រដ្ឋមន្ដ្រីក្រសួងសាធារណការ ជំរុញឱ្យស្រ្តីចូលរៀនជំនាញវិស្វករហេដ្ឋារចនាសម្ព័ន្ធបន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យស្រ្ដីចូលរៀនជំនាញវិស្វករសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើនជាមុន ព្រោះស្រ្ដីក៏មានសក្ដានុពល និងជាធនធានមនុស្សដែលមានគុណភាពដូចនឹងបុរសដែរ ខណៈតម្រូវការវិស្វករជំនាញលើផ្នែកនេះកំពុងកើនឡើងជាបន្តបន្ទាប់។ ក្នុងកម្មវិធី តម្រង់ទិសជំនាញសិក្សា និងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលថ្ងៃ ទី២១ ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា វិទ្យាស្ថាននឹងផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% ចំពោះនិសិត្សស្ដ្រីដែលចង់ចូលរៀន ដែលនេះគឺជាការលើកទឹកចិត្ត។ ឯកឧត្តមបានលើកឡើងថា៖ «គ្រប់សិស្សជាស្ដ្រី ដែលមកដាក់ពាក្យចូលរៀន នៅវិទ្យាស្ថានតេជោសែន គឺយើងបញ្ចុះតម្លៃ៥០% ព្រោះខ្ញុំចង់ជំរុញឱ្យមានវិស្វករខាងស្ដ្រីផង កុំឱ្យថា មានតែវិស្វករបុរសសាងសង់ផ្លូវ ស្ពានបាន មិនមែនទេស្ដ្រីក៏សាងសង់បានដែរ ដើម្បីលើកទឹកចិត្ត ស្ដ្រីខ្មែរយើង ក្លាយជាវិស្វករ»។ «បច្ចុប្បន្ននៅកម្ពុជា មានគម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធយ៉ាងច្រើន ហើយចំណាយថវិការាប់ពាន់លានដុល្លារ ដូច្នេះយើងត្រូវការវិស្វករច្រើនទៀត។ ក្រោយបញ្ចប់ការសិក្សា សង្ឃឹមថានិស្សិតនឹងអាចសាងសង់ស្ពាន និងផ្លូវ ដោយមិនពឹងផ្អែក លើអ្នកបច្ចេកទេសបរទេស»។ គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងចាប់ទទួលពាក្យ ចាប់ពីថ្ងៃទី២១ […]

អាន​បន្ថែម

តើសេវាកម្មពិគ្រោះយោបល់សំណង់គឺជាអ្វី? ចាំបាច់យ៉ាងដូចមេ្ដច?

