គម ផងដែរ។ គម្រោងដែលបានរៀបរាប់ខាងលើនេះ នឹងចំណាយថរិកាសរុបប្រមាណ ១១,៥ លានដុល្លារ ដោយ គ្រោងបញ្ចប់នៅដើមឆ្នាំ២០២២។ […]

អាន​បន្ថែម

រដ្ឋាភិបាលចង់បង្កើតមជ្ឈមណ្ឌលនុយក្លេអ៊ែរ ខណៈបច្ចុប្បន្នកំពុងសិក្សាពីចិន និងរុស្ស៊ី

រដ្ឋាភិបាលកម្ពុជា មានផែនការចង់បង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងទាញយកប្រយោជន៍ពីនុយក្លេអ៊ែរមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈបច្ចុប្បន្នកំពុងសិក្សាបន្ថែមពីប្រទេសចិន និងរុស្សី។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងកាលពីថ្ងៃទី១៨ កក្កដា នេះថា កម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយសាជីវកម្មថាមពលបរមាណូរដ្ឋរុស្ស៊ី (Rosatom) និងសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) រួចហើយ។ «MoU សំដៅជំរុញសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងវិស័យអាទិភាព ដូចជា ឧស្សហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាពចំណីអាហារ ថាមពល សំណង់ បរិស្ថានជាដើម»។ ក្រៅពីជួយជ្រោមជ្រែងកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ភាគីចិនក៏នឹងជួយអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាពក្នុងវិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ និងសុខភាពផងដែរ។ គួរបញ្ជាក់ថា ក្នុងក្របខណ្ឌការងាររបស់ប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កម្ពុជាសន្យានឹងយកចិត្តទុកដាក់ការងារជាច្រើន ដោយក្នុងនោះ ការបង្កើតនេះត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់សុវត្ថិភាពនុយក្លេអ៊ែរ និងការសាយភាយកាំរស្មី កិច្ចការពារបរិស្ថាន និងការត្រួតពិនិត្យ គ្រប់គ្រងសំណល់វិទ្យុសកម្ម ក៏ជាការងារអាទិភាពចម្បងដែរ។

អាន​បន្ថែម

អគារមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី ១៧ កក្កដា បានបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមន្ទីរពិសោធន៍ជាតិសំណង់ ជាផ្លូវការហើយ។ យោងតាមក្រសួង អគារនេះនឹងត្រូវសាងសង់ក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មីនៅ ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ នឹងត្រូវសាងសង់លើផ្ទៃដី ១ហិកតា មានអគារកម្ពស់ ២ ជាន់ និងត្រូវបែកចែកជា ៣ ផ្នែកផ្សេងៗគ្នា។ អគារទាំងនេះនឹងប្រើជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម។ បើតាមផែនការ អគារនេះនឹងប្រើពេល ៨ ខែ ដើម្បីបញ្ចប់ការសាងសង់។

អាន​បន្ថែម

ផ្លូវជាតិលេខ១១ អ្នកលឿង-ត្បូងឃ្មុំ ជាប់ការតេស្តគុណភាពហើយ ក្រោយប្រើជាក់ស្ដែងមួយរយៈ

បន្ទាប់ពីបើកឱ្យសាធារណជនបើកបរមួយរយៈរួចមក កំណាត់ផ្លូវជាតិលេខ១១ ប្រវែង ៩៦គម តភ្ជាប់ពីអ្នកលឿងទៅត្បូងឃ្មុំ កាលពីថ្មីៗនេះ ត្រូវបានទទួលស្គាល់គុណភាព និងបានធ្វើការប្រគល់ពីក្រុមហ៊ុនសាងសង់ឱ្យរដ្ឋដោយជោគជ័យហើយ។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា កាលថ្ងៃទី១៥ ខែកក្កដា កន្លងទៅ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា អះអាងថា ក្នុងអំឡុងពេលសាងសង់ផ្លូវខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាភាគីទទួលសាងសង់ បានប្រើប្រាស់កម្មករប្រមាណ ១១០០នាក់ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ គម្រោងពង្រីកផ្លូវជាតិលេខ១១ មានប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រ តភ្ជាប់ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ខេត្តត្បូងឃ្មុំ ។ គម្រោងនេះ បើកការដ្ឋានតាំងពីខែមីនា ឆ្នាំ ២០១៨ មកម្ល៉េះ ដែលសាងសង់ដោយ ក្រុមហ៊ុន China Road and Bridge Corporation ក្រោមថវិកា ៩៤លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រដ្ឋ។ ជាក់ស្ដែងគម្រោងទើបតែបញ្ចប់ និងដាក់ឱ្យសាធារណជនបើកបរកាលពីនៅដើមឆ្នាំ២០២១ នេះ។

