ព័ត៌មានសំណង់
CBRE៖ ឆ្នាំ២០២១ វិស័យអចលនទ្រព្យនឹងជួបហានិភ័យ ៣ ធំៗ
ការផ្គត់ផ្គង់លើសតម្រូវការ ការថមថយនៃរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ និងការពន្យារពេលបញ្ចប់ការដ្ឋាននៃគម្រោងអចលនទ្រព្យនានា គឺជាហានិភ័យចម្បងបំផុតដែលនឹងជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២១ ក្រៅពីវិបត្តិកូវីដ។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្មីៗនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញ ក្រៅពីហានិភ័យចម្បងទាំង ៣ខាងលើ ទីផ្សារក៏អាចនឹងត្រូវគំរាមកំហែងពីបញ្ហាផ្សេងៗទៀតដូចជា ការដាក់ទណ្ឌកម្មពីអន្តរជាតិ កង្វះហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក គ្រោះមហន្តរាយធម្មជាតិ និងហានិភ័យភូមិសាស្ត្រនយោបាយជាដើម។ យ៉ាងណាមិញ ហានិភ័យដែលលើកឡើងទាំងនេះ ជាក់ស្ដែងដូចជា ការដាក់ទណ្ឌកម្មពីឆាកអន្តរជាតិ និងការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក រំពឹងថានឹងមិនសូវធ្ងន់ធ្ងរទេក្នុងឆ្នាំ ២០២១នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្រៅពីហានិភ័យទាំងអស់នេះ ទីផ្សារអចលនទ្រព្យនៅពេលនេះក៏កំពុងរងសម្ពាធយ៉ាងខ្លាំងពីការផ្ទុះឡើងនៃព្រឹត្ដិការណ៍ ២០ កុម្ភៈ ផងដែរ។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge បានឱ្យដឹងថា៖ «មុនព្រឹត្តិការណ៍ ២០ កុម្ភៈ ឃើញថាទីផ្សារចាប់ផ្ដើមមានសន្ទុះខ្លាំងវិញហើយ ប៉ុន្តែការឆ្លងក្នុងសហគមន៍ បានធ្វើឱ្យទីផ្សារក្លាយជាមិនប្រាកដប្រជាវិញ។ ជាក់ស្ដែង តួលេខស្រាវជ្រាវរបស់យើង បានបង្ហាញតម្រូវការស្ទើរគ្រប់វិស័យទាំងអស់ធ្លាក់ចុះយ៉ាងខ្លាំង»។ លោកបន្តថា៖ «ប៉ុន្តែ ចំណុចល្អគឺកិច្ចព្រមព្រៀងទិញលក់ ឬជួល មួយចំនួនធំត្រូវបានធ្វើឡើងមុនព្រឹត្តិការណ៍ ២០ កុម្ភៈ […]
អានបន្ថែមកម្ពុជាស្នើឱ្យ ADB ផ្ដោតការអភិវឌ្ឍន៍លើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីលើកកម្ពស់វិស័យព័ស្ដុភារកម្ម
ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដោតការអភិវឌ្ឍន៍របស់ខ្លួនលើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីជួយលើកកម្ពស់វិស័យព័ស្ដុភារកម្មរវាងកម្ពុជា និងប្រទេសជិតខាង។ សំណើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៦ មេសានេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអភិវឌ្ឍន៍នៅលើតំបន់ឆ្លងកាត់ព្រំដែននេះ នឹងជួយពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារមហាអនុតំបន់ទន្លេមេគង្គ (GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប លោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានសម្តែងចំណាប់ចំពោះសំណើដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង ដោយសន្យាពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះផងដែរ។ ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗ ទាំងឡាយរួមមាន ដូចជាការលើកកម្ពស់កម្រិតគុណភាពផ្លូវថ្នល់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូនប្រកប ដោយប្រសិទ្ធភាព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ការគ្រប់គ្រងទឹកស្អាតសម្រាប់ទីក្រុង ផែនការមេជាតិព័ស្តុភារកម្ម ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើនទៀតផងដែរ។
អានបន្ថែមគម្រោងរថភ្លើង Mono Rail សិក្សាចប់សព្វគ្រប់ខណៈគម្រោងរថភ្លើងក្រោមដីត្រូវការពេលមួយខែទៀត
ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ខណៈការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែទៀត។ នេះបើយោងតាមការឱ្យដឹងក្នុងជំនួបពិភាក្សារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៦ មេសានេះ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ខាងក្រសួងក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។ បើយោងតាមផែនការ រដ្ឋាភិបាលមានជម្រើស ៣ ពោលគឺ រថភ្លើងលើអាកាសបើកស្វ័យប្រវត្តិ (AGT) រថភ្លើងលើអាកាស Monorail និងរថភ្លើងក្រោមដី។ ការសិក្សា AGT និង Monorail បានបញ្ចប់រួចហើយ រង់ចាំតែការសិក្សាររបស់វថភ្លើងក្រោមដីប៉ុណ្ណោះ។ ក្រោយសិក្សារួច ខាងក្រសួងនឹងយកជម្រើសទាំង ៣ នេះទៅរាយការណ៍ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្នុងអំឡុងពេលនេះរដ្ឋាភិបាលក៏កំពុងស្វែងរកទុនយ៉ាងសកម្ម ហើយសង្ឃឹមថាក្រុមហ៊ុនឯកជនចូលរួមវិនិយោគ។ (អានបន្ថែម) ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់មានប្រសាសន៍ថា៖ «ប្រសិនបើគម្រោងទាំងនេះធ្វើបានពិតមែន វាមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំថែមទៀតផង»។
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មីពីរកន្លែងនៅខេត្តព្រះសីហនុ និងកណ្តាល តម្លៃសរុបជាង ១២លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ១២,៦ លានដុល្លារ នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន MCBAG CO., LTD ដែលនឹងវិនិយោគប្រមាណ ៣,៥ លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CAMBODIAN QI MING XING JIA JU YONG PIN CO., LTD ដែលនឹងវិនិយោគ ៩,១ លានដុល្លារ បង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា គម្រោងវិនិយោគទាំងពីរនេះ នឹងផ្តល់ការងារចំនួន ១៨៤០កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។ សម្រាប់ឆ្នាំ ២០២១ នេះ […]
អានបន្ថែមកម្ពុជានាំចូលសម្ភារសំណង់សរុបតម្លៃជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ៧,៣%
ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១.០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីថ្មីៗនេះ។ ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ពោលគឺពីថមថយពីប្រមាណ ៥៥៦លានដុល្លារ នៅឆ្នាំ ២០១៩ មកត្រឹម ៤០៣លានដុល្លារ ក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញ ការនាំចូលស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ ប្រមាណ ៤៨,៥៩% ពី ១២៨លានដុល្លារនៅឆ្នាំ ២០១៩ មកត្រឹម ៦៦លានដុល្លារ នៅឆ្នាំ ២០២០។ បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ (អានបន្ថែម) របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពនៅទ្រឹងរបស់វិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្ដិច តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ធនាគារពិភពលោកក៏បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ ២% នៅឆ្នាំ ២០២០ […]
អានបន្ថែមក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ីព្យាករណ៍ថាទីផ្សារអាកាសចរណ៍នៅកម្ពុជានឹងស្ទុះខ្លាំងជាងមុននៅរង្វង់ពីរឆ្នាំខាងមុខ
ក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ី MIDF Research បានព្យាករណ៍ថា ទីផ្សារអាកាសចរណ៍នៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងជាងមុន នៅរង្វង់ពីរឆ្នាំខាងមុខនេះ ក្រោយពីវិបត្តិកូវីដបានធូរស្បើយ។ នេះបើយោងតាមសារព័ត៌មាន The Malaysian Reserve កាលពីថ្ងៃទី ១ មេសា។ ការព្យាករណ៍ធ្វើឡើង ដើម្បីវិភាគចំណូលប្រចាំឆ្នាំ ២០២១ និងឆ្នាំ ២០២២ របស់ក្រុមហ៊ុនម៉ាឡេស៊ី Muhibbah Engineering ដែលមានភាគហ៊ុន ២១% នៅក្នុងព្រលានយន្តយោះធំៗ ទាំង ៣ នៅកម្ពុជា ពោលគឺអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ។ បើយោងតាមប្រភពដដែល សម្រាប់ឆ្នាំ ២០២១ និង ២០២២ ចំណូលពីទីផ្សារអាកាសចរណ៍កម្ពុជានឹងកើនឡើងខ្លាំង ដោយរំពឹងថានឹងរួមចំណែកប្រមាណ ៧០% នៃចំណូលសរុបរបស់ក្រុមហ៊ុន Muhibbah Engineering។ ការស្រាវជ្រាវបានបន្តទៀតថា៖ «ក្រោយវិបត្តិកូវីដ អ្នកហោះហើរដែលច្រើនជាងគេ គឺជនជាតិចិន ហើយកម្ពុជានឹងចាប់យកចំណែកទីផ្សារនេះបានមួយចំណែកធំ ព្រោះ១/៣ នៃជនបរទេសដែលហោះហើរមកកម្ពុជា គឺជាជនជាតិចិន»។ គួរបញ្ជាក់ផងដែរថា មុនវិបត្តិកូវីដ វិស័យអាកាសចរណ៍ នៅកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ដោយទាំងរដ្ឋាភិបាល […]
អានបន្ថែមបច្ចុប្បន្នវៀតណាមមានផ្លូវល្បឿនលឿនសរុបជាង១ពាន់គ.ម. គ្រោងសង់ឱ្យបាន៩ពាន់គ.ម. ត្រឹមឆ្នាំ២០៥០
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាមលោក Nguyen Van The បានឱ្យដឹងកាលពីថ្មីៗនេះថា ប្រទេសវៀតណាមកំពុងព្យាយាមសាងសង់ផ្លូវល្បឿនលឿនឱ្យបានសរុបប្រវែង ៥ ០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៣០ និងឱ្យបាន ៩០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៥០។ នេះបើយោងតាមសារព័ត៌មាន Vietnam Plus។ បើយោងតាមរបាយការណ៍របស់ក្រសួងដែលបានចេញផ្សាយកាលពីខែមុន បានបង្ហាញថា បច្ចុប្បន្នប្រទេសវៀតណាម មានផ្លូវល្បឿនលឿនសរុប ១ ០៤៦ គីឡូម៉ែត្រ ដែលកំពុងដំណើរការ។ លើសពីនេះ ក្រសួងក៏កំពុងសាងសង់បន្ថែម ៩០០ គីឡូម៉ែត្រទៀត ផងដែរ ។ ទោះជាប្រទេសមួយនេះ មានផ្លូវល្បឿនលឿនជិត ២០០០ គីឡូម៉ែត្រ រួចហើយក្ដី បើយោងតាមអ្នកជំនាញ វៀតណាមនៅខ្វះប្រព័ន្ធផ្លូវជាច្រើនទៀត ពោលគឺប្រព័ន្ធផ្លូវដែលតភ្ជាប់ជាមួយនឹងកំពង់ផែ ផ្លូវដែក និងអាកាសយានដ្ឋាន។ ជាការឆ្លើយតប លោករដ្ឋមន្រ្តីបានកំណត់គោលដៅថា នឹងធ្វើយ៉ាងណាសាងសង់ផ្លូវល្បឿនលឿនឱ្យបានសរុបប្រវែង ៥ ០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ និង ៩,០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៥០ ។ […]
អានបន្ថែមហេតុអ្វីរដ្ឋជ្រើសរើសសៀមរាប និងព្រះសីហនុ ជាគោលដៅកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ?
រដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា កន្លងមកនេះ បានសម្រេចអនុម័តផែនទីចង្អុលផ្លូវ ឬ Roadmap ស្តីពីផែនការស្ដារវិស័យទេសចរណ៍កម្ពុជារួចហើយ ដោយក្នុងនោះការលើកកម្ពស់ហេដ្ឋារចនាសម្ព័ននៅក្រុងព្រះសីហនុ និងក្រុងសៀមរាប គឺជាចលករសំខាន់បំផុតមួយក្នុងការទាក់ទាញភ្ញៀវទេសចរ ក្រោយវិបត្តិកូវីដ-១៩។ ផែនទីចង្អុលផ្លូវស្ដីបែងចែកជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ គឺការស្តារឡើងវិញវិស័យទេសចរណ៍ តាមរយៈការវិនិយោគសាធារណៈ ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅប៉ូលទេសចរណ៍អាទិភាព រួមមាន ផ្លូវ ៣៤ ខ្សែនៅក្រុងព្រះសីហនុ និងគម្រោងផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប ជាដើម។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា គម្រោងធំៗ ទាំង ២ នេះ នឹងធ្វើឱ្យទីក្រុងទាំង ២ កាន់តែមានសោភណភាព និងទាក់ទាញទាក់ទាញទេសចរណ៍ខ្លាំងជាងមុន ចាប់ពីចុងឆ្នាំ២០២១ តទៅ។ សម្ដេចធ្លាប់មានប្រសាសន៍ថា អំឡុងកូវីដដែលគ្មានភ្ញៀវទេសចរនេះ គឺជាពេលល្អសម្រាប់ឱ្យយើងស្ដារហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាពទីក្រុងឱ្យស្អាតជាងមុន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន ក្រោយវិបត្តិកូវីដចប់។ តាមរយៈផែនទីចង្អុលផ្លូវថ្មីនេះ កម្ពុជារំពឹងថានឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ […]
អានបន្ថែមម៉ាឡេស៊ីត្រូវសងសិង្ហបុរី ៧៦ លានដុល្លារ ក្រោយសម្រេចលុបចោលគម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ប្រទេសទាំង ២
ប្រទេសម៉ាឡេស៊ី ត្រូវសងសំណងជាង ៧៦ លានដុល្លារ ដល់ប្រទេសសិង្ហបូរី ក្រោយសម្រេចលុបចោល គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ពីទីក្រុងគូឡាឡាំពួរទៅសិង្ហបុរី។ នេះបើយោងតាមសារព័ត៌មាន CNA កាលពីថ្ងៃទី ២៩ មីនា កន្លងទៅ។ គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ប្រទេសទាំងពីរត្រូវបានលុបចោល កាលពីដើមឆ្នាំ ២០២១ កន្លងមកនេះ ដោយសាររដ្ឋាភិបាលនៃប្រទេសទាំងពីរចរចាពិភាក្សាមិនចុះសម្រុងគ្នា ពិសេសជុំវិញបញ្ហាការចំណាយខ្ពស់ និងបញ្ហានយោបាយរបស់ប្រទេសម៉ាឡេស៊ី។ (អានបន្ថែម) យ៉ាងណាក្ដី កន្លងមក ប្រទេសសិង្ហបុរីបានចុះហត្ថលេខាជាមួយអ្នកម៉ៅការ ៥ ក្រុមហ៊ុន រួចហើយ ដើម្បីអភិវឌ្ឍកំណាត់ផ្លូវដែលស្ថិតនៅក្នុងប្រទេសសិង្ហបុរី។ ដូច្នេះទើប តម្រូវឱ្យ ម៉ាឡេស៊ីផ្ដល់សំណង់លើចំណាយទាំងអស់នេះ។ ប្រភពដដែលបានឱ្យដឹងថា សំណងប្រមាណ ៧៦ លានដុល្លារនេះ នឹងប្រើប្រាស់ដើម្បីបង់ថ្លៃសេវាកម្មប្រឹក្សាយោបល់ ថ្លៃរចនាហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម ដែលបានចំណាយរួចហើយ។ គួរបញ្ជាក់ផងដែរថា ផ្លូវដែកមួយខ្សែនេះមានប្រវែង ៣៥០ គីឡូម៉ែត្រ ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងប្រទេសទាំង ២ ពី ៧ ម៉ោងមកត្រឹម ៩០ នាទី ប៉ុណ្ណោះ។ គម្រោងនេះត្រូវចំណាយទុន ២៧,៣ ពាន់លានដុល្លារអាមេរិក និងត្រូវចំណាយពេលក្នុងការសាងសង់ជាង […]
អានបន្ថែមកាស៊ីណូយក្សហុងកុង Century Entertainment នឹងបើកដំណើរ នៅខេត្តកោះកុង ចុងខែមេសានេះ
ក្រុមហ៊ុនកាស៊ីណូយក្សហុងកុង Century Entertainment International Holdings សង្ឃឹមថានឹងបើកដំណើរកាស៊ីណូនៅទីតាំងថ្មីរបស់ខ្លួនក្នុងតំបន់តារាសាគរខេត្តកោះកុង នៅចុងខែមេសានេះ បន្ទាប់ពីពន្យារច្រើនសារ ដោយសារការរីករាលដាលនៃជំងឺ១៩។ នេះបើយោងតាមសារព័ត៌មាន IAG កាលពីថ្ងៃទី ១ មេសា។ យោងតាមផែនការដំបូង កាស៊ីណូគ្រោងនឹងបើកដំណើរការនៅខែកុម្ភៈ ប៉ុន្ដែដោយសារតែការផ្ទុះឡើងនៃការឆ្លងរីករាលដាលមេរោគកូវីដ១៩ក្នុងសហគមន៍ កាលបរិច្ឆេទបើកត្រូវបានពន្យារទៅខែមីនា ហើយពេលនេះពន្យារទៅចុងខែមេសា។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនបានតម្លើងឧបករណ៍ តុលេងល្បែង និងគ្រឿងតុបតែងផ្សេងៗរួចហើយ នៅក្នុងទីតាំងថ្មីនេះ ពោលគឺនៅតែរង់ចាំតែស្ថានភាពប្រសើរឡើងប៉ុណ្ណោះ មុននឹងបើកទ្វារ។ គួរបញ្ជាក់ផងដែរថា កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ (អានបន្ថែម) ទីតាំងថ្មីនៃកាស៊ីណូនេះ នឹងស្ថិតនៅក្នុងអគារលេខ ៨៩ នៃគម្រោង Long Bay ដែលក្រោមកិច្ចព្រមព្រៀងជួលជាមួយនឹង Long Bay Entertainment រយៈពេល […]
អានបន្ថែម