ផ្លូវរថភ្លើងភ្នំពេញ-បាវិត និងគម្រោងធំៗ ៣ទៀត នឹងត្រូវបញ្ចូលក្នុងផែនការមេដឹកជញ្ជូនកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិនិត្យបញ្ចូលគម្រោងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ ទៀត បញ្ចូលទៅក្នុងផែនការមេដឹកជញ្ជូនកម្ពុជា ពោលគឺដើម្បីឱ្យគម្រោងទាំងអស់ក្លាយជាការពិតឆាប់ៗ។ នេះបើយោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានស្នើថា ក្រុមការងារត្រូវគិតគូរបញ្ចូលគម្រោង ៤ ទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដោយគម្រោងទាំងនោះរួមមាន ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ គម្រោងសាងសង់ផ្លូវបាត់ ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវលេខ ៥៧ និង គម្រោងសាងសង់ផ្លូវលេខ ៥០សេ។ លើសពីនេះ ឯកឧត្ដមក៏បានណែនាំឱ្យក្រុមការងារពិនិត្យ និងរៀបចំផែនការសាងសង់ផ្លូវ ៥ឆ្នាំរំកិល ដើម្បីយកមកបញ្ចូលក្នុងសេចក្តីព្រាងផែនការមេនេះផងដែរ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេនេះមានភាពគ្រប់ជ្រុងជ្រោយ មុននឹងដាក់ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា ពិនិត្យលើខ្លឹមសារចុងក្រោយ។ គួរជម្រាបថា សេចក្តីព្រាងផែនការមេនេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) តាំងពីខែកញ្ញា […]

អាន​បន្ថែម

ចិនបើកឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនដើរដោយអគ្គិសនី ភ្ជាប់ទៅជើងភ្នំហិម៉ាឡៃលើកដំបូង

រថភ្លើងល្បឿនលឿនប្រវែងផ្លូវរត់ ៤៣៥ គីឡូម៉ែត្រ ភ្ជាប់រដ្ឋធានីភាគនិរតីនៃខ្ពស់រាបទីបេ Lhasa និងទីក្រុង Nyingchi ជិតជើងភ្នំហិម៉ាឡៃ បានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ រថភ្លើងនេះនឹងក្លាយជារថភ្លើងល្បឿនលឿនដើរដោយថាមពលអគ្គីសនីពេញលេញដំបូងបង្អស់ នៅក្នុងតំបន់ភ្នំហិម៉ាឡៃ។ រថភ្លើងនេះមានល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចដឹកអ្នកដំណើរពីទីក្រុង Lhasa ទៅកាន់ទីក្រុង Shannan ក្នុងរយៈពេល ៧០នាទី ឬពីទីក្រុង Lhasa ទៅទីក្រុង Nyingchi ដោយប្រើពេលត្រឹម ៣ម៉ោង កន្លះប៉ុណ្ណោះ។ ជាង ៩០% នៃផ្លូវដែកនេះ គឺស្ថិតនៅកម្ពស់ប្រមាណ ៣.០០០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ ការស្ថាបនាផ្លូវដែកនេះ បានចាប់ផ្តើមកាលពីឆ្នាំ ២០១៤ ដោយផ្លូវទាំងមូលត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២០ ។ ផ្លូវដែក Lhasa-Nyingchi គឺជាផ្នែកមួយនៃផ្លូវដែកល្បឿនលឿនខ្សែធំ Sichuan-Tibet ដែលកំពុងសាងសង់។ គម្រោងនេះ ក៏តភ្ជាប់នឹងផ្លូវដែកខេត្តយូណាន និងទីបេផងដែរ។ រូបថត៖ SCMP

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកល្បីផ្នែកសំណងឌីជីថល បើកឱ្យសិស្សកម្ពុជាចូលប្រកួតកម្មវិធីអ្នកច្នៃប្រឌិតសំណង់ឆ្នើម