អាន​បន្ថែម

ឆមាសទី១ ចំណូលគយសរុបមានជាង ១,១ពាន់លានដុល្លារ សម្ភារៈសំណង់រួមចំណែក ៧០លាន

ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ រដ្ឋាភិបាលបានចំណូលគយ និងរដ្ឋាករសរុបទឹកប្រាក់ ១ ១៥៩ លានដុល្លារ ដោយក្នុងនោះចំណូលគយដែលបានមកពីការនាំចូលសម្ភារៈសំណង់រួមចំណែក ៦,២% ឬស្មើនឹង ៧១,៧ លានដុល្លារ។ បើយោងតាមរបាយការណ៍នៃអគ្គនាយដ្ឋានគយនិងរដ្ឋាករ ចំណូលគយនិងរដ្ឋាករសរុប ក្នុងឆមាសទី ១ នេះ គឺឆ្លាក់ចុះ ៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ យ៉ាងណាក្ដី លទ្ធផលនេះ ចាត់ទុកថាគឺសម្រេចបាន ៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរ បើយោងតាមទិន្នន័យចាស់ ការនាំចូលសម្ភារៈសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១ ០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។

អាន​បន្ថែម

គណៈវិស្វករសហការនឹងសិង្ហបូរីបើកមន្ទីរពិសោធន៍ធ្វើតេស្ត និងពិនិត្យសំណង់ដំបូងបង្អស់នៅកម្ពុជា

គណៈវិស្វករកម្ពុជា និងក្រុមហ៊ុនសិង្ហបូរី កាលពីថ្មីៗនេះ បានប្រកាសបើកសាកល្បងមន្ទីរពិសោធន៍ជាតិលើកដំបូងបង្អស់ ដែលផ្តល់សេវាកម្មធ្វើតេស្ត និងត្រួតពិនិត្យគម្រោងសំណង់ ទិសដៅដើម្បីជួយធានា និងពង្រឹងគុណភាពវិស័យសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។ មន្ទីរពិសោធន៍ នឹងមានតួនាទីធ្វើតេស្តលើផលិតផល ផ្ទៀងផ្ទាត់ ត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្របញ្ជាក់សម្រាប់សំណង់អគារនានា។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ចុះផ្សាយ កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះជាមន្ទីរពិសោធន៍ជាតិលើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់វិស័យសំណង់ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង គណៈវិស្វករកម្ពុជា និងក្រុមហ៊ុន CAST Laboratories Pte Ltd របស់ប្រទេសសិង្ហបុរី។ ការសហការនេះ នឹងនាំចូលបច្ចេកវិទ្យា ក៏ដូចជាស្តង់ដាថ្មីៗ មកក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សម្បទានរយៈពេល ៣០ ឆ្នាំដល់ មន្ទីរពិសោធន៍នេះ ដើម្បីបម្រើសេវាកម្មរបស់ខ្លួននៅកម្ពុជា។

អាន​បន្ថែម

គម្រោងប្ដូរមុខមាត់សួនច្បារនៅមុខក្រសួងការពារជាតិចាប់ផើ្តមអនុវត្តហើយ

ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តើមការងាររៀបចំកែលម្អសួនច្បារមុខក្រសួងការពារជាតិ។ ការងារកែលម្អសួននេះ គឺគ្រោងបញ្ចប់នៅមុនពិធីសម្ពោធទីស្តីការក្រសួងការពារជាតិនៅពេលខាងមុខ។ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងកាលពីព្រឹកមិញនេះថា ក្រុមការងារបាននិងកំពុងគាស់ការ៉ូឡា និងគាស់ដើមឈើចេញ ដើម្បីកែលម្អសួនច្បារឱ្យបានស្រស់ស្អាតជាងមុន ពីទិសខាងលិចរហូតមកដល់មុខអគារទីស្តីការក្រសួងការពារជាតិថ្មី។ តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញ-ចូល មុខក្រសួង។ យ៉ាងណាមិញ ក្រសួងនឹងរៀបចំសួនថ្មី ដោយសួននេះនឹងរៀបជាថ្មក្រានីត ដាំស្មៅបំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ ប្រាណងាយស្រួល ជាមួយនឹងទីតាំងធំទូលាយជាងមុន។ គួររំឭកថា កាលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៨ ក្រសួងការពារជាតិបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគាររដ្ឋបាល សាលប្រជុំទីស្តីការ ដែលមានទំហំធំជាង ១០ដងនៃអគាចាស់ និងមានរយៈពេលសាងសង់ ៣៦ខែ៕ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាស្នើសុំកម្ចីពីចិនរួចហើយសម្រាប់គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ រង់ចាំតែចម្លើយប៉ុណ្ណោះ

រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិនរួចរាល់ហើយ ដើម្បីស្នើសុំឥណទានយកមកសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ខណៈមកទល់បច្ចុប្បន្ន នៅមិនទាន់បានចម្លើយពីខាងភាគីចិននៅឡើយទេ។ នេះបើយោងតាមកាសែត ភ្នំពេញប៉ុស្តិ៍ ដែលស្រង់សំដី ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ។ ជុំវិញគម្រោងស្ពាននេះ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ ធ្លាប់ប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ ថា ស្ពាននេះនឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់ ព្រោះវាអាទិភាពបន្ទាប់។ ផែនការចង់សាងសង់ស្ពាននេះ ត្រូវប្រកាសដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៩ ដោយការសិក្សាត្រូវបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ ២០២០។ បើរដ្ឋាភិបាលចិនអនុម័តប្រាក់កម្ចី គម្រោងនេះរំពឹងថាអាចចាប់ផ្ដើមនឹងនៅក្រោយឆ្នាំ ២០២៣ ឯណោះ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានកំពង់ឆ្នាំង-កំពង់ធំ អាចនឹងមានមានប្រវែងដល់ទៅ ៣.៩០០ ម៉ែត្រដែលនឹងតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ហើយបើតាមផែនការចាស់ គម្រោងនេះគួរតែត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្រោមជំនួយរបស់ប្រទេសចិន។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋមន្ត្រី៖ គ្មានការធ្វើផ្លូវឱ្យរួចពីដៃទៀតទេ ក្រសួងនឹងបង្កើត App តាមដានធានាគុណភាពសាងសង់ផ្លូវ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទពង្រឹង និងរឹតបន្តឹងបច្ចេកទេស និងការងារសាងសង់ផ្លូវ ហាមដាច់ខាតធ្វើការងារឱ្យរួចពីដៃ ដើម្បីធានាគុណភាពផ្លូវ ដោយឯកឧត្តមក៏គ្រោងនឹងបង្កើត Application សម្រាប់តាមដានគុណភាពការងារក្នុងពេលឆាប់ៗនេះ ផងដែរ។ ឯកឧត្តម ថ្លែងដូច្នេះក្នុងកិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា៖ «មន្រ្តីត្រូវគោរពបច្ចេកទេសសាងសង់ផ្លូវឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយគុណភាព មិនត្រូវធ្វើការងារឱ្យរួចពីដៃ ធ្វើម្ដងធ្វើឱ្យហើយ កុំធ្វើជាលើកទីពីរ ដែលនាំឱ្យខាតទាំងពេលវេលា ខាតបង់ទាំង ថវិកា ខូចគុណភាព និងគិតពីសុវត្ថិភាពជាចម្បងផងដែរ»។ ដើម្បីដាក់កំហិតលើរឿងនេះឱ្យកាន់តែខ្លាំង ឯកឧត្តម ក៏បានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ធ្វើការជាមួយនឹងអគ្គនាយកដ្ឋានសាធារណការ និងបច្ចេកទេស រកនីតិវិធីដាក់ចូលទៅក្នុងកម្មវិធីតាមដានការសាងសង់ផ្លូវ (App) ដើម្បីជួយសម្រួលដល់មន្ត្រីត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវផងដែរ។ ក្រៅពីនេះ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានណែនាំឱ្យមន្ត្រីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឧទាហរណ៍ដូចជា ការប្រើប្រាស់កាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិបន្ថែមទៀតជាដើម ព្រោះការដឹកលើសទម្ងន់ ជាមូលហេតុចម្បងដែលធ្វើឱ្យខូចផ្លូវ។ […]

អាន​បន្ថែម

ពហុកីឡដ្ឋានមរតកតេជោ អាចទទួលអ្នកទស្សនាបានច្រើនជាងគេលំដាប់ទី៣ក្នុងតំបន់អាស៊ាន

ពហុកីឡដ្ឋានមរតកតេជោ អាចទទួលបានអ្នកចូលទស្សនាព្រឹតិ្តការណ៍កីឡា បានរហូតដល់ ៧៥ ០០០ នាក់ ដែលជាប់ចំណាប់ថ្នាក់ទី ៣ ធៀបនឹងពហុកីឡាដ្ឋានផ្សេងៗទៀត ក្នុងតំបន់អាស៊ាន។ ពហុកីឡដ្ឋាន Bukit Jalil National Stadium នៃប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ១ ដែលអាចទទួលបានអ្នកចូលទស្សនារហូតដល់ ៨៧ ៤១១ នាក់ តាមដោយពហុកីឡដ្ឋាន Gelora Bung Karno Station នៃប្រទេសឥណ្ឌូនេស៊ី ដែលអាចទទួលអ្នកទស្សនា ៧៧ ១៩៣នាក់។ ដោយឡែក ចំណាត់ថ្នាក់លេខ៤ និងលេខ ៥ គឺបានទៅលើពហុកីឡដ្ឋាន Singapore National Stadium នៃប្រទេសសិង្ហបុរី និងពហុកីឡដ្ឋាន Rajamangala Stadium នៃប្រទេសថៃ ដែលអាចទទួលទស្សនិកជន ៥៥ ០០០នាក់ និង ៤៩ ៧២២នាក់។ គួរបញ្ជាក់ផងដែរ ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានស្ទើរ ១០០% ហើយ ហើយនឹងក្លាយជាទីតាំងធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម […]

អាន​បន្ថែម