ផលិតកម្មអណ្តូងរ៉ែមាសគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២១ នេះ

ក្រុមហ៊ុន Renaissance Minerals (Cambodia) គ្រោងនឹងចាប់ផ្តើមជីករ៉ែមាសក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន នៅខេត្តមណ្ឌលគីរី ចុងឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងពន្លឿនរៀបចំការងារត្រៀមជីក។ ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការជីករ៉ែមាសនេះ នឹងធ្វើឡើងនៅលើអណ្តូងចំនួនមួយ ដែលមានជម្រៅ ប្រមាណ ១០០ម៉ែត្រ។ ក្រោយជីកបានហើយ ក្រុមហ៊ុននឹងនាំចេញទៅកែច្នៃនៅក្រៅប្រទេស ដោយសារតែកម្ពុជាមិនមានសេវាកម្មធ្វើបន្សុទ្ធមាស នោះទេ។ ឯកឧត្តម យស់ មុន្នីរ៉ាត់ ថ្លែងថា៖ «តាមផែនការ ទន្និផលមាសដែលជីក រំពឹងថានឹងមានបរិមាណ ១០ម៉ឺនសអោន ក្នុងមួយឆ្នាំ ហើយរ៉ែមាសនឹងត្រូវនាំចេញទៅកាន់ប្រទេសទទួលស្គាល់គុណភាពរ៉ែមាស ដូចជាប្រទេសសឹង្ហបុរី និងអូស្រ្តាលី ដើម្បីបន្សុទ្ធមាសទឹក៩៩,៩%»។ បើតាមឯកឧត្តម យស់ មុន្នីរ៉ាត់ ក្នុងមួយតោនដីក្នុងអណ្តូងរ៉ែមាសរបស់ក្រុមហ៊ុន មានបរិមាណរ៉ែមាសជាមធ្យម ២,២ក្រាម។

អាន​បន្ថែម

១៧គ្រួសារ ដែលរងផលប៉ះពាល់ពីនៃគម្រោងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ព្រមទទួលយកប្លង់ដីថ្មី

ប្រជាពលរដ្ឋ១៧គ្រួសារ ក្នុងភូមិធ្លកអណ្ដូង ដែលរងផលប៉ះពាល់ពីគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានស្ម័គ្រចិត្តចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មី ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មីនៅស្រុកបន្ទាយស្រី។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែឧសភា។ មន្រ្តីជំនាញនៃក្រុមការងារដោះស្រាយគោលនយោបាយដីធ្លីផ្លូវ៣៨ខ្សែ បានបញ្ជាក់ថា មានពលរដ្ឋចំនួន១៧គ្រួសារ នៃ១៩គ្រួសារ ដែលមានទីលំនៅលើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម។ ពេលនេះ ពួកគេបានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាបហើយ ដោយចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែងរបស់ខ្លួនចេញដោយស្ម័គ្រចិត្ត។ ទីតាំងថ្មីនេះ គឺស្ថិតនៅតំបន់អភិវឌ្ឍរុនតាឯក ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី។ តំបន់នេះ រដ្ឋបាលខេត្តអះអាងថា នឹងរៀបចំឱ្យមានអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ គួររម្លឹកថា កាលពីថ្ងៃទី ១១ ខែឧសភា កន្លងទៅនេះ ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ក៏បានយល់ព្រមរុះរើសំណង់របស់ខ្លួន ហើយប្តូរទៅរស់នៅទីតាំងថ្មីស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ផងដែរ។ (អានបន្ថែម) អាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនេះ ជាគំរូមួយក្នុងការចូលរួមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៣៨ខ្សែ និងអភិវឌ្ឍន៍ខេត្តសៀមរាប។ ពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបនេះដែរ គិតត្រឹមខែមីនា សម្រេចបានប្រមាណជាង […]

អាន​បន្ថែម

ផ្លូវថ្មីមួយខ្សែលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រខេត្តកោះកុង សាងសង់បាន ៧០% ហើយ

គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែ ឈ្មោះ «ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន» ដែលមានប្រវែងជិត ៣៩គម ស្ថិតក្នុងខេត្តកោះកុង សម្រេចការសាងសង់បាន ៧០% ហើយ ។ នេះបើយោងតាមកងវិស្វកម្មតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ផ្លូវលំជនបទនេះ មានទទឹង ៩ម៉ែត្រ ប្រវែងជិត ៣៩ គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ដៃសមុទ្រចំនួន ៥ប្រវែងសរុបជាង ៤០០០ ម៉ែត្រ ព្រមជាមួយនឹងប្រព័ន្ធលូប្រអប់ និង លូមូលនៅតាមអូរជាច្រើនកន្លែងទៀត។ ប្រភពដដែលបានឱ្យដឹងទៀតថា ផ្លូវនេះតភ្ជាប់ពីផ្លូវលំអភិវឌ្ឍន៍ជនបទនៅភូមិទួលតាចាប ស្រុកមណ្ឌលសីមា ឆ្លងកាត់ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់ស្រុកគីរីសាគរ និងក្រុងខេមរភូមិន នៃខេត្តកោះកុង។ គម្រោងនេះបានចាប់ផ្តើមស្ថាបនាឡើងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ ដោយបានប្រើប្រាស់កងកម្លាំងប្រមាណ ១០០ នាក់ និងគ្រឿងចក្រជាង ៩០គ្រឿង ស្ថាបនាទាំងយប់ទាំងថ្ងៃដើម្បីសម្រេចទៅតាមផែនការកំណត់ ពោលគឺនៅខែមិថុនា ២០២១ នេះ។ លោកឧត្តមសេនីយ៍ទោ វង្ស […]

អាន​បន្ថែម

ក្រសួងជំរុញរៀបចំនិងគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីមានសណ្ដាប់ធ្នាប់ជាងមុន

ក្រសួងបរិស្ថាន បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីឆ្លងដែន ពិសេសទឹកក្រោមដីឆ្លងដែននៅដែនដីសណ្តរនៃទន្លេមេគង្គរវាងវៀតណាម និងកម្ពុជា។ នេះបើតាមកិច្ចប្រជុំប្រព័ន្ធអនឡាញរបស់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី ២៥ ខែឧសភា។ ការប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូល ដើម្បីធ្វើឱ្យការអនុវត្តមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម ជួប ប៉ារីស៍ ដែលជាប្រធានគម្រោង បានឱ្យដឹងថាគម្រោងលើកកម្ពស់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីនេះ បង្កើតឡើងដើម្បីពង្រឹងនិរន្តរភាពបរិស្ថាន និងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គក្រោម។ គម្រោងនឹងរួមបញ្ចូលនូវសមាសធាតុសំខាន់ៗចំនួន ៥ រួមមាន៖ _ ការវិភាគនិងវាយតម្លៃដោយផ្អែកលើវិទ្យាសាស្ត្រ នៃការហូរចូល និងទាញយកមកប្រើប្រាស់ទឹកក្រោមដី ក៏ដូចជាផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងជីវភាពរបស់ប្រជាជន _ ស្វែងរកដំណោះស្រាយតាមរយៈការអនុវត្តគម្រោងសាកល្បង _ រៀបចំយន្តការសហប្រតិបត្តិការគ្រប់គ្រងនិងសហប្រតិបត្តិការឆ្លងដែន _ រៀបចំផែនការយុទ្ធសាស្ត្ររួមរវាងកម្ពុជា-វៀតណាម _ ការពង្រឹងសមត្ថភាពស្ថាប័ន និងការងារសម្របសម្រួលនានា។

អាន​បន្ថែម

ក្រសួងស្នើអ្នកបច្ចេកទេសជប៉ុនជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅភ្នំពេញបន្ថែមទៀត

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញដល់ក្រុមការងារបច្ចេកទេសជប៉ុនឱ្យជួយកម្ពុជារៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារ «Working Group» លើកទី២៤ ស្ដីពីគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការងារគ្រប់គ្រងទឹកកខ្វក់ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមជំនួយបច្ចេកទេសពីជប៉ុន កាលពីថ្ងៃទី ២៥ ខែឧសភា។ លោក កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោង បានថ្លែងថា រដ្ឋាភិបាលបាន និងកំពុងធ្វើការយ៉ាងស្អិតរមួតជាមួយជប៉ុន សិក្សាស៊ីជម្រៅមុនដាក់ចេញផែនការមេ ដើម្បីគ្រប់គ្រងទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព។ គួរជម្រាបផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់អះអាងថា កំពុងពន្លឿនសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណងដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាប់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន៕ (អានបន្ថែម)  