ការសាងសង់គម្រោងអភិវឌ្ឍន៍នីមួយៗ រមែងមានការងារមួយចំនួនដែលស្មុគស្មាញ នឹងសាំយ៉ាំ ដែលបង្កជាការលំបាក ពិសេសសម្រាប់អ្នកអភិវឌ្ឍដែលទើបតែចូលមកប្រឡូកក្នុងវិស័យសំណង់ថ្មីៗ។ ប៉ុន្តែការងារស្មុគស្មាញទាំងនេះអាចដោះស្រាយបាន តាមរយៈក្រុមហ៊ុនពិគ្រោះយោបល់សំណង់។ តើសេវាកម្មពិគ្រោះយោបល់សំណង់គឺជាអ្វី? ចាំបាច់យ៉ាងដូចមេ្ដច? សេវាកម្មលើការងារសាងសង់ គឺសេវាកម្មដែលផ្ដល់ដោយក្រុមហ៊ុនប្រឹក្សាយោបល់ ឬផ្តល់ដំបូន្មានជំនាញទៅលើការងារសាងសង់ទៅតាមផ្នែកនីមួយៗ។ ក្រុមហ៊ុនប្រឹក្សាទាំងនេះ ផ្តល់សេវាដល់ក្រុមហ៊ុនសាងសង់ ឬម្ចាស់គម្រោង ដោយគិតថ្លៃសេវាទៅតាមទំហំការងារ។ សេវាកម្មជាទូទៅរួមមាន ការគ្រប់គ្រងគម្រោង ការធ្វើពិនិត្យពិច័យលើការងារផ្នែកស្ថាបត្យកម្ម និងការវិភាគលើការគ្រប់គ្រងសំណង់ជាដើម។ លើសពីនេះ ក្រុមហ៊ុនប្រឹក្សាយោបល់ទាំងនេះ ក៏មានអ្នកជំនាញដែលមានបទពិសោធន៍ដូចជាស្ថាបត្យករ វិស្វករ និងអ្នកពិគ្រោះលើគម្រោងចំណាយ ដែលមានបទពិសោធន៍ និងវិជ្ជាជីវៈច្បាស់ផងដែរ។ ការប្រើប្រាស់សេវាកម្មនេះ អាចជួយឱ្យម្ចាស់គម្រោងដឹងច្បាស់ពីទំហំចំណាយច្បាស់លាស់ ពេលវេលានៃការសាងសង់ ភាពទុកចិត្តខ្ពស់ជាមួយអ្នកម៉ៅការ និងគុណភាពនៃសំណង់ផងដែរ។ យោងតាមក្រុមហ៊ុនពិគ្រោះយោបល់លើការងារសាងសង់ក្នុងស្រុកមួយ ពួកគេបានបែងចែកការផ្តល់សេវាកម្មពិគ្រោះរបស់ពួកគេជា ០៣ ដំណាក់កាល៖ ក. មុនពេលសំណង់ចាប់ផ្តើម: ផ្តល់ជាគំនិតជូនម្ចាស់គម្រោង និងយកគំនិតម្ចាស់គម្រោងមកគូសជាប្លង់ លើកគម្រោងចំណាយ ពិនិត្យប្លង់ និង គណនាលើសម្ភារៈសំណង់ និងតម្លៃគម្រោងតាមដំណាក់កាលនីមួយៗ រៀបចំការដេញថ្លៃ ដើម្បីជ្រើសរើសក្រុមហ៊ុនសាង់សង់ ត្រួតពិនិត្យលើសំណុំកុងត្រារវាងម្ចាស់គម្រោង និងក្រុមហ៊ុនសាង់សង់តាមផ្នែកនីមួយៗ ខ. កំឡុងពេលសាងសង់: ការពិនិត្យគុណភាព ការងារដូចជា បុកគ្រឹះ សំណង់គ្រោង […]

អាន​បន្ថែម

អគារសួនច្បារអាកាសខ្ពស់បំផុតលើពិភពលោក តម្លៃ ២ពាន់លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំនេះ

អគារធនាគារ Southbank តម្លៃជាង ២ ពាន់លានដុល្លារនៅទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី នឹងក្លាយជាអគារសួនច្បារលើអាការ ឬ Vertical Garden Tower ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ក្រោយសាងសង់រួចនៅពេល ៥ឆ្នាំខាងមុខ។ យោងតាមរបាយការណ៍របស់គេហទំព័រ Architecture & Design គម្រោងនេះនឹងត្រូវសាងសង់ ដោយក្រុមហ៊ុន Beulah និងត្រូវបានរចនាប្លង់ដោយ UNStudio និង Cox Architecture ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីល្បាញ។ អគារ Southbank by Beulah នេះ នឹងមានកម្ពស់ ៣៦៥ ម៉ែត្រនោះ ហើយគ្រប់ដណ្ដប់ដោយសួនច្បារអាកាស ឬ Vertical Garden ដ៏ធំ ពោលគឺស្មើនឹង ១,៥ ដងនៃផ្លូវរត់ជុំវិញសួន Royal Botanic Gardens នៃទីក្រុង Melbourne។ សួនច្បារអាកាសទាំងអស់គឺមានទំហំតូចៗ ដែលតភ្ជាប់គ្នាពីផ្នែកនីមួយៗនៃអគារ ដើម្បីបង្កើតជាសហគមន៍បៃតងមួយ ចាប់ពីជាន់ក្រោមដីដល់ជាន់លើបំផុត។ ហើយបើបូកសរុបផ្ទៃសួនទាំងអស់គឺអាចនឹងស្មើ ១៥.៥០០ […]

