ព័ត៌មានសំណង់
សិង្ហបូរីបង្ហើបថាគម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ នឹងចំណាយទុនជាង ២០០លានដុល្លារ
ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើននៅប្រទេសសិង្ហបូរី កាលពីម្សិលមិញនេះ បានជួបប្រជុំគ្នាពិភាក្សាពីផែនការស៊ីជម្រៅនៃគម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មនៅទីក្រុងភ្នំពេញ ដោយបង្ហើបថាគម្រោងអាចនឹងចំណាយទុនវិនិយោគសរុបជាង ២០០លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Strait Times។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាផែនការលម្អិត ក៏ដូចជាស្វែងរកប្រភពទុន និងដៃគូអភិវឌ្ឍសម្រាប់គម្រោងនេះ ក្រោយកម្ពុជា និងសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាផ្លូវការកាលពីខែមីនា កន្លងទៅនេះ។ (អានបន្ថែម) បើតាមផែនការបឋម គម្រោងទាំងមូលនឹងរួមមាន ការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលព័ស្តុភារពហុបំណងបែបគ្រប់ជ្រុងជ្រោយ ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលចំណេះដឹងនិងធនធានមនុស្សផ្នែកដឹកជញ្ជូន និងបណ្ដុំអាជីវកម្មខ្នាតតូច ឬហៅថាក្រុមហ៊ុន Start-up។ កិច្ចប្រជុំបានបន្តទៀតថា គម្រោងនេះជាផ្នែកមួយនៃ Smart Growth Connect Initiative របស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន ក្នុងគោលបំណងដើម្បីសម្រេចបាននូវផែនការមេនៃវិស័យដឹកជញ្ជូនអាស៊ានសម្រាប់ឆ្នាំ២០២៥។ ប្រធានក្រុមហ៊ុន YCH Group លោក Robert Yab មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាជាទីតាំងមានសក្ដានុពល។ ប៉ុន្តែប្រទេសនេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធព័ស្តុភារដែលមានស្ដង់ដាទេ ហេតុនេះហើយទើបក្រុមហ៊ុនអន្តរជាតិជាច្រើនទៅវិនិយោគនៅប្រទេសថៃ ឬវៀតណាមវិញ។” “យើងបានពិគ្រោះជាមួយក្រុមហ៊ុនអន្តរជាតិមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅអាស៊ាន ពួកគេថានឹងពង្រីកបណ្ដាញផលិតកម្មមកប្រទេសកម្ពុជា ប្រសិនបើកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក។ ដូច្នេះ គម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ គឺជាឱកាសដ៏ល្អបំផុត” លោកបានបន្ត។ បើតាមផែនការមេ ក្រុមហ៊ុន YCH […]
អានបន្ថែមការសិក្សាគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត-ទល់ដែនវៀតណាម ចប់សព្វគ្រប់ហើយ
ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីចំណុចបំបែកពីផ្លូវជាតិលេខ៣ នៃទីរួមខេត្តកំពត ទៅព្រំដែនកម្ពុជាវៀតណាមព្រែកចាក បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ ការពិនិត្យ និងវាយតម្លៃ លើរបាយការណ៍នេះ នឹងដឹកនាំដោយក្រសួងបរិស្ថាន ហើយផ្តោតទៅលើផលប៉ះពាល់បរិស្ថាន និងសង្គម។ ក្រោយការសិក្សាអនុម័ត គម្រោងស្ដារផ្លូវជាតិលេខ៣៣ នឹងត្រូវអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមផែនការ គម្រោងលើកកម្រិតផ្លូវជាតិលេខ៣៣ នេះ មានប្រវែងសរុប ៥២ គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត (គីឡូម៉ែត្រ ១៤៨+១០០) ទៅលើព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ២០ មេសា នេះថា៖«គម្រោងនេះគឺជាការពង្រីក និងលើកកម្ពស់ផ្លូវ ដោយក្រុមហ៊ុនចិនទទួលបានសិទ្ធិការសិក្សា។ ឥឡូវសិក្សាចប់ គឺត្រូវដាក់របាយការណ៍ជូនរដ្ឋាភិបាលពិនិត្យ និងវាយតម្លៃ»។ ទោះយ៉ាងណាក្ដី ឯកឧត្តមមិនបានបញ្ជាក់ពីថវិកាប៉ាន់ស្មានសម្រាប់អនុវត្តគម្រោងនេះឡើយ។ ប៉ុន្តែបើយោងតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន កាលពីខែតុលា ឆ្នាំ ២០២០ កន្លងទៅ ផ្លូវនេះនឹងសាងសង់ឡើងក្រោមកម្ចីពីប្រទេសចិន ព្រមជាមួយនឹងផ្លូវជាតិ ២ខ្សែទៀត។ (អានបន្ថែម) […]