អាន​បន្ថែម

សាឡាងឆ្លងនៅទន្លេមេគង្គស្ទឹងត្រង់- ក្រូចឆ្មារ នឹងបង្វែយកទៅប្រើប្រាស់នៅខេត្តកំពង់ឆ្នាំងវិញ

សាឡាងដែលដឹកជញ្ជូនអ្នកដំណើរ ឆ្លងទន្លេមេគង្គស្ទឹងត្រង់- ក្រូចឆ្មារ នឹងត្រូវបង្វែរទៅខេត្តកំពង់ឆ្នាំងវិញ សម្រាប់ដឹកអ្នកដំណើរឆ្លងទន្លេចំនួន៣ ពីក្រុងកំពង់ឆ្នាំងទៅស្រុកកំពង់លែង។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទៅយកពីសាឡាងនេះពីខេត្តកំពង់ចាមកាលពីថ្ងៃទី ២៤ ខែឧសភា កន្លងទៅនេះ ដោយសាឡាងនឹងទៅដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែឧសភា នេះ។ ក្រោយពីបានស្ថាបនាផ្លូវលេខ50C ភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ ឃើញថាមានអ្នកដំណើរធ្វើដំណើរឆ្លងកាត់ទន្លេច្រើន ដែលធ្វើឱ្យសាឡាងនៅទីនោះមានភាពមមាញឹកខ្លាំង។ ដូច្នេះ សាឡាងបន្ថែមនេះ នឹងជួយសម្រួលដល់ការឆ្លងកាត់កាន់តែងាយស្រួល និងបញ្ជៀសការកកស្ទះថែមទៀត។ គួរបញ្ជាក់ថា កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសាងសង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ នឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់។ (អានបន្ថែម)

អាន​បន្ថែម

អាមេរិកចង់បង្ហោះបន្ទះសូឡាចូលក្នុងអវកាស ប្រមូលថាមពលគ្មានដែនកំណត់ពីព្រះអាទិត្យ មកប្រើក្នុងលោក

មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសអាមេរិក ឬ Air Force Research Laboratory (AFRL) កំពុងសិក្សាផែនការបង្ហោះបន្ទះសូឡាចូលក្នុងអវកាស ដើម្បីស្រូបយកថាមពលគ្មានដែនកំណត់ពីព្រះអាទិត្យ ហើយបំឡែងជាកាំរស្មី បាញ់ចូលមកភពផែនដីប្រើប្រាស់ជាថាមពលអគ្គិសនី។ យោងតាមវីដេអូដែលបានចេញផ្សាយដោយ AFRL កាលពីខែមុន ថាមពលអគ្គិសនីសូឡា កំពុងតែមានការពេញនិយម ព្រោះជាថាមពលបៃតង និងមិនប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែ ការដាក់បន្ទះសូឡា ភាគច្រើនគឺត្រូវការទីធ្លាធំ ហើយត្រូវការទីតាំងណាដែលមានកំដៅថ្ងៃច្រើន។ ដោយឃើញពីផលលំបាកនេះ កងទ័ពអាកាសអាមេរិកកំពុងសិក្សាថា ការបង្ហោះបន្ទះសូឡាចូលទៅក្នុងអវកាស គឺជាដំណោះស្រាយថ្មី ព្រោះអវកាសមានទីធ្លាធំធេងណាស់ ហើយបន្ទះសូឡាអាចស្រូបយកកម្តៅ និងពន្លឺទីព្រះអាទិត្យទាំងយប់ទាំងថ្ងៃគ្មានដែនកំណត់ទៀតផង។ ការសិក្សាបង្ហាញថា បន្ទះសូឡានឹងត្រូវបាញ់ឡើងទៅក្នុងអវកាស ហើយភ្ជាប់នឹងផ្កាយរណប។ ក្រោយស្រូបយកពន្លឺពីព្រះអាទិត្យហើយ បច្ចេកវិទ្យានឹងបំឡែងថាមពលជាកាំរស្មី រួចបាញ់ចូលមកអង់តែនដែលដំឡើងនៅលើផែនដី មុននឹងបំឡែងម្ដងទៀតទៅជាថាមពលអគ្គិសនី។ យ៉ាងណាមិញ គម្រោងនេះគឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ហើយការសាកល្បងលើកទី ១ អាចនឹងធ្វើឡើងនៅឆ្នាំ ២០២៤។ ប៉ុន្តែបើបច្ចេកវិទ្យានេះសម្រេចពិតមែន វានឹងក្លាយជារបបគំហើញមួយដ៏ធំមួយសម្រាប់ពិភពលោក ក្នុងការរកប្រភពថាមពលបៃតង ដែលគ្មានដែនកំណត់។ (វីដេអូ) គួរបញ្ជាក់ផងដែរថា ផែនការចង់ប្រមូលថាមពលសូឡាពីអវកាសនេះ ក៏ធ្លាប់សិក្សាដោយប្រទេសចិនផងដែរ ប៉ុន្តែក៏នៅមានឧបសគ្គមួយចំនួន។ ទាក់ទិននឹងបន្ទះសូឡា ប្រទេសមួយចំនួនក៏កំពុងសិក្សា និងដំណើរការបង្កើតរោងចក្រសូឡានៅសមុទ្រខ្សាច់សាហារ៉ាដែរ។ អ្នកស្រាវជ្រាវ […]

