ផ្លូវល្បឿនលឿន នឹងបញ្ចប់ខែកញ្ញា ២០២២ ខណៈរដ្ឋកំពុងស្នើឯកជនយកសេវាទាបជាង ១០សេនក្នុងមួយគីឡូម៉ែត្រ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងបញ្ចប់មុនផែនការ ពោលគឺប្ដូរពីខែមីនា ឆ្នាំ ២០២៣ មកត្រឹមខែកញ្ញា ឆ្នាំ ២០២២ វិញ ព្រមជាមួយនឹងការបើកឱ្យជិះសាកល្បងឥតគិតថ្លៃ ១អាទិត្យ ឬ ១ខែដំបូង ខណៈបច្ចុប្បន្នដំណើរការសាងសង់សម្រេចបានប្រមាណ ៥៥% ហើយ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនកាលពីព្រឹកទី២១ ខែមិថុនា។ ឯកឧត្តម បានឱ្យដឹងថា៖ «បច្ចុប្បន្នក្រសួងកំពុងពន្លឿនក្រុមហ៊ុនសាងសង់ឱ្យចប់នៅខែកញ្ញាឆ្នាំក្រោយនេះ។ ក្រោយបញ្ចប់យើងនឹងសុំឱ្យឯកជន បើកឱ្យប្រជាពលរដ្ឋបើកបរសាកល្បងដោយឥតគិតថ្លៃ អាច១អាទិត្យ ឬ១ខែ ដើម្បីឱ្យពួកគាត់ស្គាល់ផ្លូវសិន»។ យ៉ាងណាមិញទាន់ទិននឹងតម្លៃវិញ ក្រសួងកំពុងចរចាឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាប។ «ជាទូទៅ នៅប្រទេសក្រៅគេយកតម្លៃ ១០សេន ទៅ ១៥សេន ក្នុង១គម។ ប៉ុន្តែយើងចង់ឱ្យក្រុមហ៊ុនកុំយកថ្លៃស្មើនឹងប្រទេសជឿនលឿនទាំងនោះអី។ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះដំបូងៗ គួរយកតម្លៃទាបសិនទៅ ចាំប្រជាពលរដ្ឋយើងមានចំណូលខ្ពស់ ចាំយកថ្លៃជាងមុន» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ […]

អាន​បន្ថែម

ក្រសួងដាក់កំហិតឱ្យឯកជនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រឹមនៅចុងឆ្នាំនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនឯកជនឱ្យបញ្ចប់ការសិក្សា និងផែនការលម្អិតនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យចប់សព្វគ្រប់ត្រឹមនៅចុងឆ្នាំ២០២១នេះ គោលបំណងដើម្បីឱ្យកម្ពុជាមានផ្លូវល្បឿនលឿនខ្សែទី២ ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីព្រឹកមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះហត្ថលេខា framework រួចហើយ។ ឥឡូវក្រុមហ៊ុនឯកជនមួយចំនួនកំពុងសិក្សា ហើយយើងទុកពេលឱ្យគាត់ត្រឹមចុងឆ្នាំនេះ»។ «ដូច្នេះ ចុងឆ្នាំនេះគាត់នឹងបញ្ជូនឯកសារគ្រប់យ៉ាងមកឱ្យយើងពិនិត្យ ពេលនោះយើងនឹងដឹងថា ផ្លូវនេះតម្លៃប៉ុន្មាន សង់ពីណាទៅណា ហើយសង់បានឬមិនបាន។ ដូច្នេះ គម្រោងគឺទៅមុខហើយ មិនថយក្រោយនោះទេ»។ ឯកឧត្តម បន្តថា បើមានផ្លូវល្បឿនលឿនទី១ ហើយគឺត្រូវតែមាន ទី២ និងទី៣ ព្រោះ ផ្លូវភ្នំពេញ-បាវិត គឺផ្លូវដ៏ចាំបាច់បំផុត។ គួរបញ្ជាក់ផងដែរថា ផ្លូវនេះកំពុងសិក្សាដោយចិន និងជប៉ុន។ កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន China Railway International Group Co., Ltd ធ្លាប់បានបង្ហាញគំរូប្លង់ចំនួន៣។ ដូចគ្នានេះ JICA […]

អាន​បន្ថែម

ស្ពានក្រចេះ-កំពង់ធំជិតបើកការដ្ឋានហើយ គ្រប់យ៉ាងរួចរាល់រង់ចាំតែសម្ដេចតេជោ ហ៊ុន សែន អនុម័តប៉ុណ្ណោះ