អានបន្ថែមជប៉ុន និងសិង្ហបូរី គ្រោងសាងសង់អគារអភិវឌ្ឍចម្រុះខ្នាតយក្សជាប់ស្ថានីយរថភ្លើងដំបូងបង្អស់នៅហ្សាការតា
រូបភាពដោយ៖ GCR ក្រុមហ៊ុនជប៉ុន Mitsubishi និងក្រុមហ៊ុនអភិវឌ្ឍន៍របស់សិង្ហបុរី Surbana Jurong នឹងរួមគ្នាសាងសង់អគារអភិវឌ្ឍន៍ចម្រុះខ្នាតយក្សដំបូងបង្អស់មួយនៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន Global Construction Review កាលពីពេលថ្មីៗនេះ។ គម្រោងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដីប្រមាណ ៦ហិកតា ភ្ជាប់ទៅនឹងស្ថានីយរថភ្លើង Cisauk ក្នុងសង្កាត់ Intermoda នៃតំបន់ Bumi Serpong Damai (BSD) ប្រទេសឥណ្ឌូនេស៊ី។ គម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមនេះ នឹងត្រូវសាងសង់ឡើងក្រោមការបណ្តាក់ទុនរួមគ្នាមួយរវាងជប៉ុន និងសិង្ហបូរី ប្រមាណ ១៥០លានដុល្លារ ដែលការដ្ឋានសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ នេះ។ អគារអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនេះ ត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយការកកស្ទះពីតំបន់ Bumi Serpong Damai រហូតដល់កណ្ដាលក្រុងហ្សាការតា។ ក្រៅពីការអភិវឌ្ឍអគារ ក្រុមហ៊ុនក៏នឹងលើកកម្ពស់ផ្លូវថ្មើរជើងពីស្ថានីយ Cisauk ដោយនឹងសាងសង់ជាផ្សារទំនើប តូបលក់អាហារ និងភេសជ្ជៈនានាផងដែរ។ លើសពីនេះ ក្រុមហ៊ុន២ ផ្សេងទៀត គឺក្រុមហ៊ុន Mitbana និងក្រុមហ៊ុន Sinarmas […]
អានបន្ថែមកម្ពុជានិងជប៉ុនចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន Kubota Metawater Joint venture កាលពីព្រឹកថ្ងៃទី២០ ខែមេសា នេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងរោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯកជាផ្លូវការហើយ ដោយគ្រោងបើកការដ្ឋានចុងខែមេសានេះ។ ការចុះហត្ថលេខាលើកិច្ចសន្យាលើគម្រោងខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្ងៃទី ១២ ខែមេសា បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់គម្រោងនេះ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះជាគម្រោងខ្នាតធំ សាងសង់លើដីជាង ៣ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ដល់ទៅ ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ។ ការសាងសង់នឹងត្រូវចំណាយ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។ គម្រោងនេះត្រូវបានចុះហត្ថលេខាព្រមព្រៀងផ្ដល់ជំនួយតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ហើយបើតាមផែនការ គម្រោងគឺគួរតែបើកការដ្ឋានកាលពីចុងឆ្នាំ ២០២០ តែត្រូវពន្យារពេលដើម្បីដោះស្រាយផលប៉ះពាល់។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានឱ្យដឹងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ ហិកតា ដោយក្នុងនោះ ១៨១ ហិកតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក […]
អានបន្ថែមហេតុអ្វីគេមិនសង់រោងចក្រសូឡានៅសមុទ្រខ្សាច់សាហារ៉ា ដែលធំ និងក្ដៅជាងគេលើលោក?