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ ស្នើចិនជួយអភិវឌ្ឍលើកកម្ពស់ប្រព័ន្ធផ្លូវដែកនៅកម្ពុជា

រដ្ឋបាលខេត្តព្រះសីហនុ បានដាក់សំណើរទៅកាន់ប្រទេសចិន តាមរយៈលោកប្រធានការិយាល័យកុងស៊ុលចិន ឱ្យជួយអភិវឌ្ឍលើកម្ពស់ផ្លូវដែកកម្ពុជាកាន់តែប្រសើរឡើង ជាពិសេសលើការងារបច្ចេកទេស។ នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន និងលោក JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅនេះ។ ឯកឧត្តម គួច ចំរើន បានលើកឡើងថា បច្ចុប្បន្នខេត្តព្រះសីហុនុមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជានៅឡើយទេ។ ហេតុនេះ លោកសង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន នឹងជួយរកដៃគូរជាជំនួយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជាបន្ថែមទៀត។ លោកបន្តថា ជំនួយបច្ចេកទេសនេះ នឹងអាចកាត់បន្ថយចំណាយលើការដឹកជញ្ជូនតាមផ្លូវដែក កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម។ ក្រៅពីស្នើចិនឱ្យជួយលើវិស័យផ្លូវដែក រដ្ឋបាលខេត្តព្រះសីហនុក៏ស្នើឱ្យចិនជួយពន្លឿនការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យបង្អែកឱ្យបានឆាប់រួចរាល់ផងដែរ។ ជាការឆ្លើយតប លោក JIANG WEI បានមានប្រសាសន៍ថា ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ ក្នុងការជួយជំរុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ និងជាពិសេសនឹងបន្តជំរុញអ្នកវិនិយោគចិនមកកាន់ខេត្តនេះបន្ថែមទៀត ៕

អាន​បន្ថែម

UNESCO បារម្ភថាគម្រោងរីសតតម្លៃជាង ៣៥០ដុល្លាររបស់ NagaCorp នៅសៀមរាប អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្ត

អង្គការយូណេស្កូ បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំតម្លៃជាង ៣៥០ លានដុល្លាររបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ អង្គការយូណេស្កូ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ កុម្ភៈ ថា លទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) បានឱ្យដឹងថា ទាំងអ្នកបច្ចេកទេស និងជំនាញផ្នែកអភិរក្ស សុទ្ធតែយល់ថា គម្រោងនេះអាចប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។ សេចក្ដីប្រកាសបានបន្តថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ ដែលជាការងារសំខាន់មួយនៃសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្រៅពីសម្ដែងក្ដីបារម្ភនេះ អង្គការយូណេស្កូក៏នឹងបន្តតាមដានសកម្មភាពរបស់គម្រោងនេះជាបន្តបន្ទាប់។ ក្នុងនោះដែរ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងពិភាក្សាបញ្ហានេះបន្ថែមទៀត នៅសម័យប្រជុំលើកទី ៤៤ នៅខែមិថុនា ដល់ខែ កក្កដា ឆ្នាំ ២០២១ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន NagaCorp បានប្រកាសថានឹងអភិវឌ្ឍគម្រោងនេះកាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងនេះ។ ក្រុមហ៊ុនអះអាងថា គម្រោងនេះមិនមែនជាកាស៊ីណូទេតែជារមណីយដ្ឋានចំរុះដែលរួមមានជា សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទុកកម្សាន្ត […]