ផែនការ និងការសិក្សាស្ពានក្រចេះ-កំពង់ធំ ត្រូវបានត្រៀមរួចរាល់ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តជាផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនកាលពីព្រឹកមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ស្ពាននេះ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យ»។ «ក្រោយសម្ដេចអនុម័តហើយ យើងនឹងឈានទៅរកការចុះកិច្ចសន្យាសាងសង់ ក្នុងពេលឆាប់ៗខាងមុននេះ» ឯកឧត្តម បានបន្ដ។ គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១.៧៦១ ម៉ែត្រដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានធ្លាប់បានឱ្យដឹងថា ការដ្ឋានគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងពាណិជ្ជកម្មជំរុញឱ្យស៊ុយអែតមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិមខ្នាតយក្ស IKEA នៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសស៊ុយអែតពិចារណាមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិម ដែលមានឈ្មោះល្បីល្បាញហៅថា IKEA នៅកម្ពុជា ខណៈទីផ្សារមួយនេះកំពុងតែមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមជំនួបរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃប្រទេសុយអែតនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា៖ «ភាគីកម្ពុជាចង់ឱ្យអ្នកធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ចូលមកកម្ពុជាបន្ថែម»។ «ឧទាហរណ៍ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo គួរចូលមកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា»។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត នឹងពិចារណាលើរឿងនេះ ដោយនឹងបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំង ២ លើគ្រប់វិស័យពិសេសវិស័យពាណិជ្ជកម្ម។ គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕

អាន​បន្ថែម

រដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចក្រាលកៅស៊ូប្រភេទ DBST លើកំណាត់ផ្លូវលំសំខាន់មួយខ្សែ

អាជ្ញាធរខេត្តត្បូងឃ្មុំ លើកឡើងថា បើទោះជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩ក្តី ក៏ខេត្តនៅតែបន្តសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរ ពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាក់ស្តែងផ្លូវលំដ៏សំខាន់មួយខ្សែនេះនៅសង្កាត់វិហារលួង ក្រុងសួង ត្រូវបានប្រកាសស្ថាបនាជួសជុលឡើងវិញតាំងពីដើមខែមិថុនាមកម្ល៉េះ ។ នេះបើតាមការឲ្យដឹងពី រដ្ឋបាលខេត្តត្បូងឃ្មុំ កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាប្រភេទផ្លូវកៅស៊ូ DBST មានប្រវែង ៣១០០ ម៉ែត្រ ដែលតភ្ជាប់ពី ផ្លូវជាតិលេខ៧ ចូលមកកាន់ភូមិថ្នល់ថ្មី សង្កាត់វិហាហ្លួង ក្រុងសួង និងភូមិគៀនល្មៀត ភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ហើយត្រូវបានសាងសង់ឡើងដោយប្រើថវិការបស់រដ្ឋ។ ឯកឧត្តមបន្ត ផ្លូវមួយនេះបានបម្រើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋដោយផ្ទាល់ចំនួន៦ភូមិ ដែលរស់នៅអមសងខាងផ្លូវ។ ហេតុនេះ ឯកឧត្តមបន្ថែម ដើម្បីជាប្រយោជន៍ពលរដ្ឋ យើងត្រូវតែដំណើរការជួសជុលឡើងវិញឲ្យស្របតាមបទដ្ឋានបច្ចេកទេសគុណភាពផ្លូវ ដូច្នេះហើយខេត្តក៏បានសម្រេចជួសជុលដោយអ៊ុតផ្លូវកៅស៊ូប្រភេទDBST តែម្តង។ ឯកឧត្តមអភិបាល ក៏បានទទូចឱ្យពន្លឿនដំណើរការជួសជុល និងស្ថាបនាផ្លូវនេះ ដើម្បីឲ្យសម្រេចបានលឿនតាមការគ្រោងទុក និងប្រកបដោយគុណភាព និងបទដ្ឋានបច្ចេកទេស ធានាដល់ការប្រើប្រាស់បានយូរ ។

