ព័ត៌មានសំណង់
NagaCorp កំពុងប្ដូរផែនការថ្មី ដើម្បីសាងសង់រីសតនៅសៀមរាបឱ្យបាន ទោះក្រសួងទើបសម្រេចមិនអនុញ្ញាត
ឆ្លើយតបទៅនឹងសេចក្ដីសម្រេចមិនអនុញ្ញាតឱ្យសាងសង់គម្រោងរីសតតម្លៃ ៣៥០ លានដុល្លារ នៅខេត្តសៀមរាម លោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp បានឱ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាផ្លាស់ប្ដូរផែនការថ្មី ក្នុងគោលបំណងធ្វើយ៉ាងឱ្យគម្រោងរីសតនៅសៀមរាបនេះ ក្លាយជាការពិតឱ្យបាន។ នេះបើយោងតាមសារព័ត៌មាន GGR Asia កាលពីថ្ងៃទី ២៦ មីនា។ ការច្រានចោលត្រូវបានធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ២៣ ខែមីនា កន្លងមកនេះ ដោយក្រសួងបញ្ជាក់ថា គម្រោងអាចជះឥទ្ធិពលអវិជ្ជមានដល់ឧទ្យានអង្គរ ដូច្នេះវាមិនអាចអនុវត្តបាននៅក្នុងបរិបទនេះទេ។ (អានបន្ថែម) សេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំជាច្រើនសារជាមួយប្រជុំគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) រួមផ្សំជាមួយនឹងការព្រួយបារម្ភរបស់យូណេស្កូ។ (អានបន្ថែម) ជាការឆ្លើយតប លោក McNally បានប្រាប់សារព័ត៌មាន GGRAsia ថា ក្រុមហ៊ុនទទួលយករាល់កង្វល់ និងបញ្ហាទាំងអស់ពីគ្រប់ភាគី ហើយក៏បាន និងកំពុងរៀបចំផែនការថ្មីមួយ។ លោកមានប្រសាសន៍ថា៖ «ផែនការថ្មីៗនេះ នឹងគិតគូរក៏ដូចជាគោរពដល់ទីតាំងអច្ឆរិយៈប្រវត្តិសាស្រ្តអង្គរខ្លាំងបំផុត ហើយក្រុមហ៊ុននឹងបន្តបើកចំហរទទួលយករាល់មតិយោបល់ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា»។ យ៉ាងណាក្ដី លោកបញ្ជាក់ថា ក្រុមហ៊ុនមិនទាន់កំណត់ពេលវេលាថានឹងការសិក្សាចប់នៅពេលណាទេ ប៉ុន្ដែលោកអាចធានាថានឹងព្យាយាមធ្វើឱ្យគម្រោងនេះធ្វើទៅរួច ដើម្បីជួយជំរុញ […]
អានបន្ថែមគម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា
គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែលបានបើកការដ្ឋានកាលពីចុងខែ ឧសភា កន្លងទៅនេះ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។ ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោងនេះមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រៃធំ ក្រុងកែប ដែលកំពុងសសាងសង់ឡើងក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់ជំហានទី ១ នៃគម្រោង ក្រុមការងារបានសាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉ែត ទទឹង ៧ ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ។ ដោយឡែក សម្រាប់ជំហានទី២ រួមមានការសាងសង់ អាងស្ទុកសំរាម ចំនួន ៣ កន្លង ដែលមកដល់បច្ចុប្បន្នសម្រេចបានទាំងស្រុងហើយដែរ។ ក្រៅពីនេះ ក្រុមការងារ ក៏កំពុងសាងសង់អាគារញែកសំរាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសំរាមផងដែរ ។ គួរបញ្ជក់ផងដែរថា ទីលានចាក់សំរាមនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែតុលា ខាងមុខ ដែលនឹងមានសមត្ថភាពអាចស្ទុកសំរាមបានរយៈពេល២០ឆ្នាំ។
អានបន្ថែមឯកជនកំពុងពន្លឿនការសិក្សាគម្រោងអគ្គិសនីដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ នៅមណ្ឌលគីរី
ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd កំពុងពន្លឿនបញ្ចប់ការសិក្សាទាំងរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ២៦ មីនានេះថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd បានទទួលលិខិតអនុញ្ញាតសិក្សាគម្រោងតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ឯកឧត្តមបន្តថា៖ «មកទល់ពេលនេះ ក្រុមហ៊ុនកំពុងព្យាយាមបញ្ចប់ការសិក្សា។ បើសិក្សាចប់ គាត់នឹងយកមកដាក់ឱ្យមកក្រសួងដើម្បីពិនិត្យសម្រេច។ ប៉ុន្តែវាមិនទាន់ដល់ដំណាក់កាលវិនិយោគនៅឡើយទេ»។ «កន្លងមក ក្រុមហ៊ុនបានដំឡើងប៉មវាស់ខ្យល់ដែលមានកម្ពស់ ១០០ ម៉ែត្រ ចំនួន ២ កន្លែងរួចមកហើយ ដោយប៉មទី១ ស្ថិតក្នុងសង្កាត់សុខដុម នៃក្រុងសែនមនោរម្យ និង ប៉មទី២ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xinglan Maritime Energy Co., […]
អានបន្ថែមភ្នំពេញនឹងមានផ្លូវជាប់ដងទន្លេថ្មីមួយខ្សែនៅត្រើយខាងកើតពីគល់ស្ពានច្បារអំពៅដល់កោះនរា
សាលាខណ្ឌច្បារអំពៅ កំពុងចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌកាលពីថ្ងៃទី ២២ ខែមីនា។ ការចុះបោះបង្គោលកំណត់ទីតាំងនេះធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងស្ថាបនាចប់ជាស្ថាពរ។ ក្នុងអំឡុងពេលនេះ រដ្ឋបាលខណ្ឌបានស្នើឱ្យប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ឬរំលោភដីចំណីទន្លេបាសាក់ត្រើយខាងកើត សហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងចូលរួមថែរក្សាបង្គោលព្រំពេលបោះរួច។ លើសពីនេះ សាលាខណ្ឌក៏នឹងចាត់វិធានការតាមច្បាប់ ក្នុងករណីជនណាម្នាក់បំពានដក ឬបំផ្លិតបំផ្លាញបង្គោលដែលបោះរួចនោះផងដែរ។
អានបន្ថែមក្រសួងកំពុងដាក់ឱ្យដេញថ្លៃ គម្រោងរោងចក្រសូឡាអនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងរបស់ ADB
ក្រសួងរ៉ែ និងថាមពល កំពុងដាក់ដេញថ្លៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលពន្លឺព្រះអាទិត្យ អនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងទៀតនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ការដាក់ដេញថ្លៃគម្រោងខាងលើនេះ ចាប់ផ្តើមកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ ហើយមកទល់ពេលនេះ ដំណើរការដាក់ដេញថ្លៃគម្រោងនៅតែបន្ត។ គម្រោងនេះជាផ្នែកមួយនៃផែនការមេរបស់ ADB ក្នុងការបង្កើតថាមពលបៃតងនៅប្រទេសអាស៊ាន រួមមានកម្ពុជា ឥណ្ឌូនេស៊ី ឡាវ និងហ្វីលីពីន។ គម្រោងដ៏ធំនេះទើបតែទទួលជំនួយប្រមាណ ៣០០លានដុល្លារ ពីមូលនិធិ Green Climate Fund (GCF ) កាលពីថ្មីៗនេះ។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា នេះជាការដេញថ្លៃលើកទី២ ក្រោមហិរញ្ញប្បទានរបស់ ADB។ កាលពីលើកទី១ ក្រុមហ៊ុនរបស់ប្រទេសថៃ Prime Road Power Co ជាអ្នកឈ្នះក្នុងការអនុវត្ដគម្រោងរោងចក្រសូឡាអនុភាព ៦០មេហ្គាវ៉ាត។ ឯកឧត្តម បន្តថា៖ «យើងសូមអរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានគាំទ្រ ថាមពលបៃតងនៅកម្ពុជា»។
អានបន្ថែមស្ថានីយថាមពលសូឡា ៦០មេហ្គាវ៉ាត នៅខេត្តបាត់ដំបង ចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិ
ស្ថានីយសូឡាអនុភាព ៦០មេហ្កាវ៉ាត់ តម្លៃជាង៥០ លានដុល្លារ របស់ក្រុមហ៊ុន Risen Energy Co Ltd ដែលស្ថិតនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការ នឹងតភ្ជាប់ចូលបណ្តាញជាតិហើយ។ យោងតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល ស្ថានីយសូឡានេះ មិនត្រឹមតែជួយផលិតថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយផ្គត់ផ្គង់ថាមពេលទៅតំបន់ជិតៗនោះផងដែរ រួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្រជុំជនផ្សេងៗទៀត។ ឯកឧត្តមបន្តថា៖ «នេះជាការបង្កើនល្បាយថាមពលកកើតឡើងវិញ ឬថាមពលស្អាត ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា»។ គួរបញ្ជាក់ផងដែរថា ស្ថានីយនេះ ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗ ដែលត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តសម្រេចឱ្យសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩។ លើសនេះពី គម្រោងនេះក៏ជាផ្នែកមួយនៃផែនការមេ ក្នុងការផលិតថាមពលស្អាតចេញពីពន្លឺព្រះអាទិត្យសរុបឱ្យបាន ៤៥០មេហ្កាវ៉ាត់ ត្រឹមឆ្នាំ២០២២។ ដោយលែក មកទល់ពេលនេះ មានរោងចក្រសូឡាជាច្រើន បានដាក់ដំណើរការ សរុបថាមពលប្រមាណជាង ៣២០មេហ្គាវ៉ាត់ រួចហើយ។
អានបន្ថែមអគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងនៅខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនានេះ
អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនា ឆ្នាំ២០២១នេះ។ នេះយោងបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទៅ ២៥ មីនានេះ។ ប្រភពដដែលបានឱ្យដឹងថា បរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ដែល ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏នឹងរៀបចំដំឡើងនៅក្នុងដើមខែមេសា ផងដែរ។ ដោយឡែក អគារទាំងមូល នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងខែមេសា នេះ។ ជាមួយគ្នានេះដែរ ភាគីចិន ក៏នឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជា ដើម្បីសម្រួលដល់ការដំឡើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនបុគ្គលិកសុខាភិបាល ដែលពាក់ព័ន្ធផងដែរ។
អានបន្ថែមរដ្ឋផ្ដល់សិទ្ធិពិសេសដល់មន្ត្រីក្រសួងដែនដី៣៦១រូប ដើម្បីចាត់វិធានការធ្ងន់លើបទលើ្មសសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួងសម្រេច ផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ដល់មន្ត្រីក្រសួងដែនដីចំនួន ៣៦១ រូប ក្នុងគោលបំណងដើម្បីរឹតបន្ដឹងការអនុវត្តច្បាប់ក្នុងវិស័យសំណង់ឱ្យកាន់តែមានប្រសិទ្ធភាព។ បើបកស្រាយជាភាសាសាមញ្ញ ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌មានន័យថា មន្ត្រីទាំង៣៦១ រូប នឹងមានសិទ្ធិច្រើនជាងមុនក្នុងការអនុវត្ដការងារ ពោលគឺមានសិទ្ធិចាប់ ផាកពិន័យ និងប្ដឹងភ្លាមៗ ក្នុងករណីរកឃើញបទល្មើសក្នុងវិស័យសំណង់ ដូចជាប៉ូលិសនគរបាលដូច្នោះដែរ។ ជារួម មន្ត្រីទាំងនោះ មានភារកិច្ចត្រួតពិនិត្យ បញ្ឈប់ ចាត់វិធានការបណ្តោះអាសន្ន ចាប់ភស្តុតាង កសាងសំណុំរឿង និងពិន័យចំពោះបទល្មើសសំណង់។ លើសពីនេះ មន្ត្រីទាំងនេះ ក៏មានសិទ្ធិដកហូតជាបណ្តោះអាសន្ននូវលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធនានា ក្នុងករណីដែលអ្នកកាន់កាប់បានប្រព្រឹត្តបទល្មើសដែលច្បាប់សំណង់មានចែង។ ប៉ុន្ដែ សិទ្ធិរបស់មន្រ្តីទាំងនេះក៏មានដែនកំណត់ដែរ។ បើតាមប្រកាសអន្តរក្រសួងលេខ ០៥៤ កយ.ដនស.ប្រក/២១ ចុះថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីទាំង៣៦១ រូប ត្រូវអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ស្តីពីសំណង់ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា មន្ត្រីទាំង ៣៦១ រូបនោះ ជាមន្ត្រីអធិការកិច្ចថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ […]
អានបន្ថែមរដ្ឋាភិបាលសម្រេចយកទីតាំង ២ បន្ថែមទៀត ក្នុងខេត្តកំពង់ស្ពឺ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩
ទីតាំងចំនួន២ ក្នុងខេត្តកំពង់ស្ពឺ រួមមានវិទ្យាស្ថានហ្វឹកហ្វឺន និងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ត្រូវបានក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ សម្រេចយកមកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព បានឱ្យដឹងថាក្នុងកិច្ចចុះពិនិត្យទីតាំងជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមីនា នេះថា ទីតាំងទាំង ២ របស់អង្គភាពទ័ពមួកខៀវនេះ គឺទុកសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងសម្រាប់កងកំលាំងយោធា និងពលរដ្ឋស៊ីវិល។ ឯកឧត្តមបន្តថា៖ «ការសម្រេចនេះ គឺបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញក្រុមគ្រូពេទ្យទ័ពមួកខៀវទាំងអស់មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ។ ឧទាហរណ៍ដូចជា ការព្យាបាលអ្នកជំងឺទ័ពមួកខៀវមកពីសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ៩នាក់ បានជាសះស្បើយជាដើម»។ គួរបញ្ជាក់ផងដែរថា សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ មានទីតាំងស្រុកភ្នំស្រួច ចំណែកឯវិទ្យាស្ថានហ្វឹកហ្វឺន វិញ មានទីតាំងក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ដោយសារការកើនឡើងយ៉ាងគំហុកនៃអ្នកដែលឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មួយរយៈចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចប្រែក្លាយ សណ្ឋាគារ មន្ទីពេទ្យ និងទីតាំងសំខាន់ៗមួយចំនួនទៀត ធ្វើជាមន្ទីរពេទ្យ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ៕
អានបន្ថែមរ៉ែមាសនៅរតនគិរីជិតក្លាយជាការពិតហើយ ក្រោយរកឃើញគ្រាប់មាសក្នុងរណ្ដៅតេស្ដ៨០ កន្លែង
ក្រុមហ៊ុនកាណាដា Angkor Resources Corp កាលពីថ្មីៗនេះ បានបង្ហាញថា ការរុករករ៉ែនៅកម្ពុជាដើរបានមួយជំហានធំទៀតហើយ ក្រោយក្រុមការងាររកឃើញគ្រាប់មាសក្នុងរណ្ដៅ និងបណ្តុំខ្សែក្រោមដីដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។ លទ្ធផលវិជ្ជមាននេះត្រូវបានបង្ហាញ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់ការជីករណ្តៅចំនួន៨០ កន្លែង និងបានគូសស្ទង់លើផ្ទៃដីនៅក្នុងតំបន់ Wild Boar ដែលទីតាំងអាជ្ញាបណ្ណអណ្តូងមាសរបស់ខ្លួន ក្នុងខេត្តរតនគិរី។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៣ មីនា លទ្ធផលបង្ហាញក៏បានបង្ហាញទៀតថា រណ្តៅមួយចំនួនមានផ្ទុកគ្រាប់មាស។ ដោយឡែក ការគូសស្ទង់លើផ្ទៃដី ក៏បង្ហាញថា មានបណ្តុំខ្សែក្រោមដីជាច្រើន ដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។ លោក Dennis Ouellette អនុប្រធានផ្នែករុករករបស់ក្រុមហ៊ុន ថ្លែងថា៖ “Angkor Resources ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែជាច្រើនដែលមានសក្តានុពលក្នុងការធ្វើជាកន្លែងផលិតស្ពាន់ធ័រ រ៉ែមាស និងថ្មមានតម្លៃ។ ហើយយើងជឿជាក់ថា អាជ្ញាប័ណ្ណអណ្តូងមាសនេះ ក៏នឹងបង្ហាញសក្តានុពលសម្រាប់រ៉ែទាំងបីប្រភេទនេះដែរ»។
អានបន្ថែម