អាន​បន្ថែម

ក្រុមហ៊ុនស្ថាបត្យករល្បី ត្រៀមសាងសង់ស្ពានកោងគ្មានគ្រោងឆ្អឹងចេញពីម៉ាស៊ីនព្រីន3D ដំបូងបង្អស់លើលោក

ក្រុមហ៊ុនស្ថាបត្យករល្បី Zaha Hadid Architects បានសហការជាមួយក្រុមស្រាវជ្រាវនៅមហាវិទ្យាល័យ ETH Zürich និងក្រុមហ៊ុនស៊ីម៉ង់តិ៍ស្វីស Holcim រួមគ្នាសាងសង់ស្ពានបេតុងចេញពីម៉ាស៊ីនព្រីន 3D ដំបូងគេលើលោក ដើម្បីដាក់បង្ហាញក្នុងពិព័រណ៍ស្ថាបត្យកម្ម Venice Biennale ឆ្នាំ ២០២១។ ស្ពាននេះមានឈ្មោះថា Striatus 3D ដែលកំពុងត្រូវបានសាងសង់សម្រាប់ការតាំងពិព័រណ៍ Time Space Existence ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលវប្បធម៌អឺរ៉ុប (ECC) ចាប់ផ្តើមពីថ្ងៃទី ២២ ខែឧសភាដល់ខែវិច្ឆិកាឆ្នាំ ២០២១ នេះ។ Striatus គឺជាស្ពានបេតុងលាយឥដ្ឋ ដែលគ្មានគ្រោងឆ្អឹង ហើយសាងសង់ដោយព្រីនធ័របេតុង 3D។ ការសាងសង់ស្ពាននេះ គឺជាការច្របាច់បញ្ចូលគ្នានៃរបៀបសង់ស្ពានបែបបុរាណ និងបច្ចេកវិទ្យាថ្មី។ ដូច្នេះ ទោះគ្មានគ្រោងឆ្អឹងក៏ពិតមែន ស្ពាននេះក៏នៅមានភាពមាំ និងរងនឹងកម្លាំងសង្កត់បានខ្លាំងផងដែរ។ ការប្រើបច្ចេកវិទ្យានេះនឹងជួយកាត់បន្ថយការប្រើប្រាស់សម្ភារៈសំណង់ដែរមិនចាំបាច់ ការបន្ថយកម្លាំងពលកម្មមនុស្ស និងពិសេសគឺរបបគំហើញថ្មីមួយក្នុងវិស័យស្ថាបត្យកម្ម និងវិស្វកម្មសំណង់។