រូបភាពដោយ the conversation ថាមពលអគ្គិសនីដែលបានចេញពីបន្ទះសូឡា បាននឹងកំពុងពេញនិយមណាស់នាពេលបច្ចុប្បន្ន ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំច័យខ្ពស់។ ប៉ុន្តែជាទូទៅ រោងចក្របន្ទះសូឡាអាចសាងសង់បានលុះត្រាតែមានទីធ្លាធំ ហើយមានកម្តៅថ្ងៃខ្លាំង។ បើនិយាយពីទីធ្លាធំ ហើយក្ដៅ មិនមានកន្លែងណាដែលស័ក្ដសម្យជាងសមុទ្រខ្សាច់សាហារ៉ាទេ។ ប៉ុន្តែហេតុអ្វីប្រទេសមហាអំណាចធំៗមិនសាងសង់រោងចក្រសូឡាខ្នាតយក្សនៅទីនោះ? វាលខ្សាច់សាហារ៉ា ជាសមុទ្រខ្សាច់ក្ដៅធំជាងគេលើលោក ដែលមានផ្ទៃដីសរុបជាង ៩,២ លានគីឡូម៉ែត្រការ៉េ (៩៨០លានហិកតា)។ អ្នកស្រាវជ្រាវ ធ្លាប់បានបង្ហាញថា បើសាងសង់រោងចក្រសូឡាត្រឹមតែ ១/៤ នៃវាលខ្សាច់សាហារ៉ា គឺនឹងអាចផ្គត់ផ្គងថាមពលឱ្យពិភពលោកទាំងមូលបានហើយ។ ហើយវានឹងក្លាយជាសមិទ្ធផលប្រភពថាមពលដ៏ធំសម្បើម និងមិនប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែទាំងនេះជាមូលហេតុដែលគម្រោងនេះមិនទាន់អាចក្លាយជាពិតបាន៖ ១) បម្រែបម្រួលអាកាសធាតុ បើយោងតាមទិន្នន័យរបស់ The Conservation ការដែលដាក់បន្ទះសូឡាគ្របពីលើខ្សាច់ នឹងធ្វើឱ្យសីតុណ្ហភាពនៅលើដីក្ដៅជាងមុន។ ពេលខ្យល់ក្ដៅរសាត់ទៅលើអាកាសប៉ះនឹងខ្យល់ត្រជាក់ វានឹងបង្កឱ្យមានភ្លៀងធ្លាក់។ នៅពេលភ្លៀងធ្លាក់ច្រើននៅតំបន់សារាហ៉ា និងធ្វើឱ្យមានរុក្ខជាតិដុះ ចុងក្រោយតំបន់សាហារ៉ានឹងគ្រប់ដណ្តប់ដោយព្រៃឈើ និងមិនក្ដៅហួតហែងដូចមុនទេ។ មានដើមឈើច្រើន ស្ដាប់ទៅដូចជាល្អ ប៉ុន្តែបើតាមការស្រាវជ្រាវ ការប្រែប្រួលអាកាសធាតុនៅវាលខ្សាច់សាហារ៉ា នឹងប៉ះពាល់អាកាសធាតុទាំងមូល។ ផលប៉ះពាល់ទាំងនោះរួមមាន ពិភពលោកនឹងក្ដៅជាងមុនព្រោះខ្យល់ក្ដៅចេញពីវាលខ្សាច់នឹងរសាត់ទៅទូទាំងពិភពលោក ព្រៃអាម៉ាហ្សូននឹងបាត់បង់ទឹកភ្លៀងមួយផ្នែកធំ ហើយលើសពីនេះវាក៏នឹងបង្កឱ្យមានព្យុះនៅតំបន់ត្រូពិចដូចជាប្រទេសវៀតណាមច្រើនជាងមុន។ ២) ត្រូវការទុនវិនិយោគខ្ពស់ខ្លាំង ការសាងសង់រោចចក្រសូឡាលើផ្ទៃដីដ៏ធំសម្បើមនេះ គឺត្រូវទុនវិនិយោគដ៏មហាសាល […]
អានបន្ថែមទំហំវិនិយោគសំណង់ឆ្នាំ២០២០ មានសរុបជាង ៧,៧ពាន់លានដុល្លារ ធ្លាក់ចុះ៣២%
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះបានបង្ហាញថា ទុនវិនិយោគលើវិស័យសំណង់ដែលត្រូវអនុម័តនៅក្នុងឆ្នាំ ២០២០ មានសរុបប្រមាណ ៧ ៧៥៣ លានដុល្លារអាមេរិក ដែលធ្លាក់ចុះ ៣២% បើធៀបនឹងឆ្នាំ ២០១៩។ របាយការណ៍ដដែលបញ្ជាក់ទៀតថា ផ្ទៃក្រឡាសរុបរបស់គម្រោងដែលត្រូវអនុម័តទាំងអស់នេះ មានប្រមាណ ១៧ លានម៉ែត្រការ៉េ ដែលធ្លាក់ចុះ ២៧%។ យ៉ាងណាមិញ ក្រសួងសេដ្ឋកិច្ចមិនបានបញ្ជាក់ពីចំនួនគម្រោងសរុបដែលអនុម័តនោះទេ ប៉ុន្តែព្យាករថា វិស័យនេះនឹងមានកំណើន ២,៩% នៅឆ្នាំ ២០២១ និងប្រមាណ ៧,៨% នៅឆ្នាំ ២០២២។ ដោយឡែក ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ វិញ ក៏ថយចុះ ៧,៣% ដែរ បើធៀបនឹងឆ្នាំ ២០១៩ ពោលគឺមានប្រមាណត្រឹម ១.០០៨ លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។ (អានបន្ថែម) ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ខណៈស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះប្រមាណ ៤៨,៥៩% ផងដែរ។ បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ […]
អានបន្ថែមពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជិត ១០០% ហើយគ្រោងបញ្ចប់ជាស្ថាបពរនៅខែក្រោយ
ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ និងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ ម៉ឺននាក់ សម្រាប់ត្រៀមធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ ២០២៣។ ដោយឡែកសម្រាប់ការងារបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) ឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់បានឱ្យដឹងថាកាលពីចុងខែ មីនា សម្រេចបានជាង ១២.០០០កៅអីហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ (អានបន្ថែម) ជាមួយគ្នានេះដែរ គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋានជាប់ពហុកីឡដ្ឋាន ក៏បានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ២០២០ នេះហើយដែរ […]
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ចំនួន ៣ តម្លៃជាង ៨ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះ បានសម្រេចអនុម័តឱ្យឯកជនបោះទុនសរុបជាង ៨ លានដុល្លារ សាងសង់រោងចក្រ ៣ កន្លែង នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD គ្រោងបោះទុនប្រមាណ ២,១ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព នៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន WINDMILL-FY (CAMBODIA) GARMENTS CO., LTD ដែលនឹងបោះទុន ២,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី ៣ គឺក្រុមហ៊ុន SPARKBAGS (CAMBODIA) CO., LTD […]
អានបន្ថែមក្រុមហ៊ុន New Zealand បង្ហាញបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ
ក្រុមហ៊ុនសំណង់នូវែលសេឡង់ Fletcher Building កាលពីថ្មីៗនេះ បានសម្រេចការសិក្សាលើបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ ដែលនឹងអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល បានដល់ទៅជាង ១៣០០០ តោនក្នុង១ឆ្នាំ។ បើយោងតាមសារព័ត៌មាន Global Construction Review ក្រុមហ៊ុននឹងយកសំបកកង់ឡានចាស់ៗ សរុបជាង ៣ លានកង់ ទៅដុតនៅក្នុងរោងចក្រនៅសីតុណ្ហភាព ១៤០០ អង្សាសេ ដើម្បីផលិតស៊ីម៉ងត៍។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ការប្រើប្រាស់សំបកកង់ឡានចាស់ៗនេះ នឹងជួយកាត់បន្ថយ ការបំភាយឧស្ម័នកាបូនបានដល់ទៅ ១៣០០០ តោនក្នុងមួយឆ្នាំ ហើយនឹងជួយកាត់បន្ថយការប្រើប្រាស់រ៉ែ Ironsand (ខ្សាច់ដែលមានធាតុដែក) បានដល់ទៅជាង ៥០០០ តោនផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងត្រូវចំណាយសរុបប្រមាណ ១៤ លានដុល្លារ ដែលក្រសួងបរិស្ថានរបស់ប្រទេសនូវែលសេឡង់ ជួយឧបត្ថម្ភ ១១លានដុល្លារ។
អានបន្ថែមផ្លូវល្បឿនលឿនទាំង ៧ តម្លៃជាង ៦,៥ ពាន់លានដុល្លារ នឹងជំរុញវិស័យដឹកជញ្ជូននៅតំបន់ដីសណ្ដរទន្លេមេគង្គ
ផ្លូវល្បឿនលឿនចំនួន ៧ ប្រវែងសរុប ១ពាន់គីឡូម៉ែត្រ ដែលបានចំណាយថវិកាប្រមាណ ៦,៥ ពាន់លានដុល្លារ កំពុងលេចរូបរាងជាបណ្ដើរៗ ដែលនឹងជួយជំរុញដល់វិស័យដឹកជញ្ជូននៅតំបន់ដីសណ្ដទន្លេមេគង្គរួមមានកម្ពុជា និងរៀតណាម ឱ្យកាន់តែប្រសើរឡើង។ បើយោងតាមសារព័ត៌មានវៀតណាម VnExpress គម្រោងទាំង ៧ រួមមានដូចតទៅ៖ ១. គម្រោងផ្លូវល្បឿនលឿន Trung Luong-My Thuan គម្រោងផ្លូវល្បឿនលឿន Trung Luong-My Thuan មានប្រវែងសរុប ៥១ គីឡូម៉ែត្រ បើកការដ្ឋានកាលពីឆ្នាំ ២០០៩ ក្រោមទុនវិនិយោគប្រមាណ ៥៤៥ លានដុល្លារ បច្ចុប្បន្នសម្រេចបាន ៦៥% ហើយ ដោយគ្រោងនឹងបើកដំណើរជាបណ្ដោះអាសន្នក្នុងពេលឆាប់ៗ មុខនេះ។ ២. គម្រោងផ្លូវល្បឿនលឿន My Thuan-Can Tho គម្រោងនេះ មានប្រវែងសរុប ២៣ គីឡូម៉ែត្រ ភ្ជាប់ពីស្ពាន My Thuan ២ ក្នុងខេត្ត Tien Giang ឆ្ពោះទៅទីក្រុង […]
អានបន្ថែម