អាន​បន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឱ្យពន្លឿនការស្ថាបនាផ្លូវជាតិលេខ ២ និង ២២ ក្រោយមានការយឺតយ៉ាវ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្រ និងធនធានមនុស្ស ដើម្បីពន្លឿនបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ ២ និង២២ តាមផែនការ ខណៈការងារបច្ចុប្បន្នទើបសម្រេចបាន ២៧% ប៉ុណ្ណោះក្រោយសាងសង់អស់រយៈពេលជាង ១៥ ខែ មកនេះ ពោលគឺយឺតជាងផែនការជិតពាក់កណ្ដាល។ ឯកឧត្តមបានឱ្យដឹងក្នុងកិច្ចចុះពិនិត្យគុណភាពនៃការដ្ឋានផ្លូវទាំង ២ខ្សែនេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា៖ «ផ្លូវទាំងនេះ ត្រូវសាងសង់ប្រើពេលសរុប ៣០ខែ ពេលនេះ ១៥ ខែ ហើយ គួរសម្រេចបានពាក់កណ្ដាល តែសម្រេចបានត្រឹមបាន ២៧% ប៉ុណ្ណោះ។ ដូច្នេះ ត្រូវតែពន្លឿន តែក៏ត្រូវមានគុណភាពដែរ»។ ឯកឧត្តមបន្ថែមថា៖ «ក្នុងករណីការយឺតយ៉ាវ ដោយសារវិបត្តិកូវីដ គ្រឿងចក្រជាប់នៅប្រទេសវៀតណាម រឿងហ្នឹងអាចពិភាក្សាគ្នាបាន ដោយឡែកចំពោះគុណភាពមិនអាចចរចាគ្នាបានជាដាច់ខាត់»។ លើសពីនេះ ក្រសួងក៏បានបង្កើតក្រុមការងារបច្ចេកទេសចំនួនពីរក្រុម ដែលមានភារកិច្ចចុះត្រួតពិនិត្យឆ្មក់មិនឱ្យក្រុមហ៊ុនសាងសង់ដឹងជាមុន ដើម្បីធានាការសាងសង់ផ្លូវមានគុណភាពរឹងមាំ។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ ២ និង ២២ ដែលត្រូវស្តារឡើងវិញ គឺមានប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។ […]

អាន​បន្ថែម

សណ្ឋាគារផ្កាយ៥ ស្ដង់ដារអន្តរជាតិប្រេនWyndham ដំបូងបង្អស់បើកទ្វារជាផ្លូវការនៅខេត្តព្រះសីហនុ

សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay ដែលជាសណ្ឋាគារផ្កាយ ៥ ស្ដង់ដារអន្តរជាតិប្រេន Wyndham ដំបូងបង្អស់នៅកម្ពុជា បានបើកទ្វារជាផ្លូវការនៅតាមបណ្តោយឆ្នេរឯករាជ្យនៃខេត្តព្រះសីហនុ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន PR Newswire។ បើយោងតាមប្រភពដដែល នេះជាលើកទីមួយហើយដែល ក្រុមហ៊ុនផ្គត់ផ្គង់ និងគ្រប់គ្រងសេវាកម្មបដិសណ្ឋារកិច្ចឈានមុខគេមួយលើពិភពលោក Wyndham Hotels & Resorts មកបើកសណ្ឋាគារនៅកម្ពុជា។ សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay នេះ មានកំពស់ ៣៦ ជាន់ និងមានបន្ទប់ ៣២២ បន្ទប់។ សណ្ឋាគារក៏មានសេវាកម្មផ្សេងៗទៀត ដូចជា ទាំងអាងហែលទឹកដែលអាចមើលឃើញទេសភាពសមុទ្រ កន្លែងហាត់ប្រាណ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។ លោក Joon Aun Ooi ប្រធានក្រុមហ៊ុន Wyndham Hotels & […]