អាន​បន្ថែម

ខ្សែកាបរញ៉េរញៃនៅសៀមរាបបានបង្កប់ក្រោមដីជិត៥០%ហើយ គ្រោងសម្រេច១០០%ឆ្នាំក្រោយ

អាជ្ញាធរខេត្តសៀមរាប អះអាងថា រាល់បណ្ដាញខ្សែកាបរញ៉េរញៃលើអាកាសតាមដងផ្លូវទាំងអស់នៅក្នុងក្រុងសៀមរាប នឹងត្រូវបង្កប់ក្រោមដីឱ្យបាន១០០% ក្រោយបញ្ចប់ការសាងសង់ផ្លូវ៣៨ខ្សែ នៅដើមឆ្នាំក្រោយ។ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានឱ្យដឹងក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃទី២៤ ខែឧសភា នេះថា បណ្តាញខ្សែកាបក្រោមដី ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ហើយនៅពេលដែលផ្លូវ ៣៨ខ្សែ បញ្ចប់ហើយនោះ សៀមរាប-អង្គរ ពុំមានទៀតឡើយ ខ្សែកាបលើអាកាស។ ជាមួយគ្នានេះ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឱ្យដឹងថា គម្រោងរៀបចំខ្សែកាបអ៊ុបទិចនៅក្រោមដីនេះ នឹងត្រូវអនុវត្តនៅលើបណ្តាផ្លូវចំនួន ២៤ខ្សែ ក្នុងក្រុងសៀមរាប ឬស្មើនឹងប្រវែងប្រមាណ ១៥០គីឡូម៉ែត្រ។ លោកបន្តថា៖ «ខណៈនៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ យើងបានអនុវត្តលើដងផ្លូវចំនួន១៤ខ្សែ ហើយ ស្មើនឹងប្រហែលជាង ៧០គីឡូម៉ែត្រ។ យើងរំពឹងថា គម្រោងនេះនឹងត្រូវបានសម្រេចជាលទ្ធផល ១០០% នៅឆ្នាំក្រោយនេះ»។ សូមបញ្ជាក់ថា នៅក្នុងខេត្ដសៀមរាប មានក្រុមហ៊ុនអ៊ិនធឺណិតចំនួន ១១ក្រុមហ៊ុន និងក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណជីកកប់បំពង់កាបទូរគមនាគមន៍ក្រោមដីចំនួន២ក្រុមហ៊ុន រួមមាន៖ ទូរគមនាគមន៍កម្ពុជារបស់រដ្ឋ និង […]

អាន​បន្ថែម

ព្រលានយន្តហោះភ្នំពេញបំពាក់បរិក្ខារបច្ចេកទំនើបថ្មី ដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល

ជាមួយនឹងគោលដៅក្លាយជាអាកាសយានដ្ឋានបៃតង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្មីៗនេះ បានដំឡើងគ្រឿងបរិក្ខារបច្ចេកវិទ្យាទំនើបថ្មី ២ ប្រព័ន្ធ គឺ ប្រព័ន្ធ Fixed Electrical Ground Power (FEGP) units និង ប្រព័ន្ធ Pre-Conditioned Air (PCA) units។ ជារួម ប្រព័ន្ធទាំង ២ នេះនឹងដើរតួរជាបណ្ដាញផ្គត់ផ្គង់អគ្គិសនីពីព្រលានទៅដល់យន្តហោះពេលកំពុងចតនៅច្រកទ្វារ។ ការធ្វើបែបនេះ គឺជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលបានមួយកម្រិតធំ ព្រោះយន្តហោះមិនចាំបាច់បញ្ឆេះម៉ាស៊ីនទេ ពេលកំពុងចត។ ក្រៅពីការជួយកាត់បន្ថយផ្សែងពុល យន្តហោះមិនចាំបាច់បញ្ឆេះម៉ាស៊ីនពេលកំពុងចត ក៏នឹងជួយកាត់បន្ថយសម្លេងរំខានផងដែរ ទាំងសម្រាប់អ្នកដំណើរ និងបុគ្គលិកធ្វើការដឹកជញ្ជូនសម្ភារៈឡើងលើយន្តហោះ។ ប្រព័ន្ធថ្មីនឹងត្រូវបង្កប់នៅក្រោមស្ពាន ដែលតភ្ជាប់ពីច្រកទា្វ (Gate) ទៅយន្តហោះ ដោយការប្រើអគ្គិសនី និងម៉ាស៊ីនត្រជាក់ គ្រប់យ៉ាង គឺចេញពីព្រលានផ្ទាល់តែម្ដង។ ការបំពាក់បច្ចេកវិទ្យាថ្មីនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន Vinci ក្នុងការពារបរិស្ថាន ដែលតែងតែជាគោលដៅចម្បងរបស់ក្រុមហ៊ុន។ ជាក់ស្ដែង អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជា ពីខែតុលាឆ្នាំមុន បានរំកិលខ្លួនទៅជាព្រលានយន្តហោះបៃតងកម្រិតទី ២ ក្នុងកម្មវិធីចាត់លំដាប់ការកាត់បន្ថយការបំភាយផ្សែងកាបូននៅព្រលានយន្តហោះជុំវិញពិភពលោក ឬ Airport […]

អាន​បន្ថែម