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសបើកកម្មវិធីប្រកួតប្រជែងអ្នកច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធឆ្នើម ឬ Future Infrastructure Star Challenge 2021 ជាផ្លូវការ ដែលសិស្ស និស្សិតនៅកម្ពុជាក៏មានសិទ្ធចូលរួមប្រកួតផងដែរ។ ការប្រកួតប្រជែងនេះ បើកចំហសម្រាប់និស្សិតមហាវិទ្យាល័យ សិស្សវិទ្យាស្ថានពហុបច្ចេកទេស សិស្សវិទ្យាល័យ ឬអ្នកចាប់អារម្មណ៍ផ្នែកវិស្វកម្ម និងស្ថាបត្យកម្មទាំងអស់ទូទាំងពិភពលោកចូលរួម។ ការប្រកួតបែងចែកជា ២ដំណាក់ គឺដំណាក់កាលបង្ហាញភាពច្នៃប្រឌិតតាមរយៈគម្រោងគំនិតបឋម (Conceptualization) និងដំណាក់កាលរចនាប្លង់ និងបង្កើតជាគំរូសំណង់ (Design and Visualization) ។ នៅក្នុងដំណាក់កាលទី ១ អ្នកចូលរួម អាចដាក់ស្នើចូលរួមប្រកួតនូវគំនិត ឬភាពច្នៃប្រឌិតសម្រាប់គម្រោងសំណង់ប្រភេទអ្វីក៏បាន ដូចជា គម្រោងផ្លូវថ្នល់ ផ្លូវដែក អាគារ ស្ថានីយទឹកកខ្វក់ ផែនទីទីក្រុង ឬថាមពល ជាដើម។ លក្ខខណ្ឌ គឺត្រូវតែប្លែកថ្មី ជួយដោះស្រាយបញ្ហាសង្គម និងបង្កើតប្រយោជន៍ដល់ប្រទេសជាតិ ឬពិភពលោក។ គម្រោងគួរតែផ្ដោតលើបញ្ហាបរិស្ថាន សុខភាព និងសុខុមាលភាពរបស់ពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យា […]

អាន​បន្ថែម

កម្ពុជា-ចិន ចុះអនុស្សារណ:រួមគ្នាពង្រឹងគុណភាពអប់រំលើជំនាញវិស្វករ

វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សារណៈ ជាមួយវិទ្យាស្ថាន Zejiang Institute of Communication (ZJIC) នៃប្រទេសចិន ដើម្បីពង្រឹងគុណភាពអប់រំលើជំនាញវិស្វករ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគគ្នានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តមនាយកវិទ្យាស្ថាន ហឿន សំនៀង។ តាមរយៈអនុស្សារណៈនេះ ភាគីទាំង២ ក៏បានឯកភាពលើការងារមួយចំនួនដូចជា ការផ្លាស់ប្តូរបទពិសោធន៍ ការអប់រំ វប្បធម៌ អភិវឌ្ឍកម្មវិធីសិក្សា សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និស្សិត្ត ព័ត៌មាន បណ្ណាល័យ ការបោះពុម្ពផ្សាយ និងធនធានផ្សេងៗផងដែរ។ ឯកឧត្តម ហឿន សំនៀង បានឱ្យដឹងថា ការសហការនេះគ្នា នឹងជួយឱ្យនិស្សិតកម្ពុជាបានរៀនសូត្របច្ចេកទេស និងបទពិសោធន៍ថ្មីៗពីវិទ្យាស្ថានដ៏ចំណាស់របស់ប្រទេសចិន។ ឯកឧត្តម បន្តថា៖ «វិទ្យាស្ថាន Zejiang Institute of Communication (ZJIC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ ដែលមានសរុប ៤០មុខជំនាញ និង […]