អាន​បន្ថែម

ដីជាង ២២ ហិកតានៅខេត្តកំពង់ឆ្នាំងនឹងផ្លាស់ប្ដូរមុខមាត់ក្លាយជាលំនៅឋានតម្លៃសមរម្យ

ដីជាង ២២ ហិកតា នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នឹងត្រូវផ្លាស់ប្ដូរមុខមាត់ទៅជាគម្រោងលំនៅឋានតម្លៃសមរម្យដ៏ធំមួយ ដែលមកទល់បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងនេះត្រូវបានក្រុមការងារបច្ចេកទេសដែលដឹកនាំដោយឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងមក។ ក្នុងកិច្ចត្រួតពិនិត្យនេះ ឯកឧត្ដម បេងហុង សុជាតិ បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋកំពុងពិនិត្យលើស្ថានភាពទូទៅនៃភូមិសាស្ត្រដីស្នើសុំអភិវឌ្ឍន៍ សិក្សាផ្នែកហេដ្ឋារចនាសម្ព័ន្ធជុំវិញដី សេវាសាធារណៈដែលបានតភ្ជាប់ជុំវិញ ឯកសារគតិយុត្ត ក៏ដូចជាសក្តានុពលជុំវិញទីតាំងដីនៃគម្រោងផងដែរ។ គួរបញ្ជាក់ផងដែរថា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវិភាគថា តម្រូវការលំនៅឋានដែលមានតម្លៃសមរម្យ បាននិងកំពុងបន្តកើនឡើង ខណៈដែលចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យមមានការកើនឡើងជាបន្តបន្ទាប់។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ នឹងបើកការដ្ឋាននៅចុងខែកុម្ភៈនេះ

គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម រ៉ី សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ថា៖ «កាលពីខែធ្នូឆ្នាំ ២០១៩ យើងធ្លាប់បើការដ្ឋានម្ដងហើយ តែគឺគ្រាន់បើកការសាងសង់របង ដោយឡែកនៅចុងសប្តាហ៍ហ្នឹងគឺគេរៀបចំបុកគ្រឹះស្តាតតែម្តង»។ ឯកឧត្តមបន្ថែមថា៖ «បើទោះបីជាមានវិបត្តិកូវីដក្ដី កីឡដ្ឋានមួយនេះនៅតែបន្តសាងសង់ និងបញ្ចប់ការសាងសង់ដូចការគ្រោងទុក ព្រោះម្ចាស់ជំនួយនៅតែបន្តផ្ដល់ជំនួយ»។ គួររំលឹកថា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ កីឡដ្ឋានស្តង់ដារអន្តរជាតិមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា។

អាន​បន្ថែម

រដ្ឋសម្រេចកំណត់យកដីជាង ៣ពាន់ហិកតាក្នុងស្រុក៤នៃខេត្តព្រៃវែងជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

រាជរដ្ឋាភិបាលបានសម្រេចដាក់តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៥៧ ហិកតា នៅខេត្តព្រៃវែង ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ នេះបើយោងតាមអនុក្រឹត្យលេខ១៦ អនក្រ.បក និងលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍នេះ មានទីតាំងស្ថិតនៅក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ នៃខេត្តព្រៃវែង ហើយត្រូវបានបែកចែកជា ២ តំបន់បន្ថែមទៀត រួមមានតំបន់ស្នូល និងតំបន់ប្រើប្រាស់ដោយចីរភាព ដើម្បីគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តភាព។ ក្នុងនោះដែរ តំបន់ស្នូលមានទំហំផ្ទៃដីប្រមាណ៨៦ ហិកតា ស្ថិតនៅស្រុកបាភ្នំ និងស្រុកស្វាយអន្ទរ។ ចំណែកឯ តំបន់ប្រើប្រាស់ដោយចីរភាព មានទំហំផ្ទៃដីប្រមាណ៣៤៧១ ហិកតា ស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ។ គួរបញ្ជាក់ថា ការសម្រេចបង្កើតតំបន់ប្រើប្រាស់យ៉ាងនេះ គឺដើម្បីថែរក្សា និងការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេឡូស៊ី ជីវចម្រុះ បរិស្ថាន និងវប្បធម៌នៅក្នុងខេត្ត។ លើសពីនេះ កាលពីខែមុន រាជរដ្ឋាភិបាលក៏បានសម្រេចចុះបញ្ជីភ្នំធម្មជាតិ ២ […]

អាន​បន្ថែម