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបុរីបានការអនុញ្ញាតបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សលើដី១មុឺនហិកតានៅកំពង់ស្ពឺ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសសិង្ហបុរី Hong Lai Huat Group ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សមួយនៅលើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់របស់ The Business Times កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ គម្រោងមជ្ឈមណ្ឌលនេះ នឹងសាងសង់ឡើងជាដំណាក់កាលៗ ដោយចាប់ផ្តើមដំបូងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះ។ ការសាងសង់ដំណាក់ដំបូង នឹងផ្តោតជាសំខាន់ទៅលើការងារជំរុញហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាងសង់បណ្តាញផ្លូវខាងក្នុង តខ្សែបណ្តាញអគ្គិសនី និងបណ្តាញទឹក។ គម្រោងមជ្ឈមណ្ឌលដ៏ធំនេះ ត្រូវរឹពឹងទុកថានឹងសាងសង់ដោយរួមច្របាច់បញ្ចូលដូចជា រោងចក្រកែច្នៃម្ហូបអាហារ ឃ្លាំងបរិក្ខារ កន្លែងផលិតថាមពល កសិដ្ឋានចិញ្ចឹមសត្វ ចំការ សម្ភារសំណង់ ប្រព័ន្ធជលវប្បកម្ម អាងប្រព្រឹត្តកម្មទឹកស្អាត រួមនឹងគំនិតនៃការរស់នៅរបស់សហគមន៍ និងពាណិជ្ជកម្ម។ ក្រុមហ៊ុនអចលនទ្រព្យ Hong Lai Huat Group សង្ឃឹមទុកថាគម្រោងអភិវឌ្ឍនេះនឹងទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុក។ មកទល់ពេលនេះ មានក្រុមហ៊ុនចំនួន ០៣មកហើយ ដែលបានចុះបញ្ជីចូលហ៊ុនគ្នា ដែលមានទុនវិនិយោគឡើងទៅដល់ ២២៥លានដុល្លារអាមេរិក ហើយពេលនេះ ក្រុមហ៊ុនក៏កំពុងតែចរចារជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងស្រុកផងដែរ។ គួរបញ្ជាក់ថា កាលពីខែមិថុនានេះ ក្រុមហ៊ុននេះ […]

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំសង់បានជាង៥០%ហើយ

ដំណើរការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ  ដែលមានអគារស្នាក់នៅមន្រ្តីរាជការ  ផ្លូវប្រភេទ “ឃ” អគារវេទិកា សួន ការ៉ូឡា ភ្លើងបំភ្លឺសាធារណៈ បណ្តាញបំពង់រត់ខ្សែអគ្គិសនី និងបណ្តាញទូរគមនាគមន៍ក្រោមដី គិតមកដល់ពេល​នេះ សម្រេចបានជាង៥០%ហើយ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ  និងវាយតម្លៃការអនុវត្តកិច្ចសន្យានៃការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ  និងក្រុមហ៊ុនសាង​សង់  កាលពីថ្ងៃទី១៧ មិថុនា ២០២១ ដឹកនាំដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះ បានឲ្យដឹងថា បច្ចុប្បន្នអគារស្នាក់ ៦អគារ សាងសង់សម្រេចបាន ៦០ភាគរយ ផ្លូវប្រភេទ “ឃ” សង់សម្រេចបាន ៣០ភាគរយ ខណៈការដាក់បង្គោលភ្លើង ការ៉ូឡា សួនច្បារ លូ បណ្តាញអគ្គសនី និងបណ្តាញទូរគម​នាគមន៍ ក៏សម្រេចបានតាមការរំពឹងទុក។ នាឱកាសនោះដែរ លោកឧកញ៉ា លី ឈួង តំណាងក្រុមហ៊ុនសាងសង់  លី  ឈួង សំណង់ និងអាហរ័ណ នីហរ័ណ ក៏បានរាយការណ៍ថា ការងារនេះក្រុមហ៊ុនលោកបានអនុវត្តន៍ទៅតាមគម្រោងប្លង់ និងទៅតាមផែនការអភិវឌ្ឍខេត្ត។ […]

អាន​បន្ថែម

ក្រសួងសាធារណការពិភាក្សាឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយសភាពាណិជ្ជកម្មអាមេរិក

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលព្រឹកមិញនេះ បានជួបជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) ដើម្បីពិភាក្សាសក្ដានុពល និងជំរុញឱកាសវិនិយោគពីអាមេរិកលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យបានច្រើនជាងមុន។ កិច្ចប្រជុំគ្នានេះ ត្រូវបានចូលរួមពីក្រុមហ៊ុនមួយចំនួននៃ AmCham ដែលដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Investment Management។ ក្រៅពីជំរុញ និងលើកទឹកចិត្តឱ្យអាមេរិកមកវិនិយោគបន្ថែមនៅកម្ពុជា ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវសមិទ្ធិផល ការអភិវឌ្ឍស្ពានថ្នល់ជាច្រើន ដែលសុទ្ធសឹងតែជាកត្តាទាក់ទាញការវិនិយោគ។ គម្រោងទាំងនោះរួមមាន ការស្ដារផ្លូវពីស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុងកៅស៊ូ(AC) រួមមានដូចជាផ្លូវវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់។ លើសពីនេះ ក៏នៅមានគម្រោងដែលកំពុង និងត្រៀមសាងសង់ដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿន […]

អាន​បន្ថែម

កម្ពុជា និងអូស្ត្រាលី នឹងធ្វើការរួមគ្នាជំរុញឱ្យពលរដ្ឋកម្ពុជា១០០% មានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ ២០៣០

កម្ពុជា និងអូស្ត្រាលី ប្ដេជ្ញានឹងបន្តធ្វើការរួមគ្នា ពង្រីក ពង្រឹង និងលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាទឹកស្អាតទូទាំងប្រទេស ក្នុងគោលបំណងជំរុញឱ្យពលរដ្ឋកម្ពុជាទាំងអស់ មានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ ២០៣០។ នេះបើយោងតាមជំនួបរបស់ឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។ តាមការស្រាវជ្រាវរបស់អូស្រ្តាលី គិតត្រឹមឆ្នាំ២០២០ មានត្រឹមតែ ៤៧% នៃភូមិទាំងអស់នៅកម្ពុជាប៉ុណ្ណោះ ដែលមានបណ្តាញទឹកស្អាតប្រើប្រាស់។ ដូច្នេះ លោក Luke Arnold សង្ឍឹមថា តាមរយៈកម្មវិធីវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) និងការគៀងគរអ្នកវិនិយោគពីវិស័យរដ្ឋ និងឯកជនរបស់អូស្រ្តាលី តួលេខនេះនឹងកើនឡើងឆាប់រហ័ស។ ឯកឧត្តមរដ្ឋមន្ត្រី ចម ប្រសិទ្ធិ បានថ្លែងថា ៖ «រដ្ឋាភិបាលគ្រោងនឹងផ្តល់ទឹកស្អាត ១០០% ដល់ពលរដ្ឋនៅទីប្រជុំជននៅត្រឹមឆ្នាំ ២០២៥ ហើយផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់នៅត្រឹមឆ្នាំ ២០៣០ ហើយប្រព័ន្ធទិន្នន័យរបស់កម្មវិធី (3i) នឹងជួយឱ្យរដ្ឋភិបាលសម្រេចនូវការគ្រោងទុកនេះ»។ […]

អាន​បន្ថែម

គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ ថ្មីមួយទៀត នៅបាត់ដំបង នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំនេះ

ក្រុងបាត់ដំបងប៉ែកខាងលិច នឹងមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំថ្មីមួយទៀត ដែលមានសមត្ថភាពចម្រោះទឹកដល់ទៅ ១២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយការដ្ឋានគ្រោងនឹងចាប់ផ្តើមដំណើរការអនុវត្តក្នុងឆ្នាំ២០២១នេះ។ ជាមួយគ្នានេះដែរ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅត្រើយខាងកើត ដែលបច្ចុប្បន្នកំពុងសាងសង់ មកទល់ពេលនេះ សម្រេចបានប្រមាណ ៥% ហើយ។ នេះបើយោងតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាលថ្ងៃទី១៥ ខែមិថុនា។ លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា គម្រោងត្រើយខាងកើតដែលកំពុងសាងសង់នេះ គ្របដណ្តប់លើផ្ទៃដីជិត១០ហិកតា ត្រើយខាងកើតស្ទឹងសង្កែ ហើយមានសមត្ថភាពអាចសម្អាតទឹកកខ្វក់ជាង ៨ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ហើយទឹកនេះអាចយកទឹកទៅប្រើប្រាស់លើការស្រោចស្រពដំណាំបានផងដែរ ។ តាមផែនការគម្រោងនេះនឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តតាំងពីអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងមកម្លេះ។

អាន​បន្ថែម