អាន​បន្ថែម

ចិនកំពុងសាងសង់មន្ទីរពិសោធន៍សម្ងាត់ក្រោមដីមួយ នៅសមុទ្រខ្សាច់ហ្គូប៊ី

ប្រទេសចិន កាលពីថ្មីៗនេះ បាកបើកការដ្ឋានមន្ទីរពិសោធន៍ស្រាវជ្រាវនុយក្លេអ៊ែរក្រោមដីខ្នាតធំមួយកន្លែង ឈ្មោះថា Beishan Underground Research Laboratory តម្លៃជាង ៤២០លានដុល្លារ នៅខេត្ត Gansu។ នេះបើយោងតាមសារព័ត៌មាន World Nuclear News។ មន្ទីរពិសោធន៍នេះនឹងស្ថិតនៅក្នុងថ្មក្រានីតជម្រៅ ៥៦០ម៉ែត្រក្រោមដី នៃសមុទ្រខ្សាច់ហ្គូប៊ី ហើយនឹងក្លាយជាមន្ទីរពិសោធន៍ក្រោមដីធំជាងគេបំផុតនៅលើពិភពលោកដែលមានមុខងារពេញលេញ ក្រោយបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៨ ។ មន្ទីរពិសោធន៍នេះ នឹងប្រើប្រាស់ជាកន្លែងស្រាវជ្រាវរុករុកទីតាំងផ្ទុកកាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់ សិក្សាវិធីកំចាត់កាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់ដោយមានសុវត្ថិភាព និងរុករុកពីរបៀបប្រើប្រាស់នុយក្លេអ៊ែរឱ្យមាននិរន្តរភាព។ យោងតាមអាជ្ញាធរថាមពលអាតូមិកចិន (CAEA) គម្រោងនេះមានផ្ទៃក្រឡាសរុប ២៤៧ ហិកតា ដោយនឹងមានអគារក្រោមដីនឹងមានទំហំ ៥១៤ ២០០ ម៉ែត្រគូប និងផ្លូវរូងក្រោមដីប្រវែង ១៣,៤ គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានអនុម័តកាលពីឆ្នាំ ២០១៩ ហើយរំពឹងថានឹងចំណាយថវិកាអស់ជាង ៤២០លានដុល្លារអាមេរិក និងចំណាយពេល ៧ឆ្នាំក្នុងការសាងសង់។ ប្រសិនបើការស្រាវជ្រាវនៃក្នុងមន្ទីរពិសោធន៍នេះទទួលបានជោគជ័យមែន កាកសំណល់វិទ្យុសកម្មនុយក្លេអ៊ែរកម្រិតខ្ពស់ នឹងអាចផ្ទុះក្រោមដីបានដោយមានសុវត្ថិភាព ដែលជារបកគំហើញដ៏ធំមួយសម្រាប់ពិភពលោក។ ដូច្នេះ បើជោគជ័យពិតមែន ចិនក៏នឹងបន្តសង់ឃ្លាំងផ្ទុកកាកសំណល់នុយក្លេអ៊ែរក្រោមដី នៅក្បែរមន្ទីរពិសោធន៍នោះ នៅឆ្នាំ ២០៥០ […]

អាន​បន្ថែម

ទីលានកប់សំរាមស្ដង់ដាទំនើបទំហំ ២១ហិកតា នៅបាត់ដំបងសម្រេចបានជិត ១០%ហើយ

ទីលានកប់សំរាមស្ដង់ដា ដែលកំពុងសាងសង់លើដី ២១ហិកតានៅខេត្តបាត់ដំបង កំពុងលេចចេញរូបរាងបណ្ដើរៗហើយ ដោយបច្ចុប្បន្នសម្រេចបានប្រមាណ៧%។ នេះបើតាមក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ។ លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ទីលានកប់សំរាមនេះ សាងសង់ឡើងតាមស្ដង់ដា ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាពិសេសការបំពុលដី ទឹក និងខ្យល់អាកាស។ លោកស្រី បន្តថា៖ «នៅពេលគេចាក់សំរាមហើយ គេកិន បន្ទាប់មកគេចាក់ដីឥដ្ឋ គ្របពីលើ ដូច្នេះសំរាមមិនអាចហើរពាសវាលពាសកាលបានទេ»។ «លើសពីនេះ នៅពេលឡានសំរាមចូល នឹងមានការថ្លឹង ញែកសំរាម និងបែងចែកថាសំរាមណា ជាអេតចាយ សំរាមណាធ្វើជាជីសរីរាង្គបាន»។ សូមជម្រាបថា ទីលានកប់សំរាមនេះ មានទីតាំងស្ថិតនៅ ភូមិពយស្វាយ ឃុំតាគ្រៀង ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ ២៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ គម្រោងនេះ គឺជាកិច្ចសហការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរខេត្ត ក្រោមជំនួយឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

អាន​បន្ថែម

ខេត្តស្វាយរៀង និងព្រះសីហនុទាក់ទាញគម្រោងធំៗ ៤ ថ្មីទៀត តម្លៃជាង ២៧ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៣ មិថុនា កន្លងមកនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនឯកជនវិនិយោគបង្កើតរោងចក្រ ៤កន្លែង នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ តម្លៃសរុបប្រមាណជាង ២៧លានដុល្លារ។ ក្រុមហ៊ុនទី ១ គឺ HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD ដែលនឹងបោះទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ២ គឺ XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD ដែលបោះទុន ៥,១ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ៣ គឺ JIAWAY DECOR […]

អាន​បន្ថែម

២០២២ ធនាគារពិភពលោកនឹងជួយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកខ្នាតធំ នៅខេត្តចំនួន៦

ធនាគារពិភពលោក បានសម្រេចចិត្ត នឹងមកជួយធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកខ្នាតធំក្នុងខេត្តគោលដៅចំនួន ៦ នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមសំណើរបស់ក្រសួងធនធានទឹក និងក្រសួងសេដ្ឋកិច្ច។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងាររវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក និងក្រសួងពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី ២២ ខែមិថុនា។ បើយោងតាមសំណើ ខេត្តគោលដៅទាំង ៦ រួមមាន ខេត្តរតនៈគិរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត បានឱ្យដឹងថា ក្រសួងបានស្នើទៅកាន់ធនាគារពិភពលោក មួយរយៈហើយ ដោយកាលពីថ្មីៗនេះ ធនាគារពិភពលោកទើបតែសម្រេចទទួលយកការងារនេះ ហើយក៏បានចុះមកធ្វើបេសកកម្មនៅប្រទេសកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី២២ ខែមិថុនាផងដែរ ដើម្បីពន្លឿនការងារនេះ។ ឯកឧត្តមបន្តថា បើតាមផែនការ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ លើសពីនេះ ក្នុងកិច្ចប្រជុំ ភាគីកម្ពុជាក៏បានស្នើចំណុចបន្ថែម ៣ ផ្សេងទៀតទៅកាន់ធនាគារពិភពលោក រួមមាន៖ ១) រាល់ការងារធ្វើទំនើបកម្មត្រូវតែអនុវត្តតាមច្បាប់ទឹក ២) […]

អាន​បន្ថែម

ឯ.ឧ. ស៊ុន ចាន់ថុល ៖ ឡានអ្នកមានខ្នង ឬអត់ខ្នង បើធ្វើឱ្យខូចផ្លូវ គឺចាប់ទាំងអស់ មិនលើកលែងទេ

រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានព្រមានចាប់រថយន្ដដឹកលើសទម្ងន់ទាំងអស់ មិនថាអ្នកមានខ្នង ឬអ្នកអត់ខ្នង បើធ្វើឱ្យខូចផ្លូវ គឺចាប់ទាំងអស់ ដោយគ្មានការលើកលែងឡើយ។ ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យមើលស្ពានថ្មើរជើងឆ្លង អង្គតាសោម និងទីតាំងត្រៀមសាងសង់ស្ថានីយជញ្ជីងអចល័តនៅផ្លូវជាតិលេខ៣ កំពត-ចោមចៅ កាលថ្ងៃទី២២ ខែមិថុនា។ ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានដឹកលើសទម្ងន់ ដោយបំពានច្បាប់ ដែលបណ្ដាលឱ្យផ្លូវឆាប់ខូច។ ដូច្នេះ ក្រសួងបាននឹងកំពុងចាត់វិធានការក្ដៅ ដោយក្រៅពីមានជញ្ជីង ក្រសួងក៏បានបញ្ជូនក្រុមការងារទៅឆ្មក់ចាប់ផងដែរ។ ឯកឧត្តមបន្តថា៖ «ឡានអ្នកក្រ ឡានអ្នកមាន មានខ្នង អត់ខ្នង បើធ្វើឱ្យខូចផ្លូវ ចាប់ដូចគ្នា គ្មានរើសអើងទេ យើងអត់មានអនុគ្រោះទេ។ ចាប់តាំងពីខ្ញុំធ្វើកិច្ចការនេះមក មិនដែលមានអ្នកណាទូរស័ព្ទមកខ្ញុំ សូមអន្ដរាគមន៍ ដោះលែងឡានទេ ហើយក៏មិនដែលដោះលែងឡានមួយទេ ព្រោះបើដោះឱ្យមួយ នឹងមានអ្នកសុំមួយទៀត ចឹងកុំបន្តដឹកល្មើសទំងន់ទាំងប្រថុយប្រថានទៀតអី»។ គួរជម្រាបថា បើយោងតាមឯកឧត្តម កន្លងមកមានរថយន្ដដឹកលើសទម្ងន់២០% ត្រូវបានផាកពិន័យ ហើយមានរថយន្ដជាង ១០០គ្រឿង ត្រូវបានយកទៅរក្សាទុក រយៈពេល១ឆ្នាំ៕

អាន​បន្ថែម

ការដ្ឋានផ្លូវជាតិលេខ៦ ពីស្តុបសុខាដល់ផ្លូវបំបែកទៅព្រលានយន្តហោះ សម្រេចជិត៥០%ហើយ

គម្រោងជួសជុលផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលជ័យវរ្ម័នទី៧ ឬផ្លូវបំបែកទៅព្រលានយន្តហោះ បច្ចុប្បន្នសម្រេចបានជិត ៥០% ហើយ។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនា។ លោក គង់ វណ្ណសុភី តំណាងក្រុមសាងសង់កំណាត់ផ្លូវជាតិលេខ៦ បានឱ្យដឹងថា ប្រសិនបើគ្មានការរាំងស្ទះទេ ការជួសជុសកំណាត់ផ្លូវនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ លោកបន្តថា៖ «បច្ចុប្បន្ន កំពុងតែក្រាលកៅស៊ូAC បាន ២ គន្លង ពីស្ថានីយសាំងកាល់តិចមកទល់ផ្លូវបំបែកស្តុបគ្រួស។ លើសពីនេះ គន្លងខាងឆ្វេងចាប់ពីស្តុបគ្រួសមកដល់រង្វង់មូលរូបជ័យវរ្ម័នទី៧ ក៏សម្រេច ជិត៤ គីឡូម៉ែត្រហើយដែរ»។ គួរបញ្ជាក់ថា កំណាត់ផ្លូវពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះ មានប្រវែង៥,៨ គម ដែលបានបើកការដ្ឋានសាងសង់ចាប់ពីខែតុលាឆ្នាំ២០២០។ គម្រោងនេះជាការពង្រីកផ្លូវជា ៦គន្លង មាន៣គន្លងទៅ និង ៣គន្លងមក ដែលជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ហើយគ្រោងនឹងប្រើរយៈពេលមួយឆ្នាំដើម្បីបញ្ចប់៕

អាន​បន្ថែម