រយៈពេល១ខែកក្កដា កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបាន ៤៤គម្រោង មានតម្លៃ ៣៩៦លានដុល្លារ

ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥០០០កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ៤៤គម្រោងខាងលើនេះ មាន ៣១គម្រោង ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ១៣គម្រោងទៀតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ជាការកត់សម្គាល់ ឃើញថាខេត្តកំពង់ស្ពឺបានស្រូបទាញគម្រោងវិនិយោគថ្មីបានច្រើនជាងគេ គឺបានរហូតដល់ ១៣គម្រោង, តាមពីក្រោយដោយខេត្តតាកែវ ៧គម្រោង និង ខេត្តស្វាយរៀង ៦គម្រោង និងខេត្តផ្សេងៗទៀត នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៦ សីហា ២០២៤នេះ។ យោងតាមសេចក្តីប្រកាសខាងលើបានបង្ហាញបន្ថែមថា ក្នុងខែកក្កដានេះ ការវិនិយោគមកពីប្រទេសចិនបានស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦ភាគរយ នៃទុនវិនិយោគសរុប និងការវិនិយោគក្នុងស្រុកបានគ្របដណ្តប់ ១៤,២៤ភាគរយ នៃទុនវិនិយោគសរុបផងដែរ។ គួរបញ្ជាក់ថា ក្នុងខែកក្កដានេះដែរ ឃើញថាមានគម្រោងវិនិយោគចំនួន៣ ដែលមានភាពលេចធ្លោរជាងគេ ក្នុងនោះរួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស ទី១_គម្រោងពង្រីកផលិតកម្មរបស់ម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ២១លានដុល្លារ […]

អាន​បន្ថែម

បច្ចុប្បន្ន ខេត្ត៤របស់កម្ពុជាក្នុងតំបន់ត្រីកោណ មានគម្រោងវិនិយោគ ១០៥គម្រោង តម្លៃ $៣,៧ពាន់លាន

បច្ចុប្បន្ន ខេត្តទាំង៤ របស់កម្ពុជា ដែលស្ថិតនៅតំបន់ត្រីកោណអភិវឌ្ឍន៍( CLV) មានគម្រោងវិនិយោគសរុបចំនួន ១០៥ គម្រោង គិតជាទឹកប្រាក់៣,៧ពាន់លានដុល្លារ។ នេះបើយោងតាមការបង្ហាញដោយអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ កាលថ្ងៃទី០២ សីហា ២០២៤។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ ខេត្តចំនួន៤ (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) របស់កម្ពុជា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា វៀតណាម ឡាវ មានគម្រោងចំនួន ១០៥គម្រោង កំពុងប្រតិបត្តិការអភិវឌ្ឍន៍ ដោយគិតជាទឹកប្រាក់សរុបប្រមាណ ៣,៧៤៥ ពាន់លានដុល្លារ ហើយបានបង្កើតការងារជូនប្រជាពលរដ្ឋជាង ១៦ម៉ឺននាក់។ លោកបណ្ឌិត បានបន្តថា ក្នុងចំណោមគម្រោងទាំង ១០៥គម្រោងនោះ ខេត្តក្រចេះ ទទួលបានគម្រោង៤២គម្រោង បង្កើតការងារជូនពលរដ្ឋជាង ៦ម៉ឺននាក់, ខេត្តស្ទឹងត្រែងមាន ១៦គម្រោង បង្កើតការងារជូនពលរដ្ឋជិត ៣ម៉ឺននាក់, ខេត្តរតនគីរីមាន ២៨គម្រោង បង្កើតការងារជាង ៤ម៉ឺននាក់ និងខេត្តមណ្ឌលគីរីមាន […]

អាន​បន្ថែម

រដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ២៤គម្រោង មានទុន $១២៩លាន នៅព្រះសីហនុ

ក្រុមការងារពិសេសបាន និងកំពុងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ២៤គម្រោងទៀត ដែលមានទំហំវិនិយោគ ១២៩លានដុល្លារ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលកំពុងចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការងារពង្រីកគម្រោង និង គម្រោងដែលមានស្រាប់។ នេះបើយោងតាមការចុះផ្សាយលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមការងារពិសេស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា  ចាប់ពីខែកុម្ភៈ រហូតដល់ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងជាប់គាំងសរុបចំនួន ៦១គម្រោង មានទំហំវិនិយោគសរុប ៣,៧ប៊ីលានដុល្លារ មានការកើនឡើង ៦៧១%។ យ៉ាងណាមិញ បើគិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេសបានរហូតដល់ ៨៥គម្រោង ឯណោះ។ គួរបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច។ […]

អាន​បន្ថែម

គម្រោងជីកព្រែកខ្នាតអន្តរជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជា បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

គម្រោងជីកព្រែកខ្នាតអន្តរជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជា មានតម្លៃជាង ១៧០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងព្រែកជីកដ៏ធំ និងជាប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជាមួយនេះ ត្រូវបានប្រសិទ្ធនាមជា ព្រែកជីកហ្វូណនតេជោ ដែលមានការចូលរួមទុនដោយវិនិយោគគិនខ្មែរប្រមាណ៥១% និងភាគច្រើនជាទុនវិនិយោគរបស់ក្រុមហ៊ុនគ្រឹះស្ថានសារធារណៈរបស់រដ្ឋ ដែលមានដូចជា៖ កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ស្វ័យ័តក្រុងភ្នំពេញ។ (អានបន្ថែម) ជាការរំពឹងទុក ក្រោយបញ្ជប់ការសាងសង់ជីកព្រែកដ៏ធំមួយនេះរួច គម្រោងនេះនឹងកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ ជាពិសេសនឹងជួយពង្រឹងសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការធានាការដឹកជញ្ជូនទំនិញផ្លូវទឹកកាន់តែរលូន និងជួយកែប្រែយុទ្ធសាស្ត្រចរាចរផ្លូវទឹកកម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើកំពង់ផែរបស់វៀតណាមថែមទៀតផង។ (អានបន្ថែម) គួររំលឹកថា ព្រែកជីហ្វូណនតេជោ មានប្រវែងសរុប១៨០ គីឡូម៉ែត្រ ប្រើពេលសាងសង់ចំនួន ០៤ឆ្នាំ និង គ្រោងចំណាយថវិកាសរុបប្រមាណ ១.៧០០ លានដុល្លារ ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ (អានបន្ថែម)

អាន​បន្ថែម

ថៃកំពុងស្រូបទាញប្រយោជន៍ដ៏មហាសាលពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកលដែលកំពុងហូរចេញពីចិន

ប្រទេសថៃ កំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ស្រូបយកខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មលើវិស័យឧស្សាហកម្មសំខាន់ៗបន្តពីប្រទេសចិនមកដំឡើងក្នុងប្រទេសខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ខណៈប្រទេសចិននឹងប្រែឋានៈក្លាយជាប្រទេសអភិវឌ្ឍ (Developed country) ដែលនឹងត្រូវផ្ទេររោងចក្រផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនទៅខាងក្រៅប្រទេសវិញ នេះបើយោងតាមប្រភពពី Jones Lang LaSalle (JLL) ធ្វើបច្ចុប្បន្នភាពដោយ Retalkasia ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤នេះ។ ក្នុងរវាងមួយទស្សវត្សរ៍ក្រោយ គេរំពឹងថា ទិដ្ឋភាពខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ពិភពលោក នឹងមានការកែប្រែថ្មីពីទិដ្ឋភាពដែលប្រទេសចិនធ្លាប់តែជាអ្នកផលិតនឹងផ្គត់ផ្គង់ទីផ្សារពិភពលោក មកជាការបង្កើនល្បឿននៃការធ្វើពិពិធកម្មនៃទីតាំងផលិតកម្ម និងកម្មន្តសាល នៅទូទាំងប្រទេសថៃ អាស៊ីអាគ្នេយ៍ និងឥណ្ឌាវិញ។ លោក Glancy  ដែលជានាយកក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ បានសង្កត់ធ្ងន់ថា ប្រទេសថៃ នឹងក្លាយជាជម្រើស ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលក្រុមហ៊ុនរបស់លោកអនុវត្តយុទ្ធសាស្រ្តចិនបូក១ (China+1) ដែលយុទ្ធសាស្ត្រនេះ ពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយការដាច់សង្វាក់ខ្សែច្រវាក់ផ្គត់ផ្គង់នៅពេលមានការរុះរើទីតាំងចេញពីប្រទេសចិន។ លក្ខណៈអំណោយផលរបស់ប្រទេសថៃ​ រួមមានយន្តការលើកទឹកចិត្តក្នុងការប្រកួតប្រជែងរបស់អាជីវកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាលដែលសកម្ម ដែលនេះសុទ្ធតែជាកត្តាមានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសនៅក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក និងរថយន្តអគ្គិសនី។ លោក Glancy បានកត់សម្គាល់ថា “នៅឆ្នាំ ២០២៣ ប្រទេសថៃសម្រេចបាននូវការលក់ដីសម្រាប់វិស័យឧស្សាហកម្មខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៧ […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា្សង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារ នៅខេត្តកណ្តាល

អង្គការបេះដូងជប៉ុន កំពុងជួយសាងសង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារ ដែលមានកម្ពស់ ៣ជាន់ នៅក្នុងខេត្តកណ្តាល។ នេះបើតាមផេកហ្វេកប៊ុក Japan Heart មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា(Hideto Yoshioka) ជាស្ថាបនិកអង្គការបេះដូងជប៉ុន និងជាវេជ្ជបណ្ឌិតឯកទេស វះកាត់ជំងឺកុមារ បានឱ្យដឹងថា មន្ទីរពេទ្យថ្មីនេះ នឹងត្រូវបានសាងសង់ឡើងដោយមានកម្ពស់ ៣ជាន់ មាន១០០បន្ទប់ ក្នុងនោះមាន ៤បន្ទប់ ជាបន្ទប់វះកាត់ដែលប្រើរយ:ពេល ១៥ខែក្នុងការសាងសង់ ហើយគ្រោងនឹងបើកដំណើរការ នៅខែតុលា ឆ្នាំ២០២៥។ លោកបានបន្ថែមថា មន្ទីរពេទ្យនេះ​ នឹងអាចសង្គ្រោះដល់អាយុជីវិតកុមារមានជំងឺមហារីក ហើយក៏ជាគម្រោងដ៏សំខា​ន់​ក្នុងការបង្កើតឱកាសដល់ពួកគេបានសម្រេចក្តីស្រមៃនាពេលអនាគតរបស់ពួកគេផងដែរ។ ទន្ទឹមនឹងនេះ អង្គការបេះដូងជប៉ុន ប្តេជ្ញាចិត្តថានឹង ផ្តល់សេវាថែទាំវេជ្ជសាស្រ្ត ប្រកបដោយគុណភាពខ្ពស់បំផុត ហើយអ្នកជំងឺកុមារទាំងអស់នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ និងស្មើភាពគ្នានៅមន្ទីរពេទ្យថ្មីនេះ ។

អាន​បន្ថែម

កូរ៉េជួកូរ៉េជួយកម្ពុជា ១០លានដុល្លារ ដើម្បីអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា

រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) បានផ្តល់ជំនួយចំនួន ១០លានដុល្លារអាម៉េរិក ដើម្បីជួយអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២-២០២៦។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ KOICA ។ ប្រភពដដែលនេះ បានបន្ថែមឱ្យដឹងថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅបាត់ដំបង KOICA រួមជាមួយនិងក្រសួង​អភិវឌ្ឍន៍ជនបទ បានបើកដំណើរការ “គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៏ជន​បទ​ចម្រុះ (VDP) ” ដែលជាផ្នែកមួយនៃកម្មវិធីជំនួយទ្វេភាគីនៃការអភិវឌ្ឍន៍ជនបទភូមិសន្តិភាព។ គម្រោងនេះ នឹងផ្តោតលើខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាពិសេសខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដែលជាតំបន់ត្រូវបានកំណត់លក្ខណៈដោយប្រជាជនជនបទភាគច្រើនដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ដែលនៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចបន្ទាប់ពីជម្លោះសោកនាដកម្មនៅក្នុងទសវត្សរ៍ឆ្នាំ 1970។ បន្ថែមពីនេះ គម្រោងនេះផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅជនបទ ការជំរុញប្រាក់ចំណូលកសិកម្ម និងការពង្រឹ​ង​សមត្ថភាពអភិបាលកិច្ចសម្រាប់ការអភិវឌ្ឍជនបទ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ភូមិ គឺជាធាតុផ្សំមួយក្នុងចំណោមសមាសធាតុនានាផ្សេងទៀតរបស់គម្រោងភូមិសន្តិភាព ដែលគម្រោងនេះសង្កត់ធ្ងន់លើការចូលរួមរបស់សហគមន៍។ ការផ្តល់មូលនិធិ ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់លើការអនុវត្តគម្រោង ដែលផ្តល់ដោយទីភ្នាក់ងារ KOICA គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០ ដែលបានជ្រើសរើស នឹងដឹកនាំគម្រោងដោយផ្ទាល់ ក្នុងការសាងសង់ […]

អាន​បន្ថែម

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា (ក្រោមជំនួយវៀតណាម $២៥លាន) សង់បាន ៥៧%

គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា មានតម្លៃ ២៥លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម សម្រេចការសាងសង់បាន ៥៧% ហើយ។ នេះបើតាមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចគ្រប់គ្រងគម្រោងនេះ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើនេះ ក្រុមហ៊ុនអន្តរជាតិ TCV ដែលទទួលសិទ្ធិសាងសង់បានគូសបញ្ជាក់ថា សំណង់អគារនេះ អាចនឹងបញ្ចប់នៅក្នុងខែសីហាខាងមុខនេះ ប៉ុន្តែដោយសារបញ្ហាកូវីដ​-១៩ ការសាងសង់នេះត្រូវបានអូសបន្លាយ ក្រោយបើកការដ្ឋានកាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ (អានបន្ថែម) ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានស្នើសុំពន្យាពេលសាងសង់ ពីខែសីហា ទៅដល់ខែតុលា ឆ្នាំ២០២៤ នេះវិញ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា សម្រាប់សាងសង់អគាររដ្ឋបាលថ្មីមានកម្ពស់ ១២ជាន់។ បើតាមសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះ ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម។

អាន​បន្ថែម

ត្រឹមឆមាសទី១-២០២៤ កម្ពុជាមានរោងចក្រកម្មន្តសាលចំនួន ២.១៧៥ កើន១៧៥រោងចក្រ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានចុះបញ្ជីរោងរោងចក្រកម្មន្តសាលសរុបចំនួន ២.១៧៥រោងចក្រ គិតត្រឹមឆមាសទីឆ្នាំ២០២៤ កើនឡើង ពី ១៩៩៧ រោងចក្រ កាលពីឆមាសទី១ ឆ្នាំមុន។​ រោងចក្រដែលបានចុះបញ្ជីទាំងអស់នោះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១.១លាននាក់​។​ បើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញទៀតថា វិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថា មានកំណើន ៧,៣ភាគរយ ក្នុងឆ្នាំ២០២៤ ដែលគាំទ្រជាចម្បងដោយផលិតផលកម្មន្តសាលសម្រាប់ការនាំចេញ។ រីឯធនាគារកណ្តាលកម្ពុជា លើកឡើងបន្ថែមទៀតថា ផលិតផលសម្រាប់នាំចេញ កើន ១៧ភាគរយ ខណៈផលិតផលមិនមែនកាត់់ដេរថយចុះ ៨ភាគរយ។ ចំណែកឯផលិតផលកម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុកមានកំណើន ៦,៤ភាគរយ។​ គួរបញ្ជាក់ថា វិស័យកម្មន្តសាលជាចន្ទុលដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងជាប្រភពចំណូលដ៏ធំបំផុតសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារក្រៅប្រទេស។​

អាន​បន្ថែម

ព្រឹទ្ធសភាអនុម័តច្បាប់ដឹកជញ្ជូនផ្លូវអាកាស ដើម្បីជំរុញនិងពង្រឹងការអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា

ព្រឹទ្ធសភាកម្ពុជា បានឯកភាពអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាផ្លូវការ ខណៈច្បាប់នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាកាន់តែប្រសើរ។ ការអនុម័តរបស់ព្រឹទ្ធសភា បានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំខាងលើ បានឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាព និងអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ព្រឹទ្ធសភា បានឱ្យដឹងថា កម្ពុជារំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកផងដែរ។ គួរបញ្ជាក់ដែរថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និងមុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្លឹក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។ នេះបើយោងតាមការឆ្លើយបំភ្លឺ របស់ឯកឧត្តម […]

អាន​បន